​គណៈកម្មការ​ទី៧​នៃ​រដ្ឋសភា ស្នើ​ឲ្យ​ដក​សិទ្ធិលក់​សំបុត្រ​ចូល​អង្គរ​ពី​ក្រុមហ៊ុន សុខ គង់​

ដោយ៖​ ឡាយ សា​មាន និង អុឹង ប៊ុនថន​
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍(ឆ្វេង) និងលោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ផ្តល់បទសម្ភាសន៍ដល់អ្នក​សារព័ត៌មាន នារសៀលនេះ (រូបថត៖ ឡាយ សាមាន)

​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ដកសិទ្ធិ​ពី​ក្រុមហ៊ុន សុខ គង់ ក្នុងការ​លក់​សំបុត្រ​ឲ្យ​អ្នកទេសចរណ៍​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ។​

​ការស្នើ​នេះ​បន្ទាប់​ពី​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​កោះហៅ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ទៅសាកសួរ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ។​

​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ប្រាសាទអង្គរវត្ត​អាច​នឹង​បាត់បង់​ប្រាក់​ចំណូល​ជាតិ និង​គ្មាន​តួលេខ​ច្បាស់លាស់ ។ លោក​មានប្រសាសន៍ថា «​ប៉ុន្តែ​អ្វី​ដែល​ជា​សំណូមពរ ដូច​ឯកឧត្តម​មាន​ប្រសាសន៍​ដែរ គឺ​ស្នើ​សុំ​ឲ្យ​បន្ត ការគ្រប់គ្រង​អង្គរ ការលក់​សំបុត្រ​របស់​អង្គរ យក​មកឲ្យ​ក្រសួង​ទេសចរណ៍​គ្រប់គ្រង​វិញ ពីព្រោះ​យើង​ចំណាយ​លុយ​ទាក់ទាញ​ទេសចរណ៍ មិនគួរណា​បណ្តោយឲ្យ​គេ​លក់​សំបុត្រ​យកចំណេញ​ទទេៗ​នោះទេ ។ ដូច្នេះ​ដើម្បីឲ្យ​ចំណូល​ចូល​ដល់​ថវិកាជាតិ បាន​កើនឡើង កាត់បន្ថយ​ភាពក្រីក្រ​ដើម្បី​ប្រមូល​ថវិកា​ជាតិ​ឲ្យបាន​ច្រើន​» ។​

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ដោយសារ​ក្រសួង​ទេសចរណ៍​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បំពេញ ហើយ​ការសម្រេច​យ៉ាងណា​ទុក​ឲ្យ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ជា​អ្នកសម្រេច​។ លោក​បញ្ជាក់ថា «​គឺ​គណៈកម្មការ​ក៏​បាន​គាំទ្រ​ទៅ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុងនោះ​ក៏​មាន​សំណូមពរ​ជាច្រើន ប៉ុន្តែ​សំណូមពរ​មួយ​ចង់បាន​ការលក់​សំបុត្រ​អង្គរ មកឲ្យ​ក្រសួង​ទេសចរណ៍​គ្រប់គ្រង ក្នុងនាម​ក្រសួង​ទេសចរណ៍ មិន​មាន​បំណង​ធ្វើ​កិច្ចការ​នេះ​ទេ ពីព្រោះថា​ក្រសួង​ទេសចរណ៍​មាន​ការងារ​ច្រើន ហើយ​មាន​ការងារ​ច្រើនណាស់ ត្រូវ​ទុក​ការងារ​នេះ​ជូន​អាជ្ញាធរ​អ​ប្សារាធ្វើ​ការបន្ត ប៉ុន្តែ​គណៈកម្មការ​ទី​៧ នៅ​តែ​ទទូច និង​សិក្សា​ពី​កិច្ចការ​នេះ​» ។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ គ្រប់គ្រង​ចំណូល​ពី​ប្រាសាទអង្គរវត្ត​ ។​

​លិខិត​របស់​រដ្ឋាភិបាល​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០០៨ ដែល​វិទ្យុ​អាស៊ីសេរី​ផ្សាយ​បង្ហាញថា កាលពី​ឆ្នាំ​២០០៧ រក​ចំណូល​បាន​ពី​ការលក់​សំបុត្រ​នោះ​ជាង ២៩​លាន​ដុល្លារ ហើយ​លោក​ឧកញ៉ា សុខ គង់ បង់​ទៅ​ឲ្យ​រដ្ឋាភិបាល​តែ​ជាង​២២​លាន​ដុល្លារ ។ ក្រៅពី​នោះ​ចែក​ទៅ​ឲ្យ​ខាង​អភិរក្ស​អង្គរ​ជិត ៥​លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​នេះ យក​ជាង​៥​លាន​ដុល្លារ ខណៈ​អាជ្ញាធរ​អប្សរា​រាយការណ៍​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង​២​លាន​នាក់ មាន​តែ​ចំនួន​៥០​ភាគរយ​ប៉ុណ្ណោះ ដែល​ទៅ​មើល​ប្រាសាទ​អង្គរ ៕

សូមសរសេរមកលោក ឡាយ សាមាន តាម​រយៈ samean@vodhotnews.com

What Next?

Recent Articles

8 Responses to "​គណៈកម្មការ​ទី៧​នៃ​រដ្ឋសភា ស្នើ​ឲ្យ​ដក​សិទ្ធិលក់​សំបុត្រ​ចូល​អង្គរ​ពី​ក្រុមហ៊ុន សុខ គង់​"

  1. Judge says:

    សូម អរគុណ ដល់ អស់លោក ដែល បានបង្ហាញអោយឃេីញ ពីការស្វែងរកផលប្រយោជន៏ជូនជាតិ ទោះបីជាការប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយ។
    ជាការពិត ប្រាសាទអង្គរ មិនត្រឹមតែជាដួងព្រលឹងខ្មែរបុ៉ណ្ណោះទេ ប្រាសាទ ជាញេីសឈាមរបស់បុព្វបុរសខ្មែរដែលបានសាង ជាកិត្យានុភាពខ្មែរ យ៉ាងហោចកសាងអស់ពេល ១ ទៅ២ ទស្សវត្ត ក្រោម ការគ្រងរាជនៃស្តេចខ្មែរនិមួយៗ ។ អាស្រ័យហេតុនេះ គួរតែអ្នកគ្រប់គ្រងប្រទេស កុំយកដួងព្រលឹងនេះ ជាឧបករណ៏នៃក្តីលោភលន់របស់ខ្លួនបន្តទៅទៀត។
    ការស្វែងរកថវិកាជូនជាតិ បានសេចក្តីថា រកថវិកាជូនឆ្លេីយតបនឹងសេចក្តីត្រូវការរបស់រាស្ត្រ និងរដ្ឋ ដេីម្បីកំណែ និងបង្កេីនស្ថាប័ន របស់រដ្ឋ ដែលឆ្លេីយតបទៅនឹងការដុះដាលរបស់រាស្ត្រ ទាំងជីវភាព ព្រមទាំងបញ្ញា ដល់រាស្ត្រខ្មែរ ដោយមនចាត់ទុករាស្ត្រ ជាខ្ញុំកញ្ជះរបស់អ្នកធ្វេីការជូនរដ្ឋឡេីយ។
    ការទទូចទាមទារ ការផ្លាស់ប្តូររកប្រយោជន៏ជូនរាស្ត្រនេះ ជាវប្បធម៌ថ្មី ដែលអ្នកនយោបាយខ្មែរ រួមសម្បាច់គ្រប់និន្នាការ ទាំងបក្សគ្រប់គ្រង ទាំងបក្សជំទាស់( គឺស្វែងរកនូវដំណោះស្រាយផ្សេង តែក្នុងបំណងដូចគ្នា) សហការដេីម្បីផលប្រយោជន៏ ដល់រាស្ត្រខ្មែរពិតប្រាកដ។ សូមមេត្តាចាប់អារម្មណ៏ថា គ្រប់និន្នាការ យេីងគួរប្តូរពីបក្សប្រឆាំងមកជា បក្សជំទាស់វិញ ដោយ
    យល់ឃេីញថា បក្សប្រឆាំង គឺខ្មាំង បេីខ្មាំងត្រូវតែកំទេច។ វប្បធម៌នេះគេបានយកមកបញ្ឆោត អោយខ្មែរសំឡាប់ខ្មែរ ដោយដាក់ស្លាកថា បេីមិនមែន មិត្រយេីង នោះគឺជា ខ្មាំង បេីជាខ្មាំងត្រូវតែកំទេច។ ជាលទ្ធផល ការសំឡាប់ខ្មែរ រួមទាំងបញ្ញវ័ន្ត ក្នុងស្រុកនិងក្រៅស្រុក និង អ្នកតស៊ូច្រេីនក្រុម ដែលខ្មែរបានបាត់បង់ធនធានមនុស្ស ពី ២ទៅ ៣លាននាក់ ជាហេតុធ្វេីអោយខ្មែរចុះខ្សោយ រួមទៅដោយ ការសម្លាប់បន្ត នៃផែនការ ក៥ នោះទៀត។
    ដោយហេតុ នេះ ខ្ញុំសូមអំពាវនាវ និងអង្វរក ដល់ខ្មែរមានមនសិការជាតិ ឈប់លួច ឈប់ប្លន់រាស្ត្រឯងទៀតទៅ។
    ក្នុងការអប់រំរបស់ព្រះពុទ្ធសាសនា សូម្បីតែ អង្គុលីមារ ក៏បានសំរេច ជាអរហន្តដែរ បន្ទាប់ពីទទួលស្គាល់នូវបាបកម្មខ្លួនបានសាង ស្របនឹង ពាក្យចាស់ទុំខ្មែរពោលថា” ទទួលស្គាល់ខុស/អន្តរាយ នោះទេីបទទួលស្គាល់ត្រូវ” ។
    កាលៈទេសៈនេះ ខ្មែរជាច្រេីន បានយល់ដឹង និងរួមសម្បាច់ ជាមួយខ្មែរ ទាំងនៅក្រៅប្រទេស ទាំងក្នុងប្រទេស ទាំងរាស្ត្រក្រីក្រ ទាំងកម្មករ ព្រមទាំង អនុធន រួមទាំងបញ្ញវ័ន្ត និងមន្ត្រីស្នេហាផលប្រយោជន៏ជាតិ។ នេះបង្ហាញអោយឃេីញនូវទឹកចិត្តខ្មែរ ក្នុងនាមជាខ្មែរ យកចិត្តទុកដាក់ដល់ ដង្ហោយហៅនៃ ការទទូចរបស់រាស្ត្រ។
    ក្នងនាមជាខ្មែរ ខ្ញុំផ្ទាល់ មានការគោរព កោតសសេីរដល់វិរភាព របស់ខ្មែរ ទាំងក្នុង និងក្រៅប្រទេស។ ស្របនឹងនេះ យេីងក៏ ពុំគួរ បង្ហាញពីភាពរេីសអេីង ពី សញ្ជាតិ មួយឫសញ្ជាតិ ពីរនោះឡេីយ ដោយលក្ខណ្ឌ ឆ្លេីយតបថា ឪពុកម្តាយជាខ្មែរ និង មានកំណេីត លេីទឹកដីខ្មែរ នោះពិតជារាប់បានថា ជាមនុស្ស ខ្មែរ ពិត។ ដូចនេះ ការរេីស គ ជ ប ពុំគួរបង្កេីតអោយមានបរិយាកាស អាប់អួរ ក្នុងការរកប្រយោជន៏ ជូនជាតិឡេីយ។ សូមអរគុណ។
    សំនៀង

  2. red tiger says:

    ល្មមដល់ពេលវេលារនាំគ្នារធ្វើការដើម្បីផលប្រយោជន៍ជាតិជាធំហើយ ហេតុអ្វីស្ថាប័នជាតិមួយមិនអាចធ្វើការគ្រាន់តែលក់សំបុត្រប្រមូលថវិការជូនរដ្ឋ។ មានមន្រ្តីរាជការជាច្រើនដែលទំនេរមិនសូវមានការងារធ្វើ។ សម័យនេះហើយបច្ចេកទេសជឿនលឿនណាស់ ការគ្រប់គ្រងចំណូលវាងាយស្រួលនិងប្រើមនុស្សមិនច្រើនទេ។ ជ្រើសរើសនិស្សិតដែលរៀនចប់ថ្មីៗអោយធ្វើទៅ ពិតជាបានចំណេញថវិការជូនជាតិ ជាងទុកអោយគេយកចំណេញ។

  3. អព្យាក្រឹត្យ says:

    និយាយឲ្យ បើគ្មានឆន្ទះ នោះអ្វីៗក៏មិនអានធ្វើបានដែរ!!! ពួកCPP ទុកឲ្យ ចៅហ្វាយ​VN

  4. Anonymous says:

    ថោង ខុន ជា ខ្មែរ ឬ ជាមនុស្ស ប្រភេទ ណា បានជា និយាយដូច្នេះ ?

  5. people says:

    they keep hiding from the eye of people and the eye of the world ”Big chunk of state money if they do properly job,employ a lot of students that just finish school like red tiger said and have all tickets put in computers ,we will know how many tourist come to see angkor and how much we spend for staff or something then we can see how much money we earn to fill the state budget.i think every department must used computer and then people can’t hiding .GOD bless all cambodian people’

  6. Bol says:

    រឿងនេះ យើងគិតថា ប្រសិនជាអាច ដកសិទ្ធិ ឬក៏ត្រូវកែសម្រួលលក្ខខ័ណ្ឌនៃការគ្រប់គ្រង និងបង់ចំណូលជូនរដ្ឋ។

    យើងមិនបានពិចារណាទៅស្ថានភាពច្បាប់ និងអ្វីដែលបណ្តាប្រទេសលើពិភពលោក គេអនុវត្តទេ។ តែយើងក៏ត្រូវយកលក្ខខ័ណ្ឌជាក់ស្តែងរបស់ជាតិ មកពិចារណា វិញ។

    ទី១) យើងមើលថាតើយើងមានលក្ខខ័ណ្ឌអ្វីខ្លះជាមួយក្រុមហ៊ុន ? គេត្រូវធ្វើអ្វីខ្លះដើម្បីផលប្រយោជន៍ជាតិ គេត្រូវគិតគូរពីអ្វីខ្លះ គេត្រូវកសាងអ្វី? តើវាបានចំណេញអ្វីដល់ជាតិ ប៉ុន្មាន? ឬក៏គេធ្វើនំអត់ម្សៅ? តំហំប្រាក់ចំណេញ និងបង់ជូនមករដ្ឋ មានប៉ុន្មាន និងគេចំណេញបានប៉ុន្មាន? តើវាគួរថា រដ្ឋគួរបន្តឲ្យគេគ្រប់គ្រង ឬរដ្ឋត្រូវដកហូតមកវិញ? យើងក៏មើលដែរថា ប្រសិនបើរដ្ឋគ្រប់គ្រងដោយផ្ទាល់ តើវាល្អជាង ក្រុមហ៊ុន ឬទេ? រឿងនេះ យើងត្រូវតែគិត។

    ទី២ ) លក្ខខ័ណ្ឌច្បាប់ តើវាអាចទៅជាយ៉ាងណា ប្រសិនបើយើងលុបកិច្ចសន្យា? រឿងនេះ ក៏គួរតែមើលថា កន្លងមកក្រុមហ៊ុន បានធ្វើឲ្យមានសមិទ្ធិផលអ្វីខ្លះ ត្រូវទៅតាមកិច្ចសន្យា ដែរឬទេ? រឿងនេះ យើងក៏គួពិចារណាពីការផ្តល់សិទ្ធឲ្យក្រុមហ៊ុន សុខ គង់កាន់កាប់ ប្រើប្រាស់ដីឆ្នេរសមុទ្ទ កំពង់សោម ដែរ។

    ដូចនេះ រឿងនេះ ក៏គួររដ្ឋាភិបាល ពិនិត្យឡើងវិញ ថា គួរតែនិយាយកែសម្រួលលកខខ័ណ្ឌនៃកិច្ចសន្យា ឬ ក៏ត្រូវដកហូត។ ការដកហូត វាអាចល្អជាង ឬក៏អាច ធ្វើឲ្យយើងពិបាកក្នុងការគ្រប់គ្រង។ តែប្រសិនបើមានការកែសម្រួលលក្ខខ័ណ្ឌ ប្រហែលជាល្អម្យ៉ាងដែរ។

  7. Chourn says:

    ចាំតែដកបានតើបើដកបីដូចជាដកឆ្នាំបាយរបស់ហ៊ុនសែនអញ្ចឹងសួរថាមេដឹកនាំបានប៉ុន្មានភាគរយ ពីអង្គរវត្តទេ? ពីមុនសុខអានអ្នកបានភាគរយពីចំណូលលក់សំបុត្រចូលប្រាសាទអង្គរវត្តតែឥឡូវគេ បានដណ្តើមគ្នាសុីទៅដល់មន្ត្រីថ្នាក់កំពូលហើយ។

  8. ប្រជាពលរដ្ឋ says:

    អង្គរវត្ត ជារបស់ មន្ត្រីរាជការកម្ពុជា និង ប្រជាពលរដ្ឋកម្ពុជាយើង ទាំងអស់គ្នា មិនត្រូវ អោយជន

    បរទេស កេងចំណេញលើ តទៅទៀត ទេ ! ត្រូវតែ យកមកអោយ មន្ត្រី ប្រជាពលរដ្ឋកម្ពុជា

    កាន់កាប់វិញ !