មន្ត្រី​រដ្ឋាភិបាល៖ ​អត្ថាធិប្បាយ​របស់​​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​នៅ​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន​ថ្មីៗ​​មិន​យុត្តិធម៌

លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី

លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី


គង់ សុឋានរិទ្ធ
20 វិច្ឆិកា 2014
វីអូអេខ្មែរ

ភ្នំពេញ— មន្ត្រី​រដ្ឋាភិបាលនៅ​ថ្ងៃ​ពុធ​នេះ​បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​របស់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ​ជា​សេចក្តី​ថ្លែង​ការណ៍​«យ៉ាង​ប្រញាប់​ប្រញាល់និង​អយុត្តិធម៌»​សម្រាប់​ប្រទេស​កម្ពុជា។​

​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម៉ោង​នៅ​កម្ពុជា​ លោក ​សុរិយា ​ប្រាសាទ​ស៊ូបេឌី​ (Surya Subedi) អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«គោរព​ច្បាប់​និង​គោល​ការណ៍​ឯករាជ្យ»​របស់​តុលាការ។ ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​«នូវ​អំណាច​គតិយុត្តិ ​ដោយ​ឯករាជ្យ​ពី​ការ​ជ្រៀតជ្រែង​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ និង​តុលាការ​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី​បឹងកក់ ​និង​ថ្មគោល​ចំនួន​ដប់​នាក់​ ព្រះ​សង្ឃ​ចំនួន​បី​អង្គ​និង​សកម្មជន​ និង​អ្នក​នយោបាយ​ជំទាស់​ចំនួន​ពីរ​នាក់​កាល​ពី​សប្តាហ៍​មុន។ ​សកម្មជន​ដី​ធ្លី​ត្រូវ​កាត់ទោស​ភ្លាម​យ៉ាង​តក់​ក្រហល់​ និង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​មួយ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​ ឬ​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក។ ​ទោស​នេះជា​ទោសអតិបរមា​ដែល​ចែង​ក្នុង​បទ​ចោទ​ប្រកាន់​ពួក​គេ។​

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ដដែល​ចាត់​ទុក​ថា​ «បុគ្គល​ទាំង​នេះ​ត្រូវ​ចាប់​ខ្លួន ​ត្រូវ​ចោទ​ប្រកាន់ ​និង​ត្រូវ​ផ្តន្ទា​ទោស​ហាក់​ដូចជា​អ្វីៗ​ត្រូវ​គេ​ដៅ​ទុក​រួច​ទៅ​ហើយ»។​

លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​ថា​ លោក សូរិយា ​ប្រាសាទ​ស៊ូបេឌី​ ប្រញាប់ប្រញាល់​ពេក​ក្នុង​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន។​

«ជា​ការ​ថ្លែង​ការណ៍​ដោយ​កណ្តៀត​កញ្ឆក់​ ដែល​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នៃ​អង្គ​ហេតុ​នៃ​ការ​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៃ​សមត្ថ​កិច្ច​របស់​តុលាការ​កម្ពុជា ​ដោយ​លោក​យល់​ឃើញ​ថា ​ឲ្យ​តែ​មាន​ការ​ឃាត់​ខ្លួន​គឺ​ជា​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព។ ​នេះ​ជា​បុរេវិនិច្ឆ័យ​របស់​លោក»។​

ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​អ្នក​ស្រី​ទេព វន្នី​ សកម្មជន​ដី​ធ្លី​បឹងកក់​ដ៏​ល្បី​ល្បាញ​ម្នាក់ ​និង​លោក​មាជ សុវណ្ណារ៉ា ​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មានរបស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ពី​ទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​ អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​លោក​សូរិយា ​ប្រាសាទ​ស៊ូបេឌី​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍បន្ថែម​ទៀត​ថា លោក​មាន​ការ​ក្រៀមក្រំ​ដោយ​បាន​ឃើញ​តុលាការ​ប្រព្រឹត្ត​ម្តង​ហើយ​ម្តង​ទៀត​ដូច​ជា​ឧបករណ៍​របស់រដ្ឋាភិបាល។​

លោក​បាន​សង្កត់​ធ្ងន់​ថា​ ចាប់តាំង​ពី​លោក​កាន់​អាណត្តិ​ជា​អ្នក​រាយការណ៍​ពិសេស​លោក​«បាន​ឃើញ​បញ្ហា​នេះ​កើត​ឡើង​រាប់​មិន​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»​ ហើយ​«អ្នក​ដែល​ស្វែង​រក​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋានអាច​នឹង​ត្រូវ​ចាប់​ខ្លួន ​ចោទ​ប្រកាន់ ​និង​ផ្តន្ទោ​ទោស​ ដោយ​មាន​ហេតុផល​តិច​តួច​ ឬ​ដោយ​គ្មានហេតុ​ផល​ទាល់​តែសោះ»។​

លោក ​ផៃ ស៊ីផាន​ យល់​ថា ​សេចក្តី​អត្ថាធិប្បាយ​របស់​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ខាង​លើ​ហាក់​ដូច​ជា​មាន​ភាព​លម្អៀង។​

«ហាក់​ដូច​ជា​គ្មាន​នូវ​យុត្តិធម៌​ ហើយ​គ្មាន​អាណា​គតិ​ ឬ​ភាព​ជា​កណ្តាល​របស់​ខ្លួន​ក្នុង​ការ​វិនិច្ឆ័យ​ចំពោះ​អ្វី​ដែល​កើត​ឡើង​ចំពោះ​កម្ពុជា។ ​គួរ​តែ​លោក​គោរព​នូវ​ដែន​សមត្ថកិច្ច​របស់​តុលាការ»។​

ទោះ​ជា​យ៉ាង​ណា​ លោក​នី​ ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ស្រប​នឹងការ​លើក​ឡើង​របស់​លោក​សូរិយា ​ប្រាសាទ​ស៊ូបេឌី។​

«អ្វី​ដែល​ជា​ប្រសាសន៍​របស់​លោក​ឆ្លុះ​បញ្ចាំង​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​អ្នក​មាន​អំណាច​ អ្នក​មាន​ឥទ្ធិពល​នយោបាយ​កំពុង​តែ​ធ្វើ​ការ​កៀប​សង្កត់​លើ​ភាគី​ទន់​ខ្សោយ»។​

ជាមួយ​គ្នា​នេះ​ លោក​យ៉ែម ប៉ុញ្ញារិទ្ធ ​តំណាង​រាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទទួល​ស្គាល់​ថា​ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជាមិន​ទាន់​មាន​ឯករាជ្យ​ភាព​ ហើយ​នៅ​ទន់​ខ្សោយ។​

«ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​មិន​ទាន់​មាន​ឯករាជ្យ ​និង​អព្យាក្រិត្យ​ពេញ​លេញនៅ​ឡើយ ដែល​ធ្វើ​ឲ្យ​មាន​អយុត្តិធម៌​សង្គម​ ដោយសារ​មន្ត្រី​ខិល​ខូច​ ពុក​រលួយ​ រួម​ផ្សំ​ផង​ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះដោយ​សារ​ប្រព័ន្ធ​យុត្តិធម៌​បែប​នេះ។​ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ដី​ធ្លី​បែរ​ជា​ជាប់​គុក»។​ ​

អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​សូរិយា ​ប្រាសាទ​ស៊ូបេឌី​សន្និដ្ឋាន​ថា ​«កង្វះ​ឯករាជ្យ​ភាព​របស់​តុលាការ​គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​សម្រេច​ឲ្យ​បាននូវ​សង្គម​មួយ​យុត្តិធម៌​ និង​មាន​ការ​រួបរួម»ហើយ​លោក​យល់​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​តម្រូវ​ការ​កែ​ទម្រង់​ជា​ច្រើន​ទៀត​លើ​ប្រព័ន្ធ​តុលាការ ​លើ​ការ​បោះឆ្នោត ​កែ​ទម្រង់​រដ្ឋសភា​និង​កែ​ទម្រង់​សាធារណៈ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

23 Responses to "មន្ត្រី​រដ្ឋាភិបាល៖ ​អត្ថាធិប្បាយ​របស់​​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​នៅ​កម្ពុជា​អំពី​ការ​ចាប់​ខ្លួន​ថ្មីៗ​​មិន​យុត្តិធម៌"

  1. Judge says:

    Mr.Phay Siphan,
    Sadly, you made a statement that Mr.Suriya Subedi made a statement in a hurry and it is not fair for Cambodia. His intention possibly made in a hurry to your conception, however it may be unfair to RGC but surely it is fair to suffering Cambodians.
    Do you think RGC or ruling party has treated Cambodian fairly?????.
    If you have a third eye( wisdom),you can indeed see that fact.
    Samneang

  2. Anonymous says:

    ប្រជាពលរដ្ឋ ត វ៉ា មាត់ទទេ ដៃទទេ គេចាប់ដាក់គុក !

    ដូច្នេះ បំណាច់ នឹង គេចាប់ដាក់គុក ដោយអយុត្តិធម៏ ប្រជាពលរដ្ឋ គួរតែយក គ្រាប់បែក ១០០ គ្រាប់

    គប់ សម្លាប់ ពួកវា ម្តងវិញ ទើបយុត្តិធម៏ !

  3. people says:

    the judges and the court are communist under mr sen ‘not independent court.the same of north korea ‘now U-N will vote to take north korea leader to international court against humanity ,so we are cambodian people appeal to U-N cambodia the same of north korea .GOD bless all cambodian people’

  4. វាសនា says:

    លោកប្អូនអើយ​ ល្មមដល់ពេលសងលុយថ្លៃធ្វើធ្មេញគេហើយ ៕

  5. Bol says:

    មកដល់ពេលនេះ ថ្ងៃនេះទៅហើយ, តើមានរឿងអ្វី ដែលយើងត្រូវឆ្ងល់ថា ម៉េចបានជាកម្ពុជាធ្វើយ៉ាងនេះ ទៀត? គឺវាពុំមានរឿងអ្វីចម្លែកទេ!
    កម្ពុជា ក៏ធ្វើអ្វី ដូចជានៅប្រទេសនានា និងនៅអាមេរិក ដែរ។ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាល តែងតែប្រឌិត និងតុបតែងខ្លួនរៀបចំសកម្មភាពទាំងឡាយ ក្នុងទម្រង់នយោបាយ សង្គម និងសិទ្ធិមនុស្ស និងចេញមុខដើរបំផុសចលនាប្រឆាំង ឬទាមទារពីកម្រិតតូចៗ រហូតដល់យូរ ទៅជាកម្រិតធំ។ គេបានឃើញហើយថា តើសកម្មភាពរបស់ពួកនេះ កន្លងមកបានស្តែងចេញនូវអ្វីខ្លះ និងបានធ្វើឲ្យសង្គម ក្លាយទៅជាយ៉ាងម៉េច? ដូចនេះ ហើយ បានជាលោក ប្រាយុធ ចាន់អូចារ ត្រូវតែបង្ខំចិត្ត សុខចិត្តឲ្យគេជេរ គេបន្ទោស ទៅចុះ ។ តែអ្វី ដែលលោកបានសម្រេច គឺការធ្វើឲ្យសង្គម បានសុខដល់ថ្ងៃនេះ។
    នៅកម្ពុជា បច្ចប្បន្ន, ពួកប្រតិកិរិយាមួយក្រុម មានគោលដៅដឹកនាំរុញច្រានប្រទេសជាតិឲ្យធ្លាក់រណ្តៅ ប្រវត្តិសាស្ត្រឆ្នាំ ១៩៧០ ទៀតហើយ។ ពួកនេះ​មានបណ្តាញចាត់តាំង គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យសង្គមជួបនឹងវិបត្តិ។ នៅពីក្រោយរបស់ពួកទាំងនេះ មានហាអំណាចមួយ ដែលកំពុងរុញច្រាន និងឧបត្ថម្ភ ទាំងស្មារតី និងថវិកា។

    ការចោទប្រកាន់ ការលាបពណ៌កម្ពុជា ឲ្យអន្តរជាតិ និង ប្រជាជនខ្មែរមួយចំនួន យល់ច្រឡំ គឺជាមុខរបររបស់ក្រុមខ្មែរមួយក្រុម ដែលរស់បានដោយសារលុយ សិទ្ធិមនុស្ស និងជាមុខរបររបស់ក្រុមវិទ្យុ សារពត៌មានមួយចំនួនរបស់ខ្មែរ និងវិទ្យុអាមេរិក ដែលជាម្ចាស់កម្មសិទ្ធ តែប៉ុណ្ណោះ។ ឯ ស៊ូបឺឌី ក៏ដូចគ្នា គឺស៊ូបឺឌី ត្រូវការបាយ ដូចគ្នា។
    ប្រសិនបើស៊ូបឺឌី កាន់អំណាចប្រទេស ក៏ត្រូវធ្វើអ្វី តាមច្បាប់រដ្ឋ និងត្រូវគេចោទប្រកាន់ប្រឆាំងនឹងសកម្មភាពច្បាប់ ដូចគ្នា។

    រឿងសំខាន់របស់រដ្ឋាភិបាល គឺ ធ្វើអ្វីតាមច្បាប់ និងធ្វើអ្វីដើម្បីស្ថេរភាពសន្តិសុខសង្គម, កុំខ្វល់៕

  6. Anonymous says:

    តើអ្នក ហ៊ានស្បត់ អោយស្លាប់ ម៉ាពូជ ទេ . ? . ថា ខ្លួន ធ្វើត្រឹមត្រូវ មិនក្បត់សច្ចះធម៏ ក្បត់យុត្តិធម៏

    ធ្វើតាមបញ្ជា អ្នកកាន់កាំភ្លើង !

  7. Bol says:

    សិស្ស ៤នាក់ ត្រូវចាប់ខ្លួន ពេលធ្វើបាតុកម្ម ក្នុងទីក្រុងឡុងដ៍
    Thursday, 20 November 2014 10:29 ប្រែសម្រួលដោយ ៖ ដើមអម្ពិល ID-015

    ឡុងដ៍ ៖ សិស្សសាលារាប់ពាន់នាក់ បានចូលរួមធ្វើបាតុកម្ម នារសៀលថ្ងៃពុធម្សិលមិញនេះ នៅក្នុងទីក្រុង ឡុងដ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់បន្ថយគុណភាពអប់រំ និងបង្កើនថ្លៃសាលា ដោយហេតុការណ៍នេះបានបណ្ដាល ឲ្យសិស្សចំនួន ៤នាក់ត្រូវបានចាប់ខ្លួន ។
    ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះឲ្យដឹងថា ការធ្វើបាតុកម្ម នេះ ត្រូវ បានរៀបចំឡើងដោយ យុទ្ធនាការជាតិ ប្រឆាំងការបង់ថ្លៃ និងការកាត់បន្ថយ រួមទាំងមនុស្សជាច្រើនក្រុមផ្សេងទៀត ដែលតវ៉ាទាមទារ តម្រូវឲ្យមានប្រព័ន្ធអប់រំសេរី និងតវ៉ាឲ្យសាកលវិទ្យាល័យបញ្ឈប់ការឡើង ថ្លៃនៅត្រឹម ៩ពាន់ផោន ស្មើនឹង ១៤.១១៩ដុល្លារក្នុងមួយឆ្នាំ ។

  8. Bol says:

    និស្សិត​ថៃ​៥​នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារតែ​លើក​ម្រាមដៃ​បីគំនាប់ដូច​ក្នុង​រឿង​The Hunger Games

    ថ្ងៃទី 20 វិច្ឆិកា 2014, 09:36:AM
    84 Google +0 0 0
    និស្សិត​ថៃ​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន​ដើម្បីធ្វើការ​អប់រំ​កែប្រែ​អំពី​អាកប្បកិរិយា ក្រោយពី​ពួកគេ​បាន​ធ្វើ​គំនាប់​ម្រាមដៃ​បី​តាម​ភាពយន្ត​រឿង​The Hunger Games​ចំពោះ​នាយក​រដ្ឋមន្ត្រី​ដែល​គាំទ្រ​ដោយ​យោធា នៅ​ក្នុង​ការប្រឆាំង​តវ៉ា​ដ៏​ហ៊ាន​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាលយោធា​ថៃ​។​

    ​ពួក​និស្សិត​ដែល​ពាក់​អាវយឺត​មាន​សរសេរ​អក្ស​រថា​”​មិន​ចង់​បាន​រដ្ឋប្រហារ​” បាន​ឈរ​បែរ​ខ្នង​ដាក់​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​នៅពេល​លោក​និយាយ​នៅ​លើ​វេទិកា​មួយ​នៅ​ទីក្រុង​ខុន​ឃែ​នភា​គឦសាន ដែល​ជា​មូលដ្ឋាន​អំណាច​រឹងមាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ដែល​ត្រូវបាន​​ទម្លាក់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦​។

  9. Bol says:

    គ្មានរដ្ឋាភិបាលប្រទេសណាមួយ បណ្តោយមានបាតុកម្ម កុប្បកម្មកើតឡើងក្នុងប្រទេស ត្រូវបានដឹកនាំធ្វើប្រឆាំង រដ្ឋាភិបាល ឬប្រឆាំងអីមួយ ដោយតាមតែអំពើចិត្តនោះទេ!
    បានតែល្មមៗទេ តែបើហួសព្រំដែនសិទ្ធរបស់យើង គឺ មិនទុកឲ្យធ្វើតាមចិត្តទេ ត្រូវចាំឲ្យច្បាស់៕

  10. Bol says:

    នាយករដ្ឋមន្ត្រីថៃ និយាយថា បណ្តាញសារព័ត៌មាន ត្រូវគោរពច្បាប់
    ថ្ងៃទី 18 វិច្ឆិកា 2014, 09:08:PM
    13 Google +0 0 0
    នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន អូចា បាននិយាយថា បណ្តាញសារព័ត៌មានរីករាយជាមួយសេរីភាព ប៉ុន្តែលោកបានបដិសេធការជាប់ពាក់ព័ន្ធក្នុងដកចេញពិធីការិនីម្មាក់នៃ កម្មវិធីទូរទស្សន៍ថៃThai PBS ។

    ប្រតិកម្ម របស់លោក ប្រាយុទ្ធ ចាន អូចា គឺជាការឆ្លើយតបទៅនឹងការរិះគន់រដ្ឋាភិបាលនិងក្រុមប្រឹក្សាជាតិ ដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់(NCPO) នៅពេលដែល លោកស្រី នាត់តាយ៉ា វ៉ាវវីរ៉ាខាប់ (Nattaya Wawweerakup) ត្រូវបានដកចេញពីតួនាទីរបស់លោកស្រីក្នុងម្មវិធីទូរទស្សន៍ថៃThai PBS នេះ គឺបន្ទាប់ពីពួកទាហានបាន ទៅដល់ស្ថានីយ៍ទូរទស្សន៍នេះ។

  11. Kdor TOM says:

    អា Bol អាឆ្កែ ស៊ីអាចម៌ ឈប់ព្រុសទៅ អាបៀមពង

  12. Khmer says:

    Phay siphan is a good barking dog. When he is no longer a good barking dog. He will be sold to Hanoi for meat.

  13. Miror says:

    he is good to mad! how about the application of double standard of law? who killed a man near Monivong bridge? who killed a lady in Steung Meanchey? who killed workers on Veng Sreng street? why not arrested them? how much do you know the publuc believe your government?

  14. ប្រជាពលរដ្ឋ says:

    ប្រទេសកម្ពុជាយើង រលាយ ហិនហោច ដោយសារ ស៊ីជោរ លើកជើង អែបអប បក្សពួក ពុករលួយ

    ចោទ មួលបង្កាច់ របស់ អាមុី អាថោង : រាយការ ភូតកុហក ថ្នាក់ លើ ធ្វើអោយថ្នាក់លើ ខូចឈ្មោះ !

  15. Battambang says:

    Please! Can anyone tell me if Mr Phay Siphan has any brain? He is getting old now why can’t he try to do some good deed for Cambodia?
    What else does he want in life? Wake up Mr Phay Siphan!!!!

  16. សែនសែន says:

    អាឆ្កែកញ្ចាស់ដំបៅក្បាល ពេលគេរិះគន់ចំក្បាលឆ្កែដំបៅស្អុយកាគ្រុកវា
    ទល់ច្រកព្រមានគេតែម្ដង អាត្រូវគ្រាប់ខ្វាក់ភ្នែកនេះ ថោកទាបអត់ពូជណាស់ ។

  17. សែនសែន says:

    ពួកកូនមីកាដួយហោករីកស្ញេញ់យកចោរធ្វើឪ
    មិនបាច់ខំប្រឹងព្រុស ខំបិទបាំងក្បាលឆ្កែដំបៅពួកអ្ហែងទេ
    ជាតិនិងអន្តរជាតិគេដឹងក្លិនក្បាលឆ្កែដំបៅស្អុយកាគ្រុករបស់ពួកអ្ហែងអស់ហើយ
    ជាង៣០ឆ្នាំមកហើយ ពួកកូនមីឆ្កែបក្សប្រជាជនអ្ហែងប្រើតែល្បិចបែបនេះឯង !

  18. Holli says:

    brain ផៃ ស៊ីផានអាល្អឆ្កែរពាំស៊ីបាត់ហើយ នៅសល់កំម្ទេចកំម្ទីbrainឡប់ ស៊

  19. Knight Rider says:

    ពួកជនល្មើសត្រូវតែជាប់គុក មិនត្រូវអោយពួកនេះធ្វើតាមទំនើងចិត្តទេ។ សូ បែរឌីកំពុងតែជ្រៀតជ្រែកក្នុងប្រព័ន្នតុលាកា ខ្មែរ ហើយ។ សូ បែរឌីក៏ត្រវូតែគោរពនូវអធិបតេយ្យភាពរបស់កម្ពុជា we do it in our jurisdiction do not tell us how the criminal justice system in Cambodia should be running the way you want.
    Cambodia must prosecute those who dare to challenge the Cambodia’s law by blocking the streets destroying private and public properties.
    Those anarchists, gangsters and thugs must go to jail because they violate the law. If you don’t like Cambodian’s law you must get out and live some where else that’s your right.

  20. Khmers says:

    មនុស្សយើង កាលណាគេធ្លាប់រកសីុអីបាន រកសីុហ្នឹងបន្តទៀត។ មធ្យោបាយវាយត្រីបព្ចូាលស៊ងចាប់ផ្តើមទៀតហើយ។ លើកមុន គេវាយមួយផូងនៅស្ពានក្បាលថ្នល់ មួយផូងនៅផ្លូវវេងស្រេង មួយផូងនៅពោធិចិនតុង មួយផូងនៅស្ពាននាគ ត្រីចូលស៊ងបានមួយគន្លាក់ (កិច្ចព្រមព្រៀង22 កក្កដា) តែមិនទាន់ចូលស៊ុបដូចការចង់បាន។ លើកនេះ មួយផូងនៅបឹងកក់ មួយផូងនៅតាមវត្ត មួយផូងនៅCNRP តើត្រីហ៊ានចូលស៊ងមួយគន្លាក់ទៀតកាន់តែជ្រៅឬអត់ (យល់ព្រមតាមអ្វីដែលCPP ចង់បានក្នុងការប្រជុំក្រុមការងាររបស់បក្សទាំង២)? ក្នុងកាលៈទេសៈនេះ CNRPត្រូវពង្រឹងជំហររបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធានាថា គជបថ្មីពិតជាឯករាជ្យយុត្តិធម៌ ។ នេះជាមហាឪកាសក្នុងប្រវត្តិសាស្រ្ត អាចថា សំណាង1ក្នុង1000ឆ្នាំគ្រោះថា្នក់ សំរាប់យើងទាំងអស់គ្នាជាខ្មែររស់តទៅទៀត។ CNRPមិនត្រូវភ័យខ្លាច ចុះញ៉ម ចុះចាញ់ ចុះចូល ចំពោះការគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតី ដោយតុលាការបក្សនេះឡើយ។ យើងសង្កេតឃើញថា នៅពេលក្រុមការងារបច្ចេកទេសធ្វើការដល់ចំនុចរសើប ឬចំនុចស្លាប់រស់សំរាប់គជបឯករាជ្យ ក៏ស្រាប់តែមានការចាប់ខ្លួនសកម្មជនតែម្តង។ ដូច្នេះ ការចាប់ខ្លួនសកម្មជនប៉ុន្មានថ្ងៃកន្លងមកនេះ បង្ហាញឲ្យឃើញថា CPP ពុំមានឆន្ទះនយោបាយពិតប្រាកដក្នុងការកែទំរង់គជបឡើយ។ CPPគិតថា ឆ្លៀតពេលដែលអន្តរជាតិកំពង់ទទួលស្គាល់រដ្ឋាភិបាលខ្លួន(ព្រោះនាយករដ្ឋមន្រ្តីមានមោទនភាពដោយត្រូវបានអព្ជើាញឲ្យទៅចូលរួមនៅតាមវេទិការនានាក្នុងប្រទេសជាច្រើន) ប្រហែលជាមិនមានសំពាធពីអន្តរជាតិទេ ប្រសិនបើខ្លួនធ្វើអ្វីមិនត្រឹមត្រូវ។ ប៉ុន្តែ រដ្ឋាភិបាលបាននិងកំពង់ទទួលរងសំពាធពីអន្តរជាតិ។ ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានថ្ងៃផង អ្នករាយការណ៏ពិសេសរបស់អសបលោកស៊ូបេឌី និង តំណាងសហភាពអឺរ៉ុបលោកកូតាំង ក៏បានចេញមករិះគន់ភ្លាមដែរ។
    ដំណាក់កាលនេះលែងជាដំណាក់កាលចរចារទៀតហើយ។ ការចរចារបានបព្ចាប់កាលពីថ្ងៃទី22 កក្កដា។ កិច្ចព្រមព្រៀង 22 កក្កដា ជាលទ្ធផលនៃការចរចាររួចទៅហើយ។ ដំណាក់កាលនេះ គឺការអនុវត្តលទ្ធផលនៃការចរចារ(កិច្ចព្រមព្រៀង 22 កក្កដា)។ សូមបព្ជាាក់ថា ក្រុមការងារបច្ចេកទេសមិនមែនក្រុមចរចារទេ។ ក្រុមការងារបច្ចេកទេសពិភាក្សាការងារបច្ចេកទេស ។
    អរគុណ

  21. ជនជាតិ្មខ្មែរ says:

    សារជាតិឯងមិនមែនជាមនុស្សទេ ជាសត្វតិរិច្ឆាន

  22. ?? says:

    Mr PHAI SIPHORM did you realize that you and Mr CHHEANG VUN are not deference . every time they put you and him on any news there are too many people again whit both of you. what wrong Mr???????????????????????????? your boss is the same if he stay quite it have no reaction from people but when he pope on the news they pissing him off like you guy too. the question is what wrong Mr??????????????????????? the dog is not scare whit what people saying, sham on you Mr. …………… peace for all

  23. people says:

    kim jon un will be ICC soon so all the judges in cambodia must be trial in ICC too because theses judges unfair to people and only followed his master dictator.all these judges are vampires .GOD bless all cambodian people’