ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី19 វិច្ឆិកា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធនេះ អះអាងថា នឹងខិតខំចរចាដោះស្រាយបញ្ហាព្រំដែនជាមួយបណ្តាប្រទេសជិតខាងនៅពេលខាងមុខ ខណៈព្រំដែនកម្ពុជាមួយចំនួនកំពុងស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលនៅឡើយ។
ការអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយអ្នកតំណាងរាស្ត្រប្រចាំតំបន់ទី១៨នៃរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក លោក រ៉ាឌី មុំ (Rady Mom) ខណៈលោកមកទស្សនៈកិច្ច និងសិក្សាបទពិសោធន៍ពីថ្នាក់ដឹកនាំប្រទេសកម្ពុជាជាង៣០ឆ្នាំកន្លងទៅនេះ ។ លោក រ៉ាឌី មុំ ជាកូនខ្មែរ និងមានសញ្ជាតិអាមេរិក ហើយទើបជាប់ជាតំណាងរាស្ត្រដំបូងនៅរដ្ឋមួយនៃសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ កួង ថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង សន្យាថានឹងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយសារបញ្ហានេះបារាំងបានបន្សល់ទុកជាយូរលង់ណាស់មកហើយ ។ លោកមានប្រសាសន៍ថា «បញ្ហាព្រំដែនក៏លោកបានបញ្ជាក់ដែរថា យើងនឹងខិតខំចរចាដោះស្រាយបញ្ហានេះជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ទោះបីជាមានការប្រើរយៈពេលយឺតយូរយ៉ាងណាក៏ដោយ ក៏យើងត្រូវតែមានការចរចាព្រោះបញ្ហាព្រំដែននេះគឺជាបញ្ហាបន្សល់តាំងពីសម័យបារាំង ដែលយើងត្រូវធ្វើការចរចាជាមួយប្រទេសជិតខាងនៅជុំវិញយើងនេះ» ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ យល់ថា សាររបស់រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរគ្រាន់តែជាភាសាកាទូតតែប៉ុណ្ណោះ ។ លោកថា លោកធ្លាប់ស្នើទៅស្ថាប័នរដ្ឋសភាឲ្យកោះហៅនាយករដ្ឋមន្ត្រីមកបំភ្លឺបញ្ហាព្រំដែនកម្ពុជា/វៀតណាម ស្ថិតនៅច្រកដាក់ដាំ ខេត្តមណ្ឌលគិរីដែលវៀតណាមធ្វើផ្លូវក្រាលកៅស៊ូចូលដីកម្ពុជាដែរ តែនៅតែមិនមានដំណោះស្រាយ។
លោក ម៉ៅ មុនីវណ្ណ បញ្ជាក់ថា រដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការឯករាជ្យមួយដោយមានភាគីចម្រុះចូលរួម ដើម្បីកំណត់ព្រំដែនជាមួយប្រទេសជិតខាងឲ្យអស់មន្ទិល ។ លោកមានប្រសាសន៍ថា «អញ្ខឹងដំណោះស្រាយត្រូវបង្កើតគណៈកម្មការមួយដែលមានភាពឯករាជ្យ ហើយជឿជាក់ពីប្រជាពលរដ្ឋទូទៅ ហើយជាតំណាងភាពឯករាជ្យរបស់ប្រជាជាតិមួយ បានន័យថា ឲ្យមានកម្លាំងចម្រុះទៅធ្វើជាគណៈកម្មការដើម្បីត្រួតពិនិត្យ អាហ្នឹងខ្ញុំយល់ឃើញថា បញ្ហាហ្នឹងនឹងបានដោះស្រាយនូវមន្ទិលសង្ស័យទាំងឡាយហើយ» ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃពុធនេះ បានធ្វើសន្និសីទសារព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា/វៀតណាមនេះដែរ ហើយលោកគ្រោងដាក់លិខិតចំហជូនរដ្ឋសភាឲ្យលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយលោកអះអាងថា សន្ធិសញ្ញានោះនឹងធ្វើឲ្យបាត់បង់ទឹកដីទៅភាគីវៀតណាម។ ប៉ុន្តែប្រធានគណៈកម្មការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានហៅការស្នើនេះថាជាការមិនដឹងខ្យល់អីទាំងអស់៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
We are in the lose and the lose coming, if we use the treaty of 1982, 1993, 1985 and 2005!
Is Var Kim Hong still there?
So Var Kim Hong can be called for clarification over the border in parliament .
Since he is the mastermind of border posts installation, and minister of foreign affairs, both can be questioned by the appropriate commission.
Samneang
var kimhong sits in the room and takes care of the map, but not takes care of the land!
, . លោក កុយ កួង បើជា ជនជាតិ កម្ពុជា ត្រូវ បំរើ ប្រទេស កម្ពុជា ដោយ ស្មោះត្រង់
កុំ ក្បត់ជាតិខ្លួនអែង !
លោក កុយ គួង និយាយ ភាសារ ពិរោះ គួរ អោយ គោរព !
មិនដូច វ៉ា គឹមហុង សំដី ឈ្លើយ ដូច ជនពាល ! ចាស់ហើយ ជិត …… នៅតែ ឈ្លើយ ទៀត !
គួរអោយស្តាយខ្មែរយើងមានរដ្ធមន្រ្តីត្បាញអាយ ធ្លាប់ឆីបាយវត្តដែរតែភ្លើ….
បុក្គលមើលឃើញស្ថានអាក្រក់ហើយ បែរជានិយាយថាល្អផ្ទយពីការពិតអន់ជាអាចម៌មួយដុំ ទៅទៀត ។ បុក្គលប្រភេទនេះបើអស់ពីរបបតាសែនទៅតើគួរយកមកប្រើទៀតឬទេ ។
និយាយបានល្អ ខ្ញុំសូមគាំទ្រ ទាំងស្រុង សង្ឈឹមថា លោកនិងមានឆន្ទះដោះស្រាយបាន ដើម្បី ប្រជាជន និង ប្រទេសជាតិរបស់ លោក ទាំងមូល
we must follow the treaty 1991 ‘the big can’t bully the small ‘this is 21 century ‘we are small within the two ambitious thai and veit we can rely only international .please GOD punish who ever bully cambodian people and cambodia country.GOD bless all cambodian people’