ដោយ ម៉ម មុនីរតន៍
2014-12-07
RFA

រូបថតលោក មាជ សុវណ្ណារ៉ា ក្នុងហ្វ្រូហ្វាល (Profile) ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនរបស់គាត់។ Photo Courtesy of Meach Sovannara
នៅថ្ងៃទី៧ ខែធ្នូ ប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំអ្នកតំណាងរាស្ត្រមួយក្រុម ចូលសួរសុខទុក្ខសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនគណបក្សនយោបាយដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា កម្លាំងនគរបាលមួយក្រុមអមដោយបារាស់ផង ត្រូវបានដាក់ពង្រាយនៅមុខពន្ធនាគារព្រៃស ក្នុងគោលដំណងរារាំងមិនឲ្យចូលជួបអ្នកជាប់ឃុំ ប៉ុន្តែរបាំងទាំងនោះត្រូវបានដកចេញទៅវិញ ក្រោយមានការសម្របសម្រួល។
ថ្វីបើក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្លាប់បានទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារជាញឹកញាប់ហើយក្ដី តែការចូលជួបអ្នកជាប់ឃុំលើកនេះ ធ្វើឡើងនៅចំពេលដែលព្រះសង្ឃ ៣អង្គ និងសកម្មជនគណបក្សប្រឆាំង ៤រូបផ្សេងទៀត ធ្វើកូដកម្មបង្អត់អាហារនៅក្នុងពន្ធនាគារប្រឆាំងការឃុំខ្លួន ដែលក្រុមអ្នកជាប់ឃុំចាត់ទុកថា ជាសាលក្រមដែលពុំបានផ្អែកលើអង្គហេតុត្រឹមត្រូវ និងថែមទាំងជាសេចក្ដីសម្រេចដែលអនុវត្តក្រោមសម្ពាធឥទ្ធិពលនយោបាយទៀតផង។
ក្នុងលិខិតដែលសរសេរដោយផ្ទាល់ដៃផ្ញើចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី៥ ខែធ្នូ លោក មាជ សុវណ្ណារ៉ា ដែលហៅខ្លួនឯងថា ជាអ្នកទោសនយោបាយ បញ្ជាក់ថា លោកនឹងចាប់ផ្ដើមធ្វើកូដកម្មបង្អត់អាហារពីថ្ងៃទី៦ ខែធ្នូ នៅក្នុងបន្ទប់ឃុំឃាំង បន្តរហូតដល់ថ្ងៃទី១០ ធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ លិខិតដដែលបញ្ជាក់ដែរថា គោលបំណងនៃកូដកម្មនេះ គឺចូលរួមទាមទារអោយបញ្ចប់និទ្ទណ្ឌភាពក្នុងសង្គម និងប្រឆាំងអំពើហិង្សាលើស្ត្រីនិងកុមារ។
លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមជាមួយលោក សម រង្ស៊ី ទៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៧ ធ្នូ ឲ្យដឹងថា យុទ្ធនាការធ្វើកូដកម្មបង្អត់អាហារនេះ គឺពុំមែនមានតែលោក មាជ សុវណ្ណារ៉ា ម្នាក់ទេ ពោលគឺនៅមានព្រះសង្ឃ ៣អង្គ និងសកម្មជនគណបក្សនយោបាយ ៣រូបផ្សេងទៀត ក៏ចូលរួមធ្វើកូដកម្មបង្អត់អាហារនេះដែរ៖ «ក្រៅពីនោះយើងបានជួបសកម្មជនរបស់យើង។ ខាងបុរសចំនួន ៧នាក់ហើយ ក្នុងនោះមានមានព្រះសង្ឃដែលឯករាជ្យ»។
បន្ថែមពីលើនេះ លោក ហូរ វ៉ាន់ បញ្ជាក់ថា ការសួរសុខទុក្ខកាលពីព្រឹកថ្ងៃទី៧ ធ្នូ ទាំងលោក សម រង្ស៊ី និងតំណាងរាស្ត្រដទៃទៀត បានជួបសន្ទនាដែរជាមួយសកម្មជនដីធ្លីជាស្ត្រីនៅមណ្ឌលកែប្រែ ម១។ លោកបន្តថា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងនៅចំពោះមុខអ្នកជាប់ឃុំដែលបានជួបកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ថា លោកនឹងប្រើប្រាស់គ្រប់មធ្យោបាយតាមផ្លូវច្បាប់ដើម្បីដោះស្រាយរឿងនេះ។
លោក មាជ សុវណ្ណារ៉ា ត្រូវចាប់ខ្លួន និងបញ្ជូនទៅឃុំនៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ជុំវិញសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យ។ ដោយឡែក សកម្មជនផ្សេងទៀតត្រូវបានចាប់ខ្លួនមុន និងក្រោយគ្នាបន្តបន្ទាប់។ ការចាប់ខ្លួនអ្នកទាំងនេះ ក្រោមហេតុផលបង្កឲ្យស្ទះផ្លូវសាធារណៈ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺជុំវិញរឿងនេះពីមន្ត្រីពន្ធនាគារព្រៃសបានទេ នៅថ្ងៃទី៧ ខែធ្នូ។
បើទោះជាបែបណា លោក ចាន់ សុវ៉េត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) យល់ឃើញថា ប្រសិនបើការធ្វើកូដកម្មបង្អត់អាហាររបស់អ្នកជាប់ឃុំទាំងនេះ ប្រែក្លាយទៅជាប៉ះពាល់ដល់អាយុជីវិតវិញ លោកថា អ្នកទទួលខុសត្រូវក្នុងរឿងនេះ គឺនាយកដ្ឋាននៃពន្ធនាគារតែម្ដង៖ «ពួកគេមានជំងឺឈឺថ្កាត់ ឬក៏ពួកគេអាចមានប៉ះពាល់ដល់អាយុជីវិតលើបញ្ហាប្រការណាមួយនោះ អ្នកទទួលខុសត្រូវគឺពន្ធនាគារនេះឯង»។
យ៉ាងណាការទទួលខុសត្រូវក្នុងសំណុំរឿងទាំងនេះ ហាក់មានសង្ឃឹមតិចតួចណាស់ពីរដ្ឋាភិបាល ឬជំនាញពាក់ព័ន្ធដទៃទៀត។ មានរឿងច្រើនណាស់មកហើយ ដែលសំណុំរឿងប្រហាក់ប្រហែលនេះត្រូវបិទ ដោយពុំមានអ្នកចេញមុខមកទទួលខុសត្រូវម្ដងណាឡើយ។
តួយ៉ាងដូចជាកម្មករត្រូវមានស្លាប់ និងរបួសនៅផ្លូវវ៉េងស្រេង ដោយការបាញ់បង្ក្រាបដោយកម្លាំងចម្រុះរបស់រដ្ឋាភិបាល ការស្លាប់មនុស្សជាច្រើនរយនាក់នៅកោះពេជ្រ និងយុវជនស្លាប់ក្នុងពេលបាញ់កាំជ្រួច ក្នុងថ្ងៃខួប១០ឆ្នាំនៃការឡើងសោយរាជ្យរបស់ព្រះមហាក្សត្រមុនពិធីបុណ្យអុំទូកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សទាមទារបិទមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ
- វត្តនៅខេត្តកំពង់ចាមនៅតែបិទទ្វារមិនឲ្យអ្នកហែក្បួនសិទ្ធិយាត្រាចូលសម្រាក
- សមាជិកក្រុមប្រឹក្សាស្រុកកែវសីមាទាំងពីរបក្សចោទគ្នាទៅវិញទៅមកថារំលោភបទបញ្ជាផ្ទៃក្នុង
- យុវជនរាំម៉ាឌីហ្ស៊ូននៅទីធ្លាមុខវត្តបទុមវតីចូលរួមយុទ្ធនាការបញ្ចប់អំពើហិង្សាលើស្ត្រី
- លោក កឹម សុខា ត្រៀមយកបញ្ហាដីតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុដាក់ជូនរដ្ឋសភាពិនិត្យ
- សហគមន៍ព្នងនៅមណ្ឌលគិរីអះអាងថាជនជាតិដើមភាគតិចនៅតែរងការរំលោភសិទ្ធិ
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិនិងយូណេស្កូបារម្ភពីសន្តិសុខអ្នកកាសែតនៅកម្ពុជា
- ក្រុមការងារអ.ស.ប មិនអាចសុំកិច្ចសហការពីអាជ្ញាធរសង្គ្រោះជនជាតិម៉ុងតាញ៉ា១៣នាក់
- សមត្ថកិច្ចរារាំងក្រុមហែក្បួនសិទ្ធិយាត្រាចេញពីខេត្តតាកែវឯខេត្តផ្សេងធ្វើដំណើរធម្មតា
មានឃើញពួក FBI មកសួរសុខទុក្ខ អាមាជ សុវណ្ណារ៉ា ឬទេ?
ឆ្កែសុទ្ធ!
អាងអី អាងអាមេរិក! អាមេរិកហ្នឹង វាធ្វើអីខ្មែរបាន? មេរៀនអាមេរិកបន្សល់ទុក គឺមហាវិនាសកម្ម ។ ចង់ដឹង មើលតែអ៊ីរ៉ាក់ ទៅ ដឹងហើយ។ ពីប្រទេសសន្តិភាពសម្បូរសប្បាយ ក្លាយជាទីលានដាបដោយឈាម!
បើ អាមេរិកាំង មិនឆាប់បង្ក្រាប សាដាំ ហ៊ូសេន ទេ សង្គ្រាមលោក លើកទី 3 អាច នឹង ផ្ទុះឡើង !
The more time he stay in prison …….the more credit he earn!!!
I think some body is too young to understand the world politic. for any country that having politician in jail is the problem in that country. don’t you think the world is watching you ???whatever you said it not going to make all Cambodian believing you . my question is why people crying every day, why too many protest again this leader, too bad so sad for our nation Mr you should really that. peace for all