ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មន្ត្រីពង្រឹងអំណាចសហគមន៍មួយ អំពាវនាវឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលពីវិធានការ របស់មន្ត្រីក្រោមឱវាទឡើងវិញ ដើម្បីពង្រឹងអភិបាលកិច្ចថ្នាក់ក្រោមជាតិ ខណៈពួកគេអះអាងមកថា ការចុះបង្រៀនពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិមនុស្ស ត្រូវហាមឃាត់ ។
មន្ត្រីជាន់ខ្ពស់ នៅសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ស៊ុម ម៉ាណែត ឲ្យVODដឹងថា វគ្គបណ្តុះបណ្តាលដល់សមាជិក ស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយដែលគ្រោងធ្វើនៅភូមិប្រស្រែ ឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែងកាលពីថ្ងៃទី២១ខែមីនាម្សិលមិញ ត្រូវលប់ចោទវិញ ដោយសារមានការរារាំងអាជ្ញាធរមូលដ្ឋានដោយតម្រូវឲ្យសុំច្បាប់ ។
លោក ស៊ុម ម៉ាណែត យល់ថា សេរីភាពជួបជុំ ឬបើកវគ្គបណ្តុះបណ្តាលដល់សមាជិកសហគមន៍ ច្បាប់តម្រូវ ត្រឹមតែជូនដំណឹងប៉ុណ្ណោះ ដួច្នេះលោកយល់ថា វិធានាការរារាំងរបស់អាជ្ញាធរ នៅឃុំប្រស្រែនោះ ជាវិធានការរំលោភច្បាប់។លោកអំពាវនាវ ឲ្យក្រសួងមហាផ្ទៃ ពិនិត្យមើលករណីនេះឡើងវិញ ដើម្បីពង្រឹកអភិបាលកិច្ចល្អ នៅថ្នាក់ក្រោមជាតិ ។
មេឃុំបឹងព្រះ លោក ណុប ចិត្ត បានច្រានចោល ការចោទប្រកាន់នេះ ដោយលោកអះអាងថា ការរារាំងនោះ ដោយសារតែអ្នករៀបចំកម្មវិធី មិនបានជូនដំណឹងទៅអាជ្ញាធរ ។
យ៉ាងនេះក្តី លោក ស៊ុម ម៉ាណែត អះអាងថា លោកនឹងដាក់លិខិតជូនដំណឹងម្តងទៀតទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំកម្មវិធីដដែលនេះឡើងវិញ នៅថ្ងៃទី២៥ ខែមីនា សប្តាហ៍ក្រោយ ក្នុងបំណងជំរុញឲ្យអ្នកភូមិយល់ដឹងពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមលទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
>>>>>>>>>>>>>> . ស . ម ណុប ចិត្ត ជា កូន របស់ ខ្មោច ប៉ុល ពត ………… !