​សម្តេចក្រុមព្រះច្រាន​ចោល​សម្តីដែល​ថា​ព្រះអង្គ​ ត្រឡប់​ទៅ​ធ្វើ​ជា​ប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ

ដោយ៖​ ណាត សុភាព​​
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com

សម្តេចក្រុមព្រះ នរោត្តម​រណឬទ្ធិ ប្រធានគណបក្សសង្គម​រាស្ត្រ​រាជាធិបតេយ្យ

សម្តេចក្រុមព្រះ នរោត្តម​រណឬទ្ធិ ប្រធានគណបក្សសង្គម​រាស្ត្រ​រាជាធិបតេយ្យ

សម្តេចក្រុមព្រះ ច្រាន​ចោល​សម្តី​របស់​អគ្គ​លេខាធិការ​គណបក្សហ្វ៊ុន​ស៊ិនប៉ិច ដែល​ថា​ព្រះអង្គ​ម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ មាន​គម្រោង​ត្រឡប់​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច វិញ ។​

សេចក្តីបំភ្លឺ​របស់​គណ​បក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ នៅ​ថ្ងៃ​២​ ខែ​ធ្នូ​នេះ បានសរសេរថា កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា អគ្គលេខាធិការ​គណបក្សហ្វ៊ុន​ស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានពោល​ពាក្យ​មិន​ពិត​ចំពោះមុខ​សកម្មជន​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​ខេត្ត​កំពង់ចាម ដែលថាព្រះអង្គនរោត្តមរណ​ឬ​ទ្ធិ មាន​គម្រោង​ជួប​ចរ​ចាជាមួយ​លោក ញឹក ប៊ុនឆៃ ដើម្បី​វិល​ចូល​ធ្វើ​ជា​ប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​វិញ​ ។​

ប៉ុន្តែ​សេចក្តីបំភ្លឺបញ្ជាក់ថា ការអះអាង​របស់​លោក ញឹក ប៊ុនឆៃ មិន​ពិត​នោះទេ ព្រោះ​ព្រះអង្គ​បាន​បង្កើត​គណបក្ស​ថ្មី​មួយទៀត គឺ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ហើយ​ក្រសួង​មហាផ្ទៃ​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ផង​ដែរ ​។​

VOD មិនអាច​សុំ​ការឆ្លើយតប​ពី​អគ្គលេខាធិការ​គណបក្សហ្វ៊ុន​ស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​ទេ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ដោយ​ទូរសព្ទ​មិន​មាន​អ្នកទទួល ​។​

អតីត​ប្រធាន​គណបក្សហ្វ៊ុន​ស៊ិនប៉ិច សម្តេចក្រុមព្រះ ត្រូវបាន​គណបក្ស​បោះឆ្នោត​ទម្លាក់​ពី​តួនាទី​កាលពី​ឆ្នាំ​២០០៦ ​។ បន្ទាប់ពីនោះ ព្រះអង្គ​ប្រកាស​ឈប់​ធ្វើ​នយោបាយ​បាន​មួយរយៈ ក្រោយមក​នៅ​ឆ្នាំ​២០១៤​នេះ ព្រះអង្គ​បាន​ប្រកាស​យាង​ចូល​ឆាកនយោបាយ​វិញ និង​បង្កើត​គណបក្ស​ថ្មី​មួយទៀតឈ្មោះ “​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​” ​ដើម្បី​ប្រកួតប្រជែង​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​ ៕ 

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

4 Responses to "​សម្តេចក្រុមព្រះច្រាន​ចោល​សម្តីដែល​ថា​ព្រះអង្គ​ ត្រឡប់​ទៅ​ធ្វើ​ជា​ប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ"

  1. Bol says:

    គិតថា ល្មមហើយ រឿងឈ្មោះហ្វ៊ុនស៊ីនប៉ិចនេះ គឺល្មឈប់រំលឹក ឈប់គិតថា ជា Brand Name ទៅ។
    គ្មានប្រយោជន៍ នឹងត្រូវស្តេចក្រុមព្រះ ទៅចង់បានទៀតទៅ។ គួរតែដឹងថា ប្រជាជនបោះឆ្នោតឲ្យគណបក្សនិមួយៗ មិនមែនមកពីឆន្ទៈ ស្រឡាញ់ Brand Name បក្សនោះទេ តែក៏មិនមែន ដោយសារឈ្មោះរបស់អ្នកដឹកនាំទេ។ តែបើថាអញ្ចឹង ក៏វាអាចដែរ រឿងឈ្មោះដឹកនាំ​វាអាចមានឥទ្ធិពលច្រើន ទៅលើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។

    ប្រជាជនសព្វថ្ងៃ គេមើលមនុស្សជាអ្នកដឹកនាំមួយជ្រុង មើលពីគោលនយោបាយមួយជ្រុង មើលពីសកម្មភាពជាក់ស្តែងមួយជ្រុង និងមើលពីអនាគតនៃការដឹកនាំក្នុងគោលនោយបាយមួយជ្រុង។
    យើងជឿថា គណបក្សហ៊ុនស៊ីនប៉ិចនេះ អស់មានសំណាងហើយ។ ឯគណបក្សរបស់សម្តេចក្រុមព្រះ គ្រាន់តែជាការផ្សងព្រេងទេ ។ ព្រះអង្គមិនអាចដណ្តើម សូម្បី ១កៅអី ទេ។
    ដូចនេះ ព្រះអង្គ មិនគួរឈ្លោះ តែជាមួយលោក ញ៉ឹក ប៊ុនឆៃ ធ្វើអ្វីទេ។

    សំខាន់ត្រង់ថា តើព្រះអង្គហ៊ានដកដាវ ពីស្រោម ដែរឬក៏អត់? បើដកដាវហើយ តើហ៊ានកាប់ដែរឬទេ? រឿងតែប៉ុណ្ណេះ។ ឯគណបក្សហ្វ៊ុនស៊ីនប៉ិច ក៏អញ្ចឹងដូចគ្នា ។ យើងមិនមែន ឲ្យប្រឆាំងគណបក្សប្រជាជន ទេ តែត្រូវធ្វើការក្នុងនាមជាគណបក្ស ដែលមិនបៅដោះគណបក្សប្រជាជន។
    យើងយល់ គឺយល់ថា ក្នុងនាមជាគណបក្សសម្ព័ន្ធភាព គឺវាត្រូវតែស្ងប់ស្ងាត់ មិនហ៊ានបង្ហាញអ្វីជាលក្ខណៈប្រជែង។ ពាក្យថាប្រជែង គឺត្រូវតែលើកពីគុណវិបត្តរបស់អ្នកណាម្នាក់ ដើម្បីបង្ហាញពី គោលនយោបាយ និងទឹសដៅការងាររបស់ខ្លួន។
    សរុបមកវិញ បក្សទាំងពីរនេះ គ្មានឱកាសទេ៕

  2. ព្រះរាជាណាចក្រដំរីខ្វក់ទ្រមាក់ឆ្គួត says:

    មាយាទឡប់ហើយថោកមួយពូជ!!!!
    ពូជមាន់សម្លរពូកែតែជាន់មេ!!!!

  3. 007 says:

    He just need money

  4. Anonymous says:

    Should rename this party to be “Royal National Rescue People Party ” = RNRP?!!