ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ព្រះសង្ឃចូលរួមក្នុងធម្មយាត្រា និងសិទ្ធិយាត្រាទិវា១០ធ្នូ (រូបថតពីបណ្តាញសង្គម)
គណៈសង្ឃគណៈមហានិកាយ និងគណៈសង្ឃគណៈធម្មយុត្តិកនិកាយ អំពាវនាវឲ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទបញ្ឈប់ការចូលរួមដង្ហែបាតុកម្ម កូដកម្ម និងការតវ៉ានានាដែលគណៈសង្ឃចាត់ទុកថាខុសឆ្គងធម៌វិន័យព្រះពុធសាសនា និងច្បាប់រដ្ឋ ។
ការអំពាវនាវនេះស្របពេលដែលព្រះសង្ឃមួយចំនួន និងប្រជាពលរដ្ឋបាននឹងកំពុងដឹកនាំក្បួនសិទ្ធិធម្មយាត្រាចេញពីខេត្តមួយចំនួនមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីអបអរទិវាសិទ្ធិមនុស្សនៅពេលខាងមុខនេះ ។
សេចក្តីថ្លែងការណ៍រួមរបស់គណៈសង្ឃគណៈមហានិកាយសម្តេច ទេព វង្ស គណៈសង្ឃគណៈធម្មយុត្តិកនិកាយសម្តេច ប៊ូ គ្រី និងសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក មិន ឃិន ចុះថ្ងៃទី៥ ខែធ្នូ បានទទូចចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យរក្សាភាពស្ងប់ស្ងាត់ គោរពប្រណិបត្តិធម៌វិន័យ និងច្បាប់រដ្ឋ ចៀសវាងការធ្វើសកម្មភាពតវ៉ានានា ។
ប្រធានសមាគមព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងដឹកនាំក្បួនធម្មយាត្រា មានថេរដីកាថា សេចក្តីថ្លែងការណ៍របស់គណៈសង្ឃ គឺឆ្លុះបញ្ចាំងពីបុគ្គលប៉ុណ្ណោះ មិនគិតពីផលប្រយោជន៍សង្គមឡើយ ។ ព្រះតេជគុណមានថេរដីកាបន្តថា ការចូលរួមហែរក្បួនធម្មយាត្រា និងសកម្មភាពតវ៉ានានា ដើម្បីយុត្តិធម៌សង្គម និងសន្តិភាពប៉ុណ្ណោះ ។ ព្រះអង្គបន្តថា «ធម្មយាត្រាក៏ដោយ សកម្មភាពតវ៉ាអីនៅក្នុងសង្គមក៏ដោយ យើងធ្វើក្នុងគោលបំណងការពារផលប្រយោជន៍សង្គម និងធ្វើយ៉ាងណាស្តារសង្គមច្របូកច្របល់ សង្គមរំលោភសិទ្ធិគ្នានេះ យើងចង់ឲ្យខ្មែរគ្រប់រូបមានការគោរពគ្នា មានការគោរពសិទ្ធិមនុស្ស មានការបដិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនាមួយត្រឹមត្រូវ កុំឲ្យមានការលួចប្លន់ កុំឲ្យមានការប្រើប្រាស់អំបើហិង្សា ដល់អ្នកស្លូតត្រង់» ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោក អំ សំអាត យល់ថាព្រះសង្ឃមានតួនាទីនិមន្តធ្វើធម្មយាត្រា និងសិទ្ធិយាត្រាតាមទីសាធារណៈ ដើម្បីផ្សព្វផ្សាយពីធម៌ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋ ។ លោកបន្តថា មួយវិញទៀតការដើរកហែរក្បួន ឬធ្វើសកម្មភាពតវ៉ានានាដោយសន្តិវិធី គឺស្របតាច្បាប់រដ្ឋធម្មនុញ្ញ ដែលដាក់ពាក្យស្លោកថា ជាតិ សាសនា ព្រះមហាក្សត្រ ។ លោកថា «ការដែលហាមប្រាមនេះ វាគ្រាន់តែរឿងមួយដែលព្រះសង្ឃខ្លាចអាជ្ញាធរ អ៊ីចឹងចេះតែធ្វើការហាមប្រាមដល់ព្រះសង្ឃដទៃមិនឲ្យជួបជុំ យល់ខុសនឹងពុទ្ធឱវាទ ពុទ្ធសាសនា តាមពិតអត់មានអីខុសទេ នៅពុទ្ធសាសនាក៏អត់មានចែងដែរ ព្រោះព្រះសង្ឃលោកដឹងច្បាស់ណាស់តាមវាអត់មានអីខុសនឹងពុទ្ធសាសនាបានលោកចូលរួមនៅក្នុងសិទ្ធិយាត្រា និងធម្មយាត្រានេះ» ។
លោក អំ សំអាត បន្ថែមថាកន្លងមានអាជ្ញាធរហាមឃាត់ ឬបង្អាក់សកម្មភាពរបស់ព្រះសង្ឃ និងពលរដ្ឋដើរហែរក្បួនធម្មយាត្រា គឺជាការរំលោភសិទ្ធិមនុស្ស ។
សេចក្តីថ្លែងការណ៍របស់គណៈសង្ឃបន្តថា កន្លងមកព្រះសង្ឃជាច្រើនបានសិក្សាស្វែងយល់យ៉ាងច្បាស់ពីច្បាប់រដ្ឋ និងច្បាប់ស្តីពីគណបក្សនយោយ និងច្បាប់បោះឆ្នោត ប៉ុន្តែព្រះសង្ឃមួយចំនួន នៅមានចំណុចខ្វះខាតក្នុងការគោរពប្រណិបត្តិនៃធម៌វិន័យ ដោយប្រព្រឹត្តខុសឆ្គងដូចជា បាតុកម្ម កូដកម្ម និងសកម្មភាពតវ៉ានានា ដែលផ្ទុយពីធម៌វិន័យ និងច្បាប់រដ្ឋ ។
ទោះជាយ៉ាងណា ថ្មីៗនេះព្រះសង្ឃមួយចំនួនបានចូលរួមតវ៉ាសកម្មភាពនានាដើម្បីយុត្តិធម៌សង្គម និងទាមទារសិទ្ធិសេរីភាពក្នុងការស្តែងមតិ និងជួបប្រជុំ ជូនប្រជាពលរដ្ឋ ។ ទោះជាយ៉ាងណា ព្រះសង្ឃមួយចំនួនត្រូវបានអាជ្ញាធរវាយឲ្យរងរបួស និងចាប់ដាក់ពន្ធនាគារផងដែរ ដោយចោទថា បង្កអសន្តិសុខក្នុងសង្គម ខុសច្បាប់រដ្ឋ និងវិន័យសាសនា ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
មិនមែន សម្តេចសង្ឃ ទេ គឺជាសង្ឃ សម្ងំសុខ តែខ្លួន ព្រះអង្គ ! « អាណា ធ្វើ អី ធ្វើ ទៅ .
អាណា រំលោភ ធ្វើបាប អ្នកណា ក៏ រំលោភ ធ្វើបាប ទៅ ! »
សម្តេចសង្ឃ ទេព វង្ស ដែលមិនអោយ ប្រជាពលរដ្ឋស្លូតត្រង់ ព្រះសង្ឃ ស្នាក់នៅ ក្នុងវត្ត គឺ
កំពុងសាងអំពើ បាប ខុសពី ធម៏ ព្រះពុទ្ធសាសនា ដែលជួយ មនុស្ស ក្នុងគ្រា លំបាក មួយរយះកាល !
ព្រះសង្ឃ សម្ងំសុខ នៅក្នុងវត្ត ខ្លះ លួចលាក់ សេព សុរា គ្រឿងញៀន ប៉ុន្តែមានបក្សពួក ការពារ
បំបិទ រឿង ធ្វើមិនដឹង !
ទេព វង្ស ជាសម្តេចសង្ឃដែលធ្វើអោយសាសនា អាប់អោន ប្រាចាកពីមាគាព្រះពុទ្ទ
គ្មាននណាមួយដែលមិនប្រាថ្នារកសេចក្តីសុខនោះទេ តែដោយសាពួកស្តេចសង្ឃ និង រដ្ឋាភិបាលអសម្ថភាពប្រព្រឹត្តអំពើពុករលួយ រឹមអូសដី ផ្ទះសំបែង ដុតបផ្លាញ់គ្មានអាសូរ
ទើបសុខចិត្តនឿយហត់ ហាលភ្លៀង ហាលខ្យលលំបាក់គ្រប់បែបយ៉ាង
ឯណាទៅដែលប្រកាសថាប្រទេសកម្ពុជាកាន់លទ្ធិប្រជាធិបតេយ្យ???????
តើព្រះសង្ឃអង្គនេះសមធ្វើជាមេសង្ឃបានទេបើសង្ឃអត់ចេះអ្វីសោះចឹង?
តើព្រះសង្ឃទេពវង្សស្អីគេនេះមានបានសិក្សាអំពីប្រវត្តិសាស្ដ្ររបស់ខ្មែរដែរទេ????
កុំបានតែលោកអាចាស្វា ពោរកំបោរ អាចារ្យហែមជៀវ ។ល។ ដែលបានដឹកនាំប្រជាជន
ងើបឡើងតតាំងជាមួយនិងរបបជិះជាន់ស្ថិតនៅក្រោមអាណានិគមបារាំងសេស្សនោះ
ដើម្បីអ្វី??? គឺដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យផុតពីការជិះជាន់បិទសិទ្ធិសេរីភាព
ពិសេសគឺដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យមាននៅក្នុងប្រទេស។ បើពុំដូចឆ្នេះទេម្លេះ
គ្មានសង្ឃទេព វង្សឯងមកដល់ថ្ងៃនេះទេ។ ឬមួយក៏សង្ឃអង្គនេះចង់ផ្ដួលរំលំ
លទ្ធិប្រជាធិបតេយ្យ និងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា?