លោក ស៊ូ​ប៊ែរ​ឌី៖ ការយាយីប្រព័ន្ធ​តុលាការ​សម្រាប់​បំណង​នយោបាយ​ត្រូវ​តែ​បញ្ឈប់​

ដោយ៖​ ឡាយ សាមាន និង​អុិត សូធឿត​​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក សុរិយា ស៊ូ​ប៊ែរ​ឌី អ្នក​រាយ​ការ​ពិសេសរបស់អង្គការសហប្រជាជាតិ នា​ពេល​កន្លង​មក

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​ច្បាប់ និង​គោលការណ៍​ឯករាជ្យ​នៃ​តុលាការ ព្រមទាំង​អំពាវនាវ​ឲ្យ​តុលាការ​ប្រើប្រាស់​អំណាច​ឯករាជ្យ​របស់​ខ្លួន​ឲ្យបាន ​តឹងរ៉ឹង ។​

​ការជំរុញ​នេះ​ធ្វើឡើង​តាមរយៈ សេចក្ដីថ្លែងការណ៍​ដែល​ផ្សព្វផ្សាយ​ពី​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេ​សស្វី​ស​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ការចាប់ខ្លួន​សកម្ម​ជន​ដីធ្លី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​កាលពី​សប្ដាហ៍​មុន ។​

​សេចក្ដីថ្លែងការណ៍​បាន​ស្រង់​សម្ដី​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​លោក សុរិយា ស៊ូ​ប៊ែរ​ឌី ថា «​វា​ធ្វើឲ្យ​ខ្ញុំ​មានការ​សោកសៅ នៅពេល​ឃើញ​តុលាការ​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍ របស់​អំណាចនីតិប្រតិបត្តិ​ម្ដង​ហើយ​ម្ដងទៀត​» ។ លោក​បន្តថា «ចាប់​តាំងពី​ខ្ញុំ​ចូល​កាន់​មុខ​នាទី​ជា​អ្នករាយការណ៍​ពិសេស​ក្នុង​អាណត្តិ​នេះ ខ្ញុំ​បាន​ឃើញ​វា​កើត​ឡើង​រាប់​មិន​អស់​មក​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​» ។ លោក ស៊ូ​ប៊ែរ​ឌី បន្ថែមទៀតថា កង្វះ​ឯករាជ្យភាព​នៃ​តុលាការ គឺ​ឧបសគ្គ​មួយ​ក្នុងចំណោម​ឧបសគ្គ​ចម្បង​នានា ដើម្បី​សម្រេច​បាន​ជា​សង្គម​ត្រឹមត្រូវ និង​បញ្ចូល​គ្នា​មួយ​ដែល​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ចង់បាន ។ លោក​សង្កត់ធ្ងន់​ថា «​ទង្វើ​របស់​តុលាការ​នា​ពេល​ថ្មីៗ​នេះ បង្ហាញ​ជាថ្មី​ម្ដង​ទៀត​ពី​តម្រូវការ​តុលាការ​ឯករាជ្យ​មួយ​នៅ​ប្រទេស​កម្ពុជា​»

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា គាំទ្រ​ចំពោះ​ការបង្ហាញ​ជំហរ​របស់​លោក ស៊ូ​ប៊ែរ​ឌី ដោយ​បន្ថែម​ថា ជាក់ស្តែង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា កំពុងស្ថិត​នៅ​ក្រោម​បញ្ជា​ពី​អ្នកមានអំណាច និង​អ្នកនយោបាយ ។ លោក​បន្តថា ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​នៅតែ​មិន​ឯករាជ្យ កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​ជាច្រើន រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម និង​ជា​ផ្នែក​មួយ​នៃ​និរ​ទណ្ឌ​ភាពដ៏​ធ្ងន់ធ្ងរ ។ លោក​បញ្ជាក់ថា «​បាទ​! វា​ជា​ការពិត​ណាស់ ព្រះ​ថា​តុលាការ​ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង តុលាការ​ជា​អ្នកធានា​ទៅលើ​សណ្តាប់ធ្នាប់​សាធារណៈ ធានា​ទៅលើ​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ចុះ​បើ​តុលាការ​មិន​ឯករាជ្យ​បានន័យថា វា​លែង​មាន​យុត្តិធម៌ អ៊ីចឹង​បើ​លែង​មាន​យុត្តិធម៌ មានន័យ​ថា អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​គឺ​រួចខ្លួន អ៊ីចឹង​វា​ជា​ស្វ័យប្រវត្តិ​វា​នឹង​កើត​នូវ​អំពើ​និរ​ទណ្ឌ​ភាព​ហ្នឹង​ឯង​» ។​

លោក នី ចរិយា បន្ថែម​ថា​ប្រព័ន្ធ​តុលាការ មាន​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​ទ្រទ្រង់ និង​ធានា​ដល់​ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ ។

ឆ្លើយតប ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង អះអាង​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​អនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។ លោក​បន្តថា ការចាប់ខ្លួន​សកម្មជន​ទាំងនោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ធ្វើ​តាម​ នីតិវីធី​ច្បាប់ ហើយ​រដ្ឋាភិបាល​ក៏​មិន​អាច​លូក​ដៃ​បាន​ទេ ។ លោក​មានប្រសាសន៍ថា «​ឥឡូវ​គាត់​មើល​ជាក់ស្តែង ថា​តើ​តុលាការ​គេ​ចាប់​តាម​នីតិវិធី​ច្បាប់​របស់​គេ​ហ្នឹង វា​ខុស​ប៉ុនណា តើ​សុខៗ​គេ​ចេះតែ​ដើរ​ចាប់​មនុស្ស​តាម​ផ្ទះ​ឬ​មួយ​យ៉ាង​ម៉េច ហើយ​ប្រសិន​អ្នក​ទាំងនោះ​មិន​បាន​ធ្វើ​ខុស តាម​គេ​មាន​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ដែរ​ឬទេ​? ឥឡូវ​ពិនិត្យមើលៗ តើ​អ្នក​ដែល​តុលាការ​គេ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នោះ តើ​គាត់​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ​?» ។​

ជាមួយគ្នានេះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​សេចក្តីថ្លែងការណ៍ ទាក់ទង​និង​ករណី​នេះ គឺ​បញ្ជាក់​ជំហ​រថា គណបក្សកាន់អំណាច​ថ្កោលទោស​ដាច់អហង្ការ ទៅ​នឹងការចោទប្រកាន់​ទាំងឡាយណា​ដែល​ថា ខ្លួន​កំពុង​ខ្ចីដៃ​តុលាការ ដើម្បី​វាយ​បំបាក់ស្មារតី​ដៃ​គូប្រកួត ឲ្យទទួល​យក​នូវ​លក្ខខណ្ឌ​អ្វីមួយ​ដែល​ខ្លួន​ចង់បាន ។ សេចក្តីថ្លែងការណ៍​ថា ការចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និង​មន្ត្រី​នយោបាយ​នោះ គឺជា​ការបំពេញ​ការងា​រ​ដោយ​ឯករាជ្យ​របស់​តុលាការ ។​

កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​២​លាន​រៀល បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់ ។ ចំណែក​ព្រះសង្ឃ​១​អង្គ​ក៏​ត្រូវបាន​កាត់ទោស​ដូចគ្នានេះដែរ ខណៈ​ឃ្លាំមើល​ការតវ៉ា​នៅ​មុខ​តុលាការ ។  រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន ដោយ​ចោទ​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ ដែល​រារាំង​បាតុករ​ក្នុង​ការទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ៕

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

21 Responses to "លោក ស៊ូ​ប៊ែរ​ឌី៖ ការយាយីប្រព័ន្ធ​តុលាការ​សម្រាប់​បំណង​នយោបាយ​ត្រូវ​តែ​បញ្ឈប់​"

  1. people says:

    sir(mr soberdy) you should know by now’ all theses judges are dictatore’dog’this is king dumb of injustice, king dumb of dark world,king dumb of fake democracy, they turn black to white and they catch ordinary people put in jail and free the criminal like chhuk bin dit and the scandal in the parliament.ACU did not do the job.veitname encroach in cambodia deep they don’t care .what a king dumb?? GOD bless all cambodian people’

  2. Bol says:

    យើងនិយាយភាសាតែមួយដដែលៗ ដូចគ្នា។ គឺស៊ូបឺឌី គាត់ចេះតែពាក្យប៉ុន្មានម៉ាត់ហ្នឹងដើម្បីបាយរបស់គាត់។ ឯកម្ពុជា គឺធ្វើអ្វីក្នុងអធិបតេយ្យភាពនៃកម្ពុជា ដែលមិនមាននរណាម្នាក់ជ្រៀតជ្រែកនិងរំលោភ។ កម្ពុជាពុំមានចៅហ្វាយទេ។ កម្ពុជាដើម្បីកម្ពុជាជានិតិរដ្ឋ។
    ក្នុងនាមជាអ្នករាយការណ៍ សូមចាំតែរាយការណ៍ទៅបានហើយ។ សូមរាយការណ៍ពីលោកប្រាយុធផង៕

  3. Bol says:

    កងទ័ព​ថៃ បំបិទ​មាត់​ក្រុម​សកម្មជន​ដីធ្លី​ដោយ​ធ្វើការ​ចាប់​ខ្លួន​មនុស្ស​៥​នាក់
    Tue, 18 November 2014
    The Bangkok Post

    ក្រុងបាងកកៈ ទាហាន និង​ប៉ូលិស​ថៃ កាលពី​ថ្ងៃ​អាទិត្យ បាន​រារាំង​ការ​ប៉ុនប៉ង​របស់​ក្រុម​សកម្មជន​កំណែទម្រង់​ដីធ្លី​ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត​មួយ​ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល​របប​យោធា​នេះ បាន​ហាមប្រាម​ពួកគេ​មិន​ឲ្យ​រៀបចំ​កម្មវិធី​ពិភាក្សា​អំពី​កំណែទម្រង់​ដីធ្លី។

    អ្នក​រៀបចំ​កិច្ចពិភាក្សា​៥​នាក់​ត្រូវ​បាន​គេ​ប្រមូលផ្តុំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​ចាណា​សុងក្រាម ក្រោយពី​ពួកគេ​តវ៉ា​ដោយ​មាត់ របស់​ពួកគេ​បិទ​ស្តុត​ខ្មៅ​នៅ​ពី​មុខ​កន្លែង​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​ទី​១៤​ខែ​តុលា​នៅឯ​កន្លែង​ជួប​គ្នា​Kok Wua នៅ​តាម ផ្លូវ Ratchadamnoen បាន​ចែក​លិខិត​ជា​ចំហ​ដល់​ក្រុម​អ្នកកាសែត​។

    ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំ​នាក់ គឺ Nitirat Sap អតីត​ជា​អគ្គលេខា​នៃ​សហព័ន្ធ​និស្សិត​ថៃ​។

    ពួកគេ​តវ៉ា​ប្រឆាំង​បម្រាម​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​(NCPO)​ទៅលើ​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​គេ​គ្រោង​នៅ​ថ្ងៃ​អាទិត្យ​នៅឯ​Alliance Francaise នៅ​តាម​ដងផ្លូវ​Witthayu ក្នុង​ក្រុង​បាងកក​។

    ចំណងជើង​«ដី​របស់​យើង តើ​ដី​ទាំងអស់​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា?»​។

    ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​គ្រោង​បញ្ចូល​កិច្ចពិភាក្សា និង​ការ​ប្រគុំ​តន្រ្តី​។

    នៅ​ថ្ងៃ​សៅរ៍ លោក Pakorn Areekul ជា​សមាជិក​នៃ​ក្រុម​អ្នក​រៀបចំ​ព្រឹត្តិការណ៍ នេះ បាន​និយាយ​ថា លោក​អនុសេនីយ៍ទោ Passakorn Kulrawiwan ជា មេបញ្ជាការ​កងវរសេនា​តូច​ទ័ព​សេះ បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា NCPO នឹង​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ព្រឹត្តិការណ៍​ដូច​ដែល​បាន​គ្រោង​នោះ​ទេ

  4. សែន សម្បូរ says:

    ស៊ូប៊ែឌី ដែលហា៊នថាអីឱយ លោក ប្រាយុទ សូម្បីតែប្រធានាធបិដីអាមេរិកកាំងលោក អូបាម៉ា ក៏មិនហា៊នថាឱយលោក ប្រាយុទ ់ផងតើ ស៊ូប៊ែឌី ហា៊នបើមិនអត់បាយសុីឥឡូវនិង!

  5. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជា យើង បើ មិនមាន អង្គការ សហប្រជាជាតិ ជួយ មើល ទប់ស្កាត់ ទេ .

    ប្រទេសកម្ពុជា នឹង វិលដូច របប ខ្មោច ប៉ុល ពត វិញ ជាមិនខាន !

    « ចរឹក ពុករលួយ ជិះជាន់ កេងប្រវ័ញ ចោទមួលបង្កាច់ គ្នា . បក្សពួក ស ទៅជា ខ្មៅ . ខ្មៅ

    ទៅជា ស ដោយ អយុត្តិធម៏ នៅតែមាន ! »

    . , យើង ត្រូវ ដាក់ទោស អ្នកណា ដែល ប្រើ អំពើ ហឹង្សា វ៉ៃ បាញ់សម្លាប់ អ្នក ដែលគ្មានអាវុធ !

    . , អ្នកដែល គាត់ មិនបាន វ៉ៃ បាញ់សម្លាប់ គឺ គាត់ មិនមានទោស អ្វីអោយធ្ងន់ធ្ងរ នោះទេ !

    > . ប្រទេសកម្ពុជាយើង ជាប្រទេស ប្រជាធិបតេយ្យ . បើ ប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការ

    កុម្មុយនីស្ត ខ្ញុំ មិននិយាយ ទេ !

    មនុស្សយើង គ្មាន ជីវិត អមត: ទេ គង់តែ ស្លាប់ ដូចតែគ្នា ទេ សូមកុំ សាងអំពើ អយុត្តិធម៏

    ហួសហេតុ តទៅទៀត . មុន នឹងស្លាប់ទៅ សូមរក្សារ កេរ្ត៍ឈ្មោះ ខ្លួនអែង អោយ បានល្អ ផងទៅ !

    ……….. សូមជួយ ពិចារណា ទាំងអស់គ្នា . ! ! ! !

  6. អាឡេវ says:

    ចេះព្រូសដូចសុនខ,បែបបានឆ្អឹងអង្គាមខ្លះមិនខាន។ក្រឡេកមើលកូរ៉េខាងជើងផង,តិចទៀតបានគេអូសក្បាលទៅតុលាការឡាអេហើយ,ហើយមិនយូរមិនឆាប់តេជោយើងក៍
    មានវាសនាបានស្គាល់ឡាអេដែរ។

  7. ប្រជាពលរដ្ឋ says:

    , ប្រទេស ថៃ រយះ កាលកន្លងមក មានសម្លាប់ មនុស្ស យ៉ាង រង្គាល ដូច ប្រទេសកម្ពុជា ឬ នៅ ?

    , លោក ស៊ូ ប៊ែឌី គាត់និយាយ ទប់ស្កាត់ ពីព្រោះ ប្រទេសកម្ពុជាយើង មានដំបៅចាស់ !

    ប្រទេសកម្ពុជា យើង សាក ដេញ អង្គការ សហប្រជាជាតិ ចេញ . ដេញ ស្ថានទូត ដែលមិនពេញចិត្ត

    ចេញ ពេលនោះ ការ សម្លាប់ រង្គាល ដូច របប ខ្មោច ប៉ុល ពត នឹងកើតឡើង ដោយស្វ័យប្រវ័ត្តិ !

  8. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជាយើង រលាយ ហិនហោច ដោយសារ ការ ស៊ីជោ លើកជើង គ្មានវិចារណញ្ញាណ !

    មនុស្ស ខ្លះ រេ តាមខ្យល់ អែបអប អ្នកខ្លាំង ដល់អ្នកខ្លាំងជរា ប្រើការ មិនកើត ទៅអែប អ្នកថ្មី ម្តង !

  9. Chourn says:

    Mr Subedi you are a very weak special UN raporteur in Cambodia. You said you have heard many times about the unindependent Cambodian court system and you had no real action to do with it. You may very happy while you see Cambodian gov. being hurt its own people right?

  10. Miror says:

    As I told you the CPP led government is using the application of double standard of law against the. Opposition party’ s activists and the land activists. The ball is being played, and now the court is a political tool to play this game? The ministry of interior and the ministry of justice could do nothing, just simply passing this ball to the court, the court of first instance and the appeal court will play this game to save face or credit of CPP! Who know this game is being organized by the invisible hand, a politically organized structure to attacking the opposition part, the NGOs and civil societ as well ad the public who acting against CPP!

  11. Judge says:

    And who is obviously controlling the administration, Miror?
    Your guess is probably as good as mine. Cheers

  12. Miror says:

    Dear Judge! I could see all these things by my analysing on Cambodia political development since 1993! I could see the process and take note of the political events! So I could see there might be some sort of an organized structure, a system to defend its polcy and leadership! O r I am mistaken of Cambodia political development! let closely follow up. take note and analyse!

  13. តុលាការដុះកន្ទុយឆ្កែ says:

    តុលាការអត់ពូជអំបូរ ធ្វើការតាមពួកអាចោរក្បត់ជាតិបង្អៅ
    មានតុលាការបែបនេះ ធ្វើឱ្យប្រទេសខ្មែរអាក្រក់ងើបមុខមិនរួចឡើយ ។

  14. សែនសែន says:

    កាដួយម៉ែវាកូនមីកាដួយហោកតុលាការ
    កាដួយម៉ែវាកូនមីកាដួយហោកហ៊ុនសែន
    អាចុយម្រ៉ាយហ៊ុនសែនអាក្រក់ថោកទាបចុយម៉ែវាខ្លាំងណាស់ ។

  15. ?? says:

    after the dark history of our nation in this few decade our Cambodian really think that our nation was out of harm way. but it is only some of those person who get their wealth from this regime itself or the people who did not care about his or her nation at all. most of Cambodian nationalist are trying to find out what was the reason that made our nation in that situation. those nationalist not just searching in and during POL POT and after. they are searching in to the history of our nation through out many century a go. after all they found out why our nation having this kind of cancer for many decade . the main problem in this region was some country urging for many decade to be a super powers nation in this region again China super powers. I mean it was Vietnamese country. please do not say I’m a raises person I love every nation on art but only good person. look in our history those Vietnamese nation trying to eliminated our nation for many decade ago.they are using the same tactic by using our nation to destroy our nation. like POL POT , HUN SEN , HENG SAMRIN, CHEA SIM, some people think we have full sovereignty but it is not as what they thought . every thing is in secret of those thief of our nation they acting behind the close door. look at a small nation beside us LEO was fully control by this thief. they can not even move because they are hand cape by those thief already. how about our nation because of world community on their way otherwise we have the same situation as LEO. they are there but not showing their face they doing it by using Cambodian that like powers so much to do it for them. I mean CPP the corrupted people party doing all kind of evil for them. we knew what kind of GOD that we can sacrifice for. I did not sacrifice for evil that said I,m a GOD saving you because I’m not that person to believing them that easy. at last GOD will be the witness after all . please dry to do some more research and finding out the true. do not just supporting the animy of GOD . or you just stay in nuaterall

  16. ?? says:

    after the dark history of our nation in this few decade our Cambodian really think that our nation was out of harm way. but it is only some of those person who get their wealth from this regime itself or the people who did not care about his or her nation at all. most of Cambodian nationalist are trying to find out what was the reason that made our nation in that situation. those nationalist not just searching in and during POL POT and after. they are searching in to the history of our nation through out many century a go. after all they found out why our nation having this kind of cancer for many decade . the main problem in this region was some country urging for many decade to be a super powers nation in this region again China super powers. I mean it was Vietnamese country. please do not say I’m a raises person I love every nation on art but only good person. look in our history those Vietnamese nation trying to eliminated our nation for many decade ago.they are using the same tactic by using our nation to destroy our nation. like POL POT , HUN SEN , HENG SAMRIN, CHEA SIM, some people think we have full sovereignty but it is not as what they thought . every thing is in secret of those thief of our nation they acting behind the close door. look at a small nation beside us LEO was fully control by this thief. they can not even move because they are hand cape by those thief already. how about our nation because of world community on their way otherwise we have the same situation as LEO. they are there but not showing their face they doing it by using Cambodian that like powers so much to do it for them. I mean CPP the corrupted people party doing all kind of evil for them. we knew what kind of GOD that we can sacrifice for. I did not sacrifice for evil that said I,m a GOD saving you because I’m not that person to believing them that easy. at last GOD will be the witness after all . please dry to do some more research and finding out the true. do not just supporting the animist of GOD . or you just stay out nuisance person of your nation. peace to Cambodian who love their own nation

  17. សែន សម្បូរ says:

    បើ ស៊ូប៊ែឌី ពូកែម្តេចក៏មិនទៅសម្របសម្រួលប្រទេសថៃទៅ ប្រទេសថៃទេសសព្វថ្ងៃនេះនៅប្រើច្បាប់អជ្ញាសិក្កនៅឡើយទេប្រទេសនីមួយៗគឹមានច្បាប់របស់ប្រទេសគេ កុំចេះតែចេញមកនិយាយឲតែរួចពីមាត់នោះ ស៊ូប៊ែឌី! ច្បាប់មិនបន្តោយឲពួគអានាធិបតេយ្យមួយក្រុមតូចនេះធ្វើអ្វីតាមតែអំពើរចិត្តនោះទេ!បើប្រទេសជាតិគ្មានច្បាប់តើទៅជាយា៉ងម៉េចទៅវិញ? លោកស៊ូប៊ែឌីអែងរស់នូវសព្វថ្ងៃនេះតើប្រទេសលោកអែងមានច្បាប់ឬក៏អត់ បើមានតើលោកអែងគរព្វឬមួយក៏មិនបាច់គរព្វទេ? មុខការលោកស៊ូែប៊ឌីធ្វើការជានអ្នករាយការឲអង្ការសហប្រជាជាតិចាំតែរាយការទៅបានហើយកុំចេះលូកដៃក្នុងរឿងច្បាប់ប្រទេសគេនោះ ?ម៉េចចង់ឲរដ្ឋាភិបាលខ្មែរប្រើច្បាប់អជ្ញាសិក្កឬ?

  18. សែន សម្បូរ says:

    If the PM. Hun Sen it bad why the wold leader like Mr Obama shake hand and talk good thing about .Hun Sen government only small anarchy group of people who has nothing but jealous Mr Hun Sen keep say his government very bad . Keep calling him all kind the name but in real life the wold leader like Mr Obama Mr ban ky moon seem to like Mr Hun Sen a lot ? You know why because Hun Sen very smart politic and very flexible ? Got it Hun Sen hater .

  19. Judge says:

    Thanks Miror for being persistent and take time to follow up the political events in Cambodia, for the sake of our curiosity as well as welfare of our people.
    This organised political strategies are to induce coma( paralyse Cambodia), while other country continues to develop. Knowing Cambodian attitude and patents of thinking, this is a plan to damage and control after 1979,though Vietnam was also started to put nationalism to practice. Very unfortunate that they turned Khmers into living off corruption. Meanwhile they falsely praise Khmers for the cheating game, leading Khmer society into chaos.
    It is now very blatant that judicial power is doing opposite. They manipulate that power of all sorts become laws. Once again, it is quite the opposite of the intention of the laws being used. In democratic countries, they apply laws into power.
    Until this practice changed, Khmers will certainly demand for respect of their rights as they are stipulated in our constitution. Please take care.
    Samneang

  20. Knight Rider says:

    These negative people always think that the government oppress them.
    You need to use common sense and think harder if you are looking for trouble you’ll will get what you are asking for and don’t blame anybody for your stupidity.
    Meach Sovannara is a trouble maker a mong some other extremists for his quest to distroy peace in Cambodia. His action was out of bound and violated the law of the land with violent protest attacking the security guards which hurt security personnels some of them are very serious condition.
    You think Cambodia is lawless, think again. If you are doing something stupid you will go to jail like Meach Sovannara. I know you depend on The human right to bail you out when you go to jail but remember every country has the law. The human right or the UN cannot tell the government how to run the country or the criminal justice system in that country should be like this or like that base on emotion.
    The UN is the world’s body its job is keeping peace , security and feeding the people for the humanitarian mission. The UN never interferes with any country’s internal affair.

  21. Knight Rider says:

    Mr Soberdi still doesn’t get it. He just came out of his clost and wrongly accuse the Cambodian court is under the political party. Well Mr Sobedi you need to look into the court documents before issuing your statement to the public.The judge ordered Mr Meach Sovannara to appear in court 3 times in court to stand trial for violent protest which many people got hurt. He never show up in court at all. He not only committed crime but also commited the court contemp.
    May I remind you that Cambodia is an independent state. Cambodia is not under any country.
    Whatever Cambodia does is within its border or its jurisdiction. I think you are interfere with Cambodia’s internal affair. You are violating your professionalism as a human right reporter Mr Sobedi.