កុល ដាវី និង ​សុខ រក្សា ប្រើ​ពាក្យ​ប្តីប្រពន្ធ​ពេញៗ​មាត់

តារាចម្រៀង សុខ រក្សា និង​តារាសម្តែង ពិធីការិនី​នាង កុល ដាវី ។

តារាចម្រៀង សុខ រក្សា និង​តារាសម្តែង ពិធីការិនី​នាង កុល ដាវី ។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ខណៈ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ភាព​ស្និទ្ធស្នាល និង​ភាព​ផ្អែមល្ហែម​រឹតតែ​កើត​មាន​រវាង​តារាសម្តែង ​កុល ដាវី និង​តារាចម្រៀង សុខ រក្សា ហើយ​នៅពេល​នេះ គេ​ក៏​ឮ​អ្នក​ទាំង​ហៅ​គ្នា​ប្តីប្រពន្ធ​នឹង​គ្នា​ពេញៗ​មាត់ ទាំង​ពុំទាន់​មាន​ដំណឹង​ភ្ជាប់ពាក្យ និង​គម្រោង​ដឹកដៃ​គ្នា​ចូល​រោងការ​ផង​នោះ ។

មក​ទល់​នឹង​ពេល​នេះ តារាសម្តែង​មាន​ដើមទ្រូង​មូលក្បំ​នាង កុល ដាវី និង​តារាចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម សុខ រក្សា កាន់តែ​បើកចំហ​ភាព​ស្និទ្ធស្នាល​ក្នុង​ផ្លូវ​ស្នេហា​ជាមួយ​គ្នា​រហូត​មាន​ការ​លាន់មាត់​ទាំង​នៅក្នុង​និង​ក្រៅ​សិល្បៈ​ថា «​ទីណា​មាន សុខ រក្សា ទី​នោះ​មាន កុល ដាវី»។

ពិធីការិនី​នាង កុល ដាវី និង​តារាចម្រៀង​ប្រចាំ​សាន់ដេ សុខ រក្សា។ រូបថត សហការី

ទន្ទឹម​នឹង​នោះ បើ​ទោះ​មិន​ទាន់​មាន​រំលេច​ដំណឹង​ភ្ជាប់ពាក្យ និង​ដំណឹង​រៀបការ​ក្តី​ក៏​មាន​ការ​សង្កេត​ឃើញ​ថា ចំណង​ស្នេហា​នេះ កាន់តែ​វិញ​ត្របាញ់​ជ្រៅ​ទៅៗ និង​មាន​ពេល​ខ្លះ ស្នេហា​មួយ​គូ​នេះ ក៏​មាន​ប្រើ​ពាក្យ «ប្តី​ប្រពន្ធ​ពេញ​មាត់​ជាមួយ​គ្នា​ផង ពេល​នៅ​ពី​ក្រោយ​ខ្នង មហាជន»។

កុល ដាវី និង​លោក សុខ រក្សា បាន​បង្កើត​ចំណង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ​ដោយ​បន្សល់​នូវ​បណ្តា​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាច្រើន​អន្លើ។ ដំណាក់កាល​ក្លាយ​ជា​គូស្នេហ៍​នេះ​បាន​កើតឡើង​នៅក្នុង​អំឡុង​ពេល​ពួកគេ​បាន​រួម​ដំណើរ​ទៅ​សម្តែង​នៅ​កាណាដា និង​អាមេរិក​ជាមួយ​គ្នា​។ លើស​ពី​នេះ​ពួកគេ​ថែម​ទាំង​បោះទុន​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​បើក​ជំនួញ ដោយ​មាន​ការ​សួរ​យោបល់​គ្នា​ទៅវិញ​ទៅមក មិន​ខុស​ពី​ជីវិត​ប្តីប្រពន្ធ នៅ​ក្រោម​ដំបូល​ជាមួយ​គ្នា​នោះ​ឡើយ ។

មាន​ការ​លើក​ឡើង​នៅក្នុង​សង្គម​សិល្បៈ​ថា កុល ដាវី និង សុខ រក្សា ដូច​ប្តី​ប្រពន្ធ​ស្រប​ច្បាប់​ទៅ​ហើយ ដោយសារ​តែ​ទៅ​ដល់​ទីណា​ឃើញ​ពួកគេ​មាន​វត្តមាន​ទាំង​គូ​តែ​ម្តង​។ បើ​ទោះ​ជា​យ៉ាងណា ឆ្លើយតប​នឹង​ការ​យល់ឃើញ​នោះ កុល ដាវី ហាក់​ស្ទាក់ស្ទើរ​នឹង​ការ​ទទួលស្គាល់ និង​បដិសេធ ។ នាង​បាន​ប្រាប់​ថា៖​«មាន​ណា​បង​! អ្នក​សិល្បៈ​ដូច​គ្នា​ពេល​ឃើញ​ពួក​ខ្ញុំ​មាន​ភាព​ស្និទ្ធស្នាល​នោះ គាត់​ក៏​ចេះ​តែ​និយាយ​ទៅ »។ កុល ដាវី បន្ទរ​សំឡេង​ខ្លី​ថា៖ «អ្នកសិល្បៈ​មាន​តែ​ប៉ុណ្ណឹង​ចំអន់​គ្នា​លេង​អ៊ីចឹង»។

បើទោះ​ជា​កុល ដាវី ស្ទាក់ស្ទើរ​នឹង​ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​អ្នក​សិល្បៈ​នោះ​ក្តី តែ​នាង​សារភាព​ថា នាង និង​សុខ រក្សា រស់នៅ​ក្រោម​ដំបូល​ជាមួយ​គ្នា​មែន តែ​គឺ​រស់នៅ​ជាមួយ​គ្នា​តែ​នៅពេល​ធ្វើការ​នៅ​ក្នុង​ហាង​ទេ។ នាង​ក៏​សារភាព​ទៀត​ថា៖ «ពេល​ដែល​មាន​បងប្អូន​គាត់​ចេះ​តែ​និយាយ​លេង​នោះ ខ្ញុំ និង​បង​រក្សា​ក៏​ចេះ​តែ​ព្រលយ​ពាក្យ​បណ្តោយ​ថា ប្តីប្រពន្ធ​ទៅ តែ​ការពិត​មិនមែន​ទេ ពួកយើង​មិន​ទាន់​បាន​រៀបការ​នឹង​គ្នា​ផង​ហ្នឹង»។

មាន​ការ​លើក​ឡើង​ថា ដល់​ពេល​នេះ​សាច់ញាតិ​ទាំង​សង​ខាង ក៏​បាន​ដឹងឮ​ពី​ចំណង​ទាក់ទង​រវាង​ពួកគេ​ទាំង​ពីរ​ដែរ ប៉ុន្តែ​ពេល​សួរនាំ​ពី​ការ​ត្រៀម​លក្ខណៈ​ភ្ជាប់ពាក្យ និង​គម្រោង​ចូល​រោងការ​ពេល​ណា​នោះ? កុល ដាវី បែរ​ជា​និយាយ​ថា៖​«រឿង​រៀបការ​ដូចជា នៅ​វែង​ឆ្ងាយ​ណាស់ មើល​មិន​ទាន់​ឃើញ​ទេ​»។ ប៉ុន្តែ​នាង​អះអាង​ថា លោក សុខ រក្សា ល្អ​ទាំង​ចិត្ត និង​ទាំង​គំនិត​ចាត់ចែង​ទុក​ដាក់​គ្រប់​បែប​យ៉ាង។

ដាវី ក៏​បាន​ប្រាប់​ទៀត​ថា ៖ «​ខ្ញុំ​នៅ​ត្រូវការ​ពេលវេលា​ទៅ​មុខ​បន្ថែម​ទៀត សិក្សា​ចិត្ត​គាត់​បន្ថែម ទើប​មិន​ទាន់​ហ៊ាន​កំណត់​ពេល​»៕


What Next?

Recent Articles

One Response to "កុល ដាវី និង ​សុខ រក្សា ប្រើ​ពាក្យ​ប្តីប្រពន្ធ​ពេញៗ​មាត់"

  1. i,khmer says:

    Davy my dear, not with Raksa…. you will not have a good future!!! Try to be Khiev Kangharith or Pa Socheatvong’s mistress or lover have better future…..cause, I knew a few girls did pretty well by loved those fucking crooks.