កាលពីថ្ងៃសៅរ៍ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានអំពាវនាវឲ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងវិលត្រឡប់មកកាន់គណបក្សហ្វ៊ុនស៊ិនប៉ិចវិញមុនពេលព្រះអង្គបានដាស់តឿនដល់ស្ត្រីនានាកុំឲ្យជឿជាក់ព្រះអង្គ ព្រោះថាអាចមានគ្រោះថ្នាក់ដោយសារតែព្រះអង្គ។
ពេលមានបន្ទូលអំឡុងពិធីជួបជុំដ៏ពិសេសមួយរបស់អ្នកគាំទ្រគណបក្សហ្វុ៊នសិុនបិុចនៅបរិវេណប៊ីឡាញក្នុងរាជធានីភ្នំពេញ ដែលត្រូវបានធ្វើឡើងដើម្បីប្រាប់ឲ្យដឹងពីការវិលត្រឡប់របស់ព្រះអង្គទៅធ្វើជាប្រធានគណបក្សរាជានិយមវិញក្នុងពេលឆាប់ ព្រះអង្គម្ចាស់ រណឫទ្ធិ បានបដិសេធថា ការវិលត្រឡប់របស់ព្រះអង្គមិនមែនមានបំណងបំបែកសំឡេងរបស់គណបក្សសង្គ្រោះជាតិឡើយ។
ព្រះអង្គម្ចាស់ រណឫទ្ធិ បានប្រាប់អ្នកគាំទ្ររបស់ព្រះអង្គដែលបានមកជួបជុំគ្នាថា “យើងមានគោលដៅតែមួយគត់ គឺដើរតាមសម្តេចឪ [នរោត្តម សីហនុ] ដើម្បីបម្រើជាតិ”។
ព្រះអង្គម្ចាស់បានមានបន្ទូលបន្ថែមថា “សូម ឯកឧត្តម កឹម សុខា កុំព្រួយបារម្ភអី។ ហើយប្រសិនបើឯកឧត្តមគឺជាបុគ្គលម្នាក់ដែលមានឆន្ទៈបម្រើជាតិ ហេតុអ្វីបានជាមិនមកជួបខ្ញុំ?។ អ្នករាជានិយមមានចិត្តទូលាយ។ ប្រសិនបើគណបក្សសង្គ្រោះជាតិចង់មក សូមអញ្ជើញមក យើងស្វាគមន៍ជានិច្ច”។
លោក កឹម សុខា ដែលធ្លាប់ជាសមាជិកព្រឹទ្ធសភារបស់គណបក្សហ្វុ៊នសិុនបិុចចាប់តាំងពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២មិនអាចទាក់ទងសុំការអត្ថាធិប្បាយទាក់ទិននឹងការអញ្ជើញរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ បានឡើយ។
ពេលមានបន្ទូលទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គម្ចាស់ រណឫទ្ធិ បន្ទាប់មកបានលើកឡើងអំពីភាពខ្លាំងផ្លូវភេទរបស់ព្រះអង្គ ដើម្បីជាការដាស់តឿនមួួយដល់អ្នករិះគន់ទាំងឡាយណាដែលគិតថា ព្រះអង្គគ្មានសមត្ថភាពក្នុងការដឹកនាំគណបក្សហ្វុ៊នសិុនបិុចឲ្យទទួលបានជោគជ័យឡើងវិញ។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “សម្តេចក្រុមព្រះត្រឡប់មកវិញហើយ ។ ឯកឧត្តម ឯកឧត្តមមួយចំនួនមើលមកខ្ញុំថាមានអាយុ៧១ឆ្នាំទៅហើយ ប៉ុន្តែ ខ្ញុំចង់ប្រាប់ដល់ស្ត្រីនានាថា កុំជឿជាក់មកលើតាអាយុ៧១ឆ្នាំនេះឲ្យសោះ ហើយកុំចង់សាកប្រយ័ត្នមានគ្រោះថ្នាក់”។
នៅក្នុងសន្និសីទកាសែតមួយកាលពីដើមឆ្នាំនេះ ព្រះអង្គម្ចាស់ក៏បានអួតអាងអំពីភាពខ្លាំងរបស់ព្រះអង្គដែរថ្វីបើព្រះអង្គមានព្រះជន្មច្រើនយ៉ាងនេះក៏ដោយ ដោយព្រះអង្គបានប្រៀបធៀបព្រះកាយរបស់ព្រះអង្គទៅនឹងរថយន្តដ៏ចាស់មួយថា “នៅតែអាចបើកបរបានយូរ” ដដែល ហើយព្រះអង្គបានអំពាវនាវដល់អ្នកកាសែតជាស្ត្រីឲ្យមកចូលរួមឲ្យបានកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍សន្និសីទកាសែតផ្សេងៗរបស់គណបក្សហ្វុ៊នសិុនបិុចនាថ្ងៃអនាគត។
លោក សម រង្ស៊ី ដែលបានត្រឡប់ពីប្រទេសបារាំងមកវិញកាលពីម្សិលមិញ បានប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានថា លោកមិនបារម្ភចំពោះការអំពាវនាវរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ឲ្យនរណាម្នាក់នៅក្នុងបក្សរបស់លោកចុះចូលជាមួយព្រះអង្គនោះឡើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា ពលរដ្ឋខ្មែរយល់យ៉ាងច្បាស់ថា មានតែគណបក្សសង្គ្រោះជាតិតែមួយគត់ដែលអាចនាំការផ្លាស់ប្តូរជូនកម្ពុជាបាន”។
ព្រះអង្គម្ចាស់ រណឫទ្ធិ នឹងត្រូវជ្រើសតាំងជាប្រធានគណបក្សហ្វុ៊នសិុនបិុចឡើងវិញនៅសមាជបក្សដ៏ពិសេសមួយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ពោលគឺប្រាំបីឆ្នាំ បន្ទាប់ពីព្រះអង្គត្រូវបានបណ្តេញចេញពីតំណែងជាប្រធានគណបក្សនេះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្សដែលបានរិះគន់ការវិលត្រឡប់របស់ព្រះអង្គម្ចាស់ រណឫទ្ធិ ថាជា “គ្រោះភ័យ” បានលើកឡើងថា វាមិនមែនជារឿងថ្មីទេសម្រាប់ព្រះអង្គដែលអួតអាងអំពីរឿងផ្លូវភេទ។
ព្រះអង្គម្ចាស់ សិរីរ័ត្ន បានមានបន្ទូលដោយសំដៅទៅលើរឿងរកាំរកូសនៅក្នុងគ្រួសាររបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលកើតឡើងស្របពេលដែលព្រះអង្គជួបបញ្ហាមួួយចំនួនក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ថា “បញ្ហានេះហើយដែលធ្វើឲ្យព្រះអង្គមានបញ្ហាកាលពីលើកមុន”។
ប៉ុន្តែ ព្រះអង្គម្ចាស់ សិរីរ័ត្ន បានលើកឡើងទៀតថា ព្រះអង្គនឹងមិនប្រឆាំងចំពោះការវិលត្រឡប់របស់ព្រះអង្គម្ចាស់ រណឫទ្ធិ មកធ្វើជាមេដឹកនាំគណបក្សហ្វុ៊នសិុនបិុចឡើងវិញឡើយ ដោយសារមេដឹកនាំបច្ចុប្បន្នរបស់គណបក្សនេះកំពុងត្រៀមខ្លួនចាកចេញហើយ។
ព្រះអង្គម្ចាស់បានមានបន្ទូលថា “យើងទទួលយកការស្នើរបស់ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី និងលោក ញឹក ប៊ុនឆៃ ដែលយាងព្រះអង្គម្ចាស់ រណឫទ្ធិ មកដឹកនាំគណបក្សនេះវិញ ដោយមានការផ្តល់យោបល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យើងនឹងធ្វើតាមដូច្នោះ”៕ស៊ុយឈាង
ពីមុនហ៊្វុនសិនបិុចប្រៀបបាននឹងភូមិគ្រឹះដ៏ស្តុកស្តមមានសព្វមានគ្រប់ ទោះជាមិនអាចដូចបរមរាជវាំងក៏ដោយចុះ តែសព្វថ្ងៃនៅសល់អ្វីទៀត វាមិនខុសពីខ្ទមកំសត់ ហើយសង់បែបអាណាធិតេយ្យតាមចិញ្ចើមថ្មល៉ាយូ មិនដឹងត្រូវរុះចោលពេលណាទេ។
អីប្រញាប់ម្លេះព្រះអង្គ គ្រាន់តែបានកាន់ប្រធានបក្សហ្វុនសុីនបិុចភ្លៀមមិនទាន់ក្តៅគូថផងចង់មកបំបែក បំបាក់កថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិទាំងងងើលព្រោះម្ចាស់លុយ(ប្សប្រជាជន)គេគំរាមឲ្យមក ធ្វើកិច្ចការនេះហើយមែនទេ។ វាគ្មានអីចម្លែកនោះទេតែកាលណាយកលុយពីគេហើយគឺត្រូវតែបំរើឲ្យគេកុំឲ្យម្ចាស់លុយគេមាន ការខកចិត្ត
He is a stupid prince, he is droning in the lake , while khem Sokha and Sam Raingsy are in a big ship! He is droning and calling for help! No one help, and let he dies alone in a big wave! Who join him? Really stupid prince! Heisted to live in big house, now he is living in very small broken house!
ដល់ថ្នាក់អំពាវនាវ អោយ គេ ទៅជួបហេីយ។ អោយតែមានឆន្ទៈ ពិតប្រាកដ សំរាប់ប្រយោជន៏ ជាតិ សិនទៅ។
ម្តងនេះរកស្រីអ្នកកាសែត អ្នកនយោបាយចាស់ ក្រៅពីលេីកជេីងនិយម ហុឺ —–?????? ឪកាសដូចជាខ្លីហេីយ ទ្រង់។
សំនៀង
WHY HIS NOT CALL TAR LOU LAY SRENG???? AH CHHEARM THORKK!!!!!
ព្រះអង្គម្ចាស់ នរោត្តមរណរិទ្ធ ចាស់ហើយ មិនសំរាក អោយស្រួលព្រះកាយ នៅប្រឹង ធ្វើអោយ
ជាប់ឈ្មោះ ស្អុយ ជាបន្ត ទៅទៀត !
the prince of monies**************even if he got monies from CPP all those monies is belonging to this nation any way. why CPP have the right to spending that monies for their interest. PEACE FOR ALL
បើនរណាជឿងព្រះអង្គច្បាស់ជាសល់ថង់ទទេហើយ។ ខ្ញុំជឿព្រះអង្គតាំងពីបោះឆ្នោតឆ្នាំ១៩៩៣ម្លេះ តែឥឡូវឈប់ជឿទៀតហើយព្រះអង្គ។