ដោយ ទេព សុរ៉ាវី
2014-12-07
RFA

ពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនដីធ្លី សកម្មជននយោបាយ និងព្រះសង្ឃ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី៧ ធ្នូ ២០១៤។ Provided Photo
ដូចការគ្រោងទុក ពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េខាងត្បូង ជាង ៥០០នាក់ ធ្វើបាតុកម្មអហិង្សានៅទីក្រុងសេអ៊ូល (Seoul) នៅថ្ងៃទី៧ ធ្នូ ដោយសំដែងមតិ និងដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងព្រះសង្ឃ សកម្មជនដីធ្លី និងសកម្មជននយោបាយសរុប ១៩នាក់ ឲ្យមានសេរីភាព និងដោះស្រាយបញ្ហាអយុត្តិធម៌មួយចំនួន ដែលកើតឡើងនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា អ្វីដែលពួកគេធ្វើនោះ មិនមានផលរមាស់ដល់រដ្ឋាភិបាលឡើយ។
ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ហៅការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដើម្បីទាមទារឲ្យដោះលែងមនុស្ស ១៩នាក់ចេញពីពន្ធនាគារ ថាជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល។
ក្រោមសីតុណ្ហភាពត្រជាក់ដក៨អង្សាសេ នៅទីក្រុងសេអ៊ូល ពលករខ្មែរ សិស្សនិស្សិត និងស្ត្រីខ្មែររៀបការប្តីជនជាតិកូរ៉េជាង ៥០០នាក់ ជួបជុំគ្នានៅចុងកាក់ ដើម្បីសំដែងមតិពីទុក្ខកង្វល់របស់ពួកគេចំពោះបញ្ហាអយុត្តិធម៌មួយចំនួននៅកម្ពុជា។
“តុលាការត្រូវតែឯករាជ្យ” “ពួកយើងស្អប់ខ្ពើមរបបផ្ដាច់ការនៅកម្ពុជា” គឺជាពាក្យស្លោកដែលក្រុមអ្នកតវ៉ាលើកដើម្បីជាសារមួយផ្ញើទៅដល់រដ្ឋាភិបាល។
ប្រធានចលនាយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យប្រចាំសាធារណរដ្ឋកូរ៉េ លោក យឹម ស៊ីណន ឲ្យដឹងពីប្រទេសកូរ៉េថា ក្នុងញត្តិទាមទាររបស់ពួកគេដែលដាក់ជូនមន្ត្រីស្ថានទូតខ្មែរប្រចាំកូរ៉េ ទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពង្រឹងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរជាមួយបុរសជនជាតិកូរ៉េ និងស្រាវជ្រាវបន្ថែមជុំវិញករណីមានពលករខ្មែរស្លាប់នៅប្រទេសកូរ៉េច្រើន ក្នុងរយៈពេលចុងក្រោយនេះ ពិសេសស្នើសុំឲ្យរដ្ឋាភិបាលដោះលែងមនុស្ស ១៩នាក់ដែលកំពុងជាប់ឃុំ។
ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង លោក ស៊ុត ឌីណា មិនបានចូលរួមតបតាមការអញ្ជើញរបស់ក្រុមអ្នកតវ៉ាដើម្បីជាទទួលញត្តិជាផ្លូវការនោះទេ។ ប៉ុន្តែលោក ស៊ុត ឌីណា ដែលជាមេដឹកនាំយុវជនដ៏ខ្លាំង ធ្លាប់ជាតួអង្គប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យ៉ាងស្រួចស្រាល់កាលពីជាង ១០ឆ្នាំមុននោះ បែរជាដើរឆ្វែលក្រៅពិធី ហើយឃ្លាំមើលសកម្មភាពក្រុមបាតុករទៅវិញ។
លោក ស៊ុត ឌីណា ពន្យល់ថា ការឃ្លាំមើលសកម្មភាពក្រុមបាតុករទាំងនោះ ព្រោះវាគឺជាកាតព្វកិច្ចរបស់លោក ក្រែងក្រុមបាតុករធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅប្រទេសកូរ៉េ។ លោកបញ្ជាក់ថា លោកមិនបានទទួលញត្តិពីក្រុមអ្នកតវ៉ាទាំងនោះទេ។ លោកសំដែងការសោកស្តាយចំពោះការសម្រេចចិត្តធ្វើបាតុកម្មរបស់ក្រុមអ្នកតវ៉ាដែលលោកគិតថា អ្នកតវ៉ាទាំងនោះគឺជាក្រុមគណបក្សប្រឆាំងដែលធ្វើសកម្មភាពកេងចំណេញនយោបាយ។
ថ្វីបើមានការអះអាងពីលោក ស៊ុត ឌីណា បែបនេះក្តី ក៏ក្រុមអ្នកតវ៉ាបញ្ជាក់ថា ពួកគេធ្វើបាតុកម្មនោះមិនជាប់ពាក់ព័ន្ធបញ្ហានយោបាយឡើយ។ ផ្ទុយទៅវិញ ពួកគេចង់លើកយកបញ្ហាអយុត្តិធម៌នានាដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ ដើម្បីឲ្យដោះស្រាយបញ្ហាទាំងនោះជូនពលរដ្ឋ។
តាមគម្រោង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ២៥ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ។
ប្រធានចលនាយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យប្រចាំសាធារណរដ្ឋកូរ៉េ លោក យឹម ស៊ីណន បញ្ជាក់ថា ប្រសិនបើសំណើរបស់ពួកគេមិនទៅដល់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬគ្មានការឆ្លើយតបណាមួយនោះ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសកូរ៉េខាងត្បូង នឹងធ្វើការជួបជុំគ្នាម្ដងទៀតនៅថ្ងៃទី១៤ ធ្នូ គឺចំពេលដែលលោកនាយករដ្ឋមន្ត្រី កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េ តែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជីវករផ្សារលើខេត្តកំពង់ឆ្នាំងផ្ដិតមេដៃជំទាស់គម្រោងសង់តូបលក់ដូរខាងក្រៅផ្សារ
- កម្មកររោងចក្រនូវខបតវ៉ាបិទផ្លូវទាមទារការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ
- ពលករចោទប៉ូលិសធ្វើប័ណ្ណឆ្លងដែននៅប៉ោយប៉ែតថាប្រព្រឹត្តអំពើពុករលួយ
- បុគ្គលិកកម្មករព្រលានយន្តហោះខេត្តសៀមរាបបន្តធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ
- កម្មកររោងចក្រកាត់ដេរនៅតាកែវជាង២០នាក់សន្លប់
- តុលាការចេញសាលក្រមសម្រេចឲ្យកម្មកររោងចក្រហ៊ុយចៀនចូលធ្វើការវិញ
- ពលរដ្ឋមានជម្លោះដីធ្លីជាមួយអាជ្ញាធរនិងក្រុមហ៊ុននៅពោធិ៍សាត់ផ្អាកការតវ៉ារង់ចាំដំណោះស្រាយ
- អ្នកភូមិឆ្មាពួនខេត្តកណ្ដាលដាក់លូរាំងផ្លូវមិនឱ្យឡានដឹកដីធំៗចេញចូល
- សហជីពរិះគន់អ្នកគ្រប់គ្រងព្រលានយន្តហោះនៅសៀមរាបថាមិនមានឆន្ទៈដោះស្រាយវិវាទ
ប្រសិនបើរដ្ឋាភិបាលកម្ពុជា ជារបបផ្ដាច់ការមែននោះ លោកសមរង្ស៊ីនិងលោកកឹមសុខាដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរទៅលោកហ៊ុនសែននោះ បាត់ខ្លួនតាំងពីយូរមកហើយ។
បើរដ្ឋាភិបាលកម្ពុជា ផ្ដាច់ការមែននោះ ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនត្រូវបានប្តឹងដោយយុវជនទៅតុលាការនៅប្រទេសកម្ពុជា?
500 នាក់ចង់បញ្ជាឱ្យរដ្ឋាភិបាល ធ្វើតាមចិត្ដរបស់ពួកគេចង់. It is very funy.
៥០០នាក់ធ្វើ វាគ្រាន់បើជាងដេកកេះពងលេងដែរ…នេះហើយដែលគេហៅថាសឹទ្ធ។
ផ្តាច់ការ?
តើនរណាដឹងថា ដូចម្តេចទៅ ដែលគេហៅថា « ផ្តាច់ការ»? ដូចម្តេចទៅ « ……» វាដូចជារកពាក្យផ្ទុយនឹងពាក្យ « ផ្តាច់ការ» នេះ មិនបាន!!
បើហៅថា « ប្រជាធិបតេយ្យ » ក៏ដូចជា ប្រើមិនត្រូវ!!
មិនមែនទេ ! មិនមែន « ប្រជាធិបតេយ្យ» ទេ! ពាក្យផ្ទុយ គឺ « អនាធិបតេយ្យ »។ មានន័យថា «ចង់ធើអីក៏បាន»!
បើអាចង់ធើអីក៏បាននោះ ទាល់តែដោះស្រាយតាមគម្រូរបស់លោក ប្រាយុធ ។
ដោះស្រាយតាមគម្រូរបស់លោកប្រយុធ ក៏គេមិនទាន់ហៅថា « ផ្តាច់ការ» ទេ។ នោះវាជាការឆ្លើយតបរបស់អាជ្ញាធរជាមួយនឹងក្រុមដែលកំពុងធ្វើឲ្យប្រទេសធ្លាក់ចូលក្នុងមហន្តរាយ។ សូមសរសើរលោកប្រាយុធ ដែលបានដឹកនាំប្រទេសចេញពីមហន្តរាយ ទាន់ពេលវេលា។
ផ្តាច់ការ!
ដោយសារតែផ្តាច់ការនេះហើយ ទើបបានប្រទេសរីកចំរើន និងមានទំនាក់ទំនងល្អជាមួយពិភពលោក ជាឱកាសនាំឲ្យ កូនខ្មែរអាចទៅរៀនបរទេស ទៅធ្វើការបរទេសយកលុយដុល្លាចិញ្ចឹមគ្រួសារ មានឱកាសរៀបការប្តីបរទេស មានឱកាស ចេញមកលក់ខ្លួន លក់ព្រហ្មចារីយ៍ឲ្យបរទេស ទាំងងងើល ។ មានឱកាស ស្វែងរកលាភសាក្ការៈ ហើយ នៅពេលបានផលល្អ ក៏ភ្លេចគុណអ្នកផ្តាច់ការ, ចាញ់បោកគេ ព្រោះតែព្រហ្មចារីយ៍ បែរជាខឹងក្តៅក្រហាយនឹងអ្នកផ្តាច់ការ ដែលតែងតែការពារ និងអប់រំផ្លូវល្អ ទៅវិញ។
សួរថា បើកុំតែពួកផ្តាច់ការនេះ តើអ្នកស្រឡាញ់សិទ្ធិប្រជាធិបតេយ្យនេះ មានឱកាសមកស្វែងរកដុល្លា ដែរឬទេ? នេះគេហៅថា ជាមនុស្សអគតិ!!
សុំជូនយោបលលោកទូតផងថា យើងមិនបាច់ប្រឆាំងនឹងមនុស្សអស់ទាំងនេះទេ ព្រោះជាសិទ្ធិរបស់គេ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ្នកដទៃ។ អ្វីៗ គឺស្ថិតនៅក្រោមច្បាប់របស់គេ រួចទៅហើយ។ លោកទូត គ្រាន់ណែនាំថា បើគាត់មានលុយធ្វើបាតុកម្មរាល់ថ្ងៃ ក៏ឲ្យគាត់ធ្វើទៅ តែធ្វើយ៉ាងណា កុំឲ្យតែរំលោភច្បាប់កូរ៉េ។ ប្រសិនបើមានហេតុការណ៍អ្វី រហូតដល់ត្រូវអាជ្ញាធរចាប់ខ្លួន ឬក៏ជាអ្វីដែលគ្រោះថ្នាក់ សុំកុំបន្ទោសទូតខ្មែរ ថា មិនដឹង មិនជួយដោះស្រាយ។ ពួកនេះ វាអញ្ចឹង ! ពេលទៅលក់ព្រហ្មចារីយ៍ , ទៅស្ងាត់។ ដល់ពេល ដឹងថាចាញ់បោក បែរជាបន្ទោសរដ្ឋាភិបាល បន្ទោសទូត ទៅវីញ។
ប្រាប់ទៅ ប្រាប់ថាឲ្យធ្វើបាតុកម្ម ម៉ាស្រឡាញ់ , ធើឲ្យដូចនិស្សិតហុងកុង, ក្រែងបានថៅកែបញ្ឈប់កុងត្រា បញ្ជូនឡើងយន្តហោះ មកវិញ៕
នេះជា ទឹកចិត្ត របស់ ពលរដ្ឋ ខ្មែរ នៅ កូរ៉េ ! បើ អ្នកសម្ងំសុខ ខ្លះ មិនពេញចិត្ត ដេកអោប ពងទៅ !
too good leader! no wonder why people do demonstration!!!
C.P.P. = Conspiracy People Parties!!!
ប្រសិនបើរដ្ឋាភិបាលកម្ពុជា ជារបបផ្ដាច់ការមែននោះ លោកសមរង្ស៊ីនិងលោកកឹមសុខាដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរទៅលោកហ៊ុនសែននោះ បាត់ខ្លួនតាំងពីយូរមកហើយ។
ពួកអាអស់ហែងបើកុំបាន ហ៊ុនសែន ទេស្មានតែបានទៅស៊ីឈ្នួលកូរ៉េ
ពលករនៅកូរ៉េ
អាប្រុសធ្វើបងធំ
មីស្រូលក់ខ្លួន
ពួកអាអស់ហែងបើកុំបាន ហ៊ុនសែន ទេស្មានតែបានទៅស៊ីឈ្នួលកូរ៉េ
ពលករនៅកូរ៉េ
អាប្រុសធ្វើបងធំ
មីស្រីលក់ខ្លួន
លោក ស៊ុត ឌីណា ជាចារកម្មរបស់គណៈបក្សប្រជាជនដែលជាគណៈបក្សនាំប្រទេសជាតិ
ឲ្យរលាយបាត់បង់នូវធនធានធម្មជាតិ ពិសេសគឺព្រៃឈើ ដីធ្លី ដែនទឹក ត្រីក្នុងបឹងទន្លេសាប
ត្រីក្នុងទន្លេមេគង្គ ទៅមើលឃើញប្រជាជនវៀតណាមរកស៊ីម៉ាសេរី នៅតាមទូកកាណូត
បំផ្លាញព្រៃឈើ និងដែនជម្រកសត្វគ្រប់ប្រភេទ ចាប់តាំងពីក្រោយថ្ងៃរបបខ្មែរក្រហមមក។
បើនិយាយពីសិទ្ធិរបស់ប្រជាជនមិនហ៊ាននិយាយអ្វីពីអំពើអាក្រក់របស់មេដឹកនាំប្រទេសនេះទេ
តាមសម្គាល់មើលគឺមានតាំងពីជំនាន់ប៉ែនសុវណ្ណបានត្រូវគេចាប់យកទៅដាក់គុកនៅវៀតណាម។
ទីណាកន្លែងណាខេត្តណាក៏មានជំនាញការវៀតណាម។ បើមន្ត្រីណាហ៊ាននិយាយការពិតអំពី
មេដឹកនាំមន្ត្រីនោះគឺច្បាស់ជាបានត្រុវបាត់ខ្លួនឬត្រូវគេដកចេញដូចខ្ទឹម។ នេះហើយហៅថារបប
ផ្ដាច់ការទីពីរបន្ទាប់ពីខ្មែរក្រហម។ បង្កើនអំណាចថែមទៀតក៏បង្កើនអង្គរក្សថែមទៀត
មន្រ្តីរាជការគ្រប់ស្ថាបន័ត្រូវតែស្ដាប់និងធ្វើតាមទោះជាខុសក៏ត្រូវតែអនុវត្ត។
អនុវត្តនយោបាយ ( កប្រាំ ) តាមផែនការរបស់អ៊ំហូ ដោយបង្ខំឲ្យកូនខ្មែរចេញទៅកាប់ព្រៃ
ឈើរបស់ខ្លួន ដើម្បីធ្វើផ្លូវនិងដឹកឈើទៅវៀតណាម អ្នកណាមិនទៅគឺត្រូវបានគេដេញចាប់
ប្រផិតប្រភីង ឲ្យទៅងាប់ដោយគ្រុនចាញ់ ដោយជាន់គ្រាប់មីន ដោយគេធ្វើបាបពីការចោទ
ប្រកាន់គ្រប់បែបយ៉ាង។ នេះហើយហៅថាផ្ដាច់ការ! ក្រោយថ្ងៃបោះឆ្នោតរើសដំណាងរាស្រ្ត
ឆ្នាំអ៊ុនតាក់ទោះជាចាញ់ឆ្នោតក៏ឡាំប៉ាចង់ប្រើយោធាផ្ដាច់ការគំរាមយកអំណាច។
បានជាសហរដ្ឋមន្រ្តីរិះរកគ្រប់ម្យោបាយកំចាយដៃគូរ ដោយមិនអៀនខ្មាស់និងញញើត
ព្រោះតែអំណាចផ្ដាច់ការ ដែលមានមេក្លោងនៅពីក្រោយ។ ដាក់ពង្រាយបក្សពួក ចារកម្មតាម
គ្រប់ស្ថាបន័ និងថ្នាក់មូលដ្ឋាន ។ រាល់អាណត្តបោះឆ្នោតគឺត្រូវតែលួចបន្លំនាំក្រុមនិងបក្សពួក
គូសបត់សន្លឹកឆ្នោតដាក់ចូលក្នុងប្រអប់កេសជាហើយស្រេច បើអ្នកណាមិនធ្វើតាមត្រូវតែដក
ចេញ ពិសេសគឺក្រុមគ.ជ.ប. ។ ផ្តាច់ការក្នុងប្រពន័តុលាការ ប្រជាជនណាហ៊ានប្រឆាំងត្រូវ
តែចាប់ដាក់គុក និងធ្វើទារុណកម្ម ទោះជាអ្នកនោះសុំសិទ្ធិតាមច្បាប់ណាក៏ដោយ។
កុំភ្លេចថាតុលាការកណ្ដាប់ដៃដែករបស់មេដឹកនាំប្រទេស។ ដូចនេះរាល់មេធាវីនិងតុលាការ
គ្រប់ត្រូវតែខ្លាចនិងស្ដាប់ហើយធ្វើតាមគ្រប់ពេល។ នេះហើយហៅថាផ្ដាច់ការ!
ប្រជាជនរស់នៅមានការឈឺចាប់ ជីវភាពកាន់តែចុះៗ ជាលំដាប់ ដីកសិកម្មធ្វើស្រែចំការ
ក៏អស់ ដីលំនៅឋានក៏បានត្រូវគេបណ្ដេញចេញ ហ៊ានតវ៉ាគឺត្រូវតែគេចាប់ដាក់គុក។
នេះឬដែលហៅថារីចំរើននោះ? នេះឬដែលហៅថាប្រទេសនិតិរដ្ឋនោះ?
នេះមិនទាន់ទាំងនិយាយដល់ការជំពាក់បំណុលបរទេសផង។ ប្រជាជនរស់នៅតាមបណ្ដាខេត្ត
និងជនបទ កុំតែបានមានក្រុមអង្គជាតិ និងអង្គការអន្តរជាតិ និងសង្គមស៊ីវិល ព្រមទាំងក្រុម
មនុស្សធម៌គេជួយទាំងក្នុងនិងក្រៅ ទាំងថិវិការ បច្ចេកទេស និងជំនាញនោះម្លេះស្លាប់តៃហោង
តាំងពីយូរណាស់មកហើយ ដោយសាររុងចាំជំនួយពីរដ្ឋាភិបាលនូវអង្ករដប់គីឡូត៍ ដោយរើស
មុខទៀត បើមិនមែនជាខ្សែបក្សរបស់ខ្លួនគឺអត់បាន។ នេះឬដែលហៅថាស្នេហាជាតិ
គតិបណ្ឌិតឈ្លាសវៃ? ដីធ្លី និងព្រៃឈើសេសស់ (មិនរាប់ទាំងឈើប្រណិតផង ) ត្រូវបានក្រុម
ឧកញ្ញាទន្រ្ទានធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងត្រូវបានធ្វើេវិនិយោគទៅឲ្យក្រុមហ៊ុនបរទេសស្ទើ
គ្មានសល់ ប្រជាជនត្រូវបានរត់ចេញទៅធ្វើខ្ញុំគេព្រាត់ប្រពន្ធនិងគ្រួសារទឹកភ្នែករហេមរហាម
ស្របច្បាប់ខ្លះនិងមិនស្របច្បាប់ខ្លះ។ ទៅមើលទៅនៅថៃ នៅម៉ាឡេ ឬចិនជាដើម ។ល។
បញ្ហាសង្គម មើលចុះភាពរញ៉េររញៃ អាងអំណាច អាងបក្សអាងពួក បាញ់បោះតាមចិត្ត
ចោរហារយមានគ្រប់កន្លែង ល្បែងតូចធំមានគ្រប់ប្រភេទ បនប៉េស្យាមានតាមថានៈ
វប្បធម៌ធ្លាក់ចុះពុករលួយតាំងពីលើដល់ក្រោម និង ការិយាល័យធិបតេយ្យធ្វើឲ្យស្ទះ
ចរន្តសេដ្ឋកិច្ច មិនខ្វល់ចង់អាណាក្រអាណាអត់អាណាងាប់ណាងាប់ទៅ។
គ្រប់គ្រិះស្ថានសិក្សាទោះជាមានជំនួយពីបរទេសក៏ដោយសិស្សសានុសិស្សត្រូវតែបង់លុយ។
នេះឬដែលហៅថាអ្នកដឹកនាំប្រទេសចេះគិតអំពីធនធានមនុស្សនិងវប្បធម៌ប្រទេសជាតិ?
មើលតែកម្មករតាមរោងចក្រទៅដឹងហើយដែលជាកត្តាចុងអុលបង្ហាញឲ្យដឹងថាប្រទេស
ខ្មែរអភិវឌ្ឍធនធានមនុស្សបែបធ្វើជាខ្ញុំកញ្ចះគេ បន្តិចទៀតនិងទៅជាទាសករគេថែំមទៀត
គឺស្ថិតនៅក្រោមអាណានិគមគេ។ បើក្រឡេកមើលក្នុងទីក្រុងគឺគ្មានរបៀប អណាធិបតេយ្យ
គ្រប់ទីកន្លែង អាណាមានលុយ អាណាមានអំណាច ដាក់ឡានដាក់តូបដាក់ហាងបិតផ្លូវដើរ
ផ្លូវធ្វើដំណើរបានតាមចិត្ត អាជ្ញាធរគ្មានរវល់អំពីសណ្ដាប់ធ្នាប់ មានទាំងក្រុមខ្លាហោះ
ដាក់កុងត្រូលជំរិតយកលុយពីអ្នកដំណើរទៀតក៏មាន ។
នេះគ្រាន់តែមើលឃើញមួយកូនជ្រុងតូចមួយផង។
បើមើលមកក្នុងរដ្ឋសភាវិញ គឺសុទ្ធតែអ្នកអវិជ្ជា ក្នុងជួរគណៈបក្សប្រជាជន
( ព្រោះគេសម្អាងថា ជាអ្នកតស៊ូ ) ជាក់ស្ដែងដូចលោកហេង សំរិន និងស្រ្តីមួយចំនួន
យកមកធ្វើការជាមួយ សម្ងំស៊ីតែលុយរាស្រ្ដ និងផ្សំគំនិតគ្នាគៀបសង្កត់ប្រជាជន ។
ពូកែតែខាងនិយាយលើកជើងទាំងខុសក៏លើកដែរ និយាយមួយព្រឹកដល់សាច់ការគឺគ្មាន។
ចុះអីក៏អន់ម្លេះ ។ អ្នកខ្លះទៀតអង្គុយចាំតែ បាតនិងចាសតាមគេ តែប៉ុណ្ណោះ ។
បើនិយាយពី កេរ្តិ៍ឈ្មោះរដ្ឋាភិបាលវិញវាបានត្រូវខូចតាំងពីអាណត្តទីមួយមកម្លេះ
ហើយត្រូវបានគេដឹងនៅទូទាំងពិភពលោកថែមទៀត រហូតមកដល់ចាប់បាតុករដែល
ធ្វើបាតុកម្មសុំសិទ្ធិ និងភាពយុត្តិធម៌បែរជាបញ្ជារឲ្យប៉ូលីសទាហ៊ានគ្រប់ភេទមកបាញ់បោះ
និងសម្លាប់ប្រជាជនដែមមានតែបាតដៃទទេនោះ និងថែមទាំងចោទប្រកាន់យ៉ាងអយុត្តិធម៌
ដើម្បីចាប់ដាក់គុកក្នុងបទគំរាមដ៏ថោកទាប។ តើប្រទេសណាគេមិនដឹងខ្លះ???
នេះឬដែលហៅថាគតិបណ្ឌិតចេះដោះស្រាយបញ្ហាប្រទេសជាតិនិងប្រជាជន???
ពិតជាអន់មែន វិធីដោះស្រាយគឺគ្រាន់តែកោះហៅនិងអញ្ជើញពួកគាត់មកនិយាយតាម
សម្រួល និងពិភាក្សាគ្នារកច្រកចេញទាំងអស់គ្នាទៅវាបានហើយមិនចាំបាច់ប្រើអំពើផ្ដាច់ការ
តាមចិត្តនិកឃើញ ។ ឬមួយក៏ខ្លាចប្រជាជន? អូហ៍មែនហើយ បើអីចឹងមិនចាំបាច់បង្កើតក្រុម
អង្គរក្សរាប់ពាន់នាក់ទេ។ ចឹងបានន័យថាមនុស្សមានខ្មោចលងតាមទើបខ្លាចដូចនេះ?
ព្រោះអី? មានបាតដៃប្រឡាក់ឈាម? ចឹងធ្វើខុសហើយខុសទៀតរហូត! ព្រោះតែមោបាំ្ង
និងកម្មពៀរ។
មានតែអ្នកមានឪកាសរស់ស្រួលស៊ីស្រួល និងមិនត្រូវបានគេរំលោភសិទ្ធិសេរីភាព
និងទ្រព្យសម្បត្តិរបស់ខ្លួនទើបហីអើរៗសម្ងំយករួចខ្លួនទៅ ជាពួកសួនតួ អាត្មានិយម!
ស៊ុត ឌីណាភ្លេចកំណើតហើយ អ្នកដែលជេរហ៊ុន សែន ខ្លាំងជាងគេគឺមិនមែនខ្ញុំទេ ពោលគឺល្បងហ្ឹងហើយ ដឹងទេ?
ពលករខ្មែរក៏ជាមនុស្សដែរ គេក៏មានខួរក្បាលចេះពិចារណាដឹងខុសត្រូវ បើនរណាធ្វើអំពើរល្អគឺពួកគេគាំទ្រ ផ្ទុយទៅវិញបើនរណាសាងបាប ពុករលួយ យកលុយរដ្ឋធ្ធើមានបានតែក្រុមគ្រួសាខ្ួននោះ ពួកគេមិនគាំទ្រនោះទេ ត្រូវចាំ!
ស៊ុត=ពង
អាពងក្ដ ឌីណា ជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកាដួយម៉ែហ្អែងអី
កាពិតអារដ្ឋាភិបាលអាកូន អត់ពូជ ហ៊ុន សែន ហ្នឹងវាមិនដែលមានកេរ្តិ៍ឈ្មោះល្អទេ
អារដ្ឋាភិបាលក្បត់ជាតិចុយម៉ាយ ហ៊ុន សែន វាមានឈ្មោះអាក្រក់តាំងពីវាឡើងកាន់អំណាច
ធ្វើឆ្កែកញ្ជះយួនហ្មេះ ។