លោក​ ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​សកម្មភាពជ្រុល​និយម​ ដូច​ករណីដុត​ខ្លោងទ្វារអង្គរសង្រ្កាន្ត​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី14 មេសា 2015
http://vodhotnews.com

មើលរូបភាពបន្ថែម

ខ្លោងទ្វារអង្គរសង្រ្កាន្តថ្មី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ បាន​ចាត់​ទុក​សកម្ម​ភាព​លួច​ដុត​ខ្លោង​ទ្វារ​អង្គរ​សង្រ្កាន្ត​ជា​អំពើ​ជ្រុល​និយមមួយ ដោយ​អំពាវនាវ​ឲ្យ​អាជ្ញា​ធរ​ចាប់​អ្នក​លួច​ដុត​ឲ្យ​បាន​យ​ក​មក​អប់រំ។

ក្នុងពិធី​សម្ពោធ​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​ការលួច​​​ដុត​ខ្លោងទ្វារ​អង្គរសង្រ្កា​ន្ត​ជា​អំពើ​​ជ្រុល​និយមម​មួយ​ និង​ខុសច្បាប់។ លោក​បន្ត​ថាអាជ្ញាធរ​ត្រូវ​តែ​រក​មុខ​អ្នក​លួច​ដុត​ឲ្យ​បាន និងយក​មក​​អប់រំថា​នេះ​ជា​អំពើ​ខុស​ច្បាប់ បើ​ទោះ​អ្នក​លួច​ដុត​ទាំងនោះ​មក​ពី​គណបក្ស​ណា​ក៏​ដោយ​។​​ លោក​បញ្ជាក់​ថា​រូបលោក និង​លោក សម រង្ស៊ី នឹង​ធ្វើ​ការ​ងារ​នេះ​ជាមួយ​គ្នា ដើម្បី​លុប​បំបាត់​ភាព​​ជ្រុល​និយមរបស់​ក្រុម​ណាមួយ។ ​លោក​ ហ៊ុន សែន បាន​​ថ្លែង​បែប​នេះ​ ខណៈប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក​ សម រង្ស៊ី បាន​ចូល​រួម​ពិធីបើក​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត និង​អង្គុយស្តាប់​ការថ្លែង​របស់​នាយករដ្ឋមន្រ្តី​។​

លោកនាយករដ្ឋមន្រ្តីបាន​អំពាវនាវកុំ​ឲ្យប្រជាពលរដ្ឋ​​​ចាត់ទុក​ពណ៌ណាមួយ​ជា​របស់​វៀតណាម និង​លាប​ពណ៌​ដាក់គ្នា ដែល​នាំ​ឲ្យ​មាន​ការ​ស្អប់ខ្ពើមគ្នា។ នាយករដ្ឋមន្រ្តី​បន្ត​ថា​ការរចនាខ្លោង​ទ្វារ​នេះ គឺ​ជា​ការ​ខិតខំ​រក​ប្រភពដើម​របស់​ខ្មែរ បូក​ផ្សំ​នឹង​ការ​ច្នៃប្រឌិត​។

លោក​នាយករដ្ឋមន្រ្តី​បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ​ត្រូវចេះ​​ទទួល​យក​នូវ​ការ​រិះគន់​ទាំង​អស់ ដោយ​ប្រមូល​​ផ្តុំមតិយោបល់​ ហើយ​យក​ទៅ​ពិគ្រោះ​យោប​ល់​ជាមួយ​អ្នក​ជំនាញ​។

ក្រោយ​ពី​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្តចាស់ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុកថា​ជា​រចនាប័ទ្ម​ពី​វៀតណាម និង​ចិន​ ​ត្រូវ​បានលួច​ដុតកាលពីថ្ងៃ​ទី​០៧ខែ​មេសា​ ឆ្នាំ​២០១៥ ខ្លោង​ទ្វារ​​ថ្មី​​ត្រូវបាន​កែសម្រួល​ឡើងវិញ។ ​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​សៀមរាបឃាត់​ខ្លួន​សាកសួរ​​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "លោក​ ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​សកម្មភាពជ្រុល​និយម​ ដូច​ករណីដុត​ខ្លោងទ្វារអង្គរសង្រ្កាន្ត​"

  1. Anonymous says:

    how about you killed your own people?

  2. ◕‿◕ says:

    នេះមកពី ហ៊ុនសែនជាមេដឹកនាំល្ងង់ខ្លៅ ហើយប្រើពួកកំឡៅសាងសង់​ខ្លោងទ្វារអង្គរសង្រ្កាន្ត
    ដុតឆ្កៀលទឹកចិត្តប្រជាជនខ្មែររាប់លាននាក់ពេញផ្ទៃប្រទេសដែលស្នេហាវប្បធម៏ជាតិសាសន៍
    របស់ខ្លួនឱ្យមានការឈឺចុកចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ទើបមានអំពើដុត​ខ្លោងទ្វារអង្គរសង្រ្កាន្តនេះ
    បើ ហ៊ុនសែនឆ្លាត គួរចាប់ពួកវង្វេងវប្បធម៏ជាតិខ្មែរសង់ខ្លោងទ្វារអង្គរសង្រ្កាន្តខុស​រចនាប័ទ្មខ្មែរ
    មកអប់រំ មិនត្រូវជួយចូកជួយចែវពួកវង្វេងវប្បធម៏ជាតិសាសន៍ខ្លួនឯងអញ្ចឹងទេ
    ឬមួយ ហ៊ុនសែនជាមេក្លោងវង្វេងបំផ្លាញវប្បធម៏ជាតិសាសន៍ខ្មែរដែរ ? ? ?
    បានជាបញ្ជាអាជ្ញាធរ​ត្រូវ​តែ​រក​មុខ​អ្នក​លួច​ដុត​ឲ្យ​បាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏ជាតិខ្មែរ ?
    មេដឹកនាំនេះល្ងង់ខ្លៅណាស់ !
    បញ្ឈឺចិត្តប្រជាជនខ្មេរស្រឡាញ់វប្បធម៏ជាតិរាប់លាននាក់ពេញផ្ទៃប្រទេស បញ្ជាអាជ្ញាធរ​ត្រូវ
    ​តែ​រក​មុខ​អ្នក​លួច​ដុត​ឲ្យ​បាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏មួក្ដាប់តូច ។

  3. ◕‿◕ says:

    នេះមកពី ហ៊ុនសែនជាមេដឹកនាំល្ងង់ខ្លៅ ហើយប្រើពួកកំឡៅសាងសង់​ខ្លោងទ្វារអង្គរសង្រ្កាន្ត
    ដុតឆ្កៀលទឹកចិត្តប្រជាជនខ្មែររាប់លាននាក់ពេញផ្ទៃប្រទេសដែលស្នេហាវប្បធម៏ជាតិសាសន៍
    របស់ខ្លួនឱ្យមានការឈឺចុកចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ទើបមានអំពើដុត​ខ្លោងទ្វារអង្គរសង្រ្កាន្តនេះ
    បើ ហ៊ុនសែនឆ្លាត គួរចាប់ពួកវង្វេងវប្បធម៏ជាតិខ្មែរ សង់ខ្លោងទ្វារអង្គរសង្រ្កាន្តខុស​រចនាប័ទ្មខ្មែរ
    យកមកអប់រំ មិនត្រូវជួយចូកជួយចែវពួកវង្វេងវប្បធម៏ជាតិសាសន៍ខ្លួនឯងអញ្ចឹងទេ
    ឬមួយ ហ៊ុនសែនជាមេក្លោងវង្វេងបំផ្លាញវប្បធម៏ជាតិសាសន៍ខ្មែរដែរ ? ? ?
    បានជាបញ្ជាអាជ្ញាធរ​ត្រូវ​តែ​រក​មុខ​អ្នក​លួច​ដុត​ឲ្យ​បាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏ជាតិខ្មែរ ?
    មេដឹកនាំនេះពិតជាល្ងង់ខ្លៅណាស់ !
    បញ្ឈឺចិត្តប្រជាជនខ្មែរដែលស្រឡាញ់វប្បធម៏ជាតិខ្លួនរាប់លាននាក់ពេញផ្ទៃប្រទេស បញ្ជាអាជ្ញាធរ​ត្រូវ
    ​តែ​រក​មុខ​អ្នក​លួច​ដុត​ឲ្យ​បាន ដើម្បីផ្គាប់ចិត្តពួកវង្វេងវប្បធម៏ជាតិខ្លួនឯងមួយក្ដាប់តូច ។

  4. ប្រវត្តិសាស្ត្រ says:

    តាចាស់ ហ៊ុន សែន ត្រូវ រកមុខ អ្នកណា ដែល នាំ សាងសង់ ខ្លោងទ្វារ អង្គរសង្ក្រាន្ត រូបរាង ដូច

    វៀតណាម យកមកសាក សួរ ទើបត្រឹមត្រូវ . ! (( តើ អ្នកអែង មានបំណងអ្វី ? ))

  5. ទឹកហោចស្រម៉ោចស៊ីត្រី says:

    នេះមិនមែនជារឿងជ្រុលនិយមទេល្បងហ៊ុនសែន នេះជាមធ្យោបាយតែមួយគត់របស់ប្រជាជនខ្មែរ ព្រោះបើនិយាយ បើឪ្យយោបល់ បើរិះគន់ បើសុំឪ្យអស់លោកពិចារណា ដើម្បីរុះរើរៀបចំជាថ្មីនោះ វាគ្មានបានប្រយោជន៍អីទេ ទាំងហ៊ុនសែនឯងក្តី ទាំងអាជ្ញាធរក្តីក្នុងបក្សប្រជាជនទាំងមូល មិនដែលទទួលយកការឪ្យយោបល់ ការរិះគន់របស់ប្រជាពលរដ្ឋទៅពិចារណាទេ គឺមិនដែលសោះ ហើយថែមទាំងចោទប្រកាន់ពួកគាត់ថាមានបំណងចង់បន្ទុចបង្អាក់គំរោងការរបស់លោកឯង ព្រោះលោកឯង បក្យពួកលោកឯងមានគំនិតអជ្ឆរយះ ធ្វើអីក៏ត្រូវ និយាយអីក៏ត្រូវ ដូច្នេះការដែលគាត់ដុតនេះជាជំរើសដ៏ត្រឹមត្រូវរបស់ពួកគាត់ហើយ ព្រោះគ្មានជំរើស ទើបតែពេលនេះទេដែលឮលោកហ៊ុនសែនឯងប្រើពាក្យថា ត្រូវចេះទទួលយករាល់ការរិះគន់ប្រម៉ូលផ្តុំមតិ យោបល់ហើយយកទៅពិគ្រោះដើម្បីរកភាព ចំណេញ ត្រូវ និងរីកចំរើនដល់ប្រទេសជាតិនិងប្រជាជន សង្ឃឹមថាឆ្នាំថ្មីនិងនាំសេចក្តីសុខសន្តិភាពដល់កម្ពុជា ប្រជាជនកម្ពុជាទាំមូល និងសង្ឃឹមថាល្បងហ៊ុនសែនឯងនិងផ្លាស៉ប្តូរចិត្តគំនិតពីកញ្ជះបរទេសមកគិតគូរដល់ប្រជាជនខ្មែរឪ្យបានរីកចំរើនតទៅអនាគតមិនខាន ។

  6. ទឹកហោចស្រម៉ោចស៊ីត្រី says: