លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានលើកបន្តុបដោយវៀតណាមបន្ទាប់ពីពួកគេផ្តួលរំលំរបបខ្មែរក្រហម ប៉ុន្តែ ដែលក្រោយមកត្រូវបានដកចេញពីតំណែងវិញ និងឃុំខ្លួននៅក្នុងប្រទេសវៀតណាមនោះ បានប្រកាសផែនការដាក់ពាក្យប្តឹងប្រទេសជិតខាងភាគខាងកើតរបស់កម្ពុជាមួយនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។
លោក បែ៉ន សុវណ្ណ ដែលពេលេនះជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកនឹងដាក់ពាក្យបណ្តឹងនេះនៅដើមឆ្នាំនេះ ដោយទទួលបានជំនួយហិរញ្ញវត្ថុពីពលរដ្ឋខ្មែរមិនបញ្ចេញឈ្មោះរស់នៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងផ្តល់ថវិកាដល់លោកសម្រាប់ជួលមេធាវីបរទេស។
លោកបានមានប្រសាសន៍ថា សំណុំរឿងនេះនឹងផ្តោតលើការឈ្លានពានរបស់វៀតណាមចូលមកក្នុងទឹកដីកម្ពុជា ដែលបានឈានទៅដល់ការបណ្តេញរបបខ្មែរក្រហមចេញពីអំណាចនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
លោកបានលើកឡើងថា “ជាការពិតខ្ញុំនឹងដាក់ពាក្យប្តឹងរដ្ឋាភិបាលវៀតណាមជុំវិញថ្ងៃ៧មករា ឆ្នាំ១៩៧៩ ពីព្រោះវៀតណាមអះអាងថា ពួកគេបានមកជួយកម្ពុជា ប៉ុន្តែ ធាតុពិតពួកគេមានបំណងអាក្រក់ដើម្បីលេបត្របាក់ទឹកដីកម្ពុជា”។
លោក ប៉ែន សុវណ្ណ ខ្លួនឯង គឺជាមនុស្សម្នាក់ស្ថិតក្នុងចំណោមអតីតជនកុម្មុយនិស្តខ្មែរមួយក្រុមដែលបានភៀសខ្លួនចេញពីកម្ពុជា បន្ទាប់ពីខកចិត្តចំពោះខ្មែរក្រហម ហើយក្រោយមកបានវិលត្រឡប់មកវិញនៅមុនពេលឈ្លានពានរបស់អាជ្ញាធរវៀតណាមដែលបានផ្តួលរំលំរបប ប៉ុល ពត។ លោកគឺជានាយករដ្ឋមន្ត្រីទី១ប្រចាំប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហម ប៉ុន្តែ ត្រូវបានវៀតណាមដកចេញពីអំណាចទាំងបង្ខិតបង្ខំនៅចុងឆ្នាំ១៩៨១ដោយសារតែលោកបានអំពាវនាវឲ្យដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកនឹងលើកយកមកធ្វើជាភ័ស្តុតាងបង្ហាញពីចេតនាក្រក់របស់វៀតណាម ដូចជាការចាប់ខ្លួនលោក ព្រមទាំងយុទ្ធនាការក៥ដ៏មហន្តរាយ ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់បាត់បង់ជីវិត ខណៈពេលត្រូវគេបញ្ជូនឲ្យទៅជំនួយដល់កម្លាំងទ័ពនៅព្រំដែនថៃ ដើម្បីទប់ទល់ជាមួយខ្មែរក្រហមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០។
លោកបានបន្តថា “រដ្ឋាភិបាលវៀតណាមបានកាឡៃប្រវត្តិសាស្ត្រជុំវិញថ្ងៃ៧មករាឆ្នាំ១៩៧៩ ហើយរដ្ឋាភិបាលវៀតណាមបានឃុំខ្លួនខ្ញុំនៅភាគខាងលិចទីក្រុងហាណូយអស់១០ឆ្នាំ និង៥២ថ្ងៃ មុនពេលខ្ញុំត្រូវបានដោះលែងដោយកិច្ចព្រមព្រៀងទីក្រុងបា៉រីសថ្ងៃ២៣ តុលា”។
ស្ថានទូតវៀតណាមមិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងបញ្ហានេះ៕សុខុម
គំនិតវង្វេងវង្វាន់ម្យា៉ងទៀតហើយ ខ្លួនឯងយកកូនលេខាបក្សវៀតណាម និងកើតបានកូនពូនបានជាចៅរាប់ភ្លេច សំខាន់ជាងនេះទៀត បែ៉ន សុវណ្ណតែងតែ ចង់ដណ្តើមយកថៃ្ង៧ មករា ជាស្នាដៃខ្លួន ដែលតែងតាំងខ្លួនឯងជា បីតា ៧មករា ឥឡូវបែរជាចង់យក៧មករា ធ្វើជាល្ខោនទៅវិញ។ យក៧មករា តាមការបន្លំប្រវត្តិសាស្ត្រមិនបាន មកចង់បំផ្លាញ៧មករាទៅវិញ សុំយក បែ៉ន សុវណ្ណ ទៅស្កែនមើលខួរក្បាលផង ក្រែងមានបញ្ហាទេដឹង?
Goood idea ,we support u
Funny!!!!!
Baby egg wants to against stone.
Kid of kindergarden wants to against student of an University.
Vietnam had enough reason to attack Khmer Rouge, that’s why Vietnam was able to remain in Khmer teritory for 10 years. Pen Sovenn just waste money on lawyer for nothing.
Penn Sovan is too stupid. He can do nothing to Vietnam.
I strongly support you to sue VN to ICC. Justice has to be done for Cambodia.
នេះជាការរង់ចាំ យូរណាស់មកហេីយ ពីប្រតិកម្មលោក ប៉ែន សុវណ្ណ ក្នុងអាណានិគម វៀត ណាម និង មូលហេតុនៃអាណានិគម ព្រមទាំង ល្បិចកិច្ចកល ក្រោយ ឆ្នាំ ១៩៩១ ក្នងការបន្ត អាណានិគមនេះ។
ខ្មែរក្នុងស្រុក និង ក្រៅស្រុក រួមឧបត្ថម្ភ ដល់ការបំភ្លឺ ដល់ប្រជាជាតិខ្មែរ និង អន្តរជាតិ។
ការពត គង់តែនឹងលេចចេញ ទោះបីពួកអាណានិគម និង អ្នករួចខ្លួន ចង់បិទបាំងយ៉ាងណាក៏ដោយ។
ទង្វេីនៃរបបកានអំណាចបានបង្ហាញអោយឃេីញច្បាស់ នៅពេលជំរុញ ការកាប់ព្រៃឈេី ដឹកជញ្ជូនជាប្រព័ន្ធ និង ការប្រមូលដីធ្លី និង ធនធានរែ នៅពេលដែល ថវិកាអភិវឌ្ឍន៏ កាត់បន្ថយ និង បណ្តឹងការពិនិត្យ។ ការប្រមូលសម្បត្តិរាប់ឃ្លាំង និង គ្រប់ខេត្ត បានធ្វេីអោយ វៀត ណាម ក្លាយខ្លួនទៅជាប្រទេស ឧស្សាហកម្ម។ ខ្មែរមេីលឃេីញច្រេីនណាស់ពីមធ្យោបាយទាំងនេះ។
សំនៀង
ខ្ញុំចូលចិត្តអាន ទស្សនៈ របស់ លោក judge
ចង់បន្ថែមបន្តិចថា មនុស្ស ដែលខុសពីសត្វ កឹនៅត្រង់ចេះកែ លំអខ្លួន ឡើងវិញក្រោយពីមានការភ្លាំងភ្លាត់ ឫ មានកំហុស។
ការជួយគ្នាទៅវិញទៅមក ជាការចាំបាច់ ដើម្បីរស់សុខដុមទាំងអស់គ្នា តែបើជួយក្នុងន័យ ហុតសម្ល សម្លឹងកាក មិនបាច់លាក់ទេ យូរ ឆាប់គងតែគេដឹង ។ គេធ្វើថ្ងៃនេះមិនបាន គេនឹងធ្វើក្រោយ ហ្នុងហើយពន្លកនៃគំនុំ!
ខ្មែរនៅ តូចដូច្នេះ គឺព្រោះ គំនុំ។ ដូនតាលើកឡើងថា ទឹកធំត្រីស៊ីស្រមោច ទឺកហោចស្រមោចស៊ីត្រី
សូមនាំគ្នា ស៊ីគ្នា តទៅទៀត ច៎ោះ!។
Mr. SOVANN we’re the Khmer people will support you and we convince you to do so ASAP Thank.
គាំទ្រចំពោះរឿងនេះ100% ការពារកុំអោយវៀតណាមមានគំណិតអាក្រក់មកលើកម្ពុជា។ ធ្វើបានតិចគ្រាន់បើជាងមិនធ្វើ អោយតែលោក ធ្វើអោយប្រាកដ មិនលេសឡុញ យកលុយជំនួយមកចាយ ហើយសូមធ្វើដូចភ្លៀងរលឹមប្រកបដោយភាពមុឺងម៉ាត់
ប្ដឹងពួកអាយួនឈ្លានពាននេះ ICC
ដើម្បីលាតត្រដាងល្បិចកល់ពួកយួនឈ្លានពាន ឱ្យបរទេសគេបានដឹងឮ
ពីល្បិចមហាអាក្រក់របស់រដ្ឋាភិបាលសាសន៍យួនតិរច្ឆាន ។
YES THIS IS A BEST TIME FOR HIM AFTER HIS WAITING FOR LONG YEARS. IF HIS NOT A LAST POLITIC CARD OF YOURN HANOI…….YOURN WILL SET UP TO KILL HIM SOON.
even he was marry to Viet top leader’s daughter but his brain still be a Cambodian other wide he can be like Mr strong man of Cambodia. he was the one that knew all those Viet policy. unlike some bodies knew and pretending they knew nothing at all. shame on you Mr……………………………………….peace for all
ល្បិចកល នយោបាយ វៀតណាម ជ្រៅណាស់ បើ យើងមើល សើរ ៗ មិនដឹងនោះទេ !