Fri, 21 November 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តារាសម្តែងស្រីវ័យក្មេងនាង ជុំ រចនាពេជ្រ ហៅ បេប៊ី ដែលគេល្បីថាជាតារាស្រីមានសាច់សខ្ចី រូបរាងស្វែលគួរឲ្យក្នាញ់នោះ ត្រូវបានគេទម្លាយថា នៅពេលនេះ នាងកំពុងស្ថិតនៅក្នុងការតាមប្រមាញ់ពីអ្នកមានទ្រព្យ ហើយថ្មីៗនេះមានប្រភពមួយបានបញ្ជាក់យ៉ាងច្បាស់ថា មានឧកញ៉ាសម្បូរទ្រព្យស្តុកស្តម្ភម្នាក់ហ៊ានបោះទុនដល់៥០០០ដុល្លារអាមេរិកគ្រាន់តែសុំណាត់តារារូបនេះញ៉ាំបាយមួយពេល។
ជាមួយនឹងរូបសម្រស់ស្រស់ក្មេងសាច់សលម្អដោយរាងស្វែលតូចខ្ពស់ស្រឡះនោះ តារាសម្តែងស្រករក្រោយនាង ជុំ រចនាពេជ្រ ហៅ បេប៊ី ត្រូវបានគេសង្កេតឃើញថា តារារូបនេះបានហក់ឡើងកូដយ៉ាងខ្លាំង ហើយទាំងការសម្តែង និងរូបសម្រស់របស់នាងបានធ្វើឲ្យរញ្ជួយអស់បេះដូងបុរសៗ ប្រាថ្នាចង់បានកាយាតារារូបនេះយកមកថ្នាក់ថ្នមកៀកកើយ។ ប៉ុន្តែយ៉ាងណាមានការលើកឡើងថា ទំនងបុរសសង្ហាវ័យក្មេងមិនអាចប្រជែងឈ្នះបុរសសក់ល្បាយអាចម៍ខ្លាបានទេ ដោយសារតែប្រុសក្មេងគ្មានប្រាក់ដុល្លារសម្រាប់ជាថ្នូរស្នេហាដូចបុរសចំណាស់ទ្រព្យស្ដុកនោះ។
ក្រៅពីការសម្តែង បេប៊ី ក៏អាចរាំច្រៀងបានយ៉ាងល្អដែរ ហើយថ្មីៗនេះក្រុមរាំរបស់នាងបានទម្លាយរឿងគួរភ្ញាក់ផ្អើលថាពេលនេះ តារាសម្តែងនាង បេប៊ី កំពុងស្ថិតនៅក្រោមការតាមប្រមាញ់អត់លស់ថ្ងៃទេពីមេខ្យល់ ឬក៏ម៉ែយ៉ែម ពោលគឺគេព្យាយាមទាក់ទងអូសទាញ បេប៊ី ឲ្យធ្លាក់នៅក្នុងអន្លង់ទឹកប្រាក់របស់អ្នកសម្បូរទ្រព្យស្តុកស្តម្ភ។
ប៉ុន្តែយ៉ាងណាពាក់ព័ន្ធនឹងការលើកឡើងខាងលើនោះ ទាំង បេប៊ី និងម្តាយរបស់នាង បានផ្ទុះសំណើចរឿងគេណាត់ញ៉ាំបាយឲ្យប្រាក់ ៥០០០ដុល្លារ ដោយអ្នកទាំងពីរបាននិយាយស្របគ្នាថា បើពិតជាសម្បូរអ្នកណាត់បែបនេះមែន បេប៊ី មិនចាំបាច់ប្រឹងត្រដរខ្យល់ទៅថតសម្តែងច្រៀងត្រាំត្រែងកណ្តាលថ្ងៃនាំឲ្យខូចសម្រស់នោះទេ។
ទោះបីជាបដិសេធរឿងខាងលើក្តី តែទាំង បេប៊ី និងម្តាយបានទទួលស្គាល់ថា ពិតជាមានគេព្យាយាមទូរស័ព្ទមកណាត់ញ៉ាំបាយមែន តែមិនមែនម៉ែយ៉ែមស្អីនោះទេ ហើយយើងបានប្រាប់គេដោយស្រួលវិញថា ជាប់រវល់ ដូច្នេះមិនបានទៅជាមួយនោះទេ។
បេប៊ី និយាយថា៖«មានគេទូរស័ព្ទមកញឹកមែន សុំណាត់ញ៉ាំបាយ តែខ្ញុំអត់ស្គាល់គេទេ អ៊ីចឹងហើយ ខ្ញុំក៏ប្រាប់គាត់ថា អត់ទំនេរទេ ព្រោះជាប់ថតរហូត។ ខ្ញុំប្រាប់នោះជាការពិត ព្រោះខ្ញុំមួយថ្ងៃៗជាប់ការងាររហូត ទាំងសម្តែង ច្រៀង និងដើរម៉ូដ ហើយរឿងថា ណាត់ញ៉ាំបាយម្តង គេឲ្យ៥០០០ដុល្លារអីនោះ ខ្ញុំអត់ដែលបានដឹងទេ»។
ការបដិសេធមិនព្រមចូលរួមញ៉ាំបាយតាមការស្នើសុំនោះ នាំឲ្យមានការចោទសួរថា បណ្តាលមកពី បេប៊ី មានម្ចាស់បេះដូងហើយទេដឹង? ម្តាយរបស់ បេប៊ី បានឆ្លើយភ្លាមថា មានម្ចាស់បេះដូងឯណា គឺអត់ទេ អ៊ីចឹងហើយ បានជាគេបង្អាប់រាល់ថ្ងៃថា បេប៊ី ប្រហែលជាអេហើយ ព្រោះអ្នកក្រក៏មិនហ៊ាន អ្នកមានក៏មិនចូល។
ទោះបីជាយ៉ាងណាអ្នកស្រីបញ្ជាក់ថា ការរើសគូស្រករអ្នកស្រីផ្តល់សិទ្ធិឲ្យបេប៊ី៕
មិនខ្វះទេ ស្រី! តែមិនដឹងថា យ៉ាងម៉េចបានជាអស់លោក ខ្វាយខ្វល់ម្លេះ?
ត្រឹមរាងរៅ មុខមាត់ប៉ុននាងនេះ គឺមានច្រើនណាស់!! អ្នកណាខ្លះចង់បាន?
ក៏សម្បូរលុយម្លេះ គ្រាន់តែប៉ុណ្ណឹង ៥០០០ ដុល្លា!
ឯនាងស្រី បើលក់ ឬក៏មិនលក់ , បងសុំតថ្លៃ! ប្រញាប់ឆ្លើយទៅ!! អារបស់ហ្នឹង មិនដឹងទុកឲ្យនរណាទេ!! អាហ្នឹង វាសម្រាប់តែប៉ុណ្ណឹង! បើ ៥០០០ ដុល្លា មិនយក ចាំយកប៉ុន្មាន!
ពើពុំដូចនេះ ទេ កុំឲ្យគេឮឈ្មោះតាមកាសែត ខ្មាស់គេ!!
គ្រាន់បើហើយនាង ! បានឧកញាច់មានចិត្ដអោយ 5000ដូល្លារ បើប៉ះចំអញ !មួយរយខ្មែរក៏មិនអោយហងស្គាល់រស់ជាតិដែរ ពីព្រោះអញអត់លុយ ម្យ៉ាងស្រីប្រភេទនាង គ្មានសាច់សីុទេ។
This girl is very pretty but character does not match her beauty.