Thu, 20 November 2014
តាំង វីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រតិកម្មនឹងការរិះគន់របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលថា តុលាការកម្ពុជាមិនឯករាជ្យ ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងប្រើប្រាស់តុលាការដើម្បីប្រយោជន៍ខាងនយោបាយ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបរវាងរដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ជាមួយនឹងលោក Rady Mom អ្នកតំណាងរាស្ត្រប្រចាំតំបន់ ទី១៨ នៃរដ្ឋម៉ាស្សាឈូសេត អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងថា លោក ស៊ូប៊ែរឌី តែងតែជំរុញកម្ពុជាឲ្យមានការអនុវត្តតាមនីតិរដ្ឋ និងស្ថាប័នតុលាការឯករាជ្យ ប៉ុន្តែគ្រប់ពេលដែលតុលាការអនុវត្តច្បាប់ លោកតែងតែថ្កោលទោសថា ជាការរំលោភសិទ្ធិមនុស្សបំបិទសិទ្ធិសេរីភាពបញ្ចេញមតិទៅវិញ។
លោកបន្តថា៖ «ការអនុវត្តច្បាប់និងសេរីភាពបញ្ចេញមតិកន្លងមក ការកាត់ទោសអ្នកប្រព្រឹត្តបទល្មើសគឺមិនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សទេ គឺបញ្ហាអ្នកបានប្រព្រឹត្តបទល្មើសជាក់ស្តែងផ្ទុយនឹងច្បាប់។ ខាងសង្គមស៊ីវិល តែងតែជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ ហើយគេបែរជាថា ប៉ះទង្គិចនឹងសេរីភាពបញ្ចេញមតិទៅវិញត្រូវចែកគ្នាឲ្យដាច់រវាងសេរីភាពសម្តែងមតិ និងការប៉ះពាល់ច្បាប់។»
ជុំវិញការលើកឡើងរបស់លោក ស៊ូប៊ែរឌី ដែរនោះ លោក កុយ គួង បន្ថែមថា៖ «តុលាការគេចាប់តាមនីតិវិធីច្បាប់ វាខុសប៉ុនណាតើសុខៗគេចេះតែដើរចាប់មនុស្សតាមផ្ទះឬយ៉ាងម៉េច?»។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ ទី១៨ ខែវិច្ឆិកា លោក ស៊ូប៊ែរឌី បានលើកឡើងទាក់ទិននឹងការចាប់ខ្លួនជាបន្តបន្ទាប់នូវសកម្មជនការពារដីធ្លី និងមន្រ្តីគណបក្សប្រឆាំងថា៖ «វាធ្វើឲ្យខ្ញុំពិបាកចិត្តនៅពេលឃើញថា ប្រព័ន្ធតុលាការត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀត ជាឧបករណ៍របស់នីតិប្រតិបត្តិ»។ លោកថា៖ «កង្វះខាតនៃប្រព័ន្ធតុលាការឯករាជ្យ គឺជាឧបសគ្គនៅចំកណ្តាលមួយសម្រាប់កម្ពុជាឆ្ពោះទៅរកសង្គមរួមមួយ ដែលកម្ពុជាព្យាយាមចង់បាននោះ។ ការអនុវត្តថ្មីនេះរបស់តុលាការបានបង្ហាញជាថ្មីម្តងទៀតនូវតម្រូវការនៃប្រព័ន្ធយុត្តិធម៌ឯករាជ្យសម្រាប់កម្ពុជា។»
លោក ស៊ូប៊ែរឌី ក៏បានបង្ហាញការសោកស្តាយចំពោះវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ដោយរំឭកជាថ្មីថា មិនមានអាជ្ញាធរមានសមត្ថកិច្ចណាមួយត្រូវបានកោះហៅមកទទួលខុសត្រូវ ជុំវិញការប៉ះទង្គិចគ្នា ដែលនាំឲ្យមានមនុស្សជាច្រើនស្លាប់ និងរបួស កាលពីឆ្នាំមុន និងកាលពីថ្ងៃ ទី១៥ ខែកក្កដា ឡើយ។
ជុំវិញការប៉ះទង្គិចកាលពីថ្ងៃ ទី១៥ ខែកក្កដា សមាជិកគណបក្សសង្គ្រោះជាតិពីរនាក់ រួមមាន លោក មាជ សុវណ្ណារ៉ា និងលោក ទេព ណារិន ត្រូវបានតុលាការឃុំខ្លួនថ្មីៗនេះ ដោយចោទប្រកាន់ពាក់ព័ន្ធនឹងហិង្សាលើសន្តិសុខ គិតមកទល់ពេលនេះ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន ១៧ នាក់ ត្រូវបានរងការចោទប្រកាន់ក្នុងករណីនេះ។
កាលពីថ្ងៃ ទី១០ និង ១១ ខែវិច្ឆិកា ស្រ្តីដីធ្លី ១០ នាក់ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារម្នាក់ៗ ១ ឆ្នាំនិងពិន័យជាប្រាក់ម្នាក់ ២ លានរៀល បន្ទាប់ពីពួកគេបានតវ៉ាបិទផ្លូវព្រះមុនីវង្ស រកអន្តរាគមន៍រំដោះទឹកស្អុយដែលជន់លិចផ្ទះនៅបឹងកក់។ ចំណែកព្រះសង្ឃ ១ អង្គត្រូវបានកាត់ទោសដូចគ្នា ខណៈមើលការតវ៉ានៅមុខតុលាការ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ស្រី មូរ សុខហួរ បានឲ្យដឹងថា លោកស្រី និងតំណាងរាស្ត្រស្រ្តី ៥ នាក់របស់គណបក្សនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះនឹងទៅជួបសួរសុខទុក្ខស្រ្តីរងគ្រោះដីធ្លី ១០ នាក់ដែលកំពុងជាប់ឃុំខ្លួននៅមន្ទីរអប់រំកែប្រែ ទី២ (ម២)។ លោកស្រីថា៖ «លិខិតស្នើសុំជួបសួរសុខទុក្ខ ដែលពួកយើងបានដាក់ទៅប្រធានសាលាដំបូង កាលពីថ្ងៃ ទី១៧ ខែវិច្ឆិកា គឺត្រូវបានឆ្លើយតបជាវិជ្ជមានម្សិលមិញនេះ ហើយយើងនឹងជួបអ្នកទាំង ១០ នាក់នោះ នៅម៉ោង ៩ ព្រឹក។ យើងនឹងប្រាប់ពួកគេថា យើងគាំទ្រ និងតំណាងឲ្យពួកគេ ក្នុងនាមជាតំណាងរាស្ត្រចំពោះការតវ៉ាដ៏ត្រឹមត្រូវនេះ ដើម្បីការរស់នៅដោយភាពថ្លៃថ្នូរ។»
លោកបានឲ្យដឹងដែរ ម្សិលមិញនេះ លោកស្រីក៏បានផ្ញើលិខិតទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រឹក្សាអង្គចៅក្រមដើម្បីជំរុញឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុន្នី បំភ្លឺជុំវិញការសាកសួរ លោក អ៊ុក ពេជ្រសំណាង ដែលរងការចោទពីបទធ្វើកុបកម្មដោយមិនបានជូនដំណឹងដល់មេធាវីរបស់កូនក្តី និងករណីសមត្ថកិច្ចឡោមព័ន្ធចាប់ព្រះតេជគុណ កែវ សុម៉ាលី៕
how about the application of double standard of law? who killed a man near Monivong bridge? who killed a lady in Steung Meanchey? who killed workers on Veng Sreng street? why not arrested them? how much do you know the publuc believe your government?
Talk talk. Fight fight, a tactic to killing a rival! Open talk, open fight to win a big bargain of a pie!
លោក កុយ គួង និយាយ អោយមាន សច្ចះធម៏ យុត្តិធម៏ ផង កុំ និយាយ ទាំងបិទភ្នែក តាមគេបញ្ជា !
ប្រជាពលរដ្ឋ គាត់ មកតវ៉ា ពីទុក្ខលំបាក របស់គាត់ ដោយមាត់ និង ដៃទទេ មិនមានអាវុធទេ !
that what I all way said to this regime . never admitted, every thing they do is right,never changing, they are reject all any request from international community. how can they do this whit no supporting from the world. all CPP leaders are the same attitude no transparency un responsible group.same as Mr CHHEANG VUN. peace for all
មិនត្រឹមតែយកតុលាការធ្វើនយោបាយចាប់ប្រជាជនដាក់គុកទេ
គណបក្សប្រជាជនយកទាំងទាហាន កងអង្គរក្ស និប ប៉ូលិស
ធ្វើជានយោបាយវាយបាញ់ប្រហាដើម្បីបំបាក់ស្មារតីប្រជាជននិងសកម្មជនបក្សផ្សេងៗ
យ៉ាងឃោរឃៅព្រៃផ្សៃទៀតផង !
ចំណែកបក្ខពួកមន្រ្តីគណបក្សប្រជាជនធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង តុលាការនិងអាជ្ញាធរ
ឱបដៃមើលធ្វើមិនដឹងមិនឮ !
ច្បាប់កូនមីចោរសំផឹង កូនអាចុយម្រ៉ាយគណបក្សប្រជាជនអីក៍អាក្រក់ម្លេះ ?
ពួកប្លន់រឹបអូសដីប្រជាជន ឈូសឆាយផ្ទះប្រជាជនចោលហើយគ្មានទោស
បែរជាមកចាប់ប្រជាជនតវ៉ាកាត់ទោសដាក់គុកទៅវិញ នេះឬច្បាប់កូនអាចុយម្រ៉ាយ
កូនមីចុម្រ៉ាយ ហ៊ុន សែន ?
ពួកកូនមីកាដួយហោករីកស្ញេញ់យកចោរធ្វើឪ
មិនបាច់ខំប្រឹងព្រុស ខំបិទបាំងក្បាលឆ្កែដំបៅពួកអ្ហែងទេ
ជាតិនិងអន្តរជាតិគេដឹងក្លិនក្បាលឆ្កែដំបៅស្អុយកាគ្រុករបស់ពួកអ្ហែងអស់ហើយ
ជាង៣០ឆ្នាំមកហើយ ពួកកូនមីឆ្កែបក្សប្រជាជនអ្ហែងប្រើតែល្បិចបែបនេះឯង !
គេឃើញក្រយ៉ៅអាក្រក់តុលាការនិងមន្រ្តីបក្សប្រជាជនច្បាស់
ទើបគេរិះគន់ !
លោក ស៊ូប៊ែរឌី រិះគន់ពិតជាត្រឹមត្រូវណាស់ គឺត្រូវឥតខ្ចោះមែន
ទើប ហ៊ុន សែន និងបក្ខពួកក្ដៅក្រហាយឆេះតាពោកឆេះក្ត ម៉ែឪវា
នៅមិនសុខ ហាស ហាស ហាស ………។
ប្រើក្បួនថោកដដែលៗ សូម្បីតែកូនក្មេងបៀមដៃក៍ដឹងពីគំនិតអាក្រក់របស់រដ្ឋាភិបាល
ដឹកនាំដោយ ហ៊ុន ខ្វាក់ ថោកទាប មុខក្រាស់អត់កេរ្តិ៍ខ្មាស់នេះដែរ ។
ប្រើក្បួនថោកទាបដដែលៗ សូម្បីតែកូនក្មេងបៀមដៃក៍ដឹងពីគំនិតអាក្រក់របស់រដ្ឋាភិបាល
ដឹកនាំដោយ ហ៊ុន ខ្វាក់ ថោកទាប មុខក្រាស់ អត់កេរ្តិ៍ខ្មាស់ ឆ្កែស៊ីថ្លើមបេះដូងបាត់នេះដែរ ។
ពីព្រោះតែខ្វះសតិដូចអ្នករាយការ ពី សេះ របៀបសុបែឌីនេះហើយបានជាបញ្ហាចេះតែកើតឡើង ដដែល គឺធ្វើការញុះញង់អោយ មនុស្សខ្មែរវង្វែងវង្វាន់ ដើរតែផ្លូវខុសនិងធ្វើអ្វីតាមតែទំនើងចិត្តមិនគោរពច្បាប់បង្ករជាហេតុបង្កើតជារឿងដល់ត្រូវគេចាប់ដាក់គុកក៏បានយំយែកស្រែកទួញថ្អូញប្រាប់ព្រឹកព្រៃថាដល់សែ្អកថ្មីមិនទាន់រួចខ្លួន។
បើសិនជាមានមនុស្សរបៀបតែ សុបែឌីនេះធ្វើការអោយ UN ច្រើននោះពិភពលោកនេះនិងមានភាពរញេរញៃ៉និងមិនមានស្តិសុខ និងសន្តិភាពឡើយ។
ការអនុវត្តនូវការគោរពសិទ្ធមនុស្សពិត ជាត្រឹមត្រូវ តែការយកលេសយកសិទ្ធមនុស្សមកធ្វើសកម្មភាពបង្ករភាពវឹករចលាចលរំខានដល់សណ្តាប់ធ្នាប់និងមុខរបររកទទួលទានដល់ពលរដ្ឋទូទៅដូចជាការបិទផ្លូវសាធារណៈមិនអោយគេធ្វើដំណើរទៅណាមក ណាបាន គឺខ្លួនកំពុងតែរំលោភសិទ្ធគេហើយ អ្នកឯងត្រូវតែមានទោសនេះជាច្បាប់អន្តរជាតិសូមម្សៀរ សុបែឌីយល់អោយច្បាស់ កុំយកបុណ្យសក្តិជាអ្នករាយ ការ ពី សេះមកជញ្ជ្រុំគេឯង៕