ព្រះ​សីហនុ​ជាប់​លេខ ២ ក្នុង​លោក​ពី Trip Advisor

ឆ្នេរកោះ​រ៉ុង​ក្នុង​ខេត្ត​ព្រះសីហនុ​ដ៏ស្រស់ស្អាត​។

ឆ្នេរកោះ​រ៉ុង​ក្នុង​ខេត្ត​ព្រះសីហនុ​ដ៏ស្រស់ស្អាត​។ ឈឹម ស្រីនាង



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ វេបសាយ​បណ្ដុំ​មតិ​អ្នក​ទេសចរ​ដ៏ល្បីល្បាញ​ទូទាំង​ពិភពលោក Trip Advisor ទើបតែ​ប្រកាស​ពី​ទិសដៅ​ដែល​កំពុង​ទទួល​បាន​កំណើន​ប្រជាប្រិយភាព​ខ្លាំង​តាមរយៈ​កម្មវិធី​បោះឆ្នោត​មួយ មាន​ឈ្មោះ​ថា Travelers’ Choice awards ប្រចាំ​ឆ្នាំ​២០១៤ ដោយ​ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ ២​។

នៅ​ដំណាក់កាល​ជ្រើសរើស​ចុងក្រោយ​នៃ​វគ្គ 10 Destinations on the rise World ទីក្រុង​បី​នៅ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មាន​ឈ្មោះ​ក្នុង​បញ្ជី​កំពូល​ទាំង​១០​។

ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​ក្រុង​ដាណាង ប្រទេស​វៀតណាម លេខ​២​ក្រុង​ព្រះសីហនុ ប្រទេស​កម្ពុជា លេខ​៣​ក្រុង​លីម៉ាសូល ប្រទេស​ស៊ីប លេខ​៤ ក្រុង​អ៊ាវណាង របស់​ថៃ លេខ​៥​ទីក្រុង​បូ្រដាម នៅ​តួកគី លេខ​៦ ក្រុង​ណាហា ប្រទេស​ជប៉ុន លេខ​៧ ក្រុង​ហ៊ូហ្គាដា ប្រទេស​អេហ្ស៊ីប លេខ​៨ ក្រុង​កាហ្សាន ប្រទេស​រុស្ស៊ី លេខ​៩ ​ក្រុង​ម៉ាណូស ប្រទេស​ប្រេស៊ីល និង​លេខ​១០ ទីក្រុង​អេឡាត ប្រទេស​អ៊ីស្រាអែល។

ទីក្រុង ដាណាង ដែល​ជាប់​លេខ​១ របស់​វៀតណាម​មាន​គោលដៅ​សំខាន់​ធំ​បី​បាន​ទាក់ទាញ​ទេសចរ​ទៅ​ទស្សនា​ដូចជា តំបន់​រមណីយដ្ឋាន​លីញអ៊ុង ដែល​មាន​រូប​ចម្លាក់​ព្រះនាង​គង់ស៊ីអ៊ីម​កម្ពស់​៦៧​ម៉ែត្រ តំបន់​ទេសចរណ៍​ឆ្នេរខ្សាច់​ស​ដាច់​គេ ណុនណុក រមណីយដ្ឋាន​សុនត្រា (Son Tra Mountain​) ឬ​តំបន់​ភ្នំ​ស្វា (Monkey Mountain) ជាដើម និង​កន្លែង​ទាក់ទាញ​ដទៃ​ទៀត​សរុប​៧៥ កន្លែង។

ចំណែក​សម្រស់​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​វិញ​ក៏​មិន​ចាញ់​គេ​ប៉ុន្មាន​ដែរ ដោយ​គេ​បាន​កត់សម្គាល់

ចំណុច​ទាក់ទាញ​ទាំងនេះ​ហើយ​ដែល​ធ្វើឲ្យ​ព្រះសីហនុ​ជាប់​ជា​តំបន់​ទេសចរណ៍​មាន​កំណើន​ប្រជាប្រិយភាព​ខ្ពស់​ពី​ការ​បោះឆ្នោត​របស់​មនុស្ស​ទូទាំង​ពិភពលោក៕


What Next?

Recent Articles

3 Responses to "ព្រះ​សីហនុ​ជាប់​លេខ ២ ក្នុង​លោក​ពី Trip Advisor"

  1. អាឡេវ says:

    គេភ្លេចថែមលេខសូន្យពីក្រោយទេដឹង!

  2. Kdorsamrangsy says:

    គឹតទៅប្រទេសខ្មែរពិតជាអភ័ព្វណាស់ដែលមានមនុស្សដួចជាអាឡេវឡប់។គេរើសតែដប់បែជាឡប់ទោជាម្ភៃ(២ថែមសូន្យ)

  3. i,khmer says:

    No…they don’t put another zero behind it cause a lots of number 1 floating on water…it’s one of the disgusting beach in Asia!!! …spit…spit