​ព្រះចៅអធិការ​វត្ត​ទេព​រង្ស៊ី មិន​អនុញ្ញាត​ឲ្យ​ក្រុមធ​ម្ម​យាត្រា​ពី​ខេត្ត​កំពង់ឆ្នាំង​ស្នាក់​នៅ​ទេ​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com

​ព្រះសង្ឃ​ដឹកនាំ​ក្បួន​ធម្ម​យាត្រា​ពី​ខេត្ត​កំពង់ឆ្នាំង ផ្លូវជាតិ​លេខ៥ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះឲ្យដឹងថាព្រះចៅអធិការ​វត្ត​ទេព​រង្ស៊ី និង​អាជ្ញាធរខេត្ត​កណ្តាល មិន​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​គង់នៅ​វត្ត​នេះ​ដោយ ដោយ​អះអាង​ថាមិន​មាន​កន្លែង​ទំនេរ ព្រោះ​ទាហាន និង​ប៉ូលិសធ្វើការ​នៅ​ពេលយប់​ ។​

គណៈកម្មការ​ព័ត៌មាន​ធម្ម​យាត្រា​ផ្លូវជាតិ​លេខ៥ ព្រះ​តេជគុណ ចាន់ តាញ់ មាន​ថេរ​ដីកាល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា ព្រះចៅអធិការ​វត្ត​ទេព​រង្ស៊ី ស្ថិតក្នុង​ឃុំ​តា​ទែន ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល មិន​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ជាង១០០អង្គ​/​នាក់ ស្នាក់​នៅ​វត្ត​នេះ​ទេ ​។ ព្រះ​តេជគុណ​បន្តថា ទោះជា​យ៉ាងណាប្រជាពលរដ្ឋ​សម្រេច​ស្នាក់នៅ​ក្នុង​វត្ត​នេះ ព្រោះ​អ្នកដើ​រហែ​ក្បួន​ទាំងនេះ​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​បាន​ទៀត​ទេ ដោយ​អស់កម្លាំង ណា​មួយ​យប់​ទៀតផង​ ។ ព្រះ​តេជគុណ ចាន់ តាញ់ មាន​សង្ឃដីកា​ថា ព្រះ​តេជគុណ​សោកស្តាយ​ចំពោះ​ទង្វើ​របស់​ព្រះចៅអធិការ​វត្ត ដែល​មិន​មាន​គុណធម៌ និង​មិន​ប្រោសប្រណី​ដល់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃក្នុងនាម​ជា​អ្នកប្រណិប័តន៍​ធម៌​ ។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ព្រះចៅអធិការ​វត្ត ទេព រង្ស៊ី បានទេនៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ។​

​តាម​គម្រោង​អង្គការ​សមាគម​ក្នុងស្រុក​ជាង​២០០ រួមទាំង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ព្រះសង្ឃ​ផង នឹង​និមន្ត​ដើរ​ហែ​ក្បួន​ចេញដំណើរ​ពី​បណ្តា​ខេត្ត​នានា​ចូល​មក​រាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ដែល​នឹង​មក​ដល់​នៅ​ពេល​ខាងមុខ​ ៕

សូម​សរសេរមកលោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​ព្រះចៅអធិការ​វត្ត​ទេព​រង្ស៊ី មិន​អនុញ្ញាត​ឲ្យ​ក្រុមធ​ម្ម​យាត្រា​ពី​ខេត្ត​កំពង់ឆ្នាំង​ស្នាក់​នៅ​ទេ​​"

  1. Judge says:

    ហេតុតែស្ថិត នៅក្រោមសម្ពាធ នៃនយោបាយ ឧបត្ថម និង គ្រប់គ្រង មនុស្សធម៌ ដែល ជាមូលដ្ឋាន គ្របសាសនា ជាពិសេស ព្រះពុទ្ធសាសនា បានធ្វេីអោយ សង្ឃ ខ្វះការពិចារណា បដិសេធ នូវ មាគា មួយនៃព្រះពុទ្ធសាសនាទៅវិញ។
    ជាអកុសលណាស់ ខ្មែរ ដែលមណ្ឌលសង្គ្រោះ បានជំរុញអោយទៅជាឧបករណ៏នយោបាយ នៃទ្រព និងអំណាចទៅវិញ។
    ធម្មយាត្រា ឬ សន្តិវិធី នៃការ ទទូចដល់ការផ្លាស់ប្តូរ និង យុត្តិធម៌ ក្នុងសង្គម ប្រាសចាកពី ធម្មទស្សនៈ យ៉ាងណា???។
    សូមនិមន្តអរធនា និង អស់លោកមេត្តា ពិចារណា។ សូមអរព្រះគុណ និង អរគុណ។
    សំនៀង

  2. កម្មករ កសិករ says:

    សង្ឃ ទេព វង្ស គឺជាសង្ឃ អមនុស្សធម៏ ជាសង្ឃ គឹតប្រយោជន៍ ផ្ទាល់ខ្លួន ជាសង្ឃ អត់ភ្នែក

    ជាសង្ឃ ថ្លង់ !

    មិនដូច សម្តេចសង្ឃ ជួន ណាត ដែលព្រះអង្គ មានចិត្តជួយ សង្គមអោយមានយុត្តិធម៏ !

  3. people says:

    the monk in this pagoda must call him ‘thmil no heart’ what kind of this pagoda?may be they hide the weapon of veit.