ទេព បូព្រឹក្ស ប្រឹង​ជម្នះ​គេច​ឲ្យ​ផុត​ពី​ការ​ជាន់ឈ្លី

តារាចម្រៀង​រស្មីហង្សមាស ទេព បូព្រឹក្ស។

តារាចម្រៀង​រស្មីហង្សមាស ទេព បូព្រឹក្ស។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ទោះ​ការ​ប្រាស្រ័យ​ជីវិត​នៅក្នុង​វិស័យ​សិល្បៈ​ហាក់​បាន​ជួប​នឹង​ព្យុះ​ភ្លៀង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក្តី ប៉ុន្តែ​ស្រស់ស្រី​វ័យក្មេង​ពន្លក​ថ្មី​របស់​រស្មី​ហង្សមាស នាង ទេព បូព្រឹក្ស ដែល​ល្បី​ពូកែ​រាំ​គ្រលែង​ដើមទ្រូង រែង​ចង្កេះ​នោះ នៅ​តែ​ប្រឹងជម្នះ​គ្រប់​បញ្ហា ដោយ​នាង​បាន​បញ្ជាក់​ថា នាង​ត្រូវ​តែ​ខិតខំ​ដើម្បី​កុំ​ឲ្យ​គេ​ជាន់ឈ្លី​។

ក្រោយ​ចូល​ច្រៀង​នៅ​រស្មីហង្សមាស​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១១ ប្រជាប្រិយភាព​របស់ ទេព បូព្រឹក្ស បាន​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង​នៅក្នុង​ពិភពសិល្បៈ​ចម្រៀង។ ប៉ុន្តែ​យ៉ាងណា ក៏​តារា​ស្រី​រូប​នេះ​មិន​អាច​គេច​ផុត​ពី​រលក​រឿង​អាស្រូវ​ជម្លោះ និង​ការ​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដែរ​។

តារាចម្រៀង​រស្មីហង្សមាស ទេព បូព្រឹក្ស។ សេត គឹមសឿន

គេ​បាន​ដឹង​ថា ក្រោយ​តារា​រូប​នេះ​ចូល​ផលិតកម្ម​រស្មីហង្សមាស មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​ល្បី​ថា នាង​បាន​ផ្ទុះ​បញ្ហា​ជាមួយ​នឹង​អតីត​តារាចម្រៀង​ជើងចាស់​អ្នកនាង ពេជ្រ សោភា តែ​ពួកគេ​ទាំង​ពីរ​ក៏​បាន​បកស្រាយ​ថា​គ្មាន​នោះ​ទេ​។ លុះក្រោយមក​ទៀត ក៏​ផ្ទុះ​បញ្ហា​ជាមួយ​មេ​ក្រុម​រាំ​របស់​ខ្លួន​យ៉ាង​ខ្លាំង ធ្វើឲ្យ​រង្គើ​សង្គម​សិល្បៈ។ ជាមួយ​គ្នា​នោះ​ទស្សនិកជន​មួយ​ចំនួន​ក៏​បាន​ធ្វើការ​រិះគន់​លើ​រូបនាង​ជា​បន្តបន្ទាប់​ចំពោះ​ក្បាច់រាំ​សិចស៊ី​ពេក។ ក្រៅពី​នោះ​ក៏​នៅ​មាន​រឿង​មួយ​ចំនួន​ទៀត​ផង​ដែរ។

ទោះបី​មាន​បញ្ហា​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ស្រស់ស្រី​វ័យ​២៣​ឆ្នាំ​នាង ទេព បូព្រឹក្ស នៅ​តែ​អាច​ជម្នះ​បាន​គ្រប់យ៉ាង។ ប្រភព​ពី​ផលិតកម្ម​រស្មី​ហង្សមាស​បាន​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ពិតជា​ប្រឹងប្រែង​គួរ​ឲ្យ​កោតសរសើរ​ទាំង​ការ​ច្រៀង ហាត់រាំ ស្ទីល​ថ្មី​ក្នុង​ការ​ស្លៀកពាក់ និង​ការ​លេង​ខ្លួន​ផ្សេងៗ​។ ការ​ប្រឹងប្រែង​មិន​ដក​ដៃ​របស់​តារា​រូប​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ថា ទំនង​ដោយសារ​តែ​នាង​ចង់​ប្រជែង​ជើងខ្លាំង​រៀមច្បង​មួយ​ចំនួន ពិសេស​គឺ​មិន​ចង់​ឲ្យ​តារា​ជើងចាស់​ក្នុង​ផលិតកម្ម​ជាន់ឈ្លី​សមត្ថភាព​របស់​នាង​។

យ៉ាងណា​មិញ ពាក់ព័ន្ធ​បញ្ហា​នៃ​ការ​ខិតខំ​របស់​នាង​ដើម្បី​ឲ្យ​ងើប​ផុត​កាន់តែ​ឆ្ងាយ​ពី​ការ​ជាន់ឈ្លី​កន្លងមក ទេព បូព្រឹក្ស មិន​បាន​និយាយ​បកស្រាយ​ទេ ដោយសារ​នាង​កំពុង​គេង ព្រោះ​ទើប​ត្រឡប់​ពី​ច្រៀង​នៅ​តាម​ខេត្ត។ បូព្រឹក្ស និយាយ​ខ្លី​ថា៖​«​សុំទោស​បង ពេល​នេះ ខ្ញុំ​កំពុង​គេង ទើប​មកពី​ច្រៀង​នៅ​ខេត្ត ចាំ​ពីរ​ម៉ោង​ទៀត ចាំ​ទូរស័ព្ទ​មក​ម្តង​ទៀត»។

នៅពេល​ព្យាយាម​ទាក់ទង​ម្តង​ទៀត ទេព បូព្រឹក្ស មិន​បាន​លើក​ទូរស័ព្ទ​ទេ តែ​ម្តាយ​របស់​នាង​ជា​អ្នក​លើក​និយាយ ហើយ​ប្រាប់​ថា បូព្រឹក្ស មិន​ទាន់​ងើប​ទេ។ តែ​យ៉ាង​ណា​ម្តាយ​របស់​តារាចម្រៀង​រូប​នេះ​បាន​ប្រាប់​ថា បូព្រឹក្ស ពិតជា​ខិតខំ​សម្បើម​ណាស់ ហើយ​សព្វថ្ងៃ​នេះ នាង​រវល់​ខ្លាំង​គួរសម​៕


What Next?

Recent Articles

2 Responses to "ទេព បូព្រឹក្ស ប្រឹង​ជម្នះ​គេច​ឲ្យ​ផុត​ពី​ការ​ជាន់ឈ្លី"

  1. chantra says:

    វប្បធម៌ខ្មែរបំផ្លាញដោយសារសិល្បករ សិល្បការនី​នេះឯង ។ ទេព្យ បូព្រឹក្ស ក៏មិនណយដែររឿងបំផ្លាញវប្បធម៌ខ្មែរ មានដូចជារាំ ច្រៀងសុទ្ឋតែវប្បធម៌បរទេស និងមិនសាក្សសមជានារីខ្មែរនោះទេ ។
    សំណូមពរអោយតារាចម្រៀងនិងពិធីករ ពិធីការនី ជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរអោយបានច្រើនផងកុំសូវគិតរឿងលុយពេកក្នុងការយកវប្បធម៌បរទេសពង្រីកនៅស្រុកខ្មែរ ។

  2. កម្មករមកពីទល់ដែនថៃ says:

    ជិនឬកណាស់ ពួកថោកទាបអស់ទាំងនេះ ម្នាក់ៗខំប្រឹងសម្តែង គឺដើម្បីលក់សំបុកពីងពាង គេរ្តិ៏ម៉ែវាចែកឲ្យនោះ!