ដោយ សុ ជីវី
2014-11-18
RFA

កញ្ញា លី សៀវម៉ិញ ថ្លែងនៅមុនពេលត្រូវកងកម្លាំងសមត្ថកិច្ចនាំបញ្ចូលក្នុងឡាន ដើម្បីនាំទៅពន្ធនាគារព្រៃស នាសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ RFA/Sochivy
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនពលរដ្ឋពីរនាក់ជាឪពុក និងកូន នៅក្នុងសំណុំរឿងជម្លោះដីធ្លីក្នុងសង្កាត់បឹងកក់១។
ពួកគេត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីម៉ោង ៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា បន្ទាប់ពីចៅក្រមបញ្ចប់ការសាកសួរ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការចាប់ខ្លួន។
លោក លី ស្រ៊ាខេង និងកូនស្រី កញ្ញា លី សៀវម៉ិញ រងនូវបទចោទមួយចំនួនដែលប្ដឹងដោយក្រុមហ៊ុន ឃុន សៀ។
ក្នុងចំណោមបទចោទដែលចៅក្រមស៊ើបសួរ លោក លឹម លីបម៉េង ព្រះរាជអាជ្ញារង ស៊ីវ វណ្ណី បានចោទប្រកាន់អ្នកទាំងពីរនោះមានបទចោទធំៗចំនួន៣ គឺបទរារាំងម្ចាស់អចលនទ្រព្យ គឺក្រុមហ៊ុន ឃុន សៀ មិនអោយធ្វើរបង បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបទបរិហារកេរ្តិ៍។
កញ្ញា លី សៀវម៉ិញ និងលោក លី ស្រ៊ាខេង ថ្លែងនៅមុនពេលពួកគេត្រូវកងកម្លាំងសមត្ថកិច្ចនាំបញ្ចូលក្នុងឡាន ដើម្បីនាំទៅពន្ធនាគារថា ពួកគេត្រូវចាប់ឃុំខ្លួនដោយអយុត្តិធម៌៖ «…ខ្ញុំអត់មានកំហុស ពួកខ្ញុំអត់បានខុសទេបង។ អយុត្តិធម៌ណាស់។ (រឿង) ពួកខ្ញុំអយុត្តិធម៌ណាស់។ ពួកខ្ញុំអត់ទទួលកំហុសទេ…»។
គ្រួសារ លោក លី ស្រ៊ាខេង ដែលមានសមាជិកបួននាក់ បានទទួលដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់មួយច្បាប់ កោះអោយចូលខ្លួនទៅតាមបណ្ដឹងរបស់ក្រុមហ៊ុន ឃុន សៀ។ ដូច្នេះមកដល់ពេលនេះ ភរិយា និងកូនប្រុសពៅរបស់ លោក លី ស្រ៊ាខេង ទំនងថាអាចត្រូវចាប់ខ្លួនដែរ។
មន្ត្រីផ្នែកច្បាប់នៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក ណន អូនី មានប្រសាសន៍នៅពេលចេញពីតុលាការថា សំណុំរឿងនេះគួរទុកពេលបន្តិចទៀតអោយភាគីទាំងពីរពិភាក្សាគ្នាបន្តទៀត៖ «គួរតែតុលាការធ្វើការពិនិត្យ និងពិចារណាពីសំណុំរឿងហ្នឹងឡើងវិញ ហើយដោះលែងគាត់មានសេរីភាព និងអោយគាត់ចរចាជាមួយក្រុមហ៊ុនទៅ ព្រោះក្រុមហ៊ុនក៏ចង់ចរចាដោះស្រាយបញ្ហាហ្នឹងដែរ»។
លោក អូនី រំពឹងថា ភាគីក្រុមហ៊ុន ឃុន សៀ នឹងពិចារណាងាកមកចរចាជាមួយគ្រួសារនេះឡើងវិញ ដើម្បីដោះស្រាយបញ្ហា។
ក្រុមហ៊ុន ឃុន សៀ បានទទួលសិទ្ធិពីរដ្ឋាភិបាលកាលពីឆ្នាំ២០១០ ដែលអាចក្លាយជាម្ចាស់ដីនៃតំបន់អតីតសាលាសង្កាត់បឹងកក់១ និងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៣។
ក្រុមគ្រួសារ លោក លី ស្រ៊ាខេង ដែលរស់នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ធ្លាប់រងការប្រមាថស្ទើរផុតជីវិត ដូចជាការបោះពស់ចូលផ្ទះ និងបង្កអគ្គិភ័យ ជាដើម។ ចំណែកកូនស្រី គឺកញ្ញា លី សៀវម៉ិញ ធ្លាប់ត្រូវក្រុមជនអន្ធពាលកាប់ជាច្រើនកាំបិត។ គ្រួសារនេះជាគ្រួសារចុងក្រោយក្នុងសង្កាត់បឹងកក់១ ដែលនៅប្រកាន់ជំហរចង់រស់នៅទីនោះជាបន្តទៀត គឺក្នុងបរិវេណអតីតសាលាសង្កាត់ ល្គឹកណាពួកគេពុំបានទទួលសំណងដូចតម្លៃលើទីផ្សារ។ ចំណែកអ្នកភូមិចំនួន ៦គ្រួសារផ្សេងទៀត បានចាកចេញពីទីកន្លែងដែលពួកគេធ្លាប់រស់នៅតាំងពីឆ្នាំ១៩៨២ មក៕
កងទ័ពថៃ បំបិទមាត់ក្រុមសកម្មជនដីធ្លីដោយធ្វើការចាប់ខ្លួនមនុស្ស៥នាក់
Tue, 18 November 2014
The Bangkok Post
ក្រុងបាងកកៈ ទាហាន និងប៉ូលិសថៃ កាលពីថ្ងៃអាទិត្យ បានរារាំងការប៉ុនប៉ងរបស់ក្រុមសកម្មជនកំណែទម្រង់ដីធ្លីក្នុងការធ្វើសន្និសីទកាសែតមួយដើម្បីពន្យល់ពីមូលហេតុដែលរបបយោធានេះ បានហាមប្រាមពួកគេមិនឲ្យរៀបចំកម្មវិធីពិភាក្សាអំពីកំណែទម្រង់ដីធ្លី។
អ្នករៀបចំកិច្ចពិភាក្សា៥នាក់ត្រូវបានគេប្រមូលផ្តុំនៅប៉ុស្តិ៍ប៉ូលិសចាណាសុងក្រាម ក្រោយពីពួកគេតវ៉ាដោយមាត់ របស់ពួកគេបិទស្តុតខ្មៅនៅពីមុខកន្លែងប្រារព្ធវិញ្ញាណក្ខន្ធនៅថ្ងៃទី១៤ខែតុលានៅឯកន្លែងជួបគ្នាKok Wua នៅតាម ផ្លូវ Ratchadamnoen បានចែកលិខិតជាចំហដល់ក្រុមអ្នកកាសែត។
ម្នាក់ក្នុងចំណោមអ្នកទាំងប្រាំនាក់ គឺ Nitirat Sap អតីតជាអគ្គលេខានៃសហព័ន្ធនិស្សិតថៃ។
ពួកគេតវ៉ាប្រឆាំងបម្រាមរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់(NCPO)ទៅលើព្រឹត្តិការណ៍ដែលត្រូវបានគេគ្រោងនៅថ្ងៃអាទិត្យនៅឯAlliance Francaise នៅតាមដងផ្លូវWitthayu ក្នុងក្រុងបាងកក។
ចំណងជើង«ដីរបស់យើង តើដីទាំងអស់ជាកម្មសិទ្ធិរបស់អ្នកណា?»។
ព្រឹត្តិការណ៍នោះ ត្រូវបានគ្រោងបញ្ចូលកិច្ចពិភាក្សា និងការប្រគុំតន្រ្តី។
នៅថ្ងៃសៅរ៍ លោក Pakorn Areekul ជាសមាជិកនៃក្រុមអ្នករៀបចំព្រឹត្តិការណ៍ នេះ បាននិយាយថា លោកអនុសេនីយ៍ទោ Passakorn Kulrawiwan ជា មេបញ្ជាការកងវរសេនាតូចទ័ពសេះ បានទូរស័ព្ទប្រាប់លោកថា NCPO នឹងមិនអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ដូចដែលបានគ្រោងនោះទេ
កាន់តែច្បាស់ហើយមែនទេករណីខាងលើគឺ (ចោររួចខ្លួនម្នាស់ជាប់គុក) !!!!!
មិនចេះខ្មាស់អៀនអីបន្តិចសោះគ្រាន់តែគ្នាជាក្រុមគ្រួសារអ្នកក្រីក្រសោះក៍ចង់ចាញ់ចង់ឈ្នះគ្នាដែរ។
សម័យអាចម៌ជោរគឹដូចនេះ។