ដោយ ហង្ស សាវយុត
2014-12-07
RFA

សមត្ថកិច្ចពិនិត្យមើលបំណែកលោហធាតុ សង្ស័យថាជាបំណែករបស់យន្តហោះយកការណ៍គ្មានមនុស្សបើកបរ ដែលសមត្ថកិច្ចរកឃើញនៅខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១១។ RFA/Hang Savyouth
កម្លាំងប៉ូលិសនិងទាហានដែលប្រចាំការពារព្រំដែនខ្មែរនៅតំបន់ប្រាសាទព្រះវិហារ កំពុងនាំគ្នាដើររើសបំណែកលោហធាតុជាច្រើនផ្ទាំងយកមកពិនិត្យ បន្ទាប់ពីគេឮសូរសំឡេងផ្ទុះយ៉ាងខ្លាំងនៅលើមេឃ ហើយមានបន្ទះលោហៈធ្លាក់ចុះមក ប៉ុន្តែមិនមានមនុស្សជិះនោះទេ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ ដែលជាអ្នកគ្រប់គ្រងយោធាខ្មែរជុំវិញតំបន់ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មានប្រសាសន៍ថា ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹក ថ្ងៃអាទិត្យ ទី៧ ខែធ្នូ។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក ឱ្យដឹងថា បំណែកលោហៈជាច្រើនផ្ទាំងបានធ្លាក់ចុះពីលើមេឃជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្តអតីតភូមិស្វាយជ្រុំ និងភូមិធម្មជាតិសម្ដេចតេជោ នៃឃុំស្រអែម ស្រុកជាំក្សាន្ត៖ «យន្តហោះអត់មនុស្សបើក តូចសម្រាប់ថតហ្នឹង វាធ្លាក់រាយប៉ាយពេញ។ បងប្អូនកំពុងតែដើររើស។ រាយពេញតែហ្នឹង ហើយយើងកំពុងដើរប្រមូល ដើរពិនិត្យ»។
ចាប់តាំងពីអំឡុងឆ្នាំ២០១០ បន្ទាប់ពីកម្ពុជា មានទំនាស់ព្រំដែនជិតប្រាសាទព្រះវិហារជាមួយថៃ មក គឺសំឡេងផ្ទុះខ្លាំងនៅលើមេឃ ហើយមានបំណែកលោហធាតុធ្លាក់ចុះមកក្នុងទឹកដីខេត្តព្រះវិហារ ធ្លាប់កើតមានចំនួន ៣លើកមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋមានជម្លោះដីមកពីខេត្តព្រះវិហារបរាជ័យក្នុងការដើរហែក្បួនដាក់ញត្តិ
- កម្ពុជានៅមិនទាន់ស្នើថៃដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ
- ថៃថាមិនទាន់ដល់ពេលជជែកជាមួយកម្ពុជាពីរឿងជម្លោះព្រះវិហារ
- កម្ពុជា-ថៃពិភាក្សាគ្នារឿងជម្លោះប្រាសាទព្រះវិហារ
- ខួប៦ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
- កម្ពុជារៀបចំពិធីរំលឹកប្រាសាទព្រះវិហារនៅថ្ងៃ៥ កក្កដា
- កម្ពុជា-ថៃសង្ឃឹមសាលដីកាតុលាការក្រុងឡាអេនឹងនាំមកនូវសន្តិភាព
- តុលាការក្រុងឡាអេនឹងចេញសេចក្ដីសម្រេចរឿងព្រះវិហារនៅថ្ងៃ១១ វិច្ឆិកា
- ពិធីរំឭកខួបព្រះវិហារឬជាពិធីឃោសនារកសំឡេងឆ្នោត?
That was Thailand’s drone… it’s illegal intrude Cambodia’s territory
Khmer authority must claim against this aggressive behavior to Thail leader.