ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
អតីតនាយករដ្ឋមន្ត្រី និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ ត្រូវបានប្រទេសអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ មិនឲ្យចូលទឹកដីអាមេរិកពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ។
បើតាមព័ត៌មានចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា លោក ប៉ែន សុវណ្ណ និងលោក ថាច់ សេដ្ឋា ត្រូវបានអាមេរិកបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ក្រោយត្រូវបានសមត្ថកិច្ចអាមេរិកស្រាវជ្រាវរកឃើញថា បានប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ។
ឆ្លើយតបនឹងព័ត៌មាននេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ែន សុវណ្ណ មានប្រសាសន៍ថា លោកបានទទួលបានដំណឹងថា ឈ្មោះរបស់លោកត្រូវបានអាមេរិកដាក់បញ្ជូលក្នុងបញ្ជីខ្មៅពិតមែន ។ លោកថា មូលហេតុដែលនាំឲ្យឈ្មោះរបស់លោកត្រូវបានគេបញ្ចូលទៅក្នុងបញ្ជីខ្មៅដោយសារកាលពីឆ្នាំ២០០១ លោកបានធ្វើដំណើរទៅអាមេរិកជាមួយអ្នកបកប្រែម្នាក់ ក្រោយពេលលោកទៅដល់អាមេរិក អ្នកបកប្រែរូបនោះឈឺមិនអាចត្រឡប់មកវិញបានក៏រស់នៅទីនោះមួយរយៈ ។ លោកថា ក្រោយពេលលោកត្រឡប់មកវិញ លោកបានជូនដំណឹងទៅស្ថានទូតអាមេរិករួចរាល់ហើយ ។
ទោះជាយ៉ាងណាលោកបន្ថែមថា លោកកំពុងធ្វើការដោះស្រាយបញ្ហានេះ ហើយអាមេរិកនឹងដកឈ្មោះរបស់លោកចេញពីបញ្ជីខ្មៅវិញឆាប់ៗ ក្រោយពីជំនួយការម្នាក់នោះទៅបង្ហាញខ្លួននៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ។ លោកបញ្ជាក់ថា «យើងយកលិខិតឆ្លងដែន(របស់អ្នកបកប្រែដែលទៅជាមួយលោក) ឲ្យគេឃើញ ហើយយកសំបុត្រពេទ្យឲ្យគេឃើញ [ទើបគេ]ទទួលស្គាល់» ។
ចំណែកប្រធានអង្គការសមាគមខែ្មរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ថាច់ សេដ្ឋា ប្រាប់ថា លោកមិនទាន់បានទទួលដំណឹងណាមួយពាក់ព័ន្ធនឹងការដាក់បញ្ជូលឈ្មោះរបស់លោកទៅក្នុងបញ្ជីខ្មៅរបស់អាមេរិកនៅឡើយទេ ។ លោកមានប្រសាសន៍ថា «ខ្ញុំអត់បានឃើញលិខិតណាមួយទេ ក្រសួងការបរទេសអាមេរិកអីមកផង» ។
មន្ត្រីទំនាក់ទំនងសាធារណៈប្រចាំស្ថានទូតអាមេរិកនៅកម្ពុជា លោក ជ័យ រ៉ាម៉ាន បដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ ដោយលោកអះអាងថា ច្បាប់របស់អាមេរិកបានហាមឃាត់ ៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
How do he has known that the US immigrant has being not allowed him to arrive in its country? In the US even the president, he cannot release the way of how they work to the public at all. There is no allowed for anywhere in the US to expose any system of work to anybody outside even your wife/ husband. So he should beware of say something about himself to let anybody hear that.
ឃើញទេ ? វាសុទ្ធតែអញ្ចឹងណា! ប្រាប់ហើយថា អារឿងលុយនេះ អាណាក៏ត្រូវការវាដែរ!
និយាយម្តងទៀតទៅចុះ សុំឲ្យជឿតាស៊ីក្លូ « អាក្តណា ដូចតែអាក្តណា» អញ្ចឹង។
ដល់អញ្ចឹងវាទាក់ទងនឹងថាច់សេដ្ឋា អនាគតប្រធានាធិបតីខ្មែរក្រោម ទៅទៀត។ ទៅដើរទៅសុំជំនួយអាមេរិកធ្វើបាតុកម្មទៀតទៅ!
អាមេឈ្មួញសង្គ្រាម! អានេះ វាឃើញខ្មែរបាសុខ វាមិនសប្បាយចិត្តទេ។
I have heard this matter for years, that Sovann who went up and down to USA for this business, there were a number of his assistants (lying styles) who escaped and lived in USA. This is a business, they charged US$30,000 to 50,000 and heard that Khem Sokha has also did it while he was as the head of HR organization.
Separately, Mr. Sovann wants to bring 7 Janauary 1979 as Vietnamese invasion to Cambodia and he wishes to bring to ICC, it is very funny as most of the legal experts know that the mandate of ICC is to trial individuals rather than states or governments, at the same time ICC only has jurisdiction for crimes which took place after July 1, 2002. And how can Mr. Pen Sovann bring 7 January 1979 case to ICC this case is 23 years late in comparing to the mandate of ICC, this is a funny CNRP’s law makers, they do not understand laws it is very pity for Cambodians!!!!
វាមុខរបរបស់ពួកនេះបោកពួកអាមេរិកកាំង ដើម្បីក្លាយជាជំនួយការនិងបានជួយកាតាបមេដើរទៅអាមេរិក បារាំង អីរឺប និងអូស្រ្តាលី ពួកគេត្រូវបង់លុយចៅហ្វាយ 30 000 ទៅ 50 000 ដុល្លា ពេលទៅដល់ធ្វើពុតជាឈឺ ឬរត់គេចខ្លួនតែម្តង ។ តាមដឹង កឹម សុខា ក៏បានធ្វើជំនួញនេះដែរ !
មួយវិញទៀត បែ៉ន សុវណ្ណនេះមានប្រពន្ធជាកូនប្រធានបក្ស (ហៅថាលេខាបក្ស)យួន រួចហើយតែងតែតាំងខ្លួនស្អប់យួននិងស្នេហាតែខ្មែរ អ្នកទាំងអស់គ្នាជឿដែរឫ? ទន្ទឹមនឹងនេះ តែងតែទាមទារនិងតែងតាំងខ្លួនឯងថា ជាបីតា៧មករា ១៩៧៩ តែឥឡូវបែរជានិយាយថា រៀបចំប្តឹងយួនរឿង៧មករា១៩៧៩ ចូលឈ្លានពានក្នូងខែ្មរទៅតុលាការអន្តរជាតិ ICC ។ សុំចាប់អារម្មណ៍ថា អ្នកច្បាប់ជាតិនិងអន្តរជាតិសុទ្ធតែជ្រាបថា តុលាការអន្តរជាតិ ICC កាត់ក្តីតែរឿងបុគ្គលទេ មិនកាត់កី្តរឿរដ្ឋភិបាលនិងរដ្ឋណាមួយទេ ហើយរឿងដែលអាចដំណើរការក្តីតាមច្បាប់បាន លុះត្រាតែវាកើតឡើងក្រោយថ្ងៃទី 1 ខែ កក្កដា ឆ្នាំ ២០០២ ដូចនេះអ្វីដែល បែ៉ន សុវណ្ណ លើកឡើងគ្រាន់តែជាការបោករាស្ត្រដែលស្អប់យួន និងឱយប្រឆាំងយួនប៉ុណ្ណោះ បើមិនជឿស្បថឱយស្វិតពងមួយពូជទៅ រឿងនេះគ្មានកើតឡើងទៅ ICCនោះទេ !!
Hun Sen, Hok Lundy were also on the black list for murdering and corruption.
Who is worse ???
Killing many innocent lives, selling the country resources, stealing foreign aid etc
A lot of khmer people wanted to escape Hun Sen dictatorship regime and flee to the US, not only Pen Sovann’s assistants ! Whether he received money or not, did you guys witness it ?
Puk Ah lobster’s brain above, think pong ah lobster’s brains full of shit !
Puk Ah eng neng must be Vietnamese or corrupted CPP people I bet !
នេះហើយគេហៅថាពុករលួយឱុក្រិដ្ខកម្មរបស់មន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិពីររូប ប៉ែន សុវណ្ណ និង ថាច់ សេដ្ឋា ដែលត្រូវរដ្ឋាភិបាលសហរដ្ខថ្កោលទោសថាជាជនអប្រិយ៍ដែលរកសុីជួញដូរមនុស្ស?ត្រូវរដ្ឋាភិបាលសហរដ្ខអាមេរិកបានដាក់ឈ្មោះក្នុងបញ្ចីខ្មៅគឹអត់ឱយទៅកាន់ទិកដីអាមេរិកជាដាច់ខាត ? នេះជារឿងមិនធម្តាទេអោអនិចារបក្សសង្រ្គោះជាតិអើយយកមុខទៅទិុកនូវអែណាទៅ ?មួុយជាតំណាងរាស្ត្រខេត្តកុំពង់ស្ពឹ១ទៀជាអាតីតប្រិដ្ខសភាគណបក្ស សម រង្សី ពួកបក្សសង្រ្គោះជាតិទាំងថ្នាក់ដិកនាំទាំងនាក់គាំទ្រចោទរដ្ឋាភិបាលកាន់អំណាចសុទ្ធតែពុករលួុយ ដល់ស្រាប់តែឥឡូវបក្សសង្រ្គោះជាតិមិនត្រិមតែពុករលួយទេគឹរកសុីរត់ពន្ធមនុស្ស ?នេះហើយជាកូលជំហរនយោបាយបោកប្រាស់របស់បក្សសង្រ្គោះជាតិ !!!! ពូកែណាស់ខាងដើរលាពពណ៌ឱយគេដល់ឥឡូវនេះដល់វេនខ្លូនអែងវិញម្តង អែណាទៅនាក់ស្មេហាជាតិស្អាតស្អំលោក សុន ឆ័យ ជួយធ្វើការបកស្រាយផងតើរឿងនេះយា៉ងមេ៉ចដែរ ។
Very interesting comment of PSN
January 11, 2015 at 5:02 pm
តើមានមូលហេតុអ្វីនៅក្រោយខ្នងដែលនាំឲ្យយួន ចាប់ ប៉ែន សុវណ្ណ ទៅបញ្ឈជើងនៅហាណូយ រួចសម្លាប់ ចាន់ ស៊ី ហើយដំឡើង ហ៊ុន សែន ឲ្យកាន់អំណាចរហូត មកដល់ថ្ងៃនេះ ?
ពលរដ្ឋខ្មែរភាគច្រើននាំគ្នាអានសៀវភៅដែលសរសេរដោយ ប៉ែន សុវណ្ណ និង ដែលកែសម្រួលដោយអ្នកជំនាញការយួន រួចរាល់មុននឹងអនុញ្ញាត្តិឲ្យ ប៉ែន សុវណ្ណ នាំយកកំណត់ហេតុនោះមកអាមេរិក ដើម្បីស្វែងរកថវិការបោះពុម្ព ។
ប៉ែន សវណ្ណ ខ្លួនឯងសរសេររៀបរាប់ថា ខ្លួនជាប់គុកងងឹតយួនអស់ ១០ ឆ្នាំ (តែអ្នកស្រាវជ្រាវអាមេរិកាំង ជំនាញខាងទោសសង្គ្រាម POW នៅស្រុកយួនរកឃើញ ថា ប៉ែន សុវណ្ណ មិនបានជាប់គុកងងឹតដូចគាត់និយាយនោះទេ) ។ ហើយគាត់ (ប៉ែន សុវណ្ណ) ក៏បានធ្វើអត្ថាធិប្បាយថា ហេតុផលដែលយួនចាប់ខ្លួនគាត់ ពីព្រោះ គាត់មិនព្រមធ្វើតាមយួន ប្រឆាំងយួន ពិសេសប្រឆាំងផែនការ ក-៥ ដែលយួនបាន បញ្ជាឲ្យកេណ្ឌពលរដ្ឋខ្មែរឲ្យទៅកាប់ឆ្កាព្រៃ ក្នុងតំបន់ព្រៃគ្រុណចាញ់ ។
ការអត្ថធិប្បាយរបស់ ប៉ែន សុវណ្ណ ទាក់ទងនឹងការចាប់ខ្លួនគាត់ពីសំណាក់រដ្ឋការ ក្រុងហាណូយនោះ គ្រាន់តែជាហេតុការ តថៈភាព តែមិនមែនជា សច្ចៈភាព ទេ ។ ផែនការ ក-៥ ជាផែនការយួនសម្លាប់ពលរដ្ខខ្មែរបន្តពីរបបខ្មែរក្រហម បន្ទាប់ពីការ បញ្ឆេះសង្គ្រាមស៊ីវិល ឲ្យកើតមានរ៉ាំរ៉ៃក្នុងទឹកដីខ្មែរ ហើយផែនការចាប់តាំងពី ក-១ រហូតដល់ ក-៥ គឺអគ្គបញ្ជាការកងទ័ពយួនឈ្មោះ វ៉ាង ទឿងឌឹង បានដាក់ ចូលសភាយួន ឲ្យអនុម័តតាំងពី ខែ វិច្ឆកា ឆ្នាំ ១៩៧៨ មកម្លេះ ។ ប៊ុយ ទឹន អតីតៈចៅហ្វាយរបស់ ប៉ែន សុវណ្ណ ដែលធ្វើការនៅទីភ្នាក់ងារសារព័ត៌មានយួន (VNA) នៅហាណូយបានបញ្ជាក់ហើយថា យួន តែងតាំងខ្មែរ ណាម្នាក់ឲ្យមានធ្វើការនៅស្រុកខ្មែរ គឺខ្មែរនោះត្រូវមានទំនាក់ទំនងល្អជាមួយយួន រាប់ពីតួរនាទីចៅហ្វាស្រុកឡើងទៅ ។ ហើយមនុស្សដែលយួន យកមកពីហាណូយ ជាក្រុមមនុស្សដែលស្គាល់នូវគោលមាគ៌ានយោបាយរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន និងដែលបានយល់ព្រមរួចជាស្រេចក្នុងការជួយក្រុងហាណូយ ឲ្យសម្រេចបានផែនការនេះ ទាំងក្នុងប្រទេសខ្មែរ និងទាំងក្នុងប្រទសឡាវ ។ ប៊ុយ ទឹន បានបញ្ជាក់យ៉ាងច្បាស់ថា ប៉ែន សុវណ្ណ ជាផ្កាកុឡាបនៅក្នុងថូ ដែលគ្មានដើម គ្មានឬសទេ ពោលគឺអាស្រ័យដោយយួន ពីព្រោះគាត់បានប្រពន្ធ ជាក្មួយស្រីរបស់ ឡេ ឌឹកថូ អគ្គលេខាបក្សកុម្មុយនីស្តយួន នៅពីក្រោយខ្នង ។
ដូច្នោះការចាប់ខ្លួន ប៉ែន សុវណ្ណ យកទៅបញ្ឈជើងនៅ ហាណូយ មិនទាក់ទងអ្វី ទាំងអស់រឿង ក-៥ ឬ រឿងថា ប៉ែន សុវណ្ណ ប្រឆាំងយួននោះទេ ពីព្រោះ ប៉ែន សុវណ្ណ ជាមនុស្សរបស់យួន មានប្រពន្ធជាក្មួយបង្កើតរបស់មេដឹកនាំយួន ដែល បក្សកុម្មុយនីស្តយួន រៀបការឲ្យ និងដែលយួននាំយកមកលើកបន្តុបបំណងប្រើ ឲ្យដឹកនាំប្រទេសខ្មែរជំនួសយួន ។
តែមានមូលហេតុមួយដែលយួន បានដក ប៉ែន សុវណ្ណ ទៅបញ្ឈជើងនៅហាណូយ ឲ្យរស់នៅតែក្នុងផ្ទះជាមួយនឹងប្រពន្ធកូន (គ្មានជាប់គុកងងឹតទេ) នោះគឺ ៖
១- យួន និងសូវៀត ចាញ់នយោបាយការបទេស នៅក្នុងសម័យប្រជុំឆ្នាំ ១៩៨០ ក្នុងអង្គការសហប្រជាជាតិ ដែលទាមទារយកកៅអីនៅអង្គការសហប្រជាជាតិ ឲ្យមកខាងរដ្ឋាភិបាលអាយ៉ងខ្លួននៅភ្នំពេញមិនបាន ។ដោយអាមេរិក អង់គ្លេស និង សម្ព័ន្ធមិត្តសេរី លើកឡើងពីមូលហេតុយួន វាយត្រួតត្រាខ្មែរ ហើយលើកមនុស្ស របស់យួន (ប៉ែន សុវណ្ណ) ឲ្យកាន់អំណាចជំនួសយួន នៅភ្នំពេញ ។
២- ដើម្បីដូរសំបកនយោបាយក្រុងភ្នំពេញ ឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ថា រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋាភិបាលឯករាជ្យនោះ យួនត្រូវតែប្រើស្នៀតប្តូរសំបកតែទុកសាច់នៅដដែល ។ នោះគឺប្រើយុទ្ធសាស្រ្តដក តួរនាទីពីមនុស្សដែលក្រុងហាណូយ ចិញ្ចឹម ហើយលើកបន្តុបមនុស្សដែលក្រុងហាណូយ កៀជំលៀសចេញពីក្រុមកម្មាភិបាលខ្មែរក្រហម និងដែលក្រុងហាណូយ បានលាងខួរក្បាលជាស្រេចនោះ ឲ្យទទួលតួរនាទី និងបំពាក់បំប៉ននយោបាយ ។ ក្រុមនោះគឺរួមមាន ហេង សំរឹន ជា ស៊ីម និង ហ៊ុន សែន ។ តែយួន មិនបានលើក បន្តុបក្រុម ហេង សំរឹន ជា ស៊ីម និង ហ៊ុន សែន ឲ្យឡើងកាន់តួរនាទីភ្លាមៗទេ គឺ យួន ត្រូវអនុវត្តន៍វិធីសាស្រ្តគំរាមមួយគឺ «អាករមាន់ គំរាមចចក» ដែលយួនត្រូវ លើក ចាន់ ស៊ី ឲ្យឡើងកាន់អំណាចមួយរយៈ រួចហើយសម្លាប់ ចាន់ ស៊ី ចោល ដើម្បីគំរាមក្រុម ហេង សំរឹន ជា ស៊ីម និង ហ៊ុន សែន ថា សូម្បីតែមនុស្សរបស់យួន ដែលយួន ចិញ្ចឹម (ប៉ែន សុវណ្ណ និង ចាន់ ស៊ី) ក៏យួនដកចេញ និងសម្លាប់ ចោលបានដែរ ។ ដូចនេះពួកនេះ (ហេង សំរឹន ជា ស៊ីម និង ហ៊ុន សែន) បើមិនធ្វើ តាមបញ្ជាយួន ទេគឹនឹងមានវាសនាដូចគ្នា ។ ដោយសារពួកក្រុមកម្មាភិបាលខ្មែរ ក្រហម ដែលយួនកៀយកចេញ ជាមួយនឹងពលរដ្ឋខ្មែរជាង ៥០០០ នាក់នេះធ្លាប់ បានស្គាល់ទារុណ្ឌកម្មយួន និងវិធីដែលយួនសម្លាប់ កាលពីជាប់គុកនៅស្រុកយួន រួចហើយនោះ ពេលដែលឃើញយួន អនុវត្តន៍លើ ប៉ែន សុវណ្ណ និង ចាន់ ស៊ី បែប នេះ ពួកគេមិនហ៊ានក្បត់យួនទេ គឺត្រូវបម្រើយួន ទាំងពូជ និងតពូជ ។
៣- យួន ដក ប៉ែន សុវណ្ណ ទៅបញ្ឈជើងនៅហាណូយ លើក ចាន់ ស៊ី ឲ្យកាន់ អំណាចមួយរយៈរួចសម្លាប់ចោល ហើយបានលើកបន្តុប ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ហេង សំរឹន ធ្វើជាប្រធានរដ្ឋ និង ជា ស៊ីម ធ្វើជាប្រធានសភា គឺដើម្បីលាង ជំរះថា ក្រុងហាណូយ ជាចៅហ្វាយលើរបបក្រុងភ្នំពេញ ។ ដោយយួនបានបំពាក់ បំប៉នបង្រៀនឲ្យក្រុម ហ៊ុន សែន ជា ស៊ីម និង ហេង សំរឹន និយាយថា ពួកខ្លួន ផ្តាច់ខ្លួនពីខ្មែរក្រហម រត់ទៅពឹងយួន ឲ្យចូលមករំដោះខ្មែរ គឺដាច់ខាមិនឲ្យនិយាយការពិតថា ពួកខ្លួនជាក្រុមដែលយួន កៀជំលៀសចេញជាមួយនឹងពលរដ្ឋ ចំនួន ៥០០០ នាក់នោះទេ ។ ហើយក្នុងចំណោមអ្នកដែលនៅរស់ ដឹងដែលដឹង រឿងនេះ បើមិនព្រមនិយាយតាម ធ្វើតាមយួនបង្គាប់ថា ពួកគេជាអ្នករត់ទៅពឹងយួន ឲ្យមកជួយទេ គឺយួនចាប់ចាក់ថ្នាំសម្លាប់ចោលទាំងអស់ ។ ប៉ុន្តែនៅមាន អ្នកមានសំណាងបាននៅរស់ ក្នុងប្រទេសបារាំង ដែលដឹងរឿងនេះ ជាសក្សីរស់ នៅឡើយ ។
ដូច្នោះហើយបានជានៅឆ្នាំ ១៩៨៤-៨៥ មានក្រុមកម្មាភិបាលផ្ទៃក្នុងនៃរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា មួយចំនួនធំបានរត់ទៅជាយដែន ។ នោះមិនមែន រត់ដោយសារមូលហេតុថា ប៉ែន សុវណ្ណ ប្រឆាំងយួន នោះទេ តែគឺរត់ដោយសារ យួន និងក្រុម ហ៊ុន សែន តាមសម្លាប់ពីព្រោះមិនជួយលាក់ការពិតឲ្យយួន ដែល ព្យាយាមលុបបំបាត់ព្រឹត្តិការណ៍យួន កៀជំលៀសកម្មាភិបាលខ្មែរក្រហមយកទៅ ដាក់គុកលាងខួរនៅស្រុកយួន ហើយដូរមកថា ពួកនោះផ្តាច់ខ្លួនពីខ្មែរក្រហមរត់ ទៅពឹងយួន ឲ្យមកជួយ ទៅវិញ ។ នៅលើឆាកអន្តរជាតិ បន្ទាប់ពីដកតួរនាទី ប៉ែន សុវណ្ណ យកទៅបញ្ឈជើងនៅ ហាណូយ រួចនិងសម្លាប់ ចាន់ ស៊ី ហើយលើកបន្តុប ហ៊ុន សែន ឲ្យកាន់អំណាច បន្តនោះ យួន និងសូវៀតបានព្យាយាមធ្វើនយោបាយការបរទេស ជាថ្មីម្តងទៀត ថា ៖ ពេលនេះនៅភ្នំពេញ គ្មានមនុស្សដែលក្រុងហាណូយ ចិញ្ចឹមកាន់អំណាច ទៀតទេ មានតែក្រុមខ្មែរដែលរត់ទៅពឹងយួន ឲ្យមកជួយនោះ កាន់អំណាចខ្លួន ឯងដោយម្ចាស់ការហើយ ។ តែនយោបាយថ្ពឹនភ្នែករបស់យួន និងសូវៀតនៅ ពេលនេះក៏នៅតែមិនអាចលាក់បាំងពីភ្នែករបស់ អាមេរិក និងអង់គ្លេសបានទេ ដែលជាហេតុនាំឲ្យក្រុង មូស្គូ និងក្រុងហាណូយ បើកភ្លើងខៀវឲ្យក្រុងភ្នំពេញ ព្រមទទួលយកប្រសិតអង្គការ World Vision ចូលមកប្រទេសខ្មែរ ហើយក្រុងហាណូយ បង្ខំចិត្តទទួលយកផែនការចរចា រកសន្តិភាពសម្រាប់ខ្មែរ និងព្រមថា ខ្លួននឹងដកកងទ័ពយួន របស់ខ្លួនចេញពីប្រទេសខ្មែរ នៅឆ្នាំ ១៩៨៩ ។
ដូច្នោះសរុបសេចក្តីមក មូលហេតុនៅពីក្រោយខ្នងនៃការដក ប៉ែន សុវណ្ណ ទៅបញ្ឈជើងនៅហាណូយ សម្លាប់ ចាន់ ស៊ី និងលើកបន្តុច ហ៊ុន សែន ដោយរបប យួន ក្រុងហាណូយ គឺគ្រាន់តែជាយុទ្ធសាស្រ្តដែលយួន ចង់បន្លំភ្នែកអន្តរជាតិ គឺដកមនុស្សដែលខ្លួនចិញ្ចឹមចេញ ដាក់ជំនួសមនុស្សដែលខ្លួនចាប់យកទៅលាង ខួរក្បាល ហើយដាក់ឲ្យប្រើពាក្យថា «ខ្មែររត់ទៅពឹងយួន ឲ្យមកជួយរំដោះ» តែប៉ុណ្ណោះ ដើម្បីលុបបំបាត់ពាក្យ «យួន ចូលមកឈ្លានពានខ្មែរ» ៕
—————————————
ពេលដែល គណបក្សប្រជាជនកម្ពុជា ដែលយួនបង្កើត និងបន្តុបឲ្យកាន់អំណាច នាំគ្នាប្រារពខួប ០៧ មករា ១៩៧៩ ហើយទាំងខាង ហ៊ុន សែន និងទាំងខា ប៉ែន សុវណ្ណ បានដណ្តើមគ្នាធ្វើជា បិតា ០៧ មករា សិប្បនិម្មិតនោះ គ្មាននណាមួយ ហ៊ានបកស្រាយបង្ហាញការពិតអំពីផែនការដែល វ៉ង ទៀងឌឺង អគ្គបញ្ជាការកងទ័ពយួន និងដែលជាស្ថាបនិក ០៧ មករា ដែលបានរៀបចំផែនការសម្លាប់ ពលរដ្ឋខ្មែរ ក្រោមលេសចូលមករំដោះខ្មែរនោះទេ ។
ទាំងខាង ហ៊ុន សែន ជា ស៊ីម ហេង សំរឹន និង ប៉ែន សុវណ្ណ ទាំអស់គ្នាសុទ្ធតែ ស្គាល់ថា វ៉ាង ទៀងឌឺង ជានណា ? តែហេតុអ្វីបានជាពួកគេមិននិយាយពីឈ្មោះ របស់វីរៈយួន រូបនេះដែលជាចៅហ្វាយរបស់ពួកគេ ?
ថ្ងៃទី ១៨ ខែ វិច្ឆកា ឆ្នាំ ១៩៧៨ (១ ខែ ៧ ថ្ងៃ បន្ទាប់ពីមានកិច្ចប្រជុំរបស់ក្រុម ប្រឹក្សាសន្តិសុខរបស់ UN នៅញូយ៉ក ស្តីពីដំណោះស្រាយចូលមករំដោះពលរដ្ឋ ខ្មែរពីរបបខ្មែរក្រហម) នៅចំពោះមុខសភាប្រជាមានិតយួន មេទ័ពយួនឈ្មោះ វ៉ាង ទៀងឌឺង បានលើកផែនការសាកល្បងវាយត្រួតត្រាយកប្រទេសខ្មែរកាន់កាប់ឲ្យ បានមុនកងទ័ពរបស់ UN ។ ជាកាសាកល្បង យួន បានលើកទ័ពមួយកងពលធំ វាយចូលបន្ទាយកងទ័ពជំនាញការចិន ដែលឈរជើងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។ បន្ទាប់ពីវាយចូល កៀជំលៀសពលរដ្ឋខ្មែរចំនួន ៥០០០ នាក់ រួមទាំងកម្មាភិបាលខ្មែរក្រហមមួយចំនួន បានសម្រេចនោះ វ៉ាង ទៀងឌឺង បានសន្យានៅ ចំពោះមុខសភាប្រជាមានិតយួន ថាកងទ័ពរបស់ខ្លួនពិតជាមានសមត្ថភាពវាយចូលលុកលុយកាន់កាប់ប្រទេសខ្មែរ យ៉ាងយូរ ១០០ ថ្ងៃ ។
បន្ទាប់ពីទទួលបានការឯកភាពពីសភា បក្ស និងរដ្ឋកុម្មុយនីស្តយួន វ៉ាង ទៀងឌឹង បានប្រើយុទ្ធសាស្រ្តឃោសនាពលរដ្ឋខ្មែរនៅទឹកដីកម្ពុជាក្រោមឲ្យចូលបម្រើក្នុង កងទ័ព ក្រោមលេសថា ទៅជួយរំដោះខ្មែរកណ្តាលពីរបប ប៉ុល ពត ។ពេលនោះ ភាពយន្តឯកសារដែលរបបខ្មែរក្រហម ប៉ុល ពត បានសម្លាប់ពលរដ្ឋខ្មែរនៅឯ មាតុភូមិកម្ពុជាកណ្តាល បានត្រូវរដ្ឋាភិបាលយួន កុម្មុយនីស្ត យកទៅចាក់បញ្ចាំង តាមភូមិស្រុក នៅកម្ពុជាក្រោម ដើម្បីកេណ្ឌអ្នកស្រុកឲ្យូចូលធ្វើកងទ័ពក្រោមលេស មកជួយខ្មែរ ពីរបបខ្មែរក្រហម ។
ពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនបានចូលធ្វើកងទ័ពជាមួយយួន ពីព្រោះយួន ប្រាប់ថាមកជួយខ្មែរនៅកម្ពុជាកណ្តាល ដែលខ្មែរក្រហមកំពុងសម្លាប់ ។
ក្នុងពេលជាមួយគ្នានោះឯដែលយួនសម្រេចបានផែនការ ព្រួញមួយ បាញ់បានសត្វ ពីរ ។ គឺយួនប្រមូលយកមេដឹកនាំ និងខ្មែរអ្នកស្នេហាជាតិ នៅកម្ពុជាក្រោមយកមកឲ្យធ្វើសង្គ្រាមជួរមុខជាមួយនឹងកងទ័ពខ្មែរក្រហម ក្រោមការបំពាក់ឯកសណ្ឋានជាកងទ័ពយួន ដើម្បីឲ្យខ្មែរក្រហមសម្លាប់ចោលក្នុងសមរភូមិចូលមកកាន់ប្រទេសខ្មែរ យួន បានរៀបចំនួន ៣ ខ្សែត្រៀម ៖
ខ្សែត្រៀមទី ១ ៖ គឺជាកងទ័ពខ្មែរក្រោមសុទ្ធសាទ នៅក្រោមបញ្ជាការយួន និងពាក់ឯកសណ្ឋានយួន ហើយមានតែអាវុធធុនស្រាលប៉ុណ្ណោះ កាន់នៅក្នុងដៃ សម្រាប់បាញ់ជាមួយនឹងកងទ័ពខ្មែរក្រហមដែលមានអាវុធ ធុនស្រាល ធ្ងន់ គ្រប់ប្រភេទ (នេះគឺយួន រៀបចំឆាកឲ្យខ្មែរសម្លាប់ខ្មែរ ក្នុងខ្សែត្រៀមជួរមុខ) ។ មេទ័ព យួន បានដាក់បញ្ជាម៉ឺងម៉ាត់ក្នុងខ្សែត្រៀមជួរមុខ បើកងទ័ពណាម្នាក់រត់ថយ ក្រោយ គឺអ្នកនៅខ្សែត្រៀមទី ២ មានអំណាចបាញ់សម្លាប់ចោល ដោយចោទថា ទ័ពរត់ចោលជួរ ។
ខ្សែត្រៀមទី ២ ៖ យួនរៀបចំកងទ័ពយួនសុទ្ធ មកពីហាណូយ ដែលបំពាក់ដោយ អាវុធធុនធ្ងន់គ្រប់ប្រភេទដែលរួមមាន កាំភ្លើងយន្ត រថពាសដែក និងកងទ័ពអាកាសដែលជាជំនួយរបស់ សូវៀត ។ ខ្សែត្រៀមទី ២ របស់យួនដែលនៅ ក្រោមបញ្ជាការយួន និងអ្នកជំនាញការសូវៀត មានទិសដៅបាញ់រះសម្លាប់ទាំង អស់មិនថាជនស៊ីវិល ឬយោធា ឲ្យតែរត់កាត់មុខចុងកាណុង ។ ពួកនេះហើយ ដែលទទួលបញ្ជាសម្លាប់ពលរដ្ឋខ្មែរ ដែលរត់ចេញពីខ្សែប្រយុទ្ធរបស់ខ្មែរក្រហម មករកជំនួយ ។ នៅចំពោះមុខខ្សែត្រៀមទី ២ របស់យួននេះ កងទ័ពយួនហាណូយ សម្លាប់ពលរដ្ឋខ្មែរ ស្រី ប្រុស ក្មេង ចាស់ រាប់សែននាក់ដែលរត់គេចចេញពីតំបន់ខ្មែរក្រហម មករកការជួយរំដោះ តែប្រៀបដូចរត់ឡើងមកឲ្យ យួន បាញ់សម្លាប់ចោលពេញវាល ។
ខ្សែត្រៀមទី ៣ ៖ ជាកងទ័ពចិត្តសាស្រ្ត ដែលយួនរៀបចំនារីពេទ្យស្អាតៗ និងមាន អ្នកចែកស្បៀង អង្ករ និងព្រមទាំងជួយរាល់គ្រប់កិច្ចការដូចជា ជួយពរកូន ជួយដាំបាយ ជួយរកទឹក ជួយលាងរបួស ជួយថែរក្សាអ្នករបួស ជាដើម ។ ខ្សែត្រៀមទី ៣ ដែលជាខ្សែត្រៀមចិត្តសាស្រ្តនេះ យួនធ្វើជាយកចិត្តទុកដាក់ជាមួយជនជាតិ ខ្មែរណាដែលរត់ឆ្លងកាត់ ផុតពីស្លាប់ក្នុងខ្សែត្រៀមទី ២ ដែលយួនសម្លាប់ ហើយបបោសអង្អែល លួងលោមឲ្យស្រលាញ់ចូលចិត្តយួន ដឹងគុណយួន ហើយអ្នកនៅ មានកម្លាំងកាយសម្បទានល្អ បំពាក់បំប៉ន បញ្ឆេះកំហឹងឲ្យវិលចូលទៅធ្វើកងទ័ព វិញដើម្បីវាយជាមួយនឹងទាហានខ្មែរក្រហមតទៅទៀត ។
ដូចនេះក្នុងពេលដែលលើកទ័ពចូលមកឈ្លានពានលុយលុយប្រទេសខ្មែរ វ៉ាង ទៀងឌឹង បានរៀបចំផែនការយុទ្ធសាស្រ្តខ្សែត្រៀមប្រយុទ្ធទាំង ៣ នេះដើម្បី លាបមុខឲ្យខ្មែរសម្លាប់ខ្មែរផង (ខ្មែរក្រោម និងខ្មែរក្រហម) ឲ្យកងទ័ពយួនសម្លាប់ ខ្មែរផង និងឲ្យខ្មែរដែលរួចផុតពីសមរភូមិសម្លាប់នោះ យល់ច្រឡំសត្រូវថាជាមិត្ត ដឹងគុណសត្រូវ គោរពសត្រូវផង ។
ល្បិចពិសពុលនេះ មិនត្រូវបានមេដឹកនាំ គណបក្សប្រជាជនកម្ពុជា ណាម្នាក់យក មកសរសេរ ឬនិយាយប្រាប់ពលរដ្ឋខ្មែរបានដឹងនោះទេ ។ សូម្បីតែ ប៉ែន សុវណ្ណ ក៏បានព្យាយាមលាក់ដែរ ដោយបានគ្រាន់តែចង់ដណ្តើមឈ្មោះជា មតិ ០៧ មករា ដែលយួន រៀបចំប្រគល់ជ័យជំនះឲ្យតែប៉ុណ្ណោះ ។ ហើយចំណែកឯពលរដ្ឋខ្មែរ ភាគច្រើនដឹងតែផែនការសម្លាប់ ក-៥ ដែលពេលយួន ចូលមកកាន់កាប់ស្រុកខ្មែរ ពេញបន្ទុកហើយតែប៉ុណ្ណោះ ។
យួនសម្លាប់ខ្មែររាប់លាននាក់ ដុតផ្ទះខ្មែររាប់លានខ្នង ប្លន់ទ្រព្យសម្បត្តិខ្មែររាប់ពាន់លានដុល្លា រួចគ្រាន់តែស្ងោរពងមាន់ចែកឲ្យខ្មែរ ១០ នាក់ ១ គ្រាប់នោះ តើ យួនមានគុណលើខ្មែរឬ ? ៕
——————————————-
គណបក្សប្រជាជនកម្ពុជា និងពួកកញ្ជះយួន នៅភ្នំពេញបានថ្លែងអគុណយួន និងលើកដំកើងថ្ងៃ ០៧ មករា ១៩៧៩ ថា បើគ្មានថ្ងៃនេះទេ និងបើមិនមានកងទ័ព យួន ចូលវាយពួកខ្មែរក្រហមទេនោះ ពលរដ្ឋខ្មែរនឹងត្រូវស្លាប់ទាំងអស់ !
ខ្ញុំសូមជំរាបថា ការលើកឡើងខាងលើរបស់ពួកអាយ៉ងនេះ មិនពិតទេ ។ បើគ្មាន កងទ័ពយួន ចូលមកលុយលុយប្រទេសខ្មែរ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៧៨ ទេ នោះ ប្រទេសខ្មែរគឺត្រូវបានរំដោះដោយ កងទ័ពអង្គការសហប្រជាជាតិ (United Nation Arms Force) ស្របតាមសេចក្តីសម្រេចិត្តរបស់អង្គមហាសន្និបាត នៃ អង្គការសហប្រជាជាតិ លើកទី ៣៣ នៅបុរីញូយ៉ក នាថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៧៨ (Resolution A/33/516) ដោយយោងសេចក្តីរាយការពីក្រុមអ្នក ស៊ើបអង្កេតសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ ដែលបានធ្វើរបាយការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសខ្មែរ ក្រោមការរបបកម្ពុជាប្រជាធិបតេយ្យ ។
ដូច្នោះប្រទេស យួន ដែលកាលណោះមាន សហភាពសូវៀត ជាបង្អែក និងដែល សហភាពសូវៀត ជាសមាជិកអចិន្ត្រៃយ៍ ១ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិ ផងនោះ បានឆ្លៀតឳកាសនេះ រៀបចំកងទ័ពវាយលុកចូល កាន់កាប់ និងត្រួតត្រាប្រទេសខ្មែរឲ្យបានមុនការ អន្តរាគមន៍ នៃកងទ័ពរបស់អង្គការសហប្រជាតិ ដែលកាលណោះដឹកនាំដោយ បញ្ជាការទ័ព អាមេរិក និងអង់គ្លេស ។
បន្ទាប់ពីវាយចូលលុកលុយ ឈ្លានពាន ត្រួតត្រា បានប្រទេសខ្មែរទាំងស្រុងនៅ ថ្ងៃទី ០៧ មករា ១៩៧៩ រួចហើយ ប្រទេសយួន ដែលមានសហភាពសូវៀត ជាបង្អែកបានខំធ្វើកិច្ចការទូតឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ទទួលស្គាល់ថាខ្លួនចូលមករំដោះពលរដ្ឋខ្មែរ ពីរបបខ្មែរក្រហម ។ តែការខិតខំនេះ បរាជ័យដោយសារ សហរដ្ឋអាមេរិក អង់គ្លេស បាននាំមុខប្រឆាំងនឹងវត្តមានរបស់ កងទ័ពយួននៅលើទឹកដីខ្មែរ ហើយចោទប្រទេសយួន ថាបានកំពុងឈ្លានពានខ្មែរ ដោយរំលោភលើច្បាប់អន្តរជាតិ និងរំលោភលើសេចក្តីសម្រេចិត្តរបស់សន្និបាត នៃអង្គការសហប្រជាជាតិ ចុះថ្ងៃទី១១ តុលា ១៩៧៨ A/33/516 ដែលអង្គការ សហប្រជាជាតិបានសម្រេចចិត្តលើកទ័ពចូលរំដោះពលរដ្ខខ្មែរពីរបបវាលពីឃាត ខ្មែរក្រហម ។
ដោយសារយួន លើកទ័ពចូលលុកលុយប្រទេសខ្មែរ ប្លន់សេចក្តីសម្រេចចិត្តរបស់ អង្គការសហប្រជាជាតិ នោះហើយបានជាធ្វើឲ្យប្រទេសចិនមានលេសប្រសិទ្ធិជា សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចេញមុខការពារ កៅអីរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិរហូតដល់ឆ្នាំ១៩៩១ ។
ដូចនេះ បើមិនមាន ០៧ មករា ១៩៧៩ ដែលជាថ្ងៃយួន លើកទ័ពចូលមកលុកលុយឈ្លានពានទឹកដីខ្មែរ ក្រោមលេសមករំដោះពលរដ្ខខ្មែរទេនោះ ពលរដ្ឋខ្មែរនៅទូទាំងប្រទេស នឹងទទួលបាននូវពន្លឺសេរីភាព នៃរបបប្រជាធិបតេយ្យថ្មីមួយដែលរំដោះដោយកងទ័ពមូកខៀវ របស់អង្គការសហប្រជាជាតិ ។ ហើយប្រទេសខ្មែរក៏មិនធ្លាក់ខ្លួននៅក្រោមយួន រហូត មកដល់ថ្ងៃនេះដែរ៕
—————————————-
ពេលនេះខាង គណបក្សប្រជាជនកម្ពុជា ដែលយួនបង្កើើតនិងបន្តុបឲ្យកាន់ អំណាចក្រោយថ្ងៃ ០៧ មករា ១៩៧៩ ប្រកាសថាពួកគេជា បិតា ថ្ងៃ ០៧ មករា ចំណែកខាងអ្នកគាំទ្រ គណបក្សសង្គ្រៅះជាតិ មួយចំនួនតូចដែលមិនដឹងនូវ ការពិតពីប្រវត្តិរបស់ ប៉ែន សុវណ្ណ បានប្រកាសថា គឺ ប៉ែន សុវណ្ណ ដែលជា បិតា ០៧ មករា ។ ពួកទាំងពីរក្រុមនេះ គឺគ្រាន់តែធ្វើនយោបាយជួយលក់ថ្នាំងងុយ គេងដែលយួនផលិត ឲ្យពលរដ្ឋខ្មែរផឹកហើយគេងលក់ប៉ុណ្ណៅះ ។
បិតា ០៧ មករា ១៩៧៩ និងជាស្ថាបនិក ០៧ មករា គឺ វ៉ាង ទៀងឌឹង អគ្គបញ្ជាការកងទ័ពយួន ដែលទទួលបានការតែងតាំងពីសភាប្រជាជនយួន ឲ្យដឹកនាំកងទ័ពយួន ២០ ម៉ឺន នាក់វាយលុយលុយចូលត្រួតត្រាប្រទេសខ្មែរ ឲ្យបាន មុនទ័ពរបស់អង្គការសហប្រជាជាតិ ចូលមក ។
ប៉ែន សុវណ្ណ គ្រាន់តែមានតួរនាទីជាជំនួយការរបស់ ប៊ុយ ទឹន ប្រធានទីភ្នាក់ងារ សារព័ត៌មានយួន នៅទីក្រុងហាណូយ ហើយដែលកាលណោះ យួន បានបន្តុប ប៉ែន សុវណ្ណ ឲ្យមានតួរនាទីជាប្រធានកាផ្សាយជាភាសាខ្មែរ ក្នុងវិទ្យុយួន ដែល ផ្សាយចេញពីហាណូយ តែប៉ុណ្ណោះ ។ បើតាមសំដីរបស់ ប៊ុ ទឹន ដែលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំងនោះ ប៉ែន សុវណ្ណ មិនទាំងដឹងខ្លួនថា យួន នាំឲ្យធ្វើ ជានាយករដ្ឋមន្រ្តីនៅស្រុកខ្មែរផង ។ រហូតព្រឹកមួយពេលដែល ប៉ែន សុវណ្ណ លើកទឹកតែជូនគាត់ (ប៊ុយ ទឹន) ទើបគាត់ប្រាប់ ប៉ែន សុវណ្ណ ថាឲ្យឈប់ធ្វើកិច្ចការនេះ ហើយឲ្យត្រៀមខ្លួនទៅធ្វើនាយករដ្ឋមន្រ្តីនៅស្រុកខ្មែរ ដែលកងទ័ពយួនទើបវាយ យកបាន ពីពួកខ្មែរក្រហម ។
ចំណែកក្រុម ហ៊ុន សែន ជា ស៊ីម ហេង សំរឹន និងពួកអាយ៉ង ០៧ មករា ដ៏ទៃ ទៀតនោះគ្រាន់តែជាក្រុមកម្មាភិបាលខ្មែរក្រហម ដែលយួនបានវាយជំលៀសយកនៅដើម ខែធ្នូ ឆ្នាំ ១៩៧៨ ទៅជាមួយនឹងពលរដ្ឋខ្មែរចំនួនជាង ៥០០០ នាក់ផ្សេងទៀត នឹងដែលក្រោយមកយួនបានសម្លាប់ពលរដ្ឋខ្មែរជាង ៥០០០ នាក់ នោះចោល ហើយរើសយកកម្មាភិបាលខ្មែរក្រហមមួយចំនួនទៅដាក់គុកដើម្បី លាងខួរក្បាលឲ្យបម្រើយួន នៅក្នុងនោះមាន ហេង សំរឹន ជា ស៊ីម ហ៊ុន សែន និងបនបរិវ៉ាមួយចំនួនទៀត ដែលក្នុងពេលនៅយួន បានចាត់ឲ្យ ហេង សំរឹន ធ្វើជាប្រធានក្រុមអ្នកជាប់គុកទាំងនោះ។
ដូចនេះ ០៧ មករា ១៩៧៩ ជាថ្ងៃជ័យជំនះរបស់យួន ហើយ បិតា ០៧ មករា គឺជាអគ្គបញ្ជាការកងទ័ពយួនឈ្មោះ វ៉ាង ទៀងឌឹង ដែលលើកទ័ពចូលលុកលុយ ប្រទេសខ្មែរនៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ (ថ្ងៃបុណ្យ គ្រីស្ទម៉ាស) ហើយវាយដណ្តើម យកជ័យជំនះត្រួតត្រាប្រទេសខ្មែរ នៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ដោយ លើកបន្តុបរបបអាយ៉ងយួន ឲ្យកាន់អំណាចនៅភ្នំពេញ ៕
————————————–
ប៉ែន សុវណ្ណ មិនដែលជាប់គុកងងឹតយួនទេ ហើយក៏មិនមែនជា បិតា ០៧ មករា មករំដោះពលរដ្ឋខ្មែរអីដែរ !
គាត់ (ប៉ែន សុវណ្ណ) អាចបន្តភូតកុហក់បានតែពលរដ្ឋខ្មែរ ដែលខ្វះការផ្ទៀងផ្ទាត់ រកការពិតតែប៉ុណ្ណោះ តែគាត់ (ប៉ែន សុវណ្ណ) មិនអាចភូតកុហក់ សហរដ្ឋអាមេរិក ដែលគេមានក្រុមជំនាញស្រាវជ្រាវ និងផ្ទៀងផ្ទាត់បានឡើយ ។ ដូច្នោះហើយបានជា សហរដ្ឋអាមេរិក ដាក់ ប៉ែន សុវណ្ណ ក្នុងបញ្ជីខ្មៅហាមមិនឲ្យ ចូលដីសហរដ្ឋអាមេរិក ។ តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ដែលដឹងថា អាមេរិក មិនឲ្យ ប៉ែន សុវណ្ណ ចូលសហរដ្ឋ ? ហើយដោយសារមូលហេតុអ្វូី ?
ប៉ែន សុវណ្ណ ដែលគាត់អះអាងថា គាត់ជា បិតា ០៧ មករា នោះគឺជារឿងភូតកុហក់សុទ្ធសាធ ។ដូចអត្ថបទរបស់ខ្ញុំបានបង្ហាញរួចហើយថា ស្ថាបនិកនិងរោគ ០៧ មករា ១៩៧៩ គឺ អគ្គបញ្ជាការកងទ័ពយួន ឈ្មោះ វ៉ាង ទៀងឌឹង ដែលយួន បានលើកជាវីរៈបុរសយួន ពីព្រោះបានរៀបចំផែនការឈ្លានពាន ត្រួតត្រាប្រទេស ខ្មែរបានសម្រេច ។
បញ្ហាមួយទៀតដែលគាត់ (ប៉ែន សុវណ្ណ) ប្រកាសថាគាត់បានជាប់គុកងងឹតយួន អស់រយៈពេល ១០ ឆ្នាំនោះក៏ជារឿងមិនពិតដែរ ។ តែគាត់អាចជាអ្នកទោសដែល យួន ឃុំឃាំងឲ្យនៅក្នុងផ្ទះ (House Arrested) ។ ពីព្រោះបន្ទាប់ពី ប៉ែន សុវណ្ណ បានប្រកាសថា គាត់ជាប់គុកងងឹតនៅស្រុកយួនអស់រយៈពេល ១០ នោះបានធ្វើ ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់អារម្មណ៍នឹងគាត់ ដោយចាត់ទុកថាគាត់គឺជា សក្សីរស់ ក្នុងករណី អ្នកទោសគុកងងឹតដែលយួនបានចាប់ឈ្លើយសឹកអាមេរិកាំង ជាច្រើននាក់ទៅឃុំឃាំង ក្នុងគុកងងឹតនោះធ្វើបាប ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអញ្ជើញ ប៉ែន សុវណ្ណ ទៅសហរដ្ឋអាមេរិក ដើម្បីធ្វើការសំភាស និងធ្វើការវិភាគលើរូបរាងកាយ ដើម្បីបញ្ជាក់ថា គាត់ពិតជាជាប់គុកងងឹតរបស់យួន មែនឬអត់ ?
ជាលទ្ធផលគឺ «គាត់ភូតកុហក់ ! គាត់មិនបានជាប់គុកងងឹតដូចការអះអាងរបស់គាត់ទេ ! » ហើយអ្នកជំនាញអាមេរិកាំងបានរកឃើញថា ប៉ែន សុវណ្ណ គ្រាន់តែ ត្រូវរដ្ឋភិបាលយួន ឃុំឃាំងនៅក្នុងផ្ទះ ឲ្យនៅជុំប្រពន្ធកូនធម្មតា តែមិនឲ្យជួប អ្នកក្រៅតែប៉ុណ្ណោះ ។ ពីព្រោះសហរដ្ឋអាមេរិកបាន ធ្វើការវិភាគលើរូបរាងកាយរបស់ ប៉ែន សុវណ្ណ ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងអ្នកទោសសង្គ្រាម (POW) របស់សហរដ្ឋងាមេរិក ដែលជាប់ឃុំក្នុងគុកងងឹតយួន ដូចគ្នា ព្រមទាំងបានធ្វើការពិសោធន៍លើចរន្តខួរក្បាលរបស់គាត់ ដែលឆ្លើយឆ្លងជាមួយនឹងអារម្មណ៍ពិតពេលកំពុងសំភាស នោះបានបានបង្ហាញថាគាត់ (ប៉ែន សុវណ្ណ) គឺនិយាយ «ភូត» ។
ដោយសារការភូតភររបស់គាត់ (ប៉ែន សុវណ្ណ) អំពីករណីថា គាត់ជាប់គុកងងឹត របស់យួននេះហើយបានជា សហរដ្ឋអាមេរិក ចាត់ទុកគាត់ជាអ្នកនយោបាយ បោកប្រាស់ និយាយគ្មានការពិត ហើយប្រដិតសភាពការណ៍បន្លំខ្លួន ។ ដូច្នោះ ហើយបានជា សហរដ្ឋអាមេរិក មិនអនុញ្ញាត្តិឲ្យ ប៉ែន សុវណ្ណ ចូលទឹកដីអាមេរិក រហូតមកដល់ថ្ងៃនេះ ៕
mr country student i really admire you to dig all the secret dirty veit and let all the young gen know what was the past ,as i told every body veit killed a lot of khmer in the secret or behind .country student keep up and spread the new so that our young gen learn and protect our country.GOD bless all cambodian people’
សូមគាំទ្រដល់មតិលោកCountryStudent!!!នេះគឺជាការពិតដែលពួកគេខិតខំបិទបាំងបំភន័ភ្នែកប្រពលរដ្ខខ្មែរ!!