​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី​ ដោយ​គ្មាន​ការសួរដេញដោល​ដូច​រដ្ឋសភា

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃចន្ទ ទី23 មិនា 2015
http://vodhotnews.com

​ព្រឹទ្ធសភា​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​សម្រេច​អនុម័ត​សេចក្តីស្នើច្បាប់​ចំនួន​ពីរ​ ទាក់ទង​ការបោះឆ្នោត ដោយ​គ្មាន​ការសួរដេញដោល​អ្វី​ឡើយ ពោល​គឺ​ដូច​ការអនុម័ត​នៅ​រដ្ឋសភា​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា រដ្ឋសភា​បាន​អនុម័ត​សេចក្ដីព្រាងសេចក្ដីស្នើច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​សំឡេង​គាំទ្រ​១០៣​លើ​១០៣​សំឡេង ។ ដោយឡែក​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​សំឡេង​១០១លើ​១០១សំឡេង​ ។ ច្បាប់​ទាំង​ពីរ​ត្រូវបាន​អនុម័ត​ដោយ​មិន​មាន​ការសួរដេញដោល​ឡើយ ខណៈ​អ្នកឃ្លាំមើល​ការបោះឆ្នោត​ទាមទារ​ឲ្យ​ដកចេញ​មាត្រា​ចំនួន​ដែល​ពួកគេ​យល់ថា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ ។​

​ព្រឹទ្ធសភា​នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិនា​នេះ បាន​បានអនុម័ត​សេចក្តីស្នើច្បាប់​ទាំងពីរ​នេះ​ដោយ​ចំណាយ​ពេល​ត្រឹមតែ៤០នាទី ដោយ​សំឡេង​គាំទ្រ ៤៩​លើ​៤៩សំឡេង ខណៈ​អវត្តមាន​សមាជិក១២រូប​ ។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch ចាត់ទុកថា ច្បាប់​នេះនឹង​រំលោភ​សិទ្ធិមនុស្ស​មូលដ្ឋាន រឹតបន្ដឹង​សិទ្ធិសេរីភាព​សម្ដែង​មតិ រិត​បន្តឹង​សេរីភាព​អង្គការ សមាគម និង​សិទ្ធិ​ប្រមូលផ្ដុំ ហើយ​នឹង​នាំ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេល​អនាគត នឹង​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ៕ 

សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​ព្រឹទ្ធ​សភា​អនុម័ត​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី​ ដោយ​គ្មាន​ការសួរដេញដោល​ដូច​រដ្ឋសភា"

  1. ★★★ says:

    ព្រឹទ្ធសភា​របស់ខ្មែរ គឺជាធុងសំរាម សំរាប់ដាក់មនុស្សចាស់ៗ អត់ប្រយោជន៍ មុននឹងចែកឋានទៅនរក