សោភ័ណ្ឌ ឡារី ទទួល​ជំនួយ​សន្ធឹកសន្ធាប់​ពី​អាមេរិក

តារាសម្តែង​សោភ័ណ្ឌ ឡារី នៅពេល​ចុះ​ជួយ​ប្រជាពលរដ្ឋ​។

តារាសម្តែង​សោភ័ណ្ឌ ឡារី នៅពេល​ចុះ​ជួយ​ប្រជាពលរដ្ឋ​។ រូប សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំងក្លា​នៅក្នុង​ដំណើរ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក តារាសម្តែង​ដែល​គេ​កាត់កាល់​ចេញ​ពី​សិល្បៈ​ដោយសារ​តែ​ទំនោរ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ លោក សោភ័ណ្ឌ ឡារី បាន​វិល​មក​វិញ​ជាមួយ​នឹង​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ក្រីក្រ និង​ក្មេងកំព្រា។

តារាសម្តែង​ដែល​រមែង​ទទួល​ការ​គំរាម​អាយុជីវិត​រូប​នេះ​បាន​និយាយ​ថា៖​«​ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ​ដូច​គ្នា ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​រួមចំណែក​ជួយ​ក្រុម​គ្រួសារ​បងស្រី​ទីទាល់ក្រ​ម្នាក់​ឲ្យ​មាន​ផ្ទះ​នៅ​វិញ។ ខ្ញុំ​ថ្លែង​អំណរគុណ​ដល់​ម្ចាស់​ជំនួយ​ទាំងអស់​ដែល​អាណិតអាសូរ​ដល់​បងប្អូន​ខ្មែរ​ដូច​គ្នា​តាមរយៈ​ខ្ញុំ ពិសេស​យុវជន CNRP !!!!!!!»។

លើសពី​នោះ​ទៅ​ទៀត តារាសម្តែង​រូប​នេះ បាន​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​បាត់ដំបង ព្រះវិហារ និង​កំពង់ស្ពឺ​ជាដើម ដើម្បី​ចុះ​ជួយ​គ្រួសារ និង​កុមារ​មួយ​ចំនួន​ដែល​ទទួល​រង​ការ​គំរាមកំហែង​ផ្នែក​ជីវភាព។

ឡារី បាន​ឲ្យ​ដឹង​ថា រូប​លោក​មិន​ខ្លាច​នឹង​ការ​គំរាមកំហែង​ណា​មួយ​ទេ ព្រោះ​លោក​ធ្វើ​អ្វី​សុទ្ធតែ​ជា​រឿង​ត្រឹមត្រូវ​៕

What Next?

Recent Articles

5 Responses to "សោភ័ណ្ឌ ឡារី ទទួល​ជំនួយ​សន្ធឹកសន្ធាប់​ពី​អាមេរិក"

  1. people says:

    GOD bless you brother’ you have a kind heart you will be successful in the future.GOD bless all cambodian people’

  2. អាឡេវ says:

    Good luck!

  3. ស្រុក ភ្នំ says:

    ជូនពរឲ្យបានជេាគជ័យក្នុងបេសកកម្មនេះ ។

  4. kim says:

    Good boy!
    Thank you

  5. Kdor TOM says:

    Very good star in Cambodia. ខុសពីអាឆ្កែ សាពូន មីដាដា និងអា ឆ្កែ អេង ឬទ្ធី ដាច់ ។