ដោយ៖ ខាន់ លក្ខិណា និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ ទី2 ធ្នូ 2014
http://vodhotnews.com
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិលចំនួន១៧ ជំរុញឲ្យគណបក្សនយោបាយទាំងពីរពិចារណាឡើងវិញលើការកំណត់សញ្ជាតិតែមួយ សម្រាប់សមាសភាព គ.ជ.ប ថ្មីដើម្បីធានាថាស្ថាប័នជាតិមួយនេះ មានឯករាជ្យ និងអព្យាក្រឹត្យ ។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ បានលើកឡើងថាគណបក្សនយោបាយទាំងពីរ មិនគួរកំណត់សញ្ជាតិតែមួយសម្រាប់សមាសភាព គ.ជ.ប ថ្មីនោះទេ ហើយគណបក្សទាំងពីរគួរតែបង្កើត គ.ជ.ប ថ្មីឲ្យបាននៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដោយមិនត្រូវយកលេសដើម្បីប្រើ គ.ជ.ប បច្ចុប្បន្ននេះទេ ។
កាលពីមុនគណបក្សសង្គ្រោះជាតិ បានជំទាស់មិនឲ្យកំណត់សញ្ជាតិតែមួយសម្រាប់សមាសភាព គ.ជ.ប ថ្មីនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានៅតែប្រកាន់យកលក្ខខណ្ឌនេះ ហើយគណបក្សសង្គ្រោះជាតិ នៅពេលនេះបែរជាស្ងប់ស្ងាត់ទៅវិញ ។
អ្នកវិភាគនយោបានលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បើទោះជាបក្សសង្គ្រោះជាតិព្រមព្រៀងឲ្យមានសញ្ជាតិតែមួយ ប៉ុន្តែបក្សនេះក៏ទទួលបានសម្បទានពីបក្សប្រជាជនកម្ពុជា ដូចជាអាជ្ញាប័ណ្ណបង្កើតទូរទស្សន៍ ។ លោកបន្តថា លោក សម រង្ស៊ី ក៏ទទួលបានឋានៈស្មើនាយករដ្ឋមន្ត្រី និងសមាសភាព គ.ជ.ប ម្ខាង៤ស្មើគ្នា ។ ទោះជាយ៉ាងណាយល់ថា ការកំណត់សញ្ជាតិមួយមិនមែនជាបញ្ហាទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ គួរពង្រឹងយន្តការគ្រប់គ្រងសមាភាព គ.ជ.ប ឲ្យមានប្រសិទ្ធភាព ។
មកដល់ពេលនេះគណបក្សទាំងពីរនៅខ្វែងគំនិតគ្នាត្រង់ គណបក្សប្រជាជនកម្ពុជា ទាមទារកំណត់ការតែងមន្ត្រីនៅអគ្គលេខាធិការដ្ឋាន គ.ជ.ប ថ្មីតាមអនុក្រឹត្យ តែបក្សសង្គ្រោះជាតិ ទាមទារឲ្យតែងតាំងដោយព្រះរាជក្រឹត្យ ៕
សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com
តើអស់លោកស្រឡាញ់ជាតិឬស្រឡាញ់សញ្ជាតិ?
it dosn’t matter as long as you work for the nation or people even you have 10 bloody dual citizen.sometime alien help to build the nation better then the frog one.GOD bless all cambodian people’