ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី14 មេសា 2015
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
ជាមួយវត្តមានរបស់ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសរសើរលោក សម រង្ស៊ី ថាជាដៃគូសន្ទនាដៃល្អមួយក្នុងការដោះស្រាយបញ្ហា។
ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់តំណាងអង្គទូតប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលបានចូលរួមថា«យើងខ្ញុំចេះទាស់គ្នា យើងខ្ញុំក៏ចេះត្រូវគ្នាដែរ»។ លោកបន្តថាព្រឹត្តិការណ៍នយោបាយថ្មីៗនេះជាដំណាក់កាលថ្មីដែលបានមកពីវប្បធម៌សន្ទនា ជំនួសដោយវប្បធម៌ប្រទុស្តរាយ និងការកាប់សម្លាប់។ នាយករដ្ឋមន្រ្តីបញ្ជាក់ថា«ខ្ញុំបានធ្វើកិច្ចការនេះដោយអំណត់ជាមួយសមភាគីរបស់ខ្ញុំ គឺឯកឧត្តមសម រង្ស៊ី»។
លោកនាយករដ្ឋមន្រ្តីឲ្យដឹងទៀតថាក្នុងដំណើរជីវិតរបស់លោក លោកតែងជាអ្នកចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាជាជាងការប្រើប្រដាប់អាវុធ។ នាយករដ្ឋមន្រ្តីបញ្ជាក់ថាសង្រ្គាមកើតឡើងដែលជាបទពិសោធន៍មួយសម្រាប់រូបលោក ដោយលោកគិតថាជម្រើសតែមួយគត់សម្រាប់ដោះស្រាយគឺ«ទុកច្រកឲ្យគេរស់ ទុកច្រកឲ្យគេមានលទ្ធភាពនៃការធ្វើអ្វីដែលខុសពីយើង»។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថារូបលោក និងលោក សម រង្ស៊ី ជាសហស្ថាបនិកនៃវប្បធម៌សន្ទនា។ លោកបញ្ជាក់ថាបើគ្មានឯកឧត្តម សម រង្ស៊ី អ្វីៗក៏ធ្វើមិនបានដែរ។ លោកបន្តថាការសន្ទនានេះ គឺដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Cuture of talk , make Hun Sen be a real leader .
Bravo Samdach,
You know how to speak the right things.
It seem that you have the khmer blood when you go to see Angkor.
Good to hear that anyway.
Thank you for being nice to each other.
Happy Khmer New Year.
ហៃអើអាជ័យធ្លាក់ទឹកៗ!!!
ហ៊ុនសែនថា ចរចាស្វែងរកសន្តិភាពសម្រាប់កម្ពុជាជាជាងការប្រើប្រដាប់អាវុធ។
ហាស់ ហាស់ ការពិតពាក្យទាំងនេះ ហ៊ុនសែនចរចាសុំចាញ់តែយួននិងសៀមដែល
មានគ្រឿងសត្រាវុធទេ
បើជាមួយប្រជាជនខ្មែរនិងលោកសង្ឃអត់អាវុធវិញ ហ៊ុនសែនប្រើទាំងរថក្រោះ
រពាសដែកបញ្ជាឱ្យទាហាន ប៉ូលិសនិងឆ្កែអាវុធហត្ថដេញ់បាញ់ប្រជាជនយ៉ាង
សាហាវ អាក្រក់ក្រៃលែង !
ហ៊ុនសែន ចង់ប្រៀបធៀបខ្លួនជាមួយ ឆាវ ឆាវក្នុងរឿងសាមកុក ហាស់ ហាស់
កាពិត ហ៊ុនសែនអន់ជាងចោរក្បត់ ឆាវ ឆាវខ្លាំងណាស់ ព្រោះ ឆាវ ឆាវលើក
ទ័ពច្បាំងនិងសត្រូវមានប្រដាប់អាវុធគ្រប់កន្លែង ហើយធ្វើល្អចិញ្ចឹមរាស្រ្តយកចិត្ត
ប្រជាជនមិនប្រព្រឹត្តិអំពើពុករលួយ លក់ទ្រព្យសម្បត្តិជាតិដូច ហ៊ុនសែនឡើយ !
ចាស់ពាល ហ៊ុនសែនអើយ ពាក្យសំដីរបស់លោក ១០០០ពាក្យ មិនស្មើរនិងការ
អនុវត្តល្អត្រឹមត្រូវមួយឡើយ គួរអនុវត្តអំពើល្អត្រឹមត្រូវឱ្យប្រជាជនខ្មែរបានឃើញ
វិញប្រសើរជាងនិយាយស្ដី !
តើ តាចាស់ ហ៊ុន សែន ឈប់ ធ្វើ អំពើ អាក្រក់ ហើយ ឬ ?
សូម ប្រជាពលរដ្ឋ ប្រីយមិត្ត ទាំងអស់ ជួយតាមដាន តាចាស់ ហ៊ុន សែន បន្ត ទៅទៀត !