Mon, 8 December 2014
ប៉ិច សុធារី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ស្របពេលព្រះសង្ឃមួយចំនួន បាននិងកំពុងដឹកនាំក្បួនសិទ្ធិយាត្រា-ធម្មយាត្រា ចាប់ពីថ្ងៃ ទី៥ ដល់ថ្ងៃ ទី១០ ធ្នូ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ គណៈសង្ឃទាំងពីរគណៈ បានអំពាវនាវជាថ្មីឲ្យព្រះសង្ឃបញ្ឈប់ការចូលរួមដង្ហែក្បួនបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា ដែលជាការប្រព្រឹត្តខុសឆ្គងនឹងធម៌វិន័យ និងច្បាប់របស់រដ្ឋ។
ការអំពាវនាវតាមរយៈសេចក្តីថ្លែងការណ៍រួម របស់គណៈសង្ឃគណៈមហានិកាយ ទេព វង្ស គណៈសង្ឃគណៈធម្មយុត្តិកនិកាយ ប៊ូ គ្រី សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត និងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក មិន ឃិន ចុះថ្ងៃ ទី៥ ធ្នូ។
ក្នុងសេចក្តីថ្លែងការណ៍បានក្រើនរំឭកពីព្រះរាជសង្ឃប្រកាសកាលពី ខែកញ្ញា ឆ្នាំ២០១៣ ដែលហាមព្រះសង្ឃ សមណសិស្ស សមណនិស្សិត អាចារ្យ គណៈកម្មការវត្ត ដូនជី តាជី និងប្រជាពលរដ្ឋទាំងអស់ ធ្វើការងារណាប៉ះពាល់ដល់ធម៌វិន័យ និងច្បាប់រដ្ឋ ដូចជា ចូលរួមបាតុកម្ម កូដកម្ម ការជួបជុំប្រមូលផ្តុំ ឬរូបភាពអ្វីមួយដែលមិនមែនជាផ្លូវសាសនា និងពុំទទួលបានការអនុញ្ញាត។ កន្លងមក មានព្រះសង្ឃជាច្រើន បានស្វែងយល់ច្បាស់ពីច្បាប់រដ្ឋ ច្បាប់ស្តីពីគោលនយោបាយ និងច្បាប់បោះឆ្នោត ប៉ុន្តែមានព្រះសង្ឃមួយចំនួន នៅមានចំណុចខ្វះខាតក្នុងការប្រតិបត្តិ ដោយប្រព្រឹត្តខុសឆ្គង ដូចជា ចូលរួមក្នុងសកម្មភាពតវ៉ា ដែលជាទង្វើផ្ទុយនឹងធម៌វិន័យ និងច្បាប់រដ្ឋ។
គណៈសង្ឃទាំងពីរគណៈ បានអំពាវនាវឲ្យព្រះសង្ឃ បញ្ឈប់នូវការចូលរួមដង្ហែក្បួន និងការតវ៉ានានា ព្រមទាំងស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់នូវរាល់សកម្មភាពរបស់ព្រះសង្ឃ ដើម្បីរក្សាភាពថ្លៃថ្នូរព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ព្រះតេជគុណ អ៊ិន ពុទ្ធី គង់នៅ វត្តស្ទឹងមានជ័យ ដែលចូលរួមក្នុងធម្មយាត្រា-សិទ្ធិយាត្រានៅផ្លូវជាតិលេខ ១ មានថេរដីកាថា ការចូលរួមក្នុងធម្មយាត្រា-សិទ្ធិយាត្រានេះ គឺដើម្បីផ្សព្វផ្សាយធម៌អប់រំចិត្ត សិទ្ធិ និងច្បាប់នានាដល់ប្រជាពលរដ្ឋ ដែលជាសកម្មភាពមួយជួយដល់សង្គមជាតិ មិនមែនជាការប្រព្រឹត្តខុសនឹងធម៌វិន័យ ឬច្បាប់រដ្ឋឡើយ។
ព្រះអង្គមានថេរដីកាបន្តថា៖ «បើសិនជាការទាមទាររបស់លោក ដើរទៅវ៉ៃ ទៅសម្លាប់មនុស្សនៅតាមផ្លូវ អាហ្នឹងបានខុសបានត្រូវចាត់វិធានការក្តៅ តែសព្វថ្ងៃ ព្រះសង្ឃលោកកំពុងជួយការងារសង្គមជាតិច្រើនមែនទែន អ៊ីចឹងអាត្មាមិនមានអីជាការចាប់អារម្មណ៍នឹងសេចក្តីថ្លែងការណ៍ហ្នឹងទេ»។
ជាមួយគ្នានេះដែរ ព្រះតេជគុណ សៀង សុវណ្ណារ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី បានមានថេរដីកាបន្ថែមថា ព្រះអង្គនិងព្រះសង្ឃជាង ៤០ ទៀតក្នុងវត្ត នឹងបន្តសកម្មភាពចូលរួមទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស នៅថ្ងៃ ១០ ធ្នូ ខាងមុខ បើទោះជាមានការអំពាវនាវក៏ដោយ ព្រោះសិទ្ធិមនុស្ស ការពារទាំងព្រះពុទ្ធសាសនា និងការពារទាំងអាណាចក្រឬប្រជាពលរដ្ឋ។
សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបដិសេធផ្តល់ថេរដីកាជាមួយកាសែត ភ្នំពេញ ប៉ុស្តិ៍។ ចំណែក គណៈសង្ឃគណៈមហានិកាយ ទេព វង្ស និងលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មិនអាចទំនាក់ទំនងបានទេ។
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធរបានត្រៀមអនុវត្តទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំព្រះសង្ឃ ប្រសិនបើមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីពង្រឹងការអនុវត្តច្បាប់ទាំងបុព្វជិត និងប្រជាពលរដ្ឋ។
លោកថា៖ «យើងមិនទាន់ដឹងថា នឹងមានវិធានការយ៉ាងណាទេ ព្រោះទិវាសិទ្ធិមនុស្សមិនទាន់មកដល់ ប៉ុន្តែកន្លងមក យើងបានធ្វើការហើយ មានបទល្មើសជាក់ស្តែងកើតឡើង គឺយើងបានឃាត់ខ្លួន និងកសាងសំណុំរឿងទៅតុលាការ»។
បើតាមការអះអាងរបស់អង្គការលីកាដូ រហូតមកដល់ថ្ងៃម្សិលមិញ សកម្មជនសិទ្ធិមនុស្សជាង ៦០០ អង្គ/ នាក់ ដែលដឹកនាំដោយព្រះសង្ឃ បាននិងកំពុងនិមន្តនិងដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា តាមផ្លូវជាតិចំនួន ៦ ឆ្ពោះមកកាន់រាជធានីភ្នំពេញ បើទោះជាមានការរារាំងខ្លះពីសំណាក់អាជ្ញាធរមួយចំនួនក៏ដោយ។ ក្បួនទាំងនោះ នឹងមកដល់រាជធានីភ្នំពេញនៅល្ងាចថ្ងៃ ទី៩ ធ្នូ ដើម្បីត្រៀមចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅមុខរដ្ឋសភា នាថ្ងៃ ទី១០ ធ្នូ៕

These two heads of the monks are pro-communist. They hate democratic system, especially fucking TEP WONG.
TEP WONG IS FUCKING is fucking dam and stupid….
ព្រះសង្ឃ ទេព វង្ស . ប៊ូ គ្រី . នន្ទ ង៉ែត . ជាសង្ឃ សម្ងំ សុខ តែ ខ្លួន ព្រះអង្គ ជាសង្ឃ គ្មានវិញ្ញាណ !
(( មិនដូច ព្រះសង្ឃរាជ ជួន ណាត មានសង្ឃដិការ ចេះជួយ ជនរងគ្រោះ ត្រូវគេបំពាន ! ))
ទីវត្តអារាមក្តី ព្រសង្ឃក្តីតែងតែជួយជនដែលរងទុក្ខវេទនា និងទុរគត ដូច្នេះការជួយនិងសំណូមពរដល់មនុស្សអគតិនិងយង់ឃ្នងដែលតែងតែកៀបសង្កត់រំលោភបំពានសិទ្ទមនុស្ស គឺព្រះសង្ឃនិងប្រជាជនត្រូវតែទាមទារ សង្ឃក្តី ប្រជាជនក្តីសុទ្ទសិងជាមនុស្ស មិនមែនសត្វទេ អាឆ្គួត ។
គ្មាននណាមួយដែលមិនប្រាថ្នារកសេចក្តីសុខនោះទេ តែដោយសាពួកស្តេចសង្ឃ និង រដ្ឋាភិបាលអសម្ថភាពប្រព្រឹត្តអំពើពុករលួយ រឹមអូសដី ផ្ទះសំបែង ដុតបផ្លាញ់គ្មានអាសូរ
ទើបសុខចិត្តនឿយហត់ ហាលភ្លៀង ហាលខ្យលលំបាក់គ្រប់បែបយ៉ាង ដោយសាព្រះសង្ឃ ទេព វង្ស . ប៊ូ គ្រី . នន្ទ ង៉ែត . ជាសង្ឃ សម្ងំ សុខ តែ ខ្លួន ព្រះអង្គ ជាសង្ឃ គ្មានវិញ្ញាណ
Les moines bouddhistes khmers ont toujours participé, de près ou de loin, au bien être de leurs fidèles, “la révolte des ombrelles” de juillet 1942 contre le protectorat est l’un des témoignages vivants de leurs compassions.
Est ce que le mot compassion a encore du sens dans la communauté bouddhiste khmère?
Si oui , les moines khmers de toute la hiérachie ne doivent pas fermer leurs yeux.
ព្រះសង្ឃអង្គណា ដែលមិនមានធម៌ មេត្តា ករុណា និង មុទិតា ឬ មិនហ៊ានប្រតិបត្តិធម៌នេះ មិនសមគ្រងចីវរ តទៅទៀតទេ។
ឯណាទៅដែលប្រកាសថាប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យ???????
តើព្រះសង្ឃអង្គនេះសមធ្វើជាមេសង្ឃបានទេបើសង្ឃអត់ចេះអ្វីសោះចឹង?
តើព្រះសង្ឃទេពវង្សស្អីគេនេះមានបានសិក្សាអំពីប្រវត្តិសាស្ដ្ររបស់ខ្មែរដែរទេ????
កុំបានតែលោកអាចាស្វា ពោរកំបោរ អាចារ្យហែមជៀវ ។ល។ ដែលបានដឹកនាំប្រជាជន
ងើបឡើងតតាំងជាមួយនិងរបបជិះជាន់ស្ថិតនៅក្រោមអាណានិគមបារាំងសេស្សនោះ
ដើម្បីអ្វី??? គឺដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យផុតពីការជិះជាន់បិទសិទ្ធិសេរីភាព
ពិសេសគឺដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យមាននៅក្នុងប្រទេស។ បើពុំដូចឆ្នេះទេម្លេះ
គ្មានសង្ឃទេព វង្សឯងមកដល់ថ្ងៃនេះទេ។ ឬមួយក៏សង្ឃអង្គនេះចង់ផ្ដួលរំលំ
លទ្ធិប្រជាធិបតេយ្យ និងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា?
ជាអកុសលដល់រាស្ត្រខ្មែរ និង សង្គមខ្មែរ ដោយ ការ ណែនាំ អោយព្រងេីយកន្តេីយ និងវប្បធម៌សុំ សុខ ក្លាយទៅជាទំលាប់នៃ អ្នកដឹកនាំ ទាំងរូបកាយ និង បញ្ញា។
ធម្មយាត្រា ជាសន្តិវិធី នៃ ការទទូចស្វែងរក សេចក្តីសុខ ដល់មនុស្ស គ្រប់រូប គ្រប់សាសន៍ ដូចលោក មហាត្មៈ គ្ហន់ឌី បាន ធ្វេីរួចមកហេីយ។
ការបួសរៀន ជាទិសដៅនៃការអប់រំរបស់ព្រះពុទ្ធសាសនា គឺ បណ្តុះ នូវបញ្ញា ពោលគឺ ស្គាល់ និងអនុវត្តិ ព្រមទាំងអប់រំ ពីខ្លឹមសារ របស់ ជីវិត។ ព្រះសាមណគោត្តម ចេញពីវណ្ណៈ អ្នកមាន ចូលសាងផ្នួស ធ្វេីអោយក្លាយទៅជាអ្នកក្រ តែសំរេចបាន និង ប្រកបដោយ បញ្ញា ពោលគឺ ពុទ្ធិ ដែលយល់ពីអាថ៌កំបាំងនៃជីវិត។
ផ្ទុយទៅវិញ សង្ឃ មួយអន្លេីនៅកម្ពូជា បែរ ជា ភ័ន្តច្រឡំ និង សុខ នៃរូបកាយ ឬ មនុស្សលោកទៅវិញ។ សង្ឃអង្គខ្លះ បែរជាបញ្ចេីចបញ្ចេី ខ្លូន ទៅនឹងទ្រព្យ ឡាន កុដ្ឋិស្កឹមស្កៃ ព្រមទាំងអង្គរក្ស សេនា ហែរហមឆ្វេងស្តាំ ដែលជាឫសគល់នៃទុក្ខទៅវិញ។ រតនត្រ័យ ទាំង៣ ៖
១- ព្រះធម៌ ជាការ សូត្រណែនាំ និង សុំ សុខ ដល់រាស្ត្រ និង ពុទ្ធសាសនិក។
២- ព្រះវិន័យ ជាក្រម ណែនាំ ព្រះសង្ឃ អប់រំ នូវកាយ ចិត្ត ទាំងវិន័យសំដែងដាច់ និងសំដែងមិនដាច់ បានសេចក្តីថា អាចស្ថិតនៅជាសង្ឃ ឬ មិនអាចស្ថិតនៅភាពជាសង្ឃ។
៣- ព្រះ អភិធម្ម ឬ ធម៌ ជាន់ខ្ពស់ ជា ក្បួនសិក្សា អប់រំ នូវ បញ្ញ។
ដូចការលះបង់ របស់ព្រះសាមណគោត្តម គឺ ប្រាស ចេញចាក ពីទ្រព្យ គឺ កិលេស ជា ប្រភព នៃវង្វេង ដោយ អារម្មណ៏ ដែល ជាកត្តា មិន អាច សំរេចធម៌ ឬ ពុទ្ធិ ពោលគឺ បញ្ញា បាន នោះឯង។
ហេតុនេះសូមបងប្អូនខ្មែរ និង ព្រះ សម្មតិសង្ឃ មេត្តាពិចារណា។ សូមអរព្រះគុណ និង សូមអរគុណ។
សំនៀង
សង្ឃ ទេព វង្ស . ប៊ូ គ្រី . នន្ទ ង៉ែត ជាសង្ឃបំរើបរទេស យកលាបសក្ការ មិនគិតពីអំពើអមនុស្សធម៏ អាឡប់ ។
Kam bet Chet dorng Eng. if someone has rights to vote, shall he has rights to speak or express his will?