​លោក​ សម ​រង្ស៊ី​ ថាការឃុំខ្លួន​មនុស្ស​១៧​នាក់​ជា​រឿង​នយោបាយ​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី7 ធ្នូ 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី ថ្លែងទៅកាន់​​អ្នកសារព័ត៌មាន បន្ទាប់​ពីការ​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ទាំង​១៧​នាក់នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ (រូបភាព៖ ណាត សុភាព)

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នា​បរិវេណ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការចាប់​ឃុំខ្លួន​សកម្ម​ជន​ដីធ្លី អតីត​ព្រះសង្ឃ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ទាំងអស់​១៧​នាក់ គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី បាន​ថ្លែង​បែបនេះ ក្រោយ​ពេល​លោក​ចេញពី​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​ថ្មគោល​១០​រូប អតីត​ព្រះសង្ឃ​៣​នាក់ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​។ លោក​មានប្រសាសន៍ថា លោក​បាន​ជួប​ជាមួយ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​នោះ​ហើយ ហើយ​លោក​នឹង​ខិតខំ​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំង​១៧​នាក់​ឲ្យបាន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមជម្រាបថា អ្នក​ទាំង​១៧​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ​មាន ស្ត្រី​សកម្មជន​ដីធ្លី​១០​នាក់​មក​ពី​សហគមន៍​បឹងកក់ និង​ថ្មគោល ក្នុងនោះ​មាន អ្នកស្រី​ទេព វ​ន្នី អ្នកស្រី​ផាន់ ឈុន​រ៉េត អ្នកស្រី គង់ ចន្ថា កញ្ញា សុង ស្រី​លាភ អ្នកស្រី​បូ ឆវី លោកយាយ​ង៉ែត ឃុន អ្នកស្រី​ណង ស្រេង អ្នកស្រី អ៊ឹម ស្រី​ទូច អ្ននស្រី ភូ​ង ស្រី​ភាព និង​អ្នកស្រី​ភួង ពេជ្រ ដែល​អ្នក​ទាំង​១០​នាក់​នេះ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិនិត្យ​ជា​ប្រាក់​២​លាន​រៀល ដោយសារ​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធ​ររា​ជ​ធានី​ភ្នំពេញ​បង្ហូរទឹក​សម្អុយ​ចេញពី​ភូមិ​របស់​ពួកគេ​។ ហើយ​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​៤​រូបនោះ​មាន​លោក មា​ជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន និង​លោក អ៊ុក ពេជ្រ​សំណាង ត្រូវបាន​ចាប់​ឃុំឃាំង ពាក់ព័ន្ធ​នឹង​បាតុកម្ម​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​កន្ល​ង​ទៅ​។ ចំណែកឯ​អតីត​ព្រះសង្ឃ​៣​អង្គ​ទៀត​ព្រះនាម សឺ​ន ហាយ ព្រះនាម ឃិត វណ្ណៈ និង​សាង កុសល ត្រូវ​ចាប់​ផ្សឹក និង​ឃុំឃាំង​ដោយសារ​ចូលរួម​គាំទ្រ​បាតុកម្ម​របស់​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​ជា​អ្នក​ដែល​សកម្ម​ក្នុង​ការតវ៉ា​ទាមទារ​ឲ្យ​ស្ថានទូ​តវៀ​ត​ណាម​សុំទោស ករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​៕

សូម​សរសេេរ​មក​លោក ណាត សុភាព តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "​លោក​ សម ​រង្ស៊ី​ ថាការឃុំខ្លួន​មនុស្ស​១៧​នាក់​ជា​រឿង​នយោបាយ​​"

  1. Bol says:

    ល្មមឈប់ប្រើពាក្យ «ព្រោះ នយោបាយ » នេះហើយ!

    ពាក្យនេះហើយ ដែល អស់លោកបានបំពុលសង្គម ឲ្យចូលទៅក្នុងភាពអនាធិបតេយ្យ។
    ទៅឥឡូវនេះ យើងនឹងមានវេទិកាល្អណាស់ សម្រាប់ដោះស្រាយបញ្ហាអ្វីរបស់ប្រជាជន។
    លោកសម រង្ស៊ី នេះ ហើយ ដែលទទួលបានតម្លៃមួយដ៏សមរម្យដើម្បីជជែកជាមួយនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ!

    ជឿថា ការជជែករបស់លោកសមរង្ស៊ីជាមួយលោកនាយករដ្ឋមន្ត្រី ប្រាកដជា មានប្រសិទ្ធិភាព!
    ហើយកុំប្រើពាក្យនយោបាយ ទៀតទៅ!