ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
រូបភាពអ្នកបើករថយន្តដឹកស្រូវពេលសមត្ថកិច្ចចាប់ (រូបភាពពីបណ្តាញសង្គម)
អ្នកបើករថយន្តដឹកស្រូវម្នាក់ដែលចោទថា សមត្ថកិច្ចខេត្តត្បូងឃ្មុំនិង ខេត្តព្រៃវែងតាមបាញ់ប្រហារ និងធ្វើទារុណកម្ម កាលពីយប់ថ្ងៃទី១៩ខែមីនានោះ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទាមទារសំណងពីសមត្ថកិច្ចទាំងនោះ៥ម៉ឺនដុល្លារ ។
កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៥ បណ្តាញសង្គមបានបង្ហោះរូបភាពរថយន្តដឹកស្រូវមួយគ្រឿងមានស្នាមបែកកញ្ចក់នៅប៉កខាងមុខជិតអ្នកបើកបរដោយគ្រាប់កាំភ្លើង ។
បណ្តាញសង្គមក៍បានបង្ហាញ រូបភាពបុរស់អាក្រាតអាវម្នាក់ ត្រូវគេចងដៃទៅក្រោយ ឲ្យដេកផ្កាប់មុខទៅលើដី បង្កឡើងដោយមនុស្សមួយក្រុម មានឯកសណ្ឋានខ្លះ ជាកងរាជអាវុធហត្ថ ព្រួតគ្នាចាប់ចង និងយកជើងជាន់ករ បុរសអាក្រាតអាវនោះជាដើម ។
លោកណែត ស៊ីដា ឲ្យVODដឹងថា អ្នកដែលសមត្ថកិច្ច ធ្វើទារុណកម្មនោះ ជារូបលោក ហើយពេលនេះ លោកបាន ពិភាក្សាជាមួយមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង ហើយបានសម្រេច ដាក់ប្តឹងទាមទារសំណង៥ម៉ឺនដុល្លារ ជាថ្នូរនឹងការខូចខាតស្រូវ៣៤តោន និង ធ្វើទារុណកម្មរូបលោក ។
មន្ត្រីសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តព្រៃវែង លោកស្រី អេង គីមលី អះអាងថា លោកស្រីបានទទួលពាក្យបណ្តឹងពីបុរសអ្នកបើកឡាននេះហើយ តែមិនទាន់វាយតម្លៃពីករណីនេះនៅឡើយ ដោយអះអាងថា ចាំស៊ើបអង្កេតជាមុនសិន។ ប៉ុន្តែមន្ត្រីរូបនោះ បង្ហើបឲ្យដឹងថា ពួកគេនឹងផ្តល់មេធាវីការ ពារពលរដ្ឋរូបនោះ ។
VODមិនអាចទាក់ទងមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីសុំអត្ថាធិប្បាយបញ្ជាក់ពីការចោទប្រកាន់នេះបានទេ ។
ប៉ុន្តែអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ អះអាងថា ករណីនេះមន្ត្រីជំនាញ បានបង្កើតក្រុមការងារចុះស៊ើបអង្កេតហើយ។ លោកថាបើការស៊ើបអង្កេត រកឃើញថា កម្លាំងក្រោមឱវាទណាមួយ បានប្រព្រឹត្តិដូចការចោទប្រកាន់មែននោះ ពួកគេនឹងត្រូវទទួលទោសតាមច្បាប់ ។
បើតាមអ្នកបើរថយន្តដឹកស្រូវឲ្យដឹងថា មុនកើតហេតុ មានសមត្ថកិច្ចខេត្តត្បួងឃ្មុំ និង ខេត្តព្រៃវែងប្រមាណ ១០នាក់ ស្ទាក់ឡា នគាត់ដែ លដឹកស្រូ វពីខេត្ត កំពង់ ធំ ទៅលក់នៅប្រទេសវៀតណាម។ បុរសរូបនោះឲ្យដឹងទៀតថា សមត្ថកិច្ចដែលបានស្ទាក់ឡាន របស់គាត់នោះ មិនបានដា ក់ផ្លាកសញ្ញាដើម្បីបញ្ជាក់ថា ជាកម្លាំងសមត្ថកិច្ចទេ ពេលនោះ លោកគិតថាជាក្រុម ចោរ ទើបបើ ករ ថយន្តបង្ហួសរហូតក្រោយមកក៏មានការប្រើអាវុធបាញ់ និងចាប់រូបគាត់រួមទាំងព្រូឡានម្នាក់ទៀតចងស្លាបសេក វាយដំបណ្តាលឲ្យរបួសធ្ងន់៕

.jpg)
.jpg)
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
បើមិនមានការផ្លាស់ប្តូររបប លោកហ៊ុន សែន ចេញទេ សិទ្ធិមនុស្សនៅកម្ពុជានៅតែជាន់ឈ្លីរហូត ដោសាតែអ្នកធ្វើខុសមិនបានយកមកតាត់ទោស អំណាចតុលាកាគ្មានយុត្តិធរ
this case not a police ‘ look like the robber but used police uniform’.if the real police they must obey the rule not hit the people ‘the police must bring this truck and the driver to the police station not beat the people on the street so this case must be robber’GOD bless all cambodian people’
There are many armed bandits, fake militaray police and illegal checkpoints in Cambodia. Police or military police must not use violence against unarmed people. Those who use violence must be punished regardless of authority. If let them be free, the violence will increase.
នេះជាឬសគល់នៃអំពើហឹង្សាមួយរបស់សមត្ថកិច្ច !មេដឹកនាំម្នាក់ៗក្នុងជួររដ្ឋាភិបាលសុទ្ធតែស្រែកថា លុបបំបាត់អំពើហឹង្សា តែធាតុពិត មើលករណីនេះចុះ ដឹងពីសារធាតុ កំហឹង និងហឹង្សាពិតៗក្នុងសង្គមខ្មែរនាសម័យតេជោសែនហើយ?រាស្រ្តស្លូតត្រង់ឆ្អែតចិត្ត និងចងចាំមិនភ្លេចទេសំដាច់ស៍៕
ប្រាកដណាស់ គឺ១០០% មេ PM នឹងឆ្លើយថា PM ទាំងនោះគឺជាកម្លាំងខុសច្បាប់ មិនមានឈ្មោះក្នុងបញ្ជីកងទ័ព ឬត្រូវបានបណ្តេញចេញពីជួរទ័ពតាំងពីយូរណាស់មកហើយ ។ នេះគឺជាជំនាញរបស់មេៗ PM ដែលតែងតែធ្វើរបៀបនេះតាំងពីពេលកកើត PM នេះមកម្ល៉េះ ។ ជាទូទៅគេចូលចិត្តទទួលយកតែអំពើត្រូវ មិនដែលទទួលខុសម្តងណាឡើយ ។ សកម្មភាពឃោឃៅនេះ គឺជាបែបបទនៃការដឹកនាំតាមបែបអ៊ីត្លែរ៍ ដែលមេរបស់គេបានជ្រើសរើសយកធ្វើជាគំរូ ។