លោក ហ៊ុន សែន ព្រមាន​អ្នក​ដែល​ថា​លោក​ប្រើ​តុលាការ​ចាប់​អ្នកនយោបាយ និង​សកម្មជន​ដីធ្លី​​

ដោយ៖​ ណាត សុភាព​
ថ្ងៃព្រហស្បតិ៍ ទី20 វិច្ឆិកា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក

នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ព្រមាន​មិន​ចំឈ្មោះ​ទៅលើ​អ្នក​រិះគន់​រដ្ឋាភិបាល​ដែល​ថា បញ្ជាតុលាការ​ឲ្យ​ចាប់ខ្លួន​សកម្មជន​​នយោបាយ និង​សកម្មជន​ដីធ្លី ​ដោយលោកចាត់ទុក​ថាការ​រិះគន់​នេះ​មិនមានទំនួល​​ខុសត្រូវ ហើយអាច​មានគ្រោះថ្នាក់​នៅពេល​ខាង​មុខ​ ។

ការ​ព្រមាន​នេះធ្វើ​ឡើងបន្ទាប់ពីសង្គម​ស៊ីវិលជាតិមួយចំនួន​ និង​អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី បានចេញសេចក្តីថ្លែង​ការណ៍​​ រិះគន់​​រដ្ឋាភិបាល​ថា ប្រើតុលាការ​ជាឧបករណ៍នយោបាយ​ ដើម្បី​ចាប់ខ្លួនសកម្ម​ជននយោបាយ​ និង​​សកម្មជន​​ដីធ្លីនាពេល​ថ្មី​ៗនេះ ។

លោក​ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីប្រគល់​សញ្ញាបត្រដល់និស្សិត​នៅ​សាកលវិទ្យាល័យមួយ ដែល​ធ្វើ​ឡើង​នៅក្នុង​​វិទ្យាស្ថានជាតិ​អប់​រំ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ​ថា ការ​ចាប់ខ្លួនអ្នក​​នយោបាយ និង​សកម្មជន​ដីធ្លី គឺជាកិច្ចការរបស់តុលាការ​​ លោក​មិន​មានសិទ្ធិលូក​ដៃ​ចូលទៅស្ថាប័ន​តុលាការ​ទេ ។ លោក ហ៊ុន សែន​បញ្ជាក់ថា ការចាប់ខ្លួននោះ ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់កិច្ច​ព្រមព្រៀង​២២ កក្កដា រវាង​គណបក្ស​នយោបាយ​ទំាង​ពីរនោះទេ ។ លោក ហ៊ុន សែន បានព្រមានដោយប្រយោល ឲ្យប្រយ័ត្នប្រយ៉ែងរាល់​ការ​ប្រើប្រាស់​ពាក្យសម្តី​ ដែល​ថា​លោក​ប្រើតុលាការ​ជាឧបករណ៍នយោបាយ​នោះ ។ លោក​មានប្រសាសន៍​ថា «សូម​ឲ្យ​អ្នក​ដទៃ​មាន​ការប្រយ័ត្ន​ប្រយ៉ែង​ទៅ​លើ​ពាក្យ​សម្តី។ កិច្ច​ព្រម​ព្រៀង​រវាង​គណបក្សនយោបាយ​ទាំងពីរ នៅ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ២០១៤កន្លងទៅ មិន​មែន​ជា​កិច្ច​ព្រម​ព្រៀង​បញ្ចប់ នូវ​ដំណើរ​ការ​របស់​តុលាការ​ទៅ​លើ​រឿង​ក្តីទាក់​ទង​នឹង​រឿង​ព្រហ្មទណ្ឌ​ទេ សូម​បញ្ជាក់​ជូន។ ហើយ​ប្រសិនជា​ខ្វះ​ឯក​សារ ខ្វះ​សម្តី​ដើម សូម​មក​យក​ពី​ខ្ញុំ ខ្ញុំ​ផ្តល់​ជូន​»

ទោះយ៉ាង​ណាលោក ហ៊ុន សែន មិន​បាន​ថ្លែង​ឲ្យ​ចំឈ្មោះ​បុគ្គលដែលរិះគន់​លោកនោះទេ​​ ។ តែលោកបញ្ជាក់​​ថា នៅក្នុង​កិច្ច​ព្រមព្រៀង​២២កក្កដា មិន​អាច​បញ្ចប់​រឿងក្តីព្រហ្មទណ្ឌ​ ឬបណ្តឹង​អាជ្ញា​បាន​ទេ ​។

ឆ្លើយ​តប​នឹង​ករណី​នេះ តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង យល់​ថា កា​រ​ចាប់ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជនដីធ្លី ធ្វើ​ឲ្យ​ប៉ះដល់​កិច្ចព្រមព្រៀង​រវាងគណបក្ស​ទំាង​ពីរ ព្រោះខ្លឹម​សារ​ក្នុងកិច្ចព្រមព្រៀង​នោះ​ កំណត់ថានឹងបញ្ចប់ភាពតានតឹង​នៅក្នុង​ប្រទេសកម្ពុជា ដូច​ជា ការចាប់ចង និង​មិន​ឲ្យ​មាន​ហិង្សាក្នុងពេល​ចរចាជាដើម​។ ទោះយ៉ាងណាលោក​ថា គណបក្ស​សង្គ្រោះជាតិ​នៅតែប្រកាន់ភាពចាស់ទុំនយោបាយ ​រកវិធីដោះស្រាយដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ ។ លោក​​បញ្ជាក់​ថា «យើង​មិន​អាចទៅប្រឈម​មុខ​ដាក់​គ្នា យើង​មិន​អាច​ទៅ​ពាក់​មុខយក្សដាក់​គ្នាទេ កាលណា​គណបក្សធំៗទាំងពីរ ពាក់​មុខយក្សដាក់​គ្នា អាហ្នឹង​មាន​ធ្វើ​ឲ្យ​ខាត​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជារាស្ត្រ។ អ៊ីចឹង​ហើយ​គណបក្សសង្គ្រោះជាតិ ត្រូវ​តែ​ប្រកាន់​នូវ​ភាពចាស់ទុំនយោបាយ​ ដើម្បី​រកវិធី​ដោះ​ស្រាយ​ ដើម្បី​ធ្វើម៉េច ធានា​ឲ្យ​ផល​ប្រយោជន៍​ហ្នឹង​បាន​មក​លើប្រទេសជាតិ និង​ប្រជារាស្ត្រ​ខ្មែរ​»

ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់​ថា បើកិច្ចព្រមព្រៀង​២២កក្កដា មិន​រំលត់បណ្តឹង​អាជ្ញាទេ គឺតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​៧នាក់​ដែល​តុលាការ​ធ្លាប់ចោទប្រកាន់​​​ ក៏​មិន​មានសិទ្ធិ​ចេញក្រៅឃុំ ដើម្បី​​ឲ្យ​ចូល​សភា​នោះដែរ​ ។ លោក​ថាការ​ចាប់សកម្មជន​នយោបាយក្រោយៗនេះ ដើម្បីដាក់សម្ពាធឲ្យបក្សប្រឆំាងក្នុង​ការចរចាធ្វើ​កំណែទម្រង់ គ.ជ.ប ថ្មី​ ដែល​បក្ស​ទំាង​ពីរកំពុង​​ខ្វែងគំនិត​គ្នា​ ។ លោក​មានប្រសាសន៍​ថា «រឿង​ចាប់​ក្រោយ​ៗនេះ ទោះ​ខំ​ដោះ​សារយ៉ាងណា​ក៏ដោយ តាម​ខ្ញុំ​យល់​វា​ផ្សារភ្ជាប់ទៅ​នឹង​មធ្យោបាយ​ ក្នុង​ការ​ដាក់​សម្ពាធ​នៃ​ការចរចា ទាក់​ទងទៅ​នឹង​រឿង​រៀបចំ​គណៈកម្មាធិការ​រៀបចំការបោះឆ្នោត​ថ្មី​នេះឯង»

កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន​១០​នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​២​លាន​រៀល បន្ទាប់ពី​ពួកគេ​តវ៉ា​បិទផ្លូវ​ព្រះមុនីវង្ស រក​អន្តរាគមន៍​ឲ្យសាលារាជធានី រំដោះ​ទឹកស្អុយ​ដែល​ជន់​លិច​ផ្ទះ​នៅ​បឹង​កក់។ ចំណែក​ព្រះសង្ឃ​១​អង្គ​ក៏​ត្រូវបាន​កាត់ទោស​ដូចគ្នានេះដែរ ខណៈ​ឃ្លាំមើល​ការតវ៉ា​នៅ​មុខ​តុលាការ និង​២អង្គទៀតចោទពីបទ ចូល​រួមបាតុកម្ម​ខុស​ច្បាប់​ ។ រីឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៤នាក់នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន ដោយ​ចោទ​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌ ដែល​រារាំង​បាតុករ​ក្នុង​ការទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

31 Responses to "លោក ហ៊ុន សែន ព្រមាន​អ្នក​ដែល​ថា​លោក​ប្រើ​តុលាការ​ចាប់​អ្នកនយោបាយ និង​សកម្មជន​ដីធ្លី​​"

  1. Kdor TOM says:

    អាខ្វាក់

  2. អាសូរខ្មែរ says:

    សម្តេចពេលនេះ មានអំណាចចេះតែគំរាមបានៗ សុមធ្វើទៅ តែសម្តេចគំរាមអត់បានអ្នកកាប់ព្រៃឈើស្ទើរតែអស់ពីដីខ្មែរហើយ តែធ្វើអត់បានដដែលអោយគេគោរពដល់ណាទៀត

  3. Chourn says:

    គេមានសិទ្ធិបញ្ចេញមតិទៅប្រមានគេធ្វើអី។ រឿងកើតឡើងវាមិនពិបាកនិងវាយតម្លៃនោះទេគ្រាន់តែ មើលមួយត្រួសក៍គេដឹងថារដ្ឋាភិបាលបានបញ្ចាំរតុលាការបាត់ទៅហើយ។

  4. chantra says:

    អាងអីច្បាប់ អាងអីព្រមានកាលណាគេរិះគន់ តែបើគេសសើរគឃិកគឃាក់ត្រេកអរ បើគេមិនបាន សសើរក៏លួចសសើរខ្លួនឯងដែរ នេះសម័យមនុស្សស៊ីជោរដឹកនាំប្រទេស ។ ច្បាប់ចាប់តែរាស្រ្ដតូចតាចគ្មានចំណាត់ការលើអ្នកមានអំណាចទេ ។ រដ្ឋាភិបាលជាអ្នកគ្របើគ្រងតុលាការមែន បើមិនជឿហេតុអ្វីក៏ដោះលែងអ្នកតំណាងរាស្រ្ដទាំង៧រូប ក្រោយការចចារចារនយោបាយនាថ្ងៃទី២២ កក្ដដា ២០១៤។

  5. Miror says:

    how about the application of double standard of law? who killed a man near Monivong bridge? who killed a lady in Steung Meanchey? who killed workers on Veng Sreng street? why not arrested them? how much do you know the publuc believe your government?

  6. កូនទាហ៊ាន says:

    ដំរីងាប់ ចង់យកចង្អេរទៅបាំងមិនចង់ឲ្យគេឃើញ មានមនុស្សប៉ុន្មាននាក់ដែលជឿសម្តី លោក ហ៊ុន សែន។ ហាមួយម៉ាត់ណាក៏ព្រមាន ៗ ៗ នរណាជាអ្នក សម្លាប់ ប្រជាពលរដ្ឋនៅម្តុំស្ពានក្បាលថ្នល់ ស្រ្តីដែលត្រួវបានសម្លាប់នៅម្តុំ ស្ទឹងមានជ៍យ កម្មករស្លាប់ វាយដំ រងរបួស ចាប់ដាក់គុក ម្តុំ វេងស្រង ? ពួកអាឃាតករស៊ីឈ្នួល (បាតដៃទីបី) កង ៩១១ ម៉េចមិនចាប់ពួកវាមក ដាក់គុកផងទៅ?

  7. Miror says:

    Talk talk . Fight fight, a tactic to killing a rival!

  8. says:

    ដឹកនាំឆ្កតៗដូចនាយខ្វាក់ឯងនេះប្រជាជននឹងស្រាយគំនុំនៅពេលអាជោឯងអស់អំណាច។

  9. KonKor5 says:

    Eventhough Pol Pot had imprisoned & killed almost of all Cambodian poeple but still had revolted against that regim , that was the cleared message to currently leader.

  10. ឆ្មាខ្មៅ says:

    អញស្អប់ណាស់អាណាថាអញចោរ អញគ្រាន់តែលួចគេតើ។

  11. ប្រជាពលរដ្ឋ says:

    រឿង រ៉ាវ ទាំងអស់នេះ សុទ្ធ តែ អាមុី អាថោង ធ្វើ ដើម្បី យកគាប់គួរ . ប៉ុន្តែ ទីបំផុត បែរជាត្រូវថ្មោង

    អង្គការ សិទ្ធមនុស្ស អន្តរជាតិ ទៅវិញ !

    , រយះ កាលកន្លងមក លោក ហ៊ុន សែន ខូចឈ្មោះ ដោយសារ ពួក អាមុី អាថោងនេះ អែង !

    , សូមកុំភ្លេច ប៉ុល ពត មិនបានសម្លាប់ ប្រជាពលរដ្ឋ ផ្ទាល់ដៃ ទេ . គឺ អាមុី អាថោង ជាអ្នកសម្លាប់ ,

    ដល់ ពេលកាត់ទោស គឺ កាត់ ទោស មេ ដឹកនាំ ជាន់ខ្ពស់ ប៉ុន្មាន នាក់ តែប៉ុណ្ណោះ !

  12. Vanda says:

    ព្រះពុទ្ទឱវាទ: រូប មួយ ទុក្ខ មួយ។ កើត->ចាស់-> ឈឺ->ស្លាប់។ ពេលយើងគ្រប់គ្នាស្លាប់នៅពេលវេលាណាមួយ នោះអ្វីអ្វីចប់សូន្យ ទោះលុយ អំណាច ក៍មិនអាចយកទៅបានដែរ។ សូមសាងអំពើល្អ។

  13. Vanda says:

    ព្រះពុទ្ទឱវាទ: រូប មួយ ទុក្ខ មួយ។ កើត->ចាស់-> ឈឺ->ស្លាប់។ ពេលយើងគ្រប់គ្នាស្លាប់នៅពេលវេលាណាមួយ នោះអ្វីអ្វីចប់សូន្យ ទោះលុយ អំណាច ក៍មិនអាចយកទៅបានដែរ។ សូមសាងអំពើល្អ។

  14. Sok sereyboth says:

    មិនបាច់គំរាមទេ ចង់ធ្វើអីធ្វើតទៅទៀតទៅ ការគំរាមរបស់អាតាខ្វាក់ឯងគ្មានប្រជាជនណាគេខ្លាចទេ វាអស់ឥទ្ទិពលនិងខ្លឹមសារជាអ្នកដឹកនាំហើយ បាន១ អាណត្តនេះដោយសារបក្សពួកលួចសន្លឹកឆ្នោតប្រជាជនទេ ហើយក៏ជាអាណត្តចុងក្រោយដែរ សង្ឃឹមថាអាណត្តក្រោយរកតែជើងម៉ា១មិនបានផង ខំទៅ ខំសាងបាបកម្មតទៅទៀតទៅ ព្រោះជិតដល់ពេលដាច់ខ្យល់ហើយ ខំឪ្យខ្លាំងតទៅទៀត ។

  15. beloved khmer says:

    FUCK YOU , MOTHER FUCKER HUN SEN.
    YOU, HUN SEN, WILL FACE THE BAD CONSEQUENCE IN THE NEAR FUTURE.
    MAY GOD CONDEMN MOTHER FUCKER, HUN SEN, TO DEATH.

  16. ប្រជាពលរដ្ឋ says:

    > . . អ្នកដឹកនាំ ឆ្លាត មិនអាច អោយអាមុី អាថោង អូសធ្លាក់ទឹក នោះ ទេ !

    > . . ប្រយ័ត្ន ដូច ខ្មោច ប៉ុល ពត !

  17. Miror says:

    As I said the ball is being passed around the court which is organized by the invisible hand! He is smart to play the last game to get score or credit for cpp!

  18. ?? says:

    you can run but you can’t hiding our people seeing clearly what is wrong and what is right. the whole nation knew that their leader was not honest to them. majority of our nation know that this regime KBOT CHEAT and LBOT his own nation. this is a big problem it may cause more life then POL POT regime if HUN SEN not solving the problem and continuous to used his third hand . whatever HUN SEN said no one can believed him that what the world community notice leader stay in powers for too long the country getting more problem. I know it will be a disaster if no one can solving the problem for our nation. I do not think HUN SEN will give up for the sage of his country. he rather die if he lost powers and he never changing his attitude . our old gen said our country will meet one last killing field during SDACH PEAL com in powers. I believe it is the time if we can past this field our nation will come to normal again. peace to all Cambodian

  19. Miror says:

    Everybody knows the court is the political tool for cpp using to silence the opposition. The invisible prepares the scenario to push the case to the court! It is simple to understand the political tricks playing by cpp!

  20. Miror says:

    Noone could interfare the power of the court! Why the court uses double standard of law to arrest those commited crime! If the court really uses power to arrest you for your criminal act, how do you feel?

  21. Holli says:

    ថាហើយទាល់តែរបបនេះរលាយរលុតទៅ ទើបយើងកាច់កោចនេះអាចរស់នៅបានសុខ បើមិនចឹងទេ រាស្ដ្រក្រីក្ររដូចយើងរាល់គ្នា ច្បាស់ជារស់រងទុក្ខវេតន្នាដូចសព្វថ្ងៃនេះចឹង”””””””””””””ខ​

  22. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ហើយ​ប្រសិនជា​ខ្វះ​ឯក​សារ ខ្វះ​សម្តី​ដើម សូម​មក​យក​ពី​ខ្ញុំ ខ្ញុំ​ផ្តល់​ជូន​» ។
    -គ្រាន់តែមួយឃ្លារខាងលើនេះបញ្ជាក់បានថា អាបិសាច ហ៊ុន សែន ជាអ្នកបញ្ជាបាត់ទៅហើយ
    បើវាមិនបញ្ជាធ្វើម៉េចវាមានឯកសារ អាចុយម្រ៉ាយនិយាជាន់កែងខ្លួនឯងហើយ
    មកព្រមានកន្ដួយម៉ែហ្អែងស្អីទៀត កូនអាចុយម្រ៉ាយនេះ ។
    មិនមែនត្រឹមតែយកតុលាការធ្វើនយោបាយទេ យកទាំងប៉ូលិស អង្គរក្ស ទាហានធ្វើនយោបាយ
    ដើម្បីវាយបាញ់បំបាក់ស្មារតីប្រជាជននិងគណបក្សផ្សេងៗទៀតយ៉ាងសាហាវឃោរឃៅ ។

  23. សែនសែន says:

    អាឆ្កែកញ្ចាស់ដំបៅក្បាល ពេលគេរិះគន់ចំក្បាលឆ្កែដំបៅស្អុយកាគ្រុកវា
    ទល់ច្រកព្រមានគេតែម្ដង អាត្រូវគ្រាប់ខ្វាក់ភ្នែកនេះ ថោកទាបអត់ពូជណាស់ ។

  24. ◕‿◕ says:

    គេឃើញក្រយ៉ៅអាក្រក់តុលាការនិងមន្រ្តីបក្សប្រជាជនច្បាស់
    ទើបគេរិះគន់ !
    ​លោក ស៊ូប៊ែរឌី រិះគន់ពិតជាត្រឹមត្រូវណាស់ គឺត្រូវឥតខ្ចោះមែន
    ទើប ហ៊ុន សែន និងបក្ខពួកក្ដៅក្រហាយឆេះតាពោកឆេះក្ត ម៉ែឪវា
    នៅមិនសុខ ហាស ហាស ហាស ………។

  25. ទៀ​​​​​​​កាបាញ់ says:

    ខ្ញុំយលព្រមទាំងអស់ដែលអាកញ្ចះយួនហ៊ុនសេនចេញវោហាម្ដងៗ,តែពេលពួកអាក្បត់cppធ្វើអ្វីៗខុសមិនដែលឃើញអាហ៊ុនសេនក្អកមួយមាត់ទេ!ដល់ពេលប្រជាជនតវាឬមានមតិអ្វីមួយ,ហឺបសំលុតឬចាប់គ្នាញត់គុកភ្លាមនេះចំជាអាយងយួនពេញទី

  26. កោះពេជ្រ says:

    ប្រើក្បួនថោកទាបដដែលៗ សូម្បីតែកូនក្មេងបៀមដៃក៍ដឹងពីគំនិតអាក្រក់របស់រដ្ឋាភិបាល
    ដឹកនាំដោយ ហ៊ុន ខ្វាក់ ថោកទាប មុខក្រាស់ អត់កេរ្តិ៍ខ្មាស់ ឆ្កែស៊ីថ្លើមបេះដូងបាត់នេះដែរ ។

  27. Chourn says:

    ពេលកាដាហ្វីនៅមានអំណាចគឺតែងតែគំរាម សំលុត សំលាប់ អ្នកដែលមិនធ្វើតាមខ្លួនឬមានមតិផ្ទុយ និងខ្លួន រហូតដល់ចុងក្រោយកាដាហ្វីប្រៀបប្រជាជនខ្លួនទៅនិងសត្វកណ្តុរ។ ទីបំផុតកាដាហ្វីទេដែល ជាសត្វកណ្តុរពិតប្រាកដនោះ គឺដល់ភ័យស្លន់ស្លោខ្លាំងពេកកាដាហ្វីរត់ចូលក្នុងរូងកណ្តុរហើយប្រជា ជនបានអូសករមកសំលាប់តៃហោងបាត់ទៅ។ មេដឹកនាំផ្តាច់ការតែប៉ុនណឹងអត់ខុសគ្នាទេ។

  28. Di Caprio says:

    bla, bla , bla ….

  29. A hun sen says:

    Every boy know. Your speaking like people over the world don’t know. Nowadays many people know who you are ? Mr Hun Sen.

  30. Bol says:

    មុខរបរសកម្មជន គឺមុខរបរដើររំខានសណ្តាប់ធ្នាប់សង្គម រំខានឬបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ និងសាធារណៈ។
    មុខរបរ តួនាទីរបស់អាជ្ញាធរ និង តុលាកា គឺការអនុវត្តច្បាប់ការពារសិទ្ធិប្រជាពលរដ្ឋទូទៅ និងអ្វីៗ ជាសម្បត្តិឯកជន និងសាធារណៈ។
    សកម្មជនមានសិទ្ធិធ្វើ ហើយអាជ្ញាធរក៏មានសិទ្ធិចាប់សកម្មជន ឯតុលាកា ក៏មានមុខរបរខាងសម្រេចដាក់ទោសទៅតាមសិទ្ធិអ្នកសកម្មជនដែរ។
    សកម្មជន រំខាន ឬបំផ្លិចបំផ្លាញ តិច ដាក់ទោសតាមតិច រំខាន ឬបំផ្លិចបំផ្លាញខ្លាំង ដាក់ទោសតាមខ្លាំង។
    យើងមានសិទ្ធិធ្វើអី ក៏ធ្វើទៅ មិនអីទេ! ព្រោះមានអ្នកចាំឲ្យតម្លៃ ហើយ៕

  31. people says:

    all theses judges must face the justice because their job supposed to be independent but instead he gave authorise to catch mearc sovanara,who long time past and what about shoot people in veng sreng? what about chhouk bin dit?what about scandal in parliament? where ACU ? all theses judges must responsibility ‘if ICC take kim jun un we are cambodian must ask ICC to take theses judges to ICC too because theses judges catch only one side.GOD bless all cambodian people’