ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
ក្រុមមន្ត្រីសិទ្ធិមនុស្សជំរុញឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ឲ្យជួយអន្តរាគមន៍លើករណីដែលភាគីថៃនៅតែបន្តបាញ់សម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ទាប់ ដែលឆ្លងដែនទៅប្រទេសជិតខាងមួយនេះ ។
នគរបាលកម្ពុជាកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥នេះឲ្យដឹងថា ពលរដ្ឋខ្មែរ២នាក់ក្នុងចំណោម៤នាក់ ត្រូវបានទាហានឈុតខ្មៅថៃប្រើកាំភ្លើងបាញ់រះបណ្ដាលឲ្យស្លាប់ និងដុតបំផ្លាញសាកសពចោលស្ថិតនៅត្រង់ចំណុចស្រុកខ្លងហាត ខេត្ដស្រះកែវ ប្រទេសថៃ ដែលជាប់នឹងស្រុកសំពៅលូន ខេត្ដបាត់ដំបង ។
អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងបច្ចុប្បន្នជាអ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា បញ្ហាទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរកើតឡើងដដែលៗព្រោះតែភាពកំសោយរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនមានការងារគ្រប់គ្រាន់សម្រាប់ប្រជាជនខ្លួន ដែលបណ្តាលឲ្យពួកគេឆ្លងដែនខុសច្បាប់ ។ លោកបន្តថា មធ្យោបាយមានពីរ គឺរដ្ឋាភិបាលគួរតែបង្កើតការងារឲ្យពលរដ្ឋខ្លួនឯងឲ្យបានគ្រប់គ្រាន់ មិនបាច់ទៅរកស៊ីស្រុកគេ ហើយករណីមួយទៀតត្រូវតែដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សឲ្យជួយអន្តរាគមន៍ ។
លោក អ៊ូ វីរៈ មានប្រសាសន៍ថា «ត្រូវតែពង្រឹងខ្លួនឯង ឥឡូវហ្នឹងប្រជាពលរដ្ឋយើងចេះតែទៅហ្នឹង[ប្រទេសថៃ] ដោយសារគាត់ខ្វះខាតបានកើតមានបញ្ហា ហើយទី២ ជូនកាលគាត់អត់ដឹងពីផលវិបាក ។ ខ្ញុំមើលទៅយើងត្រូវចាប់ផ្តើមគិតធ្វើម៉េច ដើម្បីឈានទៅដល់ថ្នាក់យើងចូលទៅប្រទេសថៃរបៀបហ្នឹង[ឆ្លងដែនខុសច្បាប់] ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយ ប្រទេសថៃធ្វើចឹងគឺខុស រំលោភសិទ្ធិច្រើនមែនទែន យើងគួរតែដាក់[ពាក្យបណ្តឹង]ឲ្យអង្គការសហប្រជាជាតិ» ។
ក្រោយពីការបាញ់សម្លាប់ពលរដ្ឋខ្មែរកន្លងមក រដ្ឋាភិបាលកម្ពុជាតែងតែចេញសេចក្តីថ្លែងការណ៍ និងស្នើឲ្យសមភាគីថៃបញ្ឈប់ទង្វើដែលគេចាត់ទុកថាអមនុស្សធម៌នេះ ហើយនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសកម្ពុជា មន្ត្រីថៃតែងអះអាងថានឹងមិនឲ្យមានការបន្តបាញ់សម្លាប់ពលរដ្ឋខ្មែរដែលឆ្លងដែនទៀតទេ។ ប៉ុន្តែជាក់ស្តែងករណីនេះនៅតែបន្តកើតមាន ។
សម្រាប់មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត យល់ថាបើទោះជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃក៏ដោយ តែថាក្នុងច្បាប់មិនមានចែងឲ្យបាញ់ប្រហារជីវិតមនុស្សបែបនេះទេ ។ លោកថាកម្ពុជាគួរតែប្តឹងករណីនេះទៅអង្គការសហប្រជាជាតិ សហគមអាស៊ាន ឬតុលាការអន្តរជាតិជាដើម ។ លោកថា «នេះបើកម្ពុជាយើងខ្លាំង គេមិនដែលនៅតែបន្តការសម្លាប់ប្រជាពលរដ្ឋខ្មែរទេ ព្រោះយើងបានដាក់កំណត់ទូតជាបន្តបន្ទាប់ទ្វេភាគី តែថៃហាក់ដូចជាប្រងើយ មិនដែលអើពើនឹងកម្ពុជាដែលដាក់កំណត់ទូតពីការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដើម្បីឲ្យមានការបញ្ឈប់ និងរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរនោះទេ» ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដកស្រង់សម្តី លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចុះផ្សាយថា កម្ពុជាព្រមានដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ករណីទាហានថៃប្រើកាំភ្លើងបាញ់សម្លាប់ពលរដ្ឋខ្មែរ ប្រសិនបើការស៊ើបអង្កេតរកឃើញថា មនុស្សស្លាប់ពីរនាក់នោះពិតជាជនជាតិខ្មែរមែននោះ ។ ទោះយ៉ាងណា នៅក្នុងគេហទំព័រនោះមិនបានចុះផ្សាយពីវត្តមានរបស់ភាគីកម្ពុជា ក្នុងការទៅធ្វើកោសលវិច្ឆ័យលើសាកសពដែលត្រូវបានដុតចោលនោះទេ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ការរកយុត្តិធម៌ឲ្យគ្រួសារអ្នករងគ្រោះ និងការការពារសេចក្តីថ្លៃថ្នូររបស់ជាតិ នរណាក៏គេដឹងដែរ។
តែអារឿងចង់ដាក់រឿងបន្តិចបន្តួចទឿអង្គការសហប្រជាជាតិ គួរយើងពិចារាណខ្លះផង។ វាខ្មាស់គេ! តាមពិតក្រុមអ្នកវិភាគទាំងនេះ ចង់បញ្ចេញសម្លេងឲ្យល្បី តែប៉ុណ្ណោះ។
គេដឹកនាំរដ្ឋាភិបាល ប៉ុន្មានឆ្នាំ ហើយ ? គេដឹងហើយថា អសប. ជាអ្វី តុលាការអន្តរជាតិ ជាអ្វី? គេដឹងទាំងអស់។ ហើយពួកអ្នកវិភាគខ្មែរដ៏ល្បីៗ ប៉ុន្មាននាក់នេះ ជាអ្វីក៏គេស្គាល់ដែរ គេដឹងថា វាគ្រាន់តែជាកូនក្មេអឌេលគេឲ្យស្ករគ្រាប់ តែមួយគ្រាប់នោះ វាព្រុះមិនឈប់។
ត្រូវដឹងថា ប្រទេសជាប់របងគ្នា ។ ថៃត្រូវការខ្មែរ ខ្មែរត្រូវកាថៃ។ យួនត្រូវការខ្មែរ ខ្មែរត្រូវការយួន។ តែប្រទេសមួយៗ មានច្បាប់រៀងខ្លួន។ ប្រទេសជាប់របងគ្នា គេអានិយាយគ្នា ។ ម្យ៉ាងយើងជាប្រទេសជាមិត្តផង និងក្នុងសហគមន៍អាស៊ាន ផង ។ គេអាចនិយាយគ្នាបាន។ យន្តការជជែក ត្រូវបានពិភពលោកចាត់ទុកថា ជាដំណោះស្រាយដ៏ល្អណាស់។ ជាពិសេស យន្តការជជែកផ្ទៃក្នុង មុននឹងដាក់រឿងទៅតុលាការ។ សួរថា រឿងអីក៏ដោយ តែកាលណាដាក់ទៅតុលាកា វាមានន័យយ៉ាងម៉េច? វាមានន័យថា ចាប់ពីថ្ងៃនេះតទៅ ឯងគឺឯង អញគឺអញ!
ល្មមៗ បានហើយលោកអ្នកវិភាគ កុំព្រុះពេក! ខ្មាសគេ! បណ្ឌិតស្អីអញ្ចឹង?
សម រង្ស៊ី កឹម សុខា ធ្លាប់បង្ហាញពីសំដីមិនព្រឺរួចទៅហើយពីរឿង ការវិលវីញរបស់ស្តេចក្រុមព្រះ និងការបង្កើតបក្សថ្មី។ តើចាំបាច់បង្ហាញរូបមន្តអីក៏ច្រើនម្លេះ?
នេះជាសិទ្ធិរបស់ពលរដ្ឋក្នុងការបង្កើតបក្ស! គេធ្វើអីឲ្យគេធ្វើទៅ !
តែបើសេនាប្រមុខទេវតា ជាអ្នកគាំទ្រឲ្យមានបក្សទាំងអស់នោះមែន វាមានន័យថា សេនាប្រមុខទេវតានេះ ល្អជាទីបំផុត ដែលត្រូវតែនៅជាម្លប់របស់ពួកប្រែត ពួកនរក ដែលស៊ីតែខ្ទុះឈាម ដូចជាពួកម៉ាក្រុមនោះអញ្ចឹង។
វាអញ្ចឹងណា៎ ពេលដែលសេនាប្រមុខទេវតា គ្របគ្រងអាណាចក្រទាំងមូល ពួកប្រែតអសុរិកាយ នរក ឥតស្គាល់ម៉ែឪ វារស់បានជាមួយ ទេវតា។ តែគេខ្លាចថា បើពួកប្រែតវាគ្របគ្រងអាណាចក្រហើយ តើវាឲ្យទេវតា រស់បានឬអត់?
បើតាមការបកស្រាយរូបមន្តដែលយើងក្រឡេកឃើញត្រួសៗ គឺចង់បង្ហាញថា សេនាប្រមុខទេវតា មានប្រៀប និង ទំនាញទាយថា គ្រប់គ្រងដែនអាណាចក្រដើម្បីជាម្លប់ដល់រាស្ត្រ និង ក៏មានពួកបីសាច ប្រែត ជ្រកនៅជាមួយផង៕