ដោយ៖ ពៅ មេត្តា
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពសមត្ថកិច្ចចុះយុទ្ធនាការបង្ក្រាបការលក់ដូរទំនិញខូចគុណភាព (រូបភាពពីគេហទំព័រអគ្គស្នងការនគរបាលជាតិ)
មន្ត្រីសមត្ថកិច្ចធ្វើការពាក់ព័ន្ធនិង គុណភាពចំណីអាហារនៅខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងដកហូតទំនិញខូចគុណភាពចំនួន៧ប្រភេទនៅក្នុងផ្សារម៉ាតកាស៊ីណូ និងនៅតាមតូបលក់ទំនិញនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
គេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយថាយុទ្ធនាការបង្ក្រាបការលក់ដូរទំនិញខូចគុណភាពនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ដោយមានការសហការរវាងមន្ត្រីកាន់កុងត្រូល និងមន្ត្រីពាណិជ្ជកម្មខេត្តប៉ៃលិន ។ ទំនិញដែលខូចគុណភាពទាំងនោះ សមត្ថកិច្ចរកឃើញ ត្រូវបានគេកោសលេខកូដចេញ រួចដាក់បន្តដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ។
គេហទំព័រដដែលបញ្ជាក់ថា ទំនិញទាំង៧ប្រភេទដែលមន្ត្រីជំនាញ ដកហូតបានរួមមានទឹកក្រូចfanta ១៦ដប ម្ស៉ៅស៊ុបរ៉តឌី១៣កញ្ចប់ ស្រាបៀរ blackcat ៩កំប៉ុង ភេសជ្ជៈ Vigoo ២កំប៉ុង ទឹកដូង កំប៉ុង៨ដប និង ភេសជ្ជៈ ខារ៉ាបាវ ២៤ដប ។ ក្រោយពេលដកហូតទំនិញទាំងនេះ សមត្ថកិច្ចបានអប់រំអាជីវករទាំងនោះ ឲ្យឈប់លក់ទំនិញខូចគុណភាពទៀត ហើយថា បើមិនរាងចាល សមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់ ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
តថ្លៃមិនត្រូវ បើអោយថ្លៃត្រូវៗគុណភាពទាំងអស់…