Wed, 19 November 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន ឃុនសៀ ហើយដែលធ្លាប់ត្រូវបានគេបោះពស់វែកមួយការុងចូលផ្ទះឲ្យចឹកទាំងពាក់កណ្តាលយប់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់បញ្ជូនមកសាលាដំបូងរាជធានីកាលពីម្សិលមិញខណៈដែលកូនប្រុសម្នាក់បានរត់គេចខ្លួនចេញពីតុលាការវិញ នៅពេលតុលាការបានចាប់ខ្លួនកូនស្រីម្នាក់បន្ថែមទៀតនៅពេលពួកគេទៅសួរឪពុក។
គ្រួសារដែលមានសមាជិក ៤ នាក់ ដែលសុទ្ធតែត្រូវបានតុលាការចេញដីកាកោះហៅ ហើយដែលត្រូវបានចាប់ខ្លួនបុរសជាឪពុក និងកូនស្រីម្នាក់ កូនប្រុសម្នាក់ និងស្ត្រីជាប្រពន្ធបានរត់គេចខ្លួននេះ ធ្លាប់មានទំនាស់ដីធ្លីយ៉ាងក្តៅគគុក ជាមួយក្រុមហ៊ុន ឃុនសៀ នៅ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
លោក ណៃ វ៉ង់ដា មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា តុលាការបានធ្វើការចោទសួរលោក លី ស្រ៊ាខេង អាយុ ៦០ឆ្នាំ និងកញ្ញា លី ស៊ាវមិញ អាយុ ២៣ឆ្នាំ ជាកូនស្រី រហូតមកទល់ម៉ោង ៦ ល្ងាច យប់ម្សិលមិញ ក្រោមការចោទប្រកាន់ពីបទលួច បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ប្រើប្រាស់ហិង្សា និងបរិហារកេរ្តិ៍ ហើយត្រូវឃុំខ្លួនដើម្បីបន្តការសាកសួរនៅថ្ងៃពុធនេះថែមទៀត។
លោក ស្រ៊ាខេង ត្រូវនគរបាលស្លៀកពាក់ឯកសណ្ឋាន ទៅចាប់គាត់ដល់ផ្ទះនៅ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក កាលពីម៉ោងជាង ១១ ព្រឹកម្សិលមិញ ដោយមិនបានបង្ហាញដីកាឃាត់ខ្លួននោះឡើយ។ នេះបើតាមអ្នកស្រី ម៉ក់ ស៊ាវហ៊ូង អាយុ ៥០ឆ្នាំ ដែលជាភរិយា។ ចំណែក ស៊ាវមិញ ត្រូវបានចាប់ខ្លួននៅសាលាដំបូងរាជធានីពេលទៅជួបឪពុកកាលពីម៉ោងប្រមាណ ៤ រសៀល។ អ្នកស្រី ស៊ាវហ៊ូង និយាយទាំងទឹកភ្នែកថា៖ «គេចាប់ប្តីនៅនឹងមុខខ្ញុំតែម្តង។ សមត្ថកិច្ចមានគ្នា ៤ នាក់ ជិះឡានមកមួយ ហើយមានម៉ូតូប៉ូលិស ៤ ឬ ៥ អមសងខាងឡាន។ គេចាប់គាត់ទៅទាំងស្លៀកខោខ្លី អត់អាវ និងស្បែកជើង»។ ស្រ្តីរូបនេះបានរៀបរាប់ថា៖ «ខ្ញុំបានទាញគាត់មកវិញ តែគ្មានកម្លាំង ព្រោះនគរបាលបានចាប់គាត់ញាត់ចូលឡានយ៉ាងលឿន។ គេមិនបាននិយាយអីមួយម៉ាត់ប្រាប់យើងថា ចាប់គាត់រឿងអីនោះទេ»។
កញ្ញា លី ស៊ាវមិញ បាននិយាយមុនការចាប់ខ្លួនថា ភ្លាមៗបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនឪពុករបស់នាង នាងមិនដឹងថា គេយកគាត់ទៅឃុំខ្លួននៅទីណានោះទេ។ កញ្ញានិយាយថា៖ «ខ្ញុំព្យាយាមស្វែងរកកន្លែងឃុំខ្លួនគាត់ តែគ្មានប៉ូលិសណាប្រាប់ឡើយ លុះឮផ្សាយតាមវិទ្យុ ABC ទើបមានប៉ូលិសម្នាក់ខលប្រាប់ថា ប៉ាខ្ញុំត្រូវគេឃុំនៅព្រហ្មទណ្ឌកម្រិតធ្ងន់។ ខ្ញុំមិនដឹងថា គេចាប់គាត់រឿងអីទេ»។
ស៊ាវមិញ ក៏មិនដឹងពីមូលហេតុពិតប្រាកដនៃការចាប់ខ្លួននេះដែរ ប៉ុន្តែនាពេលចុងក្រោយនេះ គ្រួសារនាងបានទទួលរងនូវការប្តឹងចោទប្រកាន់ពីសំណាក់ក្រុមហ៊ុន ឃុន សៀ ដែលតែងអះអាងថា ដីផ្ទះរបស់នាង ដែលរស់នៅចាប់តាំងពីក្រោយ ឆ្នាំ១៩៧៩ មកនោះ ជារបស់ក្រុមហ៊ុន ដែលទិញពី សង្កាត់បឹងកក់ ១។ សំណុំរឿងនេះ សាលាដំបូងរាជធានី បានកោះហៅឪពុករបស់នាង ៣ ដងមកហើយ តែឪពុករបស់នាងមិនបានចូលទៅបំភ្លឺទេ។ «ប៉ាខ្ញុំ បានពន្យារពីរដងជាមួយតុលាការដោយសារគ្មានមេធាវី ហើយលើក ទី៣ ត្រូវតុលាការកោះហៅទៅថ្ងៃ ១២ វិច្ឆិកា តែមេធាវីដែលទើបរកបាន បានប្រាប់តុលាការ ដោយសុំពន្យារពេលទៅថ្ងៃ ទី៣ ខែធ្នូ វិញដោយសារគាត់រវល់។ ប៉ុន្តែឥឡូវគេចាប់គាត់តែម្តង»។ ស៊ាវមិញ ដែលតែងតែចេញមុខធ្វើការតស៊ូមតិយ៉ាងខ្លាំង ដើម្បីការពារដីធ្លីផ្ទះដែលនាងនិយាយថា ជាកម្មសិទ្ធិស្របច្បាប់របស់គ្រួសារនាង បើទោះបីជាមានការប៉ុនប៉ងសម្លាប់ តាមរយៈការបោះពស់វែកចូលផ្ទះ ការដុតផ្ទះនោះក្តី បានឲ្យដឹងថា សមាជិកក្នុងគ្រួសារនាង សុទ្ធតែរងបណ្តឹងជាច្រើន ពីក្រុមហ៊ុន ឃុនសៀ នៅតុលាការ។
ប្អូនប្រុសរបស់ ស៊ាវមិញ ឈ្មោះ លី ប៊ុនហៀង ដែលបានរត់គេចខ្លួនពីតុលាការ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ដល់តុលាការភ្លាម មានមន្ត្រីគេរាក់ទាក់យើងណាស់ ហៅបងស្រីឲ្យចូលបន្ទប់មួយ ខ្ញុំមិនដឹងបន្ទប់អ្នកណាទេ ហើយគេមិនឲ្យខ្ញុំចូលទៅទេ ដោយមានប៉ូលិសពាក់ឯកសណ្ឋាននិងស៊ីវិលប្រមាណ ១០ នាក់នៅខាងក្រៅបន្ទប់»។ «បន្តិចមកខ្ញុំឃើញបងស្រីចេញក្រៅ មានប៉ូលិស ២ នាក់តាមពីក្រោយ ដើរទៅបន្ទប់ទឹក។ ពេលនោះបងស្រីខ្ញុំ បានខលរកខ្ញុំ ឲ្យខ្ញុំឆាប់រត់ចេញទៅ (ក្រែងគេចាប់)។ ខ្ញុំបានរត់ចេញក្រៅហើយមានប៉ូលិសពី ២ ទៅ ៣ នាក់ដេញតាមខ្ញុំ»។ ប៊ុនហៀង បាននិយាយបន្ទាប់ពីបានរត់គេខ្លួនថា រូបគេនិងម្តាយកំពុងលាក់ខ្លួនដោយទុកផ្ទះចោល ខណៈពួកគេបារម្ភថា ផ្ទះពួកគេនឹងត្រូវចូលកាន់កាប់ដោយក្រុមហ៊ុន ឃុនសៀ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្លាប់ទទួលរងការគំរាមកំហែង ពេលចុះស៊ើបអង្កេតករណីជម្លោះដីធ្លីនេះ បានថ្លែងថា ការចាប់ខ្លួនអ្នកទាំងពីរជាការគំរាមកំហែង ដើម្បីបង្ខំឲ្យគ្រួសារនេះទទួលយកសំណង។ លោកនិយាយថា៖ «យើងឃើញថា គ្រួសារនេះតែងទទួលរងការគំរាមកំហែងលើរាងកាយ ដើម្បីឲ្យចាកចេញ តែពួកគេមិនព្រមចេញ។ ពេលនេះ គេបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ខំឲ្យពួកគេចេញ ហើយគាបសង្កត់ឲ្យទទួលសំណងដែលពួកគាត់មិនចង់បាន។ បើយកសំណង គេនឹងដោះលែង»។
មន្ត្រីនគរបាល និងមន្ត្រីសាលាដំបូងរាជធានី ព្រមទាំងតំណាងក្រុមហ៊ុន ឃុនសៀ មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ។
ក្រុមគ្រួសារលោក លី ស្រ៊ាខេង បានអះអាងថា ខ្លួនបានរស់នៅលើដីផ្ទះនេះ អស់រយៈពេលជាង ៣០ឆ្នាំ មកហើយ តែនៅ ឆ្នាំ២០១០ មាន ស.ជ. ណ មួយពីរដ្ឋាភិបាល ប្រគល់ដីផ្ទះរបស់លោកនេះ ឲ្យក្រុមហ៊ុន ឃុនសៀ ដោយថា ជាដីអតីតសាលា សង្កាត់បឹងកក់ ១។ គ្រួសារមួយចំនួនបានចាកចេញជាមួយសំណងមួយចំនួន ប៉ុន្តែគ្រួសារលោក ស្រ៊ាខេង មិនព្រមចាកចេញឡើយមកទល់ពេលនេះ៕
A decision of the CPP led government could grab the land people and sold it to a person simply! This is a very lucrative business! Why the decision of a government is more powerful than the law! Let think and discuss about this topic!
What is Sar Chor Nor? What does it mean? Is it a law? Who produce it? Why produce it and for what? Most land sold to private persons based on a government decision calling Sar Chor Nor! This kind of decision caused nationwide protest by people! Most people lost their land by this kind of decision, and CPP lost its credit and popularity by this kind of decision!
ពួកអាត្មាតវាកំពុងតែបំពេញមហិចតាលោភលន់គ្មានដែនកំណត់របស់ពួកវាហើយ។ ដើម្បីតែសេចក្តី លោភលន់បើទោះបីជាប្រើមធ្យោបាយស្មោកគ្រោគអ្វីក៍ហ៊ានធ្វើទាំងអស់បាត់បង់សីលធម៌ជាមនុស្ស ព្រោះតែឆ្កួតនិងការលោភលន់ចង់មានចង់បានហួសប្រមាណ។ មិនសុខនោះទេពេលនេះបានឃើញ ហើយ គឺ (ចោររួចខ្លួនម្ចាស់ជាប់គុក)។
Please make the poor people to feel that the law is on their side and the law is there for them and not to be used against them.
, . អំពើ អាក្រក់ ចេញមក ពីការ លោភលន់ គ្មានទី បញ្ចប់ !
កាដួយម៉ែវាកូនមីកាដួយហោកតុលាការ
កាដួយម៉ែវាកូនមីកាដួយហោកហ៊ុនសែន
កាដួយម៉ែវាច្បាប់ចុយកាដួយម៉ែមន្រ្តីបក្សប្រជាជន
កូនមីសំផឹងអនុវត្តច្បាប់អត់ពូជអំបូរតាមតែវាថា ។
បើតាយ៉ាង យ៉ាងនេះងាប់អស់ហើយរាស្ដ្រក្រីក្ររតូចតាចនោះ បើចឹងដដែលមិនបាច់មានប្រព័ន្ធតុលាការស្អីទេ””
I don’t want to live in this country, it make me feel really bad.
So sad
ប្រគល់ដីអោយយួនទៅឆាប់ចប់។
Ongnha Khun Sear is controlled anachak chba ampove, he is a money maker for Ongleang Pa Socheatvong (Phnom Penh governor) and Pa Socheatvong is a money maker for queen
Bun raneiy Hun Sen … Chetroy Samer
Where is justice in current society of Cambodia? Old men and women, youn boys and gilds are the victims under this currupted court and order by the government. I hope one day people will use peoeple power to find justice by themselves, not rely on the current corrupted court or a Kongkuru kourt under order from the government.
this is king dumb of cambodia’ king dumb of injustice’king dumb of corruption’king dumb of vampire ‘king dumb of dictator.king dumb of dirty flood.king dumb of beggar’ king dumb of mountain debt”’.victim in jail the criminal free,chhouk bun dit ,scandal in parliament,the shooter in veng sreng.what a bloody king dumb?? GOD bless all cambodian people’
វាបានរហូតរឺ អាខ្វាក់ចាញ់ចាំដោះស្រាយ សំលាប់ពូកអាខូចចោលអោយអស់