លោក កឹម សុខា មិនចុះញ៉មចំពោះការគំរាមដកពីតំណែង

លោក កឹម សុខា ស្វាគមន៍​ពលរដ្ឋ​ក្នុង​វេទិកា​នៅ ស្រុក​រមាស​ហែក ពី​ថ្ងៃ​សៅរ៍។

លោក កឹម សុខា ស្វាគមន៍​ពលរដ្ឋ​ក្នុង​វេទិកា​នៅ ស្រុក​រមាស​ហែក ពី​ថ្ងៃ​សៅរ៍។ រូបថតៈ ហ្វេសប៊ុក កឹម សុខា



ភ្នំពេញប៉ុស្តិ៍

ស្វាយរៀងៈ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​បី​ដូច​ជា​មិន​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​គំរាម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ការ​ដក​រូប​លោក​ចេញ​ពី​អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា​ឡើយ ដោយ​លោក​បាន​គូស​បញ្ជាក់​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​រយ​នាក់​នៅ​ក្នុង​វេទិកា​មួយ​ថា «យើង​ត្រូវ​តែ​ធ្វើ​បន្ត​ទៀត» នូវ​អ្វី​ដែល «យើង​ធ្វើ​ទៅ​មាន​ប្រតិកម្ម​ពី​គូបដិបក្ខ»។

លោក សុខា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​វេទិកា «រាស្ត្រ​និង​តំណាង​រាស្ត្រ» នៅ ភូមិ​តាត្រាវ ឃុំ​កំពង់​ត្រាច ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​សៅរ៍។ ការ​ថ្លែង​របស់​លោក សុខា នេះ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ជា​ថ្មី​ទៀត ពី​ការ​ដក​តួនាទី​ថ្នាក់​ដឹក​នាំ​រដ្ឋសភា​របស់​សមាជិក​បក្ស​ប្រឆាំង។ ការ​ព្រមាន​ជា​ថ្មី​របស់​លោក ហ៊ុន សែន នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​ព្រមាន​ចំៗ ទៅ​លើ​លោក សុខា ដែល​នៅ​តែ​បន្ត​ប្រើ​វោហាសាស្ត្រ​ធ្វើ​ការ​រិះគន់​ឥត​សំចៃ​មក​លើ​គណបក្ស​ប្រជាជន​បើ​ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ បាន​ចុះ​កិច្ច​ព្រម​ព្រៀង បញ្ចប់​វិបត្តិ​នយោបាយ ហើយ​បាន​ចូល​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ជាមួយ​គ្នា​ហើយ​ក្តី។

លោក សុខា បាន​ថ្លែង​បញ្ជាក់​ថា៖ «ឮ​គេ​សម្លុត​អ៊ីចេះ សម្លុត​អ៊ីចុះ មាន​បង​ប្អូន​ខ្លះ​បាន​សួរ​ខ្ញុំ​ថា ភ័យ​ហ្អេ? ខ្ញុំ​ជម្រាប​ជូន​នយោបាយ ពេល​ដែល​គូបដិបក្ខ​របស់​យើង ប្រតិកម្ម​ប្រឆាំង​យើង រក​រឿង​យើង​មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ ធ្វើ​ត​ទៅ​ទៀត​ទៅ តែ​បើ​គូ​បដិបក្ខ គូ​ប្រកួត​យើង លើក​ជើង​យើង សរសើរ​យើង​អាហ្នឹង​ភ័យ​ខ្លួន​ឲ្យ​ហើយ​ទៅ តិច​ទៀត​ហ្នឹង​អាលាយ​ហើយ»។

នៅ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​រាជធានី​កាល​ពី​សប្តាហ៍​មុន​លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក កឹម សុខា មិន​គួរ​ទៅ​ក្រៅ​ហើយ​ធ្វើ​ការ​រិះគន់​អ្នក​ដទៃ​ទេ ដោយ​លោក​ព្រមាន​ថា ប្រសិន​បើ​មាន​ការ​រិះគន់​គណបក្ស​ប្រជាជន​នៅ​ក្រៅ​រដ្ឋសភា​ទៀត លោក កឹម សុខា អាច​នឹង​ត្រូវ​គេ​ដក​ពី​តំណែង​អនុ​ប្រធាន​ទីមួយ​រដ្ឋសភា។

នៅ​ឯ​វេទិកា​សាធារណៈ​មួយ នៅ​ក្នុង ខេត្ត​ព្រះ​សីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ លោក កឹម សុខា បាន​ធ្វើ​ការ​រិះគន់​គណបក្ស​កាន់​អំណាច ចំពោះ​អ្វី​ដែល​លោក​ហៅ​ថា បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូចជា​សមុទ្រ​ជា​ដើម ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន និង​សមាជិក​បក្ស ដែល​មិន​បាន​អភិវឌ្ឍ​តំបន់​នោះ។

លោក សុខា ថ្លែង​ថា៖ «ថ្មីៗ​នេះ ដោយ​សារ​តែ​យើង ជាប់​រវល់​ការ​បង្កើត​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី [គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត] បញ្ហា​វិវាទ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ។ ប៉ុន្តែ​ចាប់​ពី ឆ្នាំ​២០១៥ ខាង​មុខ​នេះ​តទៅ​វា​ដល់​ពេល​ត្រូវ​ដោះ​ស្រាយ​ករណី​ជម្លោះ​ដីធ្លី​ដ៏​ធំ សម្រាប់​ប្រជា​ពលរដ្ឋ ជា​ពិសេស​ករណី​ទ្រព្យ​សម្បត្ដិ​ជាតិ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ខេត្ត​ព្រះ​សីហនុ»។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ចោទ​ប្រកាន់​លោក កឹម សុខា ថា ជា​អ្នក​អុជអាល​ដោយ​បង្ក​ឱ្យ​មាន​បញ្ហា​ជា​ជាង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ តាម​រយៈ​បណ្តាញ​រដ្ឋាភិបាល​ឲ្យ​បាន​សម​ស្រប។

លោក​បាន​ថ្លែង​ថា៖ «[យើង] មិន​អាច​ទទួល​យក​ឥរិយាបថ​បះ​បោរ​របស់​ឯកឧត្ដម កឹម សុខា បាន​ទេ។ សូម​អញ្ជើញ​មក​ពិភាក្សា​គ្នា​នៅ​ក្នុង​រដ្ឋសភា។ សភា​គឺជា​កន្លែង​សមរម្យ​សម្រាប់​ការ​តស៊ូ​មតិ»៕


What Next?

Recent Articles

4 Responses to "លោក កឹម សុខា មិនចុះញ៉មចំពោះការគំរាមដកពីតំណែង"

  1. says:

    គេនិយាយត្រូវថាគេអុជអាលពួកអាកុម្មនិសវាធ្វើអីនកន្លងមក
    មិនអ្នកណារារះវាដល់ពេលឥឡូវមានអ្នករារាំថាគេនឹងអុជអាល។

  2. Anonymous says:

    ,,,,,,,,,,,,,,, ……….. កុំបាន តែថា , ប្រយ័ត្ន ដូច បក្ស ហ្វុន​ ស៊ីនប៉ិច . !!!!!!!!!!!!!

  3. ★★★ says:

    អាអាចម៍! ទិញមិនលក់, សំឡុតមិនខ្លាច…. តែអោយតំណែងយក

  4. Sok sereyboth says:

    ទោះយ៉ាងណាក៏កឹម សុខាគ្រាន់បើជាងពួកអាលក់ទ្រព្យសម្បត្តជាតិ និងលួចប្លន់ដីប្រជាជន ជាពិសេសគឺប្លន់សន្លឹកឆ្នោតប្រជាជន ។