លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់​ គ.ជ.ប​ ចាស់​បើ​បក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា

ដោយ ប្រាជ្ញ ចេវ
2015-04-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ហ៊ុន សែន ៦២០

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា ២០១៥។ RFA/Brach Chev

ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ធ្ងន់ៗ​ទៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ពាក់ព័ន្ធ​រឿង​ខ្វែង​គំនិត​គ្នា​អំពី​ការ​ដាក់​បេក្ខភាព​នៃ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទី​៩ ដែល​ជ្រើស​ចេញ​មក​ពី​អង្គការ​សង្គម​ស៊ីវិល។

លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់ គ.ជ.ប ចាស់​ជំនួស​ឲ្យ គ.ជ.ប ថ្មី បើ​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​មិន​អាច​ដើរ​លើ​ចំណុច​រួម​គ្នា​បាន​ទេ​នោះ។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ជំហរ​ថា បើ​នៅ​តែ​មិន​ត្រូវ​គ្នា នឹង​មិន​ចាំបាច់​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មី សម្រាប់​សមាជិក​ទី​៩ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ មេសា ថែម​ទៀត​ផង។

ការ​គំរាម​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​ក្រោយ​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​បេក្ខភាព​នៃ​សមាជិក គ.ជ.ប ថ្មី​ទី​៩ ដែល​មិន​មែន​ជ្រើស​ចេញ​ពី​ការ​ស្នើ​ឡើង​ដោយ លោក ហ៊ុន សែន។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) ត្រូវ​បាន លោក ហ៊ុន សែន ស្នើ​ឡើង​ក្នុង​ជំនួប​ជា​ឯកជន​តាម​សារ​អេឡិចត្រូនិក (SMS) ជាមួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក ហង្ស ពុទ្ធា គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បេក្ខជន​ប្រមាណ ៥០​នាក់​ដែល​ត្រូវ​មក​ជំនួស​ឲ្យ​ការ​បដិសេធ​របស់ អ្នកស្រី ពុង ឈីវកេក។

កម្ដៅ​នយោបាយ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ពេល​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា​ជា​ការ​មិន​យល់​របស់ លោក សម រង្ស៊ី។ លោក ហ៊ុន សែន អះអាង​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដក​ថយ​ឡើយ។ លោក​ថែម​ទាំង​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា ប្រសិន​បើ​បក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា លោក​នឹង​ប្រើប្រាស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាស់​ដែល​មាន​ស្រាប់ ជំនួស​ឲ្យ គ.ជ.ប ថ្មី ដែល​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​នេះ។ លោក​បន្ត​ថា «អ៊ីចឹង​ទេ បើ​សិន​ជា​មិន​អាច​ឯកភាព​គ្នា​បាន ទុក​ឯកឧត្ដម អ៊ឹម សួស្តី ធ្វើ​ជា​ប្រធាន គ.ជ.ប រហូត​ទៅ។ ទៅ​កុំ​ពិបាក​ពេក! អា​ថ្មី​មិន​ទាន់​ចេញ អា​ចាស់​បន្ត។ រឿង​វា​តែ​ប៉ុណ្ណឹង​ឯង ហើយ​កុំ​ថា​ចាញ់​ប្រៀប ឬ​មិន​ចាញ់​ប្រៀប។ ទុន​របស់​យើង​ប៉ុណ្ណឹង កុំ​ទារ​ភាគ​ហ៊ុន​ច្រើន​ពេក»

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ខណៈ​ដែល​លោក​ចូលរួម​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្ពាន និង​ផ្លូវ​ជាតិ​លេខ​៩ ដែល​ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ខេត្ត​ព្រះវិហារ។

ដើម​ចម​ដែល​នាំ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី លោក សម រង្ស៊ី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ពី​លទ្ធភាព​របស់ លោក ហង្ស ពុទ្ធា ដែល​សង្ស័យ​ថា​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ទន្ទឹម​គ្នា​នោះ ប្រធាន​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ពិចារណា​បេក្ខភាព​ផ្សេង​វិញ​ក្រៅ​ពី លោក ហង្ស ពុទ្ធា។ ទំនង​ជា​មូលហេតុ​នេះ​ហើយ​មើល​ទៅ ដែល​ញាំង​ឲ្យ លោក ហ៊ុន សែន ខឹង​សម្បា​រហូត​ចាត់​ទុក​អ្នក​មាន​ទុន​តិច មិន​គប្បី​ចង់​បាន​ផល​ចំណេញ​ច្រើន​ពេក​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង លោក សម រង្ស៊ី ជាច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប។

យ៉ាង​ណា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ខាង​គណបក្ស​នៅ​មិន​ទាន់​បាន​ប្រជុំ​ឯកភាព​ទទួល ឬ​បដិសេធ​នៅ​ឡើយ​ទេ​ចំពោះ​បេក្ខភាព​ទី​៩ ដែល​មិន​មែន​ជា​រូប អ្នកស្រី ពុង ឈីវកេក នោះ។ លោក​បន្ត​ថា អ្វី​ដែល លោក សម រង្ស៊ី ស្នើ​ឲ្យ​ពិនិត្យ​សុខភាព លោក ហង្ស ពុទ្ធា នោះ គឺ​ព្រោះ​តែ​គិតគូរ​ពី​និរន្តរភាព​របស់​លោក​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ទាន់​បាន​ធ្វើ​ការ​សម្រេច​ថ្នាក់​ដឹក​នាំ​នោះ​ទៅ​លើ​បេក្ខជន​ដែល​ត្រូវ​ការ​គាំទ្រ ទាំង​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​ឡើយ​ទេ។ ចំពោះ​បញ្ហា​ដែល​ឯកឧត្ដម សម រង្ស៊ី ដែល​បាន​លើក​ឡើង​ពី​បញ្ហា​សុខភាព​ទាំង​ប៉ុន្មាន មិន​មែន​ក្នុង​ន័យ​រឿង​ប្រមាថ​នោះ​ទេ»

ដោយ​ឡែក លោក អ៊ូ វីរៈ នាយក​អង្គការ​វេទិកា​អនាគត ថ្លែង​ថា បើ គ.ជ.ប ថ្មី​ដំណើរ គឺ​ល្អ​ជាង គ.ជ.ប ចាស់ បើ​ទោះ​ជា​ចំណុច​ខ្លះ​មិន​ទាន់​អាច​ទទួល​យក​បាន​ក្ដី។ បន្ថែម​ពី​លើ​នេះ​ទៀត រឿង​ដែល​អកុសល​នោះ​នៅ​ត្រង់​ថា ការ​ចរចា​តាំង​ពី​ដើម​ទី​រៀង​មក គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ រហូត។ លោក​បន្ត​ថា «យើង​មើល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​មាន​ប្រៀប។ ពេល​គណបក្ស​ប្រជាជន ចង់​ចំណាយ​ពេល​យូរ​យ៉ាង​ណា​ក៏ដោយ ក៏​ឥត​អី​ដែរ។ ដោយសារ​ឥឡូវ​នេះ បើ​សិន​លទ្ធភាព​នៃ​ការ​ចរចា​ណា​មួយ​ដែល​មិន​ទៅ​ដល់​លទ្ធផល គឺ​យើង​ប្រើ គ.ជ.ប ចាស់។ គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​ជម្រើស​ប៉ុន្មាន​ទេ ក្រៅ​ពី​ទទួល​យល់ព្រម លោក ហង្ស ពុទ្ធា»

លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​ឡើយ។ បើ​បក្ស​ទាំង​ពីរ​មិន​អាច​រក​ចំណុច​រួម​បាន​ទេ គឺ​មាន​តែ​ប្រើ គ.ជ.ប ដែល​មាន​ស្រាប់។ លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​ចំអក​ទៀត​ថា បេក្ខភាព​ដែល​មាន​ជាង ៥០​នាក់ ដែល​បាន​ដាក់​ពាក្យ​រួច​ហើយ​នេះ គឺ​ភាគ​ច្រើន​សុទ្ធតែ​មក​ពី​ភាគី​ម្ខាង ដែល លោក ហ៊ុន សែន ទំនង​ជា​ចង់​ថា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ​មាន​តែ ៤​រូប​ប៉ុណ្ណោះ​សម្រាប់ គ.ជ.ប ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

16 Responses to "លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់​ គ.ជ.ប​ ចាស់​បើ​បក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា"

  1. :( says:

    ធ្វើកំនែទំរង់ម្តេចនឹងកើតទៅបើព្រមានរហូតជឹង

  2. Anonymous says:

    ?????????????????????? . អញ មានកាំភ្លើង កុំ ត វ៉ា មិនព្រម . ???????????????????????!

  3. SR says:

    Don’t be wonder!! This is the Chinese Story “Sam Kok” style and it is my skill.

  4. ជូ តុុងអាន says:

    មាសសុទ្ធមិនខ្លាចភ្លើងទេ ចុះមាសហ៊ុន សែនអីក៏ខ្លាចភ្លើងម្លេះ
    ធ្វើតាមមតិភាគច្រើនទៅ បើលោកធ្វើល្អគេបោះឆ្នោតអោយហើយ

  5. ?? says:

    Cambodian is a sad nation in the world, why I said that?? for so many decade this poor nation never have had a good leaders that thinking about his own people. in the past and the present time all these leaders are have had only one policy who is the strongest can stay in powers and who are the weak is their enemy . according to that policy that right this poor nation never met what we call peace and prosper in this land call Cambodia. instate of peace and prosper this poor nation met all kind of sadness devastation and loosing land to foreigner that always wanted to take over this poor nation. as I’m a Cambodian sole I felt so sad to know the history of the leaders of our poor nation. there was not even one leader that thinking of his own blood nation at all. all of them always took military powers to stay in powers. and I have been researching to the leaders in the whole world no one leaders that use military power can stay for that long. my massage to any Cambodian leader if you really wanted to be a strong and powerful leaders you can do so. even if our country is small it doesn’t affecting to be a famous and powerful leader as long as those person getting support from their nation and the world community. but to get all those support that person have to be clean on every aspect of live. military power and bad policy is not the solution to make them famous. if they think monies that make them famous and powerful is deadly wrong . monies just come and go. at the end they will take nothing whit them, when they was born they bring nothing and when they die they will bring nothing that all for every human being. but if they doing good thing to the nation their name will stay forever and ever********* peace to all Cambodian who love peace and freedom for their nation and the world

  6. មេដឹកនាំពូជទា មិនអាចដឹកនាំខ្មែរឡើងទ្រនុំថ្លៃថ្នូរ says:

    អាពូជទាហ៊ុន សែន ព្រមាន​ថា នឹង​ប្រើប្រាស់​គ.ជ.ប​ចាស់​ដដែល
    ព្រោះ កូនមីសំផឹងហ៊ុន សែននេះមានគំនិតអាក្រក់ដដែលៗ មិនអាចដឹកនាំខ្មែរឡើងទ្រនុំដដែលៗជារៀងរហូត ។

  7. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ​ក្នុង​លិខិតកាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិនា​ទៅ​កាន់​លោក សម រង្ស៊ី ​លោក ហ៊ុន សែន ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា
    គណបក្ស​យើង​ទាំងពីរបាន​ឯក​ភាព​គ្នា​ជ្រើស​រើស​យក​លោក ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត
    ______________________________________________________
    ការពិតអាចុយម្រ៉ាយ ហ៊ុន សែនប្ដីមីកន្ដួយហោកប៊ុនរ៉ានីវារើសយកពូ ហង្ស ពុទ្ធា បំរើក្បាលឆ្កែCPPដណ្ដើមអំណាចពួកវាសោះ
    បើពិតជាគណបក្សទាំងពីរបាន​ឯក​ភាព​គ្នា​ជ្រើស​រើស​យក​លោក ហង្ស ពុទ្ធា មែន
    ចាំបាច់ប្ដីមីសត្វឆ្កែចុយ ប៊ុន រ៉ានី អាចុយម្រ៉ាយ ហ៊ុន សែនព្រមាន គំរាមកំហែងគេ​ថា នឹង​ប្រើប្រាស់​គ.ជ.ប​ចាស់​ដដែល
    និង​បញ្ឈប់​មិន​ឲ្យ​ពិភាក្សា​អនុម័ត​ច្បាប់​គ.ជ.ប​ថ្មី ធ្វើអីកូនមីកណ្ដួយហោក ?
    ល្ងង់ខ្លៅក្នុងការនិយាយភមិនបាត់ដានអញ្ចឹង ក៍ចង់ធ្វើមេដឹកនាំគេដែរ កូនអាចុយម្រ៉ាយ ។

  8. Anonymous says:

    វាសនា ​​​ប្រទេសកម្ពុជា ដែលមាន សារជាតិ ជនពាល ក្អេងក្អាង មិនឈប់ !

  9. បរមី យួន says:

    ដល់ពេលអាគាត់ហ្នឹងងាប់ទៅខ្ចប់កម្ពុជាអច្ឆរិយះរបស់វាដាក់ជាមួយមឈូសទៅផង

  10. ដួយម៉ែសែនអុយង៉ោង says:

    Shut the fuck up mother fucker ដួយម៉ែអាហ៊ុនសែនអុយង៉ោង !

  11. អត់ដឹងខ្យល់ says:

    លើកនេះអញលើកក្រោយក៏អញ

  12. Judge says:

    ហេតុអ្វី បាន ជាខ្មែរបាត់ ៉ សុឆន្ទៈ ៉???។
    ព្រះពុទ្ធជាម្ចាស់ ទ្រង់សម្តៃងថា ៉ អវិជ្ជា ជាឫសគល់ ជានិស្ស័យបច្ច័យច្បាស់ ៉។
    សំនៀង

  13. KonKor5 says:

    Fuck of mother fucker ah crazy dog hun sen, I want to put my shit into your open mouth !
    A tai hong ! go go to hell ! A norouk 7 chorn.

  14. Peamjaeng says:

    I feel sick once heard this blind eye spoken warning warning warning , all his activity never never
    focus for national interest. when we can stop this evil ?

  15. ?? says:

    look at this evil face (0_0)XXXXXXXXXXXXXXXXXXXXXXX DUMP SO DUMP