ដោយ៖ ខាន់ លក្ខិណា
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពពី គេហទំព័រហេ្វសប៊ុករបស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ ចាប់ផ្តើមត្រួតពិនិត្យ និងស្តារប្រព័ន្ធលូនៅតំបន់បឹងកក់ ដើម្បីបញ្ចៀសកុំឲ្យមានការជន់លិចដោយទឹកស្អុយ ឬជំនន់ភ្លៀង នៅរដូវវស្សាខាងមុខនេះ ។
គេហទំព័រហេ្វសប៊ុករបស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ខែមីនា នេះឲ្យដឹងថា អាជ្ញាធរចាប់ផ្តើមត្រួតពិនិត្យប្រព័ន្ធប្រលាយ និងលូ ក្នុងតំបន់បឹងកក់ដែលមានការកកស្ទះ ។ ការដោះស្រាយបញ្ហាកកស្ទះប្រព័ន្ធលូ និង ប្រលាយនេះ គឺចាប់ពីចំណុចនៅភូមិបឹងកក់ដល់ស្ថានីយ៍បូមទឹកទួលគោក២ ។
ស្ត្រីនៅសហគមន៍បឹងកក់ជាង១០នាក់ ត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកាលពីចុងឆ្នាំ២០១៤ រហូតដល់ បច្ចុប្បន្នដោយសារ តវ៉ាបិទផ្លូវនៅមុខសាលារាជធានី ដើម្បីទាមទារឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីភូមិ ។
កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ អាជ្ញាធររាជធានីភ្នំពេញចុះទៅស្តារប្រព័ន្ធលូនៅតាម ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌឫស្សីកែវ ដើម្បីរៀបចំការពារកុំឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋនៅរដូវវស្សានៅពេលខាងមុខ ៕

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com
ពេលគេតវ៉ាឱយស្តារលូដើម្បី
រំដោះទឹកកុំឱយលិចចោទគ្នា
សុទ្ធតែក្រុមអណារធិបតេយ្យ
ធ្វើឱយខូចសណ្ដាប់ធ្នាប់សង្គម
ចាប់ដាក់គុកអស់៕ឥឡូវមក
ស្តាររំដោះទឹក៕ធ្វើឱយនរណា
បើជនរងគ្រោះជាប់គុកអស់ហើយហ្នឹង៕
ពិតជាមន្ត្រីចោលម្សៀត៕