ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
តំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់លិខិតម្តងទៀតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍ក្រោយ ដើម្បីឲ្យបំភ្លឺករណីព្រំដែននៅច្រកដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ដែលវៀតណាមធ្វើផ្លូវក្រាលកៅស៊ូចូលទឹកដីកម្ពុជាប្រមាណ៤០គីឡូម៉ែត្រ ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណកម្មការទី៩ នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ឲ្យ VOD ដឹងនៅថ្ងៃពុធនេះថា លោកធ្លាប់ដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន ម្តងរួចហើយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ដើម្បីឲ្យលោក ហ៊ុន សែន ចូលបំភ្លឺជាសាធារណៈជុំវិញច្រកដាក់ដាំ ខេត្តមណ្ឌលគិរី ដែលវៀតណាមរំលោភយកនោះ ។ តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ ។ លោកថានៅសប្តាហ៍ក្រោយនេះ លោកគ្រោងដាក់លិខិតជាលើកទី២ទៅលោក ហ៊ុន សែន ជុំវិញករណីនេះ ។
លោក ម៉ៅ មុនីវណ្ណ បញ្ជាក់ថា បើដាក់លិខិតលើកទី២នេះមិនព្រមចេញបំភ្លឺទៀត លោកនឹងកៀងគរតំណាងរាស្ត្រផ្សេងទៀតឲ្យបាន៣០រូប ឬលើសពីនេះ ធ្វើលិខិតទៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះធ្វើញត្តិបន្ទោសទៅរដ្ឋាភិបាល ។
VOD មិនអាចសុំការបំភ្លឺពីនាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ូ សិទ្ធី បានទេនៅរសៀលថ្ងៃពុធនេះ ។
មាត្រា៩៨ នៃរដ្ឋធម្មនុញ្ញមានខ្លឹមសារថា តំណាងរាស្ត្រចំនួន៣០រូប មានសិទ្ធិធ្វើញត្តិបន្ទោសរាជរដ្ឋាភិបាលបានតាមរយៈរដ្ឋសភា ហើយរដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ បើយោងតាមច្បាប់នេះ និងលោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិត្រូវការតែ៧សំឡងទៀតប៉ុណ្ណោះពីគណបក្សកាន់អំណាច ដើម្បីបោះឆ្នោតទម្លាក់រដ្ឋាភិបាល ។
មន្ត្រីជំនាញកិច្ចការព្រំដែននៃរដ្ឋាភិបាលកម្ពុជា ក៏បានហៅសកម្មភាពរបស់វៀតណាម ដែលធ្វើផ្លូវចាក់កៅស៊ូចូលមកចំណុចស្ទឹងច្រកដាក់ដាំ ខេត្តមណ្ឌលគិរី នោះថាភាគីវៀតណាមមិនគោរពសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសទាំងពីរ ។ ប៉ុន្តែមិនបានបង្ហាញពីវិធានបន្តទៀតថាធ្វើយ៉ាងណាទេ បន្ទាប់ពីខ្លួនបានស្នើទៅភាគីវៀតណាមឲ្យបញ្ឈប់សកម្មភាពនោះ តែវៀតណាមមិនព្រមផ្អាក ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ល្អខ្ញុំគាំទ្រ ១០០ភាគរយ ហៅពីរដងមិនមកដាក់ញាត្តិស្ដីបន្ទោសហើយទម្លាក់ចោល តែម្ដងទៅ កុំនៅអល់អែក បើតាមខ្ញុំគិតតាសែន មុនចុលឆ្លើយបំភ្លឺនៅក្នុងសភាគាត់ត្រូវទៅវៀណាមសិនដើម្បី ទៅសួរ មេគាត់ ថាតើគួរ ចូលបំភ្លឺសភាឬក៏អត់ ឬបើចូលហើយត្រូវឆ្លើយយ៉ាងម៉េច?ហើយមេគាត់ នៅយួនក៏ត្រូវការពិភាក្សាឬក៏សួនាំគាត់ដែរអំពីតើហេតុអី ក៏ចាប់ជនជាតិយួននៅដី ខ្មែរបញ្ជូន ទៅស្រុកវិញ ។
មិនត្រូវហៅតែតាសែននោះទេគឺត្រូវហៅវ៉ា គិមហុងដែលមុខមិនដូចខ្មែរ និយាយខ្មែរមិនច្បាស់ទៅ បំភ្លឺផង ។
អាហ៊ុនសេនវាមិនហានឆ្លើយតបលោកម៉ៅមុនីវណ្ណទេ!ព្រោះខ្លាចអាចៅវាយយួនរបស់វាកាត់ក្បាលចោល
តំណាងរាស្ត្របក្សប្រឆាំងយកលេះដដែងៗមកធ្វើជាដើមទន់នយោបាយរបស់ខ្លួនតែបុ៉ណ្ណោះ ពីព្រោះបក្សប្រឆាំងសព្វថ្ងៃនេះកុំពង់តែដាំទីងចុះក្រោមហើយប្រជ័យភាពបាត់បង់ដោយសារតែការដិកនាំដល្ងីល្ងឹរបស់មេដិកនាំខ្លួនចូលចិត្តប្រើទ្រិស្តីនយោបាយកុហក់បោកប្រាស់ដល់ឥឡូវនេះប្រជាប្រិយ៍បក្សប្រឆាំងបានធ្លាក់ចុះយា៉ងខ្លាំង ម្លោះហើយខិតខំបញ្ជូនសកម្មជនរបស់ខ្លួនដូច រុ៉ង ឈុនឲដើរញុះញង់រឿងព្រុំដែនខ្មែរនិងយួន !ពីព្រោះអីបក្សប្រឆាំងចង់បានប្រជាប្រិយ៍មកវិញ?ទៅមិនរួចទេ ទាល់តែយ៊ូអើ?
since they took all champa land and kill champa people ,bloody veit never stop to over run to the west .their ancestor are robber now their kids never give up the dirty mind ,as i said ,they put laos and cambodia under veit confederation (ho chi minh)plan .this is 21 century neighbor should respect each other but youn-veit never respect us because they think they are big can bully small but one day GOD will punish them.this job for mr va kim hong but he is veit-spy never care .GOD bless all cambodian people’