​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ស្នើ​លោក ហ៊ុន សែន លើក​ករណី​ប្រវត្តិសាស្ត្រ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃចន្ទ ទី8 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

បាតុកម្មទាមទារ​ឲ្យ​​វៀតណាម សុំ​ទោស​ករណី​អ្នកនាំពាក្យស្ថានទូតស្ថានទូតនេះថា ទឺកដីកម្ពុជាក្រោម​ជាទឹកដី​វៀតណាម​យូរណាស់មកហើយ

​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ស្នើ​លោកនាយក​រដ្ឋមន្ត្រី លើកយក​បញ្ហា​ការ​ថ្លែង​អំពី​ប្រវត្តិសាស្ត្រ​របស់​លោក ត្រឹង វ៉ាន់​ថុង ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​ដើម​នោះ​ទៅ ជជែក​ជាមួយ ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម ។​

​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ដឹងថា ប្រធានាធិបតី​វៀតណាម​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ព្រះសង្ឃ​ដែល​សកម្ម​ក្នុង​ការប្រឆាំង​ប្រទេស​វៀតណាម ។​

​លិខិត​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន របស់​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ នេះ​ឲ្យដឹងថា ការ​ដែល​ប្រធានាធិបតី​វៀតណាម​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​នៅ​ខែ​ធ្នូ​នេះ គឺជា​ឱកាស​ល្អ​មួយ​ដែល​លោកនាយក​រដ្ឋមន្ត្រី អាច​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មើលឃើញថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ជា​ស្ថិតនៅក្រោម​វៀតណាម ឬ​មិនមែន ។ 

​លិខិត​បន្តថា ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញាវន្ត​កម្ពុជា ស្នើ​ឲ្យ​លោក ហ៊ុន សែន និយាយ​ជាមួយ​ជាមួយ​ប្រធានាធិបតី​វៀតណាម​នៅ​ថ្ងៃ​ខាង​មុខ ដោយ​លើកយក​បញ្ហា​ការ​ថ្លែង​កាឡៃ​ប្រវត្តិសាស្ត្រ​របស់​លោក ត្រឹង វ៉ាន់​ថុង អតីត​អ្នកនាំពាក្យ​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា និង​ស្នើឲ្យ​វៀតណាម​ទទួលស្គាល់​ការពិតនៃ​ប្រវត្តិសាស្ត្រ​ជា​ផ្លូវការ​ថា ទឹកដី​កម្ពុជា​ក្រោម (​វៀតណាម​ខាងត្បូង​បច្ចុប្បន្ន​) គឺ​ជា​អតីត​ទឹកដី​របស់​ខ្មែរ ហើយ​ទើបតែ​បារាំង​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ឲ្យទៅ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩ តែប៉ុណ្ណោះ ។​

​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញាវន្ត​កម្ពុជា លោក ម៉ៅ ពិសេស លើកឡើងថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី មិន​ត្រូវឲ្យ​វៀតណាម​មើលងាយ​បានឡើយ ពោល​គឺ​ត្រូវតែ​ការពារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ឲ្យបាន​ដាច់ខាត ពោល​គឺ​ត្រូវ​ធ្វើឲ្យ​បាន​ដូច​ពេល​ដែល​ថ្នាក់ដឹកនាំ​ខ្មែរ ទៅ​វៀតណាម​ត្រូវបាន​វៀតណាម​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ចាត់ការ​ពលរដ្ឋ​ណា​ដែល​ដុត​ទង់ជាតិ​វៀតណាម ។ លោក​មានប្រសាសន៍ថា «​ប្រសិន​ជា​គាត់​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ហៅ​គាត់​ថា​អាយ៉ងយួន លុះត្រាតែ​គាត់​ហ្នឹង​បម្រើ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​និង​ប្រជាជាតិ​ខ្មែរ​។ គាត់​មិន​ត្រូវ​ស្តាប់​យួន ឬ​បម្រើ​ផលប្រយោជន៍​របស់​យួន​» ។​

អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ទិ​ត្យ សុធា ហៅ​លិខិត​ខាងលើ​ជាការ​អុជអាល​ឲ្យមាន​កំហឹង​ជាតិសាស្ត្រ​រវាង​ប្រទេសជិតខាង ព្រោះ​រឿង​នេះ​ជា​រឿង​អតីតកាល ហើយ​ថា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ពិតជា​ទឹកដី​ខ្មែរ​មែន​ពីមុន តែ​ពេល​នេះ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​វៀតណាម ។ លោក​បញ្ជាក់ថា «​ហើយ​ប្រសិន​ជា​យើង​នៅតែ​យក​វេទិកា​នេះ​ដើម្បី​ជា​ការ​ដុត​បញ្ឆេះ កំហឹង​សារជាថ្មី ដើម្បី​ទាមទារ​រកខុសរកត្រូវ ទៅលើ​បុគ្គល​ដែល​គេ​បាន​ចាកចេញ​ពី​ប្រទេស​របស់​យើង​ទៅហើយ​នេះ ជា​ភាព​ខុសឆ្គង​មួយ ហើយ​ខ្ញុំ​យល់ថា គួរតែ​បញ្ចប់ទៅ នៅ​ការទាមទារ​ណាមួយ​គ្រាន់​តែ​ចង់​រំឭក​អំពី​ប្រវត្តិសាស្ត្រ​» ។​

​គួរបញ្ជាក់​ថា បន្ទាប់​ពី​អតីត​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង បាន​និយាយ​កាលពី​ខែ​មិថុនា​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​វៀតណាម​យូរណាស់​មកហើយ ប្រជា​ពលរដ្ឋ​ខ្មែរ មួយចំនួន​បាន​ផ្ទុះ​កំហឹង និង​បាតុកម្ម​ជាច្រើនលើក ហើយ​ឈានដល់​ការដុត​ទង់ជាតិ​វៀតណាម ៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

7 Responses to "​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ស្នើ​លោក ហ៊ុន សែន លើក​ករណី​ប្រវត្តិសាស្ត្រ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​វៀតណាម​​"

  1. ចាក់អង្រែ says:

    ហ៊ុន សែន ១២០% នៅក្រោមអាចម៍យួនច្បាស់ណាស់
    ប៉ិកញ្ចាស់នេះមិនហ៊ានជជែកជាមួយយួនជាដាច់ខាត ចាំតែមើលទៅ
    មុខតែឃើញច្បាស់ថា ហ៊ុន សែន ពិតជាកញ្ជះយួនដាច់ថ្លៃ !
    គួរឱ្យសោកស្ដាយណាស់ មាននិស្សិត​បញ្ញវន្ត​កម្ពុជាខ្លះបោះឆ្នោត
    គាំទ្រចោរក្បត់ជាតិ ។

  2. ចាក់អង្រែ says:

    ហ៊ុន សែន ១២០% នៅក្រោមអាចម៍យួនច្បាស់ណាស់
    ប៉ិកញ្ចាស់នេះមិនហ៊ានជជែកជាមួយយួនជាដាច់ខាត ពីរឿងប្រវត្តិសាស្រ្ត
    ទឹកដីខ្មែរត្រូវពួកយួនក្រឡៃ ចាំតែមើលទៅ
    មុខតែឃើញច្បាស់ថា ហ៊ុន សែន ពិតជាកញ្ជះយួនដាច់ថ្លៃ !
    គួរឱ្យសោកស្ដាយណាស់ មាននិស្សិត​បញ្ញវន្ត​កម្ពុជាខ្លះបោះឆ្នោត
    គាំទ្រចោរក្បត់ជាតិ ។

  3. ?? says:

    you are dreaming HUN SEN never ever do that to his master. he lie to this nation that he was a GOD save this nation. lie after lie never end how can any bodies believing him, now our people seeing very clearly that he is a slave of another country. peace for all

  4. people says:

    mr sen scare of his master’ he won’t talk about that he only follow the order from his master.GOD bless all cambodian people’

  5. Sadam says:

    Hun Sen is too busy to solve the problem in front of him. How he has time to thing about the pass?

  6. Sadam says:

    Hun Sen is too busy to solve the problem in front of him. How he has time to think about the pass?

  7. Anonymous says:

    លោក ទិត្យ សុធា បើជាកូនកម្ពុជា កុំនិយាយ ផ្តេសផ្តាស !

    មិនមែន អុជអាល ទេ លោក ទិត្យ សុធា គឺ កុំអោយ វៀតណាម វា ក្រឡៃ ប្រវត្តិសាស្ត្រ !