ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក
នាយករដ្ឋមន្ត្រីប្រកាសជាសាធារណៈនៅថ្ងៃចន្ទនេះថា លោកមិនអនុញ្ញាតឲ្យមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាយអារ៉ែងនោះទេ ដោយលោកយល់ថា គម្រោងនេះនឹងនាំឲ្យមានផលប៉ះពាល់បរិស្ថានទាំងជីវិតសត្វ និងទាំងមនុស្សនៅជុំវិញយ៉ាងធ្ងន់ធ្ងរ ។
ក្នុងពិធីសម្ពោធទំនប់វារីអគ្គិសនីឫស្សីជ្រុំក្រោមខេត្តកោះកុង នាព្រឹកថ្ងៃទី១២ ខែមករានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ទីតាំងភូមិជីផាត ខេត្តកោះកុង ជាព្រៃដំរី ត្រូវបានគេសិក្សាឃើញថា មានប្រភេទរ៉ែទីតានីញ៉ូម ដែលមានតម្លៃដល់ទៅ២០ពាន់លានដុល្លារ នៅក្រោមដី តែដើម្បីបានរ៉ែនោះ គេត្រូវកាប់បំផ្លាញព្រៃឈើ គាស់កាយដី និងធម្មជាតិគ្រប់បែបយ៉ាង ។ លោកថា លោកនឹងមិនអនុញ្ញាតឲ្យមានការជីកកកាយនៅទីនោះទេ គឺទុកតំបន់នោះឲ្យក្មេងជំនាន់ក្រោយ ។
លោកមានប្រសាសន៍ថា «ខ្ញុំ ព្រះករុណាខ្ញុំ មិនព្រមឲ្យធ្វើទេ ហើយប្រាប់ទៅបងប្អូនថា កុំអាលធ្វើ កុំធ្វើ ទុកនៅក្រោមដីវាអត់ផ្អូមទេ ចាំយើងកើតមកជាតិក្រោយ ឬអត់ពីយើងទៅ ក្មេងៗគេគិតយ៉ាងម៉េច អាហ្នឹងរឿងរបស់ក្មេងៗតែជំនាន់ហ៊ុន សែន នេះមិនឲ្យធ្វើទេ ព្រោះមូលហេតុអី មុននឹងយកបានទីតានីញ៉ូមត្រូវយកឈើនៅខាងលើនោះអត់ប៉ុន្មានទៅ រាប់ពាន់ដល់ម៉ឺនហិកតា(២០០០០ហិកតា) ហើយតំបន់ហ្នឹង តំបន់ព្រៃដំរីទៀត រួចដល់យើងជីកខ្ទិចខ្ទីអ៊ីចឹង សមុទ្រយើងលែងក្លាយជាសមុទ្រខៀវហើយ ទៅជាសមុទ្រក្រហម» ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរាទីណូ សាទរចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ដែលប្តេជ្ញាការពារធនធានធម្មជាតិបែបនេះ ។ លោកថា ប្រសិនបើមានការអភិវឌ្ឍនៅតំបន់ទាំងនោះ នឹងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្សសត្វ និងធម្មជាតិ ។ លោកបញ្ជាក់ថា «បើប្រសាសន៍លោក បានបង្ហាញជំហរយ៉ាងនេះពិតប្រាកដមែន អ៊ីចឹងវាជាចំនុចវិជ្ជមានមួយដែលសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទីតាំងផ្ទាល់ហ្នឹង មានការត្រេកអរនូវចំនុចនោះឯង ពីព្រោះថា សព្វថ្ងៃនេះប្រជាពលរដ្ឋកំពុងតែមានក្តីកង្វល់អំពីការអភិវឌ្ឍបែបទំនប់វារីអគ្គិសនី ឬរុករករ៉ែនៅតំបន់ទាំងពីរខាងលើដូចជា តំបន់ស្ទឹងអារ៉ែង និងតំបន់ជីផាតហ្នឹង» ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីសកម្មជនការពារតំបន់ជាយអារ៉ែង ប្រកាសធ្វើបាតុកម្មប្រឆាំងនឹងគម្រោងវារីអគ្គិសនីជាយអារ៉ែង ស្របពេលដែលតំណាងរាស្ត្របក្សប្រឆាំង ចុះទៅពិនិត្យមើលដល់តំបន់នេះ ដោយបានស្នើឲ្យលោក ហ៊ុន សែន ផ្អាកការសាងសង់ទំនប់វារីអគ្គិសនីនោះ ។
យ៉ាងណាក៏ដោយ ក្រោយពីកិច្ចប្រជុំបិទទ្វារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែតុលា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោកនាយករដ្ឋមន្ត្រីបានអះអាងប្រាប់រូបលោកថា រដ្ឋាភិបាលគ្មានគម្រោងដំណើរការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង នៅក្នុងអាណត្តិទី៥នេះទេ ។ ប៉ុន្តែរហូតដល់ចុងខែធ្នូឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ មិនមានការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលចំពោះប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដែលលោក សម រង្ស៊ី អះអាងនោះទេ ជាហេតុធ្វើឲ្យក្រុមអ្នកការពារធនធានបរិស្ថានប្រកាសធ្វើបាតុកម្មទាមទារឲ្យលោក សម រង្ស៊ី បំភ្លឺការអះអាងនោះ ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
សូមចូលរួមអបអរសារទរ។ខ្ញុំសប្បាយចិត្តណាស់ ចេៈការពារផងទៅកុំចេៈតែបំផ្លាញពេក។
សប្បាយចិត្តណាស់ដែលលោកបងហ៊ុនសែនប្រកាសថាមិនមានការសាងសង់ទំនប់វ៉ារីអគ្គីសនីនៅជាយអារ៉ែងនោះទេ ល្បងឯងដឹងទេថា មានប្រជាជនប៉ុន្មានសប្បាយចិត្តនិងសំដី១ម៉ាត់របស់ល្បងឯងហ្នឹងទេ ? ឯចំណែករឿងកាប់ព្រៃ ដែលសឹងតែ១០០%សុទ្ទតែអ្នកមានអំណាច ឬឪកញ៉ាគេរកស៊ីមុខរបរនោះ តើល្បងហ៊ុនសែនឯងអាចហាមឃាត់បានឬទេ បើពិតជាបានហើយមានប្រសិទ្ទិភាពដូចការប្រកាសរឿងជាយអារ៉ែងមែននោះ នៅអាណ័ត្តក្រោយមិនចាំបាច់ឃោសនារកសន្លឹកឆ្នោតទឿតទេ គឺអាសនះត្រូវតែកើនចំនួន (ខ្លាចតែក្នុងរដ្ឋសភាគ្មានកន្លែងបញ្ចូលកៅអី ឪ្យបក្សប្រជាជនផង ព្រោះកន្លែងវាចង្អៀត) ផ្ទុយទៅវិញបើហ៊ុនសែនមិនហ៊ានសន្យាឬបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើបានទេនោះកុំថាឡើយឃោសនាដូចសព្វដង លើសហ្នឹង៥ដងទៀតក៏រកជើងម៉ាមួយមិនបានផង
Death…. Death….. Hun Sen, oh wow, he not gonna get away, every one knows what he did and what he has been doing; so much crimes about him. I don’t think he is the only one individual, one family and one lick ass group can again the whole country and the world. Your death is near Hun Sen, pity of you, you so dumb. While i wait and see
do not believing him that much last time he said if he can not protected the forest he will cut his KDOR off. HASSSSSSSSSSSSSSSSSSSSSSSSSSSS AH KVAK …………. peace for all