ថោង សារ៉ាត់ ទួញយំអង្វរករ លោកនាយករដ្ឋមន្ដ្រីឲ្យជួយរកយុត្តិធម៌

ប្រជាពលរដ្ឋ​​កំពុង​តាម​ដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក រឿង​ករណី​សម្លាប់​ឧញ៉ា។ ខ្សែ​អាត់​សម្លេង​របស់​លោក ឧញ៉ា ថោង សារ៉ាត់​ត្រូវ​បាន​គេ​ស្តាប់ និង​ចែក​ចាយ​បន្ត​នៅ​តាម​បណ្តាញ​សង្គម​មួយ​នេះ។

ប្រជាពលរដ្ឋ​​កំពុង​តាម​ដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក រឿង​ករណី​សម្លាប់​ឧញ៉ា។ ខ្សែ​អាត់​សម្លេង​របស់​លោក ឧញ៉ា ថោង សារ៉ាត់​ត្រូវ​បាន​គេ​ស្តាប់ និង​ចែក​ចាយ​បន្ត​នៅ​តាម​បណ្តាញ​សង្គម​មួយ​នេះ។ ម៉ៃ រីរៈ



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ថា ជា​មេ​ខ្លោង​នៃ​ករណី​ឃាតកម្ម​លើ​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយ​កំពុង​តែ​រត់​គេច​ខ្លួន​បាន​ស្រែក​យំ និង​អង្វរ​តាម​ខ្សែ​អាត់​សំឡេង ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក និង​អង្គរក្ស​ថា ជា​ការ​មួល​បង្កាច់។

តាម​ការ​បញ្ជាក់​ពី​បុគ្គលិក​ម្នាក់ របស់​ក្រុម​ហ៊ុន បុរី ៩៩៩ ជុំវិញ​ភាព​ប្រាកដ នៃ​ខ្សែ​អាត់​សំឡេង​រយៈ​ពេល​ជិត ៧ នាទី និយាយ​បណ្តើរ​យំ​បណ្តើរ​នេះ គឺ​ពិត​ជា​សំឡេង​របស់​លោក ថោង សារ៉ាត់ មែន។

ខ្សែ​អាត់​សំឡេង​នេះ ត្រូវ​បាន​ចែក​ចាយ​កាល​ពី​រសៀល​ម្សិល​មិញ បន្ត​ចេញ​ពី​ប្រភព​ដើម គេហទំព័រ Cambodia Real News ដែល​បាន​បង្ហោះ​នូវ​ព័ត៌មាន​ភាគ​ច្រើន​ទាក់​ទង​នឹង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ និង​សកម្ម​ភាព​មិន​គប្បី​របស់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី។

ក្នុង​ខ្សែ​អាត់​សំឡេង​នោះ លោក សារ៉ាត់ បាន​រៀបរាប់​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​ចំពោះ​រូប​លោក ឪពុក ម្តាយ និង​អង្គរក្ស​របស់​លោក គឺជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ ដែល​ត្រូវ​បាន «គេ​ប្រែ​ក្រឡាស់​ពី​ស​ទៅ​ជា​ខ្មៅ» ព្រោះ​អង្គរក្ស​របស់​លោក មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​និយាយ​ថា៖ «បើ​សិន​ជា​អង្គរក្ស​របស់​ខ្ញុំ ជា​ឃាតករ ដូច​ការ​ចោទ​ប្រកាន់ ហេតុ​អី​បាន​ជា​ពួក​គេ​មិន​រត់ បែរ​ជា​បន្ត​បើក​ម៉ូតូ​ការពារ​ខ្ញុំ ហើយ​ព្រម​ចូល​ខ្លួន​បំភ្លឺ តាម​ការ​កោះ​ហៅ​របស់​ប៉ូលិស»។

តាម​ខ្សែ​អាត់​សំឡេង​ដដែល លោក សារ៉ាត់ បាន​យំ​អង្វរ​យ៉ាង​ទទូច​សូម​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គិត​ពិចារណា​សា​ជា​ថ្មី​លើ​រឿង​នេះ ព្រោះ​លោក​មិន​ចង់​និរទ្ទេស​ខ្លួន​បែប​នេះ​ឡើយ ហើយ​ភាព​អយុត្តិធម៌​នេះ នឹង​រីក​រាល​ដាល​ក្លាយ​ជា​បញ្ហា​ធំ គឺ​ការ​ដួល​រលំ​របស់​បុរី ៩៩៩ ការ​បាត់បង់​ការងារ​របស់​បុគ្គលិក​រាប់​ពាន់​នាក់ ក៏​ដូច​ជា​បុរី​ផ្សេងៗ​ទៀត គួប​ផ្សំ​នឹង​វិស័យ​ផ្សេង​ទៀត​ផង​ដែរ។

«ឥឡូវ​នេះ ក្រុម​គ្រួសារ​របស់​ខ្ញុំ កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយ​សារ​លុយ​នៅ​ធនាគារ ដក​មិន​បាន​ទេ រត់​ខ្ចី​គេ លក់​គ្រឿង​អលង្ការ​នៅ​សេស​សល់ ដើម្បី​ឲ្យ​តុលាការ រាប់​សែន ម៉ឺន​ដុល្លារ តុលាការ​បាន​ហួង​ហែង​ស៊ី​លុយ​របស់​យើង មិន​ដែល​ឃើញ​រឿង​អយុត្តិធម៌​បែប​នេះ​ទេ…មាន​តែ​សម្តេច​ទេ ទើប​អាច​ជួយ​យើង​បាន»។

ស្នងការ​រាជធានី​លោក ជួន សុវណ្ណ បដិសេធ​ឆ្លើយ​តប​រឿង​នេះ កាល​ពី​ល្ងាច​ម្សិល​មិញ ដោយ​ថ្លែង​ថា ផុត​ម៉ោង​បំពេញ​ការងារ។ ចំណែក​ចៅ​ក្រម​ស៊ើប​សួរ លោក លី សុខឡេង បាន​អះអាង​ជាប់​រវល់។

កាល​ពី​ថ្ងៃ​អាទិត្យ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​បាន​សម្រេច​បញ្ជូន​ខ្លួន​ឪពុក​ម្តាយ លោក ថោង សារ៉ាត់ ទៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការ​ចោទ​ពី​បទ​កាន់​កាប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ចំណែក​ប្រពន្ធ និង​ប្អូន​ប្រុស​របស់​លោក ត្រូវ​បាន​ដោះលែង​ខណៈ​អង្គរក្ស ៤​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន៕


What Next?

Recent Articles

13 Responses to "ថោង សារ៉ាត់ ទួញយំអង្វរករ លោកនាយករដ្ឋមន្ដ្រីឲ្យជួយរកយុត្តិធម៌"

  1. 123 says:

    Cambodia court in jude to family of tycoon thoang sarath , very complex and many purpose . i think cambodian people still misunderstanding .i will look in this murder .How is right justic to to give to dead family .

  2. វាសនាខ្ញុុំអនាគតខ្ញុំ says:

    ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋ មានទោសព្រហ្មទណ្ឌ​ពុំអាចមានអន្តរាគមន៍ក្រៅប្រព័ន្ធច្បាប់តុលាការឡើយ អ្នកណាជួយឧក្រិដ្ឋជនត្រូវមានទោសដូចគ្នា៕

  3. Anonymous says:

    , ល្បិចកល ទួញយំ !

    បើជាមនុស្សល្អ មិនចាំបាច់មានកាំភ្លើង បាញ់សម្លាប់គេ ប្រើ ត្រាក្លែងអែកសារ បោកប្រជាពលរដ្ឋ !

    , , ខ្លួនមិនរត់ ដោយអាង បុណ្យស័ក្ត សូកគេ !

    ,,, ដល់រដ្ឋាភិបាល អនុវត្តន៍ច្បាប់ មិនថា អ្នកតូច ឬ អ្នកធំ ខ្លួនក៏រត់គេចខ្លួន !

    ,,,, ម៉េចចាំបាច់ ទៅសូក គេ ?

    ,,,,, បើ រដ្ឋាភិបាល កាន់ជើង ឃាតករ តើ គេហៅរដ្ឋាភិបាល ស្អី ទៅ !

    ខ្លា នៅក្នុង ទ្រុង មិនខ្លាំង ទេ រត់ទៅរកខ្នង ,. សំដី ម្តាយ .,

  4. ខ្ញុំកូនខ្នែរការពាឈាមខ្មែរ says:

    ធ្វើល្អបានល្អធ្វើអាក្រក់បានក្រក់,ខ្ញុំពេញចិត្តណាស់ដែលបានឃើញអស់លោកនគបាលចាប់ពួកអាចោរបំផ្លាញជាតិអសហ្នឹង!នៅស្រុកខ្មែរសព្វថ្ងៃពួកអាចោរបំផ្លាញមានច្រើនណាសរួចច្រើនតែពួកអាចោរយួនវាមករសនៅស្រុកខ្មែរដើម្បីចងលេបទឹកដីខ្មែរហើយព្រមទាំងធ្វើបាបប្រជាជនថែមទៀតផង,

  5. Khmer says:

    ឃេីញក្តារមឈូសទេីបស្រក់ទឹកភែ្នក ទុកឲ្យច្បាប់រកយុតិ្តធម៏ទៅចុៈ។

  6. សន្តិភាព says:

    បើជាការមួលបង្កាច់មែនវាអយុត្តិធម៌ណាស់ តែបញ្ហានៅត្រង់អ្នកណាជាអ្នកទំលាក់កំហុស ហើយហេតុអ្វីបានជាគេរៀបចំមួលបង្កាច់ថោងសារ៉ាត់។ បើពេលនេះរកឃើញឃាតករផ្សេងកំហុសត្រូវធ្លាក់លើនរណា។

  7. កោះពេជ្រ says:

    បងប្អូនខ្មែរទាំងអស់ លោកយាយលោកតា អុំៗ ពូមីងជាជនជាតិខ្មែរបានឃើញហើយ
    ឃាតក ថោង សារ៉ាត់ ទួញយំអង្វរករ ហ៊ុន សែន ឱ្យប្រើអំណាចក្បត់ច្បាប់ជាតិសាសន៍ខ្មែរ
    ដើម្បីដោះលែងខ្លួនជាជនជាតិយួនទុច្ចរិតប្រព្រឹត្តិបទល្មើសក្នុងទឹកដីខ្មែរ
    នេះបង្ហាញឱ្យឃើញច្បាស់ថា ពួកជនឧក្រិដ្ឋល្មើសច្បាប់ទាំងមន្រ្តីខ្មែរក្នុងបក្សប្រជាជននិងជនជាតិយួន
    ប្រព្រឹត្តិខុសច្បាប់ សុទ្ធតែអាងយក ហ៊ុន សែន ធ្វើខ្នងដើម្បីដោះលែងពួកខ្លួន ដែលជាជនឧក្រិដជាដរាប !
    អញ្ចឹងតើបានជាអំពើឧក្រិដ្ឋល្មើសច្បាប់ក្នុងប្រទេសខ្មែរមានភាពអយុត្តិធម៏
    រាប់ម៉ឺន រាប់លានជំពូក ដែលតុលាការខ្មែរចាត់ការមិនបានសុច្ចរិតនិងឯករាជ្យជូនប្រជាជនខ្មែរ
    ព្រោះតែ ហ៊ុន សែន ពិតជាខ្នងបង្អែករបស់បក្ខពួកជនទុច្ចរិតនិងឧក្តិដ្ឋជនល្មើសច្បាប់
    អាងអំណាចខ្លួនជានាយករដ្ឋមន្រ្តី លូកដៃគំរាមគេឯងយក ខុសធ្វើត្រូវ យកអាក្រក់ធ្វើល្អ ។

  8. កោះពេជ្រ says:

    បើថា ជា​ការ​មួល​បង្កាច់ វាគួរតែមានហេតុផលខ្លះយកមកបញ្ជាក់ប្រាប់គេឯង
    តើគ្រួសារ ថោង សារ៉ាត ធ្លាប់មានទំនាស់ជាមួយមន្រ្តីណាខ្លះពីមុនមក ?
    យើងជាប្រជាជនខ្មែរក៍មិនចង់រួមគំនិតជាមួយពួកមន្រ្តីពុករលួយថោកទាបដែរ !

  9. កម្មករ កសិករ says:

    រយះកាល កន្លងមក ជន បរទេស វៀតណាម ខ្លះ នៅប្រទេសកម្ពុជា ក្អេងក្អាងណាស់ ដូចជាទឹកដី

    របស់ ពួក វា អីចឹង ព្រួត វ៉ៃ ប្រជាពលរដ្ឋកម្ពុជា មិនស្វាង !

  10. សន្តិភាព says:

    គ្រប់ជនជាតិតែងមានមនុស្សល្អមនុស្សអាក្រក់ អ្វីដែលយើងចង់បានគឺការរស់នៅស្របទៅតាមច្បាប់កំណត់ បើអ្នកធ្វើខុសត្រូវតែទទួលការផ្តន្ទាទោសតាមច្បាប់ ។ត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ប្រជាជនស្លូតត្រង់គ្មានអ្វីពឹងក្រៅពីច្បាប់និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នោះទេ។

  11. មនុស្សជាតិសាសន៏ណាក៏ដោយ មិនមែនសុទ្ធតែជាមនុស្សល្អទាំងអស់នោះដែរ។ ការដោះ

    ស្រាយនូវវិបត្តិរបស់មនុស្សត្រូវតែមានប្រាជ្ញា ទ្រព្យធន និងភាពឈ្លាសវៃដ៏ប៉ិនប្រសប់ដើម្បី

    មានប្រៀបតតាំងនឹងពួកសត្រូវ។ ការទ្រហោយំ ទួញសោក អង្វរសុំឲ្យអ្នកដទៃជួយគឺជាភាព

    ដ៏កំសោយរបស់ជនកំសាក។ មនុស្សបង្ហាញឥរិយាបទដូច្នេះ គឺជាមនុស្សដែលមិនធ្លាប់មាន

    ទម្លាប់លំបាកលំបិននៅក្នុងដំណើរជិវិត។បើអ្នកនិងក្រុមគ្រួសារអ្នកជាមនុស្សល្អបរិសុទ្ធមែន

    តើអ្នកចាំបាច់ទៅអង្វរសុំឲ្យអ្នកធំជួយ នៅក្នុងពេលសម្ព័ន្ធភាពពួកសត្រូវ កំពុងតែរួមគ្នាដាក់

    បន្ទុកមួលបង្កាច់ចោទប្រកាន់មកលើអ្នកធ្វើអ្វី ? ។ អ្នកត្រូវតែខិតខំប្រឹងគិត រកភស្តុតាងដោះ

    បន្ទុកដើម្បីការពារខ្លួនរបស់អ្នក។ អ្នកត្រូវតែខិតខំប្រឹងគិតរកវិធីជាសម្ពាធដ៏មានប្រសិទ្ធិភាព

    របស់អ្នកដើម្បីកំហែងទៅលើដៃគូជាពួកសត្រូវរបស់អ្នក។ អ្នកត្រូវតែមានបង្អែកពឹងពាក់មក

    ពីតំបន់ក្រៅមួយផ្សេងទៀតដោយផ្អែកទៅតាមច្បាប់ជាតិគឺត្រូវផ្សាភ្ជាប់នឹងច្បាប់អន្តរជាតិ។

    ឪពុកម្តាយរបស់អ្នក កំពុងតែបន្ថែមសម្ពាធដាក់បន្ទុកឲ្យកាន់តែស្អប់ខ្ពើមទៅលើអ្នកនៅក្នុង

    ពេលដែលប្រជារាស្ត្រខ្មែរជាទូទៅ កំពុងស្អប់ខ្ពើមចំពោះវត្តមានជនជាតិវៀតណាមដ៏ច្រើន

    កំពុងរស់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា។

     

  12. Lon says:

    A lot of murderers in Cambodia include Hun Sen, Bun Rany, Kith Meng, etc.
    put them all in jail with life sentenced or death penalty, that’s what we call ” real justice ”
    This guy Thong Sarath probably didn’t pay his gang’s master ( Hun Sen) that’s why he got into trouble . Plenty of murderers still live happily because they pay the master.
    It’s not about Khmer or Vietnamese, it’s about a group of selfish people is running the country, absorb all the money and resources into their own pocket, victims are poor citizens . This gangster clan ( Okha ) kill each other is a normal thing to them, their master only care of who pay him the most.
    The reality of this story is still unknown, to be continued…

  13. Lon says:

    A lot of murderers in Cambodia include Hun Sen, Bun Rany, Kith Meng, etc.
    put them all in jail with life sentenced or death penalty, that’s what we call ” real justice ”
    This guy Thong Sarath probably didn’t pay his gang’s master ( Hun Sen) that’s why he got into trouble . Plenty of murderers still live happily because they pay the master.
    It’s not about Khmer or Vietnamese, it’s about a group of selfish people is running the country, absorb all the money and resources into their own pocket, victims are poor citizens . This gangster clan ( Okha ) kill each other is a normal thing to them, their master only care of who pay him the most.
    The reality of this story is still unknown, to be continued…