កម្លាំង​ប្រដាប់​អាវុធ និង​ក្រុមហ៊ុន​វៀតណាម​ដុត​ខ្ទម​ជន​ជាតិ​ដើម​ជាង​១០០

អាអិច ឈូស​បំផ្លាញ​ខ្ទម​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កាល​ពី​ម្សិល​មិញ។ រូបថត អាដហុក

អាអិច ឈូស​បំផ្លាញ​ខ្ទម​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កាល​ពី​ម្សិល​មិញ។ រូបថត អាដហុក



ភ្នំពេញប៉ុស្តិ៍

មណ្ឌលគិរីៈ កម្មករ​វៀតណាម និង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រុក​កែវសីមា ប្រមាណ​ជា​ ៧០ ​នាក់ ​បាន​ដុត ​និង​ឈូស​បំផ្លាញ​ខ្ទម​ពលរដ្ឋ​អស់​ ១៣៦ ​កាល​ពី​ម្សិលមិញ ​ដើម្បី​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​សហគមន៍​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ក្នុង​ស្រុក កែវ​សីមា ​ រួម​នឹង​កម្មករ​វៀតណាម​របស់​ក្រុមហ៊ុន ប៊ិនភៀក​ ១ បាន​សហការណ៍​គ្នា​ដុត​បំផ្លាញ និង​ប្រើ​គ្រឿង​ចក្រ​ឈូសឆាយ​ខ្ទម និង​រោង​ស្នាក់​នៅ​របស់​អ្នកភូមិ​ ១៣៦ ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ភូមិ​ចក់ចារ​ ឃុំស្រែឈូក ​ស្រុក​កែវសីមា ​ខេត្ត​មណ្ឌលគិរី។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ភូមិ និង​អង្គការ​អាដ​ហុក​ខេត្ត​មណ្ឌលគិរី។

ម្ចាស់ខ្ទម​ឈ្មោះ ម៉ម សារ៉ុត​ អាយុ​ ៣១ ​ឆ្នាំ​បាន​បញ្ជាក់​ថា៖ «វៀតណាម​ប្រហែល​ជា ៤០ នាក់​ទៅ​ដល់​ដុត ហើយ​យក​អាអិច​ឈូស​តែ​ម្តង។ មាន​កម្លាំង​ប៉ូលិស​ឈ​ចាំ​ជួយ​ការពារ​កុំ​ឲ្យ​ម្ចាស់​ខ្ទម​ចូល​ទៅ​ជិត»។

Content image - Phnom Penh Post

កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រុក​កែវសីមា ប្រមាណ​ជា​ ៧០ ​នាក់ ​បាន​ដុត ​និង​ឈូស​បំផ្លាញ​ខ្ទម​ពលរដ្ឋ​អស់​ ១៣៦ ​កាល​ពី​ម្សិលមិញ។ រូបថត អាដហុក

អង្គការ​អាដហុក​បាន​ហៅសកម្មភាព​ដុត​បំផ្លាញ​នោះ​ថា ជា​វិធានការណ៍ «ក្តៅគគុក» ​នៅ​លើ​ដី​ជម្លោះ ពី​សំណាក់​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​និង មន្ត្រី​ស្រុក​កែវ​សីមា ដែល​សហការ​ជាមួយ​កម្លាំង​ក្រុមហ៊ុន។ កម្លាំង​ទាំង​នោះ​មាន​ប្រមាណ​ជា​ ៧០ ​នាក់​ដែល​រួម​មាន ប៉ូលិស​ អាវុធ​ហត្ថ​ ទាហាន​មន្ត្រី​សាលា​ស្រុក និង​កម្លាំង​ក្រុមហ៊ុន​វៀតណាម​ប្រមាណ​ជា​ច្រើន​នាក់​ផ្សេងទៀត។ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​ឡាន​បាញ់​ទឹក​ ១ ​គ្រឿង ឡាន​សារ៉ែន​ ១គ្រឿង​ និង​គ្រឿង​ចក្រ​ផ្សេងៗ​ទៀត​ផងដែរ។

លោក សារ៉ុត ​បាន​បន្ថែម​ថា ពួក​គាត់​ ២១១ គ្រួសារ​ដែល​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង​បាន​សង់​ខ្ទម និង​រោង​ស្នាក់​នៅ​ចំនួន​ ១៧២ ​ដើម្បី​ការពារ​ដី​កុំ​ឲ្យ​ក្រុមហ៊ុន​ ប៊ិនភៀក ១ ​ឈូសស​ឆាយ​រំលោភ​យក។ ប៉ុន្តែ​ក្រុមហ៊ុន ​និង​កម្លាំង​ចម្រុះ​បាន​ប៉ុន​ប៉ង​ដុតបំ​ផ្លាញ​ទាំងអ​ស់ ​ហើយ​ពួ​កគា​ត់​ជាង​៦០​នាក់​បាន​ចេញទៅ​រារាំ​ង​ទើប​គេព្រ​មឈ​ប់ បន្ទាប់​ពី​ដុត​អស់១៣៦ខ្ទ​ម និ​ងរោ​ង​មក។

លោក​សុក​ រដ្ឋា​អ្នក​សម្រប​សម្រួ​លអង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្តម​ណ្ឌល​គិរី​បាន​អាជ្ញាធរ​ និង​ក្រុមហ៊ុន​តែ​មាន​ជម្រើស​ផ្សេង ​ក្រៅ​ពី​ប្រើ​វិធាន​ហិង្សា​ និង​ក្តៅបែបនោះ​ ដើម្បី​រក​ដំណោះ​ស្រាយ​វិញ​ ព្រោះ​ថា​ដី​នោះ​ជា​ដី​មាន​ជម្លោះ​ដែល​ប៉ះ​ពាល់​ដល់​ជន​ជាតិ​ដើម​ភាគ​តិច។

Content image - Phnom Penh Post

លោក​ រដ្ឋា បាន​ថ្លែងថា៖​ «នេះ​ជា​ការ​ដុត​បំផ្លាញ​លើក​ទីពីរ​ហើយ ដែល​អាជ្ញាធរ​គួរ​តែ​បញ្ឈប់​វិធាន​ការ​ហិង្សា​នេះ។ ងាក​មក​រក​ការ​ចរចា​វិញ ហើយ​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា​គួរ​តែ​គោរព​ច្បាប់ ​និង​យោគយល់​ដល់​ជន​ជាតិ​ដើម ​ហើយ​កាត់​ផល​ប៉ះពាល់​ចេញ»។

ទោះ​យ៉ាង​ណា​លោក ​ញ៉ែម ​វ៉ាន់នី ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ថា ដីនោះ​គឺ​ជាដី​ក្រុម​ហ៊ុន​ប៊ិន​ភៀក១​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ដើម្បី​ដាំ​កៅស៊ូ។ ប៉ុន្តែ​បន្ទាប់​ពី​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​រួច ប្រជាពលរដ្ឋ​ទាំង​នោះបាន​ទៅ​ចាប់​យក​ដី​អាណាធិបតេយ្យ ហើយ​ក្រុម​ហ៊ុន​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ចាត់​វិធាន​ការ​តាម​ច្បាប់ ដើម្បី​យក​ដី​ធ្វើ​ការ​ដាំដុះ​តាម​ផែន​ការ។

លោកស្នងការ​បាន​បញ្ជាក់​ថា «អាជ្ញាធរ​បាន​ជូន​ដំណឹង​ជាច្រើន​លើក​ច្រើនសារ​ហើយ​ក្នុង​រយៈពេល ២ ឆ្នាំ​នេះ​ឲ្យ​គាត់​រុះរើ​ចេញ ​តែ​មិន​ព្រម​ មិន​ដឹង​មក​ពីណា​ពី​ណី​ខ្លះ​ទេ​ ច្រើន​ណាស់ ទើប​កម្លាំង​ចុះទៅ​តាម​សំណូមពរ​របស់​ក្រុមហ៊ុន»៕


What Next?

Recent Articles

2 Responses to "កម្លាំង​ប្រដាប់​អាវុធ និង​ក្រុមហ៊ុន​វៀតណាម​ដុត​ខ្ទម​ជន​ជាតិ​ដើម​ជាង​១០០"

  1. rocky says:

    no brain!!!!! PM

  2. ដួយម៉ែសែនអុយង៉ោង says:

    នេះជានយោបាយឈ្នះៗរបស់កន្តួយម៉ែនិងកន្តួយប្រពន្ធ័អាចុយម៉ាយហ៊ុនសែនអុយង៉ោង
    វាបំផ្លាញខ្មែរធ្វើឆ្កែចំរើនកូនមីឆ្កែពួកយួនឈ្លានពាន ។