ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃអង្គារ ទី9 ធ្នូ 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
នាង តាំង គីមចាំង ហៅប៊ីរីយ៉ា កាលពីកន្លងទៅ
ល្ងាចថ្ងៃទី០៩ ខែធ្នូនេះ តារាសម្ដែងល្បីឈ្មោះ នាង តាំង គីមចាំង ហៅប៊ីរីយ៉ា នឹងសំពះផ្ទឹមចូលរោងជាមួយគូស្នេហ៍។ ប៉ុន្តែនៅពេលមង្គលការឈានចូលមកដល់ទៅហើយ សាមីខ្លួននៅតែបន្តបិទបាំង ធ្វើឲ្យមានការរិះគន់ជាទូទៅ។
តារាសម្ដែងកូនកាត់ឥណ្ឌានាងប៊ីរីយ៉ាមិនព្រមទទួលស្គាល់ទាល់តែសោះថានាងពិតជាត្រូវរៀបការនៅថ្ងៃទី១០ខែធ្នូស្អែកនេះ ក្នុងពេលដែលភ្ញៀវពន្លឺរបស់នាងសុទ្ធតែបញ្ជាក់បែបនេះ។ នាង និងកូនកំលោះឈ្មោះ តាំង ហៃឡេង ហៅ Iron Fox វ័យប្រមាណជាង៣០ឆ្នាំ ចូលរោងនៅថ្ងៃអង្គារទី៩ ខែធ្នូនេះ ដោយត្រូវប្រារព្ធពិធីទទួលភ្ញៀវ នៅថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូស្អែក។ អ្នកទាំងពីរទទួលភ្ញៀវនៅអគារC ក្នុងបរិវេណម៉ុងឌីយ៉ាល់ ដោយគ្រោងទទួលភ្ញៀវជាង៥០០នាក់។ ភ្ញៀវដែលនាងអញ្ជើញបានទទួលដំណឹងរួចហើយ ដើម្បីឲ្យចូលរួមក្នុងមង្គលទាំងមូល។ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើល នាងប៊ីរីយ៉ា ជាកូនក្រមុំ បែរជាបន្តមិនទទួលស្គាល់ និងប្រឹងប្រកែកទាំងមិនខ្វល់ពីការរិះគន់។ មហាជនដែលតាមដានបានសម្ដែងអារម្មណ៍ខកចិត្ត និងរិះគន់ ដែលនាងដល់ថ្ងៃរៀបទៅហើយ បែរជាប្រកែក ដូចខ្លាចមានការដឹងឮទៅធ្វើឲ្យមានការរំខានមង្គលការ។
ក្នុងបទសម្ភាសន៍ជាមួយVOD កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ តាមទូរស័ព្ទ នាងអះអាងថា អត់មានពិធីហ្នឹងទេ។ ក្រោយពីបន្តការសាកសួរ នាងបានចុចបិទទូរស័ព្ទ ដោយយកលេសថាស្ដាប់មិនឭ។ នាងបានតបនឹងសំណួរពាក់ព័ន្ធនឹងមង្គលការនេះថា «អត់មានផង!(គ្មានរឿងរៀបការដូចការចុះផ្សាយ) អូបងខ្ញុំសុំទោស ទូរស័ព្ទខ្ញុំពិបាកនិយាយណាស់ អាឡូៗៗ (រួចចុចបិទ)»។ នេះមិនមែនជាលើកទី១ទេ ដែលនាងប្រកែកចំពោះការសាកសួរ និងចុចបិទទូរស័ព្ទ កុំឲ្យមានការសួរនាំពីដំណឹងរៀបការ។ ប៊ីរីយ៉ា ត្រូវគេចាត់ទុកថា ជាតារាល្បីទី២ហើយ បន្ទាប់ពីឌុច សុភា ដែលកាលរៀបការក៏បានបិទបាំងបែបនេះដូចគ្នា ដោយបានទាំងហាមប្រាមអ្នកកាសែត មិនឲ្យឈានជើងចូលរង្វង់ទីតាំងរៀបការ ព្រោះខ្លាចមានការប្រមាញ់ទិដ្ឋភាពរៀបការមកចុះផ្សាយទៀតផង។
គេមិនដឹងថាមង្គលការរបស់ប៊ីរីយ៉ា នឹងរារាំងវត្តមានអ្នកកាសែតដូចគ្នានឹងមង្គលការរបស់តារាសម្តែងអ្នកនាង ឌុច សុភា កាលពីមុនឬយ៉ាងណានោះទេ។ ប៉ុន្តែមានការប៉ាន់ស្មានថា ប្រហែលមិនអាចដូច្នោះកើតទេ ដោយសារតែគូស្នេហ៍របស់នាង មិនមានឥទ្ធិពលដូចអតីតស្វាមីរបស់ឌុច សុភា។
នៅជំនួបកាលពីពេលថ្មីៗ ប៊ីរីយ៉ាបានគេចពីការជជីកសួរដូចគ្នា ប៉ុន្តែនាងបានបញ្ជាក់ថា ដំណឹងរៀបការនៅថ្ងៃទី១០ ធ្នូ មិនមែនជាការពិត។ រំលឹកដល់ពាក្យសម្តីនាងនិយាយថា«ខ្ញុំដូចជាអត់មានរៀបការអីនៅថ្ងៃ១០ធ្នូនឹងផង បើខ្ញុំការមែន ម៉ិចអត់ដឹង បើគេច្បាស់ប្រហែលគេជាអ្នករៀបការដឹង! សម្រាប់ខ្ញុំអត់មានផង!»។ ពាក្យសម្ដី និងទង្វើបិទបាំងរបស់នាង បានរុញឲ្យអ្នកដឹងរឿង គិតមិនយល់ពីទិសដៅ និងបំណងពិតប្រាកដរបស់តារាបង្ហាញម៉ូដប្រចាំក្រុមSun Model រូបនេះ។
អត្ថបទកំសាន្តផ្សេងទៀត
លោក លី ពីរ៉ានុត សមាជិកក្នុងក្រុមបង្ហាញម៉ូដរបស់Sun Model និយាយថា ប៊ីរីយ៉ា អញ្ជើញលោករួចហើយ ទើបលោកសម្ដែងការភ្ញាក់ផ្អើល នៅពេលឮថានាងប្រកែក ក្នុងពេលមង្គលការបានចូលមកដល់។ លោកនិយាយថា«ប៊ីរីយ៉ាហៅខ្ញុំតើបងថ្ងៃ១០(ធ្នូ)ហ្នឹង តែសំបុត្រ ខ្ញុំភ្លេចពេលទៅលេងផ្ទះនៅបន្ទាយមានជ័យបាត់ហើយ! ប៉ុន្តែមានអី ក្រុមSun Model គេមានសំបុត្រតើ ទោះខ្ញុំអត់មាន(សំបុត្រ) ក៏ដឹងថាគាត់ការថ្ងៃ១០(ធ្នូ) នៅម៉ុងឌីយ៉ាល់អគារCដែរ!»។ លោកមិនហ៊ានបញ្ចេញទស្សនៈឡើយ ពាក់ព័ន្ធនឹងរឿងប៊ីរីយ៉ាបិទបាំងដំណឹងរៀបការនេះ។
លោក សុខ សេរីវឌ្ឍនា ពិធីករ និងជាតារាសម្ដែងមួយរូបបានបញ្ជាក់ដូចគ្នាដែរថា បានត្រៀមខ្លួនស្រេចហើយចូលរួមមង្គលការរបស់នាង។ លោកនិយាយថា«ថ្ងៃ១០ហ្នឹង(ធ្នូ) ខ្ញុំទៅការគាត់តើបង! ព្រោះឮថាគាត់មិនសូវហៅតារាច្រើនផង បើចោលអាក្រក់មើលណាស់!»។ លោកអះអាងថា ស្វាមីរបស់ប៊ីរីយ៉ា មិនមែនជាតារាសិល្បៈនោះទេ ប៉ុន្តែលោកមិនច្បាស់ពីបុរសរូបនេះឡើយ។ លោកនិយាយថា«ខ្ញុំអត់បានទទួលសំបុត្រគាត់ទេ ប៉ុន្តែគាត់ខលប្រាប់ ហើយខ្ញុំឲ្យទុកនៅអាផល្លីកា(ពិធីការិនីប៉ុស្ដិ៍លេខ៣) ចាំដល់ពេលទៅ បានខលរកគ្នា!»។ លោកអះអាងថានាងប្រហែលមានហេតុផលផ្ទាល់ខ្លួន ទើបមិនទាន់ចង់និយាយពីរឿងនេះ៕
សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com
Bony ugly fake nose with nasty arrogant personality
It is hard to find Natural beuaty in Cambodia.