ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី1 មេសា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានអះអាងថាច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងចេញនៅពេលខាងមុខនេះ ដោយលោកចាត់ទុកថាច្បាប់នេះនឹងដាក់កំហិតដល់អង្គការដែលកំពុងធ្វើការ ងារក្រៅច្បាប់។
លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពាន និងផ្លូវជាតិលេខ៩ពីខេត្តស្ទឹងត្រែងទៅខេត្តព្រះវិហារ ស្របពេលលោកប្រតិកម្មទៅនឹងសង្គមស៊ីវិលដែលរិះគន់ថាច្បាប់គជបថ្មីដែលព្រះមហាក្សត្រទើបតែឡាយព្រះហស្ថលេខា អាក្រក់ជាងច្បាប់គជបចាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាច្បាប់គជបថ្មីត្រូវបានរដ្ឋសភាដែលតំណាងឲ្យប្រជាជនជាអ្នកអនុម័ត រួចឆ្លងទៅព្រឹទ្ធសភាត្រួតពិនិត្យ និងត្រូវបានឡាយព្រះហស្ថដោយព្រះមហាក្សត្រ។ លោកថ្លែងបែបចំអកថាបើច្បាប់គជបថ្មីមិនល្អ នោះគួរតែប្រើច្បាប់ចាស់វិញ។ ប៉ុន្តែលោកថារដ្ឋសភាមិននឹងធ្វើបែបនេះ តាមតែការរិះគន់របស់សង្គមស៊ីវិលនោះទេ។ លោកនាយករដ្ឋមន្រ្តីបានថ្លែងសំដៅទៅលើសង្គមស៊ីវិលថា«សូមអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់ តួនាទីខ្លួនកម្រិតណា។ ហើយខ្ញុំសូមប្រកាសទុកជាមុនច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងចេញនៅពេលខាងមុខ។ កុំឲ្យវាធ្វើតាមចិត្តចង់។ ឥឡូវអ្នកឯងកំពុងស្ថិតនៅក្រៅច្បាប់ហើយ។ បើចង់មានបញ្ជីជាតិ ទាល់តែធ្វើអាច្បាប់ហ្នឹងបានចុះបញ្ជីជាតិបាន។ អញ្ចឹងច្បាប់អង្គការក្រៅរដ្ឋាភិបាលត្រូវតែចេញ»។
លោកនាយករដ្ឋមន្រ្តីក៏បានរិះគន់អង្គការសង្គមស៊ីវិលដែលតាំងខ្លួនថាអព្យាក្រឹត តែដើរហែគណបក្ស និងជេរគេឯង។
គួររំឭកថាសង្គមស៊ីវិលដែលធ្វើការលើការបោះឆ្នោតបានរិះគន់ច្បាប់គជបថ្មីថារឹតបន្តឹងសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលក្នុងការបញ្ចេញមតិ។ កន្លងទៅ លោកនាយករដ្ឋមន្ត្រីបានរិះគន់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួនដែលបានធ្វើពហិការមិនចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីស្នើច្បាប់ថ្មីពាក់ព័ន្ធនឹងការបោះឆ្នោត។ លោកចំអកឲ្យសង្គមស៊ីវិលកុំតាំងខ្លួនថាជាតួឯក។
កាលពីខែធ្នូ ឆ្នាំ២០១១ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថាត្រូវតែមានការពិភាក្សាគ្នាបន្ដទៀតលើច្បាប់គ្រប់គ្រងអង្គការ។ លោកថា«ឥឡូវ បើមិនទាន់ឯកភាពគ្នាទេ បន្តពិភាក្សាគ្នាទៅ។ ២០១២មិនទាន់ឯកភាពគ្នាទេ ចាំ២០១៣ទៅ។ បើ២០១៣ មិនឯកភាពគ្នាទេ ចាំ២០១៤ទៅ ក៏វាមិនទាន់ងាប់ដែរ»។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃស្តីពីលទ្ធផលការងារឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ ឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ សមាគមអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួង មានចំនួនសរុប៤៣៧៨(សមាគម១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល២៦៧២)។ របាយការណ៍បន្តថានៅក្នុងឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានចុះបញ្ជីសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៣៩(សមាគម ១៧៧ និងអង្គការមិនមែនរដ្ឋាភិបាល៣៦២)៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
គួរចងចាំថា៖
៉ បង្កេីតតែច្បាប់ ឈេីនៅតែកាប់ ជាតិនៅតែលួច ៉។
បេី សម្តេច បំបាត់ អំពេីពុករលួយបាន បក្សប្រជាជនឫ សម្តេច ឈ្នះ ដោយ ងាយស្រួល។
សំនៀង
បង្កើតច្បាប់អង្គការ តែវាភ្លេចបង្កើតច្បាប់ការពារម៉ែវា?
ម្ង៉ៃៗរកនឹកតែបង្កើតច្បាប់ដើម្បីបំផ្លាញគេមិនដែលឃើញបង្កើតច្បាប់ដើម្បីប្រយោជន៏ជាតិ ប្រយោជន៏ប្រជាជនសោះ…ដូចជាច្បាប់បំផ្លាញព្រៃឈើ..ច្បាប់អន្តប្រវេសន៏…
បង្កើតច្បាប់ឱ្យសត្វឆ្កែចុយកន្តួហោកប្រពន្ធ័ហ្អែងផង អាចុយម្រ៉ាយថោកទាចាស់ឈ្លើយ ហ៊ុន សែន ។
the law of evil man and his smelling officer at the back stage that keep smelling for not thing. they are just a hole bunch of useless Cambodian dump head . peace for all
អាកំពូជទាហ៊ុន សែន វាបង្កើតច្បាប់ដើម្បីគំរាមគេឯង ទុកផ្លូវឱ្យខ្លួនវាបាននៅធ្វើ
មេឧក្រិដ្ឋជនមហាអាក្រក់ !
មេពុករលួយ !
មេបំផ្លាញជាតិ !
មេក្បត់ជាតិ !
មេលក់ជាតិ !
និងមេយូកូមបាតដៃទីបី ! ។ល។