ដោយ៖ ឡេង ចាន់រតនា
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com
ចៅក្រុមតុលាការខេត្ដបាត់ដំបងឲ្យដឹងថាខ្លួនកំពុងបន្ដការស៊ើបសួរ និងប្រមូលភស្តុតាងដើម្បីដាក់បន្ទុកបន្ថែមលើ លោក យ៉ែម ជ្រិន ដែលត្រូវបានចោទប្រកាន់ថាបានចម្លងមេរោគអេដស៍ទៅប្រជាពលរដ្ឋជាង២០០នាក់ នៅឃុំរកា ស្រុកសង្កែ។
លោក យ៉ែម ជ្រិន ត្រូវបានរកឃើញថាបានប្រើប្រាស់សឺរាំងដដែលៗសម្រាប់ព្យាបាលអ្នកជំងឺនៅភូមិរកា។
ចៅក្រមស៊ើបសួរ លោក គឹម រ៉ាវី ប្រាប់VODយ៉ាងខ្លីនៅព្រឹកថ្ងៃចន្ទនេះថាតុលាការកំពុងស៊ើបសួរ និងប្រមូលភស្ដុតាងបន្ថែមទៀត ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា គ្រូពេទ្យភូមិម្នាក់ លោក យ៉ែម ជ្រិន ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់លើចំណុច៣នៃបទចោទ គឺទី១ ការចម្លងជំងឺអេដស៍ទៅអ្នកដទៃ ទី២ ពាក់ព័ន្ធនឹងក្រមព្រហ្មទណ្ឌ(អំពើឃោរឃៅមានទារុណកម្ម) និងទី៣ ពាក់ព័ន្ធនឹងខុសវិជ្ជាជីវៈពេទ្យ ។ បើតាមច្បាប់ លោក យ៉ែម ជ្រិន នឹងត្រូវជាប់ពន្ធនាគារមួយជីវិត ប្រសិនបើរកឃើញថាបានប្រព្រឹត្តបទល្មើសនេះ។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក លី ពេញស៊ុន ធ្លាប់ប្រាប់VODថាតួលេខចុងក្រោយដែលលោកបានទទួល គឺមានមនុស្ស២៣៨នាក់ ដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ក្រសួងសុខាភិបាលឲ្យដឹងថាតាមរយៈការសិក្សា អ្នកឆ្លងមេរោគអេដស៍ដែលបានចាក់ថ្នាំ និងប្រើសេរ៉ូមមានកម្រិតខ្ពស់ជាងអ្នកមិនឆ្លងមេរោគអេដស៍។ ក្រសួងបញ្ជាក់ថាមិនមានចម្លើយខុសគ្នាគួរឲ្យកត់សម្គាល់រវាងក្រុមអ្នកឆ្លងមេរោគអេដស៍ និងអ្នកមិនឆ្លងមេរោគអេដស៍លើកត្តាប្រឈមនឹងការឆ្លងមរោគេអេដស៍ផ្សេងទៀត ដែលមានក្នុងការសិក្សា រួមមានការប្រព្រឹត្តលើការរួមភេទ និងចាក់គ្រឿងញៀន។ ក្រសួងឲ្យដឹងទៀតថាការឆ្លងមរោគអេដស៍ពីម្តាយទៅកូនពុំមែនជាកត្តាប្រឈមនោះទេ ពីព្រោះភាគច្រើននៃម្តាយរបស់កុមារដែលមានអាយុក្រោម១៤ឆ្នាំ និងបានឆ្លងមេរោគអេដស៍ ពុំមានផ្ទុកមេរោគអេដស៍ទេ៕
សរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com

There is one monk said that The Vietnamese has brough AIDS to the Cambodian in order to kill Khmer people. Also some Khmer Krom said that the Vietnames tried to kill Khmer by putting AIDS in side the fruits and vegetable in Cambodia.
According to the ministry of health, AIDS will die off after it comes out from the human body less than 1 minute.