Fri, 21 November 2014
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកនយោបាយសញ្ជាតិខ្មែរ-អាមេរិក របស់គណបក្សប្រឆាំងដែលត្រូវបានដាក់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ាហិង្សាកាល ខែមករា លោក មាជ សុវណ្ណារ៉ា បានស្នើសុំឲ្យមានការសម្របសម្រួលនយោបាយរវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរដោយថ្លែងថា ករណីខ្លួនលោកគឺពាក់ព័ន្ធនឹងបញ្ហានយោបាយ។
លោក ចាន់ ចេន មេធាវីរបស់លោក មាជ សុវណ្ណារ៉ា ដែលជាប្រធានផ្នែកព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតបេក្ខជនតំណាងរាស្រ្តគណបក្សប្រឆាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលម្សិលមិញថា កូនក្តីរបស់គាត់ លោក មាជ សុវណ្ណារ៉ា បានស្នើសុំឲ្យមានការសម្របសម្រួលនយោបាយរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដើម្បីឲ្យមានការដោះលែងរូបគាត់ពីការឃុំឃាំង។
លោក ចាន់ ចេន បានបន្តថា៖ «គាត់បានសុំឲ្យមេដឹកនាំកំពូលទាំងពីរនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មានការសម្រុះសម្រួលនយោបាយដើម្បីដោះលែងគាត់ទៅតាមកិច្ចព្រមព្រៀងថ្ងៃ ទី២២ កក្កដា ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយពីព្រោះការចាប់ខ្លួនគាត់គឺមកពីមូលហេតុនយោបាយ ហើយវាមិនមែនជាករណីព្រហ្មទណ្ឌដូចមានការចោទប្រកាន់នោះទេ»។
លោក ចាន់ ចេន បានបន្ថែមថា យើងបានប្តឹងឧទ្ធរណ៍ទៅសាលាឧទ្ធរណ៍រួចហើយកាលម្សិលមិញដើម្បីសុំឲ្យដោះលែងកូនក្តីរបស់លោកនៅក្រៅឃុំ ប៉ុន្តែលោកគិតថា លោក មាជ សុវណ្ណារ៉ា មិនមានជំនឿលើតុលាការទេ ដោយសារប្រធានតុលាការនិងចៅក្រមឬព្រះរាជអាជ្ញាគឺជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនេះ ពីរបីម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ការចាប់ខ្លួនមន្រ្តីគណបក្សសង្គ្រោះជាតិ មិនពាក់ព័ន្ធនឹងនយោបាយ និងថាកិច្ចព្រមព្រៀងថ្ងៃ ទី២២ ខែកក្កដា រវាងគណបក្សទាំងពីរមិនមែនសម្រាប់ការដោះលែងមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី ដែលកាន់សំណុំរឿងនេះ បានចេញដីកាមួយផ្ញើទៅមេធាវីរបស់លោក មាជ សុវណ្ណារ៉ា ថា៖ «តុលាការបានសម្រេចមិនដោះលែងលោក មាជ សុវណ្ណារ៉ា ឲ្យនៅក្រៅឃុំទៅតាមសេចក្តីសម្រេចចុះថ្ងៃ ទី១៤ ខែវិច្ឆិកា»។
ប៉ុន្តែសេចក្តីសម្រេចនេះទើបតែត្រូវបានផ្ញើទៅលោក ចាន់ ចេន កាលរសៀលម្សិលមិញប៉ុណ្ណោះ។ នេះបើតាមលោក ចាន់ ចេន បានអះអាង។
ទោះយ៉ាងណាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានឆ្លើយតបថា តុលាការសម្រេចដាក់ពន្ធនាគារលោក សុវណ្ណារ៉ា គឺជាឆន្ទានុសិទ្ធិរបស់តុលាការហើយការសម្រុះសម្រួលនយោបាយមិនអាចធ្វើទៅបានទេ។
នៅពេលសួរថា តើករណីរបស់លោក មាជ សុវណ្ណារ៉ា ដូចនឹងករណីរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមុនៗដែលត្រូវចាប់ខ្លួនដាក់ពន្ធនាគារហើយក្រោយមកត្រូវបានដោះលែងដោយការសម្រុះសម្រួលនយោបាយដែរទេ? លោក ផៃ ស៊ីផាន ថ្លែងអះអាងថា ករណីរបស់លោក មាជ សុវណ្ណារ៉ា គឺខុសពីករណីមុនៗរបស់គណបក្សសង្គ្រោះជាតិ ដោយលោកបញ្ជាក់ថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលដាក់ឃុំនៅពន្ធនាគារនិងដោះលែង ដោយសារតែពួកគេមានអភ័យឯកសិទ្ធិចំណែកលោក មាជ សុវណ្ណារ៉ា មិនមែនជាតំណាងរាស្រ្តមានអភ័យឯកសិទ្ធិនោះទេ៕

ជាយុទ្ធសាស្ត្របំបាក់ស្មារតី កុំឲ្យមានបាតុកម្មតទៅថ្ងៃមុខ ទោះបីត្រូវគេរំលោភបំពានក៏ដោយ
សម័យចោរប្លន់សោយសុខ ម្ចាស់ទ្រព្យជាប់គុក
គ្មានទេ ពីរឿងនយោបាយ។
រឿងដែលដោះស្រាយបានល្អ ហើប្រហែលជាលោកហ៊ុនសែន ព្រឺ គឺរឿងប្តឹងទៅ FBI ។
ល្អណាស់ អាងFBI!
អានេះ ! ស្រស់ណាស់! បើធ្វើឲ្យល្អ អង្វរច្បាប់ ទទួលស្គាល់កំហុស នុះល្អជាងទៅរក FBI។
ទៅ ទៅៗ!!!!
សម្របសម្រួលម្តងទៀតហើយ។ ចាំមើលថាតើសម្របសម្រួលជាថ្មីនេះបក្សប្រជាជនគេចង់បានអី ទៀត ប្រហែលជាចង់ឲ្យបក្សប្រឆាំងគាំទ្រប្រធានគជបថ្មីជាសមាជិកបក្សប្រជាជនហើយមើលទៅ។
អាណិត លោក មាជ សុវណ្ណារ៉ា ណាស់ ប់ុន្តែបើគាត់បន្តនៅក្នុងគុកទៀត ខ្ញុំក៏សប្បាយចិត្តខ្លាំងណាស់ដែរ ជូនលោកឲ្យបាននៅបន្ត ។
it strange story’because the problem (mr sovanara) long time ago why the court just give the warrens to put him in jail?and why don’t this court get mr bun dit and the 911 who shoot people in veng sreng ?so this must be the political game of cpp .people must ask the judge why accused only one side?where the other side?what kind of this court? what kind of these judges?one there a people who hit the camera man still free why?theses judges must be from hell and learn from vampire .all these judges must dictator’dog.GOD bless all cambodian people’