ដោយ វោហារ ជាតិ
2014-11-19
RFA

អ្នកនេសាទសហគមន៍ត្រើយកោះ ក្រុងកំពត ខេត្តកំពត រៀបចំទូកចេញទៅនេសាទ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Vohar Cheath
តុលាការខេត្តកំពត បានកោះហៅប្រជាសហគមន៍ត្រើយកោះចំនួន ៦នាក់ ដើម្បីសាកសួរក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា គិតចាប់តាំងពីថ្ងៃទី១៨ វិច្ឆិកា តទៅ។ ការកោះហៅឲ្យចូលខ្លួនសាកសួរនេះ ទាក់ទងនឹងរឿងប្រជាសហគមន៍ទាំង ៦នាក់នោះ បានចាប់ទូក និងឃាត់ខ្លួនអ្នកនេសាទខុសច្បាប់កន្លងមក។
សមាជិកសហគមន៍ត្រើយកោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងមានការចាប់ខ្លួនសមាជិកសហគមន៍ណាមួយក្រោយពេលមន្ត្រីតុលាការសាកសួររួច។
ប្រជាសហគមន៍ជាច្រើន កំពុងអង្គុយជុំគ្នានៅហាងកាហ្វេមួយក្នុងសហគមន៍ នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា បានសម្ដែងការព្រួយបារម្ភ និងអ្នកខ្លះឆ្ងល់ចំពោះការកោះហៅរបស់តុលាការនេះ៖ «ឆ្ងល់ពីរឿងថា ចាប់បទល្មើសហើយ ហៅពួកខ្ញុំមកបំភ្លឺនៅតុលាការ ជាមូលហេតុអ្វី? ពួកខ្ញុំចាប់បានហើយប្រគល់ឲ្យជំនាញស្របច្បាប់ ឆ្ងល់កន្លែងហ្នឹង។ ប្រគល់ឲ្យសមត្ថកិច្ចជំនាញគ្រប់កន្លែងអស់ហើយ គាត់នៅតែធ្វើអ៊ីចឹង។ សំឡេងស្ត្រី៖ ព្រួយបារម្ភអារឿងគេយកពួកខ្ញុំទៅ ពួកខ្ញុំត្រូវសោះកោះហៅពួកខ្ញុំទៅមានការអី? ខ្ញុំព្រួយបារម្ភអ៊ីចឹង ពួកវាខុសសោះ ហើយពួកខ្ញុំត្រូវសោះ បែរជាហៅពួកខ្ញុំឡើង ខ្ញុំព្រួយបារម្ភ តុលាការនឹងឲ្យជួយដោះស្រាយឲ្យផង»។
ក្រុមប្រជានេសាទឲ្យដឹងថា កាលពីថ្ងៃទី២៤ តុលា ពួកគាត់ ៦នាក់ បានចុះចាប់ទូកនេសាទខុសច្បាប់ ៣គ្រឿង និងមនុស្ស ៩នាក់ ដោយអះអាងថា អ្នកនេសាទទាំងនោះប្រើឧបករណ៍ឆក់ខុសច្បាប់ ហើយបានប្រគល់ឲ្យមន្ត្រីជលផលខេត្តចាត់ការតាមច្បាប់។ ក៏ប៉ុន្តែក្រោយមក ពួកគាត់បានចោទមន្ត្រីជលផលថាបានដោះលែងជនល្មើសឲ្យរួចខ្លួនទៅវិញ ដែលធ្វើឲ្យប្រជានេសាទអស់ជំនឿទៅលើមន្ត្រីជលផល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ស សារិន នៅថ្ងៃទី១៩ វិច្ឆិកា ដើម្បីផ្ដល់ឱកាសឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ។
ប្រជានេសាទ ៦នាក់ ដែលត្រូវតុលាការកោះហៅនោះ គឺប្រុសទាំងអស់មានឈ្មោះ ព្រំ ឌុលការីម រ៉េស សាអេប សាន បារាំង សេន ហ្សះ នាក់ សេន និង ផេង កាន ដែលអ្នកទាំងអស់មានអាយុចាប់ពីជាង ២០ឆ្នាំដល់ជាង ៤០ឆ្នាំ។
លោក ព្រំ ឌុលការីម អាយុ ៣៥ឆ្នាំ ជាមនុស្សម្នាក់ក្នុងចំណោម ៦នាក់ដែលត្រូវឡើងទៅតុលាការនោះដែរ បញ្ជាក់ថា លោកមិនបានប្រព្រឹត្តអ្វីខុសច្បាប់ទេ គឺគ្រាន់តែចូលរួមចាប់ទូកនេសាទខុសច្បាប់កុំឲ្យបំផ្លាញមច្ឆជាតិ។
ចំណែកប្រជាសហគមន៍នេសាទត្រើយកោះ មួយក្រុមទៀត បានគាំទ្រ លោក ព្រំ ឌុលការីម និងអ្នក ៥នាក់ទៀត ដែលត្រូវឡើងទៅបំភ្លឺនៅតុលាការនោះ ថាពួកគេធ្វើដូច្នេះត្រឹមត្រូវ ព្រោះទង្វើនេះជាការចូលរួមបង្ក្រាបបទល្មើសនេសាទដែលកើតមានឡើងអស់ជាងមួយទសវត្សមកហើយ ដើម្បីរក្សាមច្ឆាសមុទ្រកុំឲ្យបាត់បង់ សម្រាប់កូនចៅជំនាន់ក្រោយ៖ «ប្រជាពលរដ្ឋអ្នកស្លូតត្រង់ពឹងពាក់អ្នកធ្វើការ ភូមិឃុំ ឬមួយក្របខ័ណ្ឌជលផល ចៅហ្វាយខេត្តអត់ដែលទទួលផង។ ដល់ពេលយើងស្នើពីភូមិឃុំទៅមានតែបន្ទោស មានតែថាចាប់គេមកឲ្យគេភិតភ័យ បែរជាបន្ទោសថាយើងធ្វើឲ្យគេអ្នកល្មើសច្បាប់ភិតភ័យ តែអ្នកល្អអ្នកចាប់រកស៊ីស្មោះត្រង់ បែរជាយកគ្នាទៅ (តុលាការ) ឲ្យភិតភ័យវិញ»។
ចម្ងល់ និងក្ដីព្រួយបារម្ភរបស់សហគមន៍ត្រើយកោះ នេះ កើតឡើងបន្ទាប់ពីតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ចេញដីកាកោះហៅប្រជានេសាទសហគមន៍ ៦នាក់នោះចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃខុសគ្នា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ វិច្ឆិកា។
បើតាមដីកាដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញា ខាន់ សុផល ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ជនទាំង ៦នាក់នោះ នឹងត្រូវសាកសួរអំពីរឿងចាប់ឃាត់ខ្លួនមនុស្ស និងវត្ថុតាងពាក់ព័ន្ធរឿងនេសាទខុសច្បាប់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ កន្លងមក។
ទាក់ទងទៅនឹងការកោះហៅនេះ លោកព្រះរាជអាជ្ញា ខាន់ សុផល ដែលមិនបានបញ្ជក់ប្រាប់អំពីឈ្មោះដើមបណ្ដឹងក្នុងករណីនេះ ឲ្យដឹងថា ការកោះហៅនេះ គឺគ្រាន់តែដើម្បីសាកសួរព័ត៌មានអំពីមូលហេតុដែលប្រជានេសាទទាំង ៦នាក់នោះមានសិទ្ធិ និងតួនាទីចុះទៅចាប់ទូកអ្នកនេសាទ ៣គ្រឿង និងអ្នកនេសាទ ៩នាក់ នៅដែនសមុទ្រកាលពីពាក់កណ្ដាលខែតុលា តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋចោទសមត្ថកិច្ចនិងប្រធានសហគមន៍នេសាទខេត្តកំពង់ឆ្នាំងថាប្រព្រឹត្តអំពើពុករលួយ
- អាជ្ញាធរបញ្ជូនឈ្មោះជនល្មើសនិងឧបករណ៍នេសាទខុសច្បាប់ទៅតុលាការខេត្តព្រៃវែង
- ប្រជានេសាទនៅកំពង់ធំទាមទារឲ្យដកមន្ត្រីជលផលចោទថាប្រព្រឹត្តអំពើពុករលួយ
- ពលរដ្ឋជាង១០០នាក់នៅកំពង់ឆ្នាំងផ្ដិតមេដៃសុំដកប្រធានសហគមន៍នេសាទ
- ពលរដ្ឋនៅកំពង់ចាមបារម្ភពីការនេសាទខុសច្បាប់របស់ជនជាតិវៀតណាម
- សហគមន៍នៅព្រៃវែងឃាត់ទូកនេសាទ៦គ្រឿងដែលប្រើឧបករណ៍នេសាទអួនធំៗ
- ពលរដ្ឋនៅត្បូងឃ្មុំចោទអាជ្ញាធរពាក់ព័ន្ធថាបើកដៃឲ្យមានបទល្មើសនេសាទ
- មន្ត្រីជលផលនិងប្រធានសហគមន៍នេសាទនៅកំពង់ឆ្នាំងរងការចោទថាពុករលួយ
- ប្រជាសហគមន៍ត្រពាំងសង្កែខេត្តកំពតបារម្ភខ្លាចក្រុមហ៊ុនឯកជនគ្រប់គ្រងទៅថ្ងៃមុខ
អាប្រពន្ធ័តុលាការក្នុងរបបដឹកនាំដោយលោកហ៊ុនសែនសព្វថ្ងៃនេះវាហាក់ដូចជារញ៉េរញ៉ៃណាស់។
មិនគួរឲ្យមានសោះអាក្រុមតុលាការមិនបានការគិតតែរកផលប្រយោជន៍សួនតួរម្នាក់ម្នាក់។
ហេតុអីក៍លោកហ៊ុនសែននៅតែធ្វើមិនដឹងមិនឮដូចនេះ??????
ជាការពិតណាស់ដែលសហគមន៍នេសាទមានសិទ្ធិទៅបង្ក្រាបបទល្មើសនេសាទ។
អាប្រពន្ធ័តុលាការស្អីក៏សំគិសខ្លាំងម្លេះអត់ចេះរៀនអត់ចេះដឹងអំពីការបង្កើតសហគមន៍នេសាទ
នៅក្នុងព្រះរាជាណាចក្រកម្ពុជាសោះចឹងតើអស់លោកនៅតែប្រឹងឲ្យវានៅមានធ្វើស្អីទៀត???
ព្រោះសហគមន៍នេសាទនេះកើតឡើងតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលមានលោក
ហ៊ុនសែនជាអ្នកចេញប្រកាស់និងមានច្បាប់មានព្រះរាជក្រិត្យនិងអនុក្រិត្យ។
លោកហ៊ុនសែនធ្លាប់និយាយថាលោកជាអ្នកខ្លាំង លោកមានស្រែកជារាជសីហ៍ ។
ចុះបើក្រុមអាតុលាការវាមិនដែលស្ដាប់មិនអនុវត្តតាមផងនោះសួរថា
តើលោកហ៊ុនសែនខ្លាំងត្រង់ណាទៀត???
ព្រោះសហគមន៍នេសាទមានការទទួលស្គាល់ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
តើលោកហ៊ុនសែនហ៊ានដកវាក្រវាត់ចោលទេពេលនេះ????????
ពួកអាមន្រ្តី ឆ្កែ អស់នេះ សីុប្រាក់ខែ រាស្រ្ត តែមិនបំរើរាស្រ្ត ទេ ពួកងាប់តៃហោង ពួកអាឯង និងត្រូវធរណីស្រូប និង ត្រូវចុះនរក គ្មានថ្ងៃងើបរួចទេ អាងាប់តៃហោង អារលាយរូប