ដោយ អ៊ុង សេរីវុទ្ធ
2015-01-12
RFA

ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៣ ទីដែលគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមធ្វើបាតុកម្ម។ RFA/Van Vichar
នៅថ្ងៃទី ១២ មករានេះ ពលរដ្ឋមានជម្លោះដីធ្លីមកពីសហគមន៍ចំនួន៣ ស្នើសុំសាលារាជធានីភ្នំពេញ ធ្វើបាតុកម្មអហិង្សា នៅលានប្រជាធិបតេយ្យរយៈពេល១ខែ ដើម្បីឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ចប់វិបត្តិដីធ្លីពួកគាត់ ដោះលែងសកម្មជនដីធ្លី និងសកម្មជនដទៃទៀតពីពន្ធនាគារ និងបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។
សេចក្ដីជូនដំណឹងរបស់សហគមន៍ដីធ្លី មានសហគមន៍បុរីកីឡា សហគមន៍ព្រលានយន្តហោះអេសអូសអេស (SOS) សមាគមស្ត្រីបឹងកក់ និងបណ្ដាញអតីតស្ត្រីបឹងកក់ ដែលនឹងរៀបចំបាតុកម្មអហិង្សា ចាប់ពីថ្ងៃទី២០ មករា ដល់ ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៥ ចាប់ពីម៉ោង ៧ព្រឹក ដល់៥ និង៣០នាទីល្ងាច ជារៀងរាល់ថ្ងៃ។
ឆ្លើយតបនឹងការស្នើសុំនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា សាលារាជធានីភ្នំពេញពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយលិខិតរបស់សហគមន៍ដីធ្លីទាំងនោះ ខុសបែបបទរដ្ឋបាល ដូច្នេះសាលារាជធានីភ្នំពេញ តម្រូវឲ្យពួកគាត់រៀបចំឡើងវិញ មុននឹងសម្រេចបែបណានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទំនាស់ដីរវាងមេទាហាននិងពលរដ្ឋនៅខេត្តតាកែវឡើងដល់តុលាការ
- ជម្លោះដីធ្លីរវាងក្រុមហ៊ុនចិននិងពលរដ្ឋឃុំកោះស្ដេចមិនទាន់មានដំណោះស្រាយ
- មន្ត្រីក្រសួងធម្មការអះអាងជាថ្មីថាមិនមានការដោះដូរឬលក់ដីអគារពុទ្ធសាសនបណ្ឌិត្យ
- សហគមន៍រងគ្រោះដីធ្លីស្នើឲ្យរដ្ឋាភិបាលបញ្ឈប់គម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច
- ពលរដ្ឋឃុំកោះស្ដេចអះអាងថាសន្តិសុខក្រុមហ៊ុនចិនប៉ុនប៉ងដុតផ្ទះបង្ខំបណ្ដេញចេញ
- អ្នកភូមិនៅសៀមរាបចោទក្រុមហ៊ុនវៀតណាមថាដុតបំផ្លាញទីជម្រកពួកគេ
- តំណាងជនជាតិព្នងខេត្តមណ្ឌលគិរីគ្រោងបកអាក្រាតក្រុមហ៊ុនវៀតណាមពីការរំលោភដីធ្លី
- ពលរដ្ឋខេត្តព្រះសីហនុបន្តស្នើអាជ្ញាធរចាត់វិធានការចំពោះសកម្មភាពចាក់ដីឆ្នេរធ្វើកម្មសិទ្ធិ
- ពលរដ្ឋពីរក្រុមនៅភ្នំពេញថ្មីដណ្ដើមកាន់កាប់ដីមួយកន្លែងបន្ទាប់ពីឈ្នះក្តី
Most people say no vote for this stupid prince!
គិតថា ត្រូវតែអនុញ្ញាត។ សុំអនុញ្ញាតិទៅ តែត្រូវទទួលខុសត្រូវអានាម័យ និងការសំអាតទីលានឡើងវិញ ព្រមទាំងធ្វើអ្វីតាមច្បាប់កំណត់។
ឲ្យធ្វើទៅ!