កម្ពុជា​ជាប់​ឯកត្តកម្ម​ពិភពលោក​មួយ​បន្ថែម​ទៀត​ផ្នែក​រាំ​ម៉ាឌីហ្សូន

ដោយ អ៊ុង សេរីវុទ្ធ
2015-04-15
RFA

រាំ​ម៉ាឌីហ្សូន​បំបែក​ឯកត្តកម្ម​ ៦២០

សកម្មភាព​រាំ​ម៉ាឌីហ្សូន​បំបែក​ឯកត្តកម្ម​ពិភពលោក ដោយ​មនុស្ស​ចំនួន​២០១៥នាក់ នៅ​ទីលាន​ជល់​ដំរី ក្នុង​បរិវេណ​តំបន់​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៥។ Photo: Angkor Sankrata PRTeam

អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សោម រតនា បាន​ឲ្យ​ដឹង​ថា ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​សម្រាប់​បំបែក​ឯកត្តកម្ម​ពិភពលោក​នេះ មាន​អ្នក​ចូលរួម​រាំ​ចំនួន​២ពាន់ ១៥​នាក់​ក្នុង​រយៈពេល​៥នាទី នៅ​ទីលាន​ជល់​ដំរី ក្នុង​បរិវេណ​តំបន់​អង្គរ។

លោក​បន្ត​ថា ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​បំបែក​ឯកត្តកម្ម​ពិភពលោក​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព និង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន និង​ពិភពលោក​ផង​ដែរ៖ «ពលរដ្ឋ​នៃ​ពិភពលោក​​មួយ​ចំនួន​មិន​ទាន់​បាន​ស្គាល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នៅ​ឡើយ​ទេ ហើយ​បើ​អ្នក​ស្គាល់ ២០ ឬ​៣០​ឆ្នាំ​មុន គឺ​ស្គាល់​តាមរយៈ​សង្គ្រាម​បែកបាក់​ហែកហួរ​គ្នា តែ​នៅ​ពេល​នេះ​គឺ​គេ​បាន​ស្គាល់​តាមរយៈ ការ​ចង​សាមគ្គី​គ្នា របស់​យុវជន​ជំនាន់​ក្រោយ ក្នុង​ការ​បង្កើត​ឯកត្តកម្ម​ពិភពលោក ដែល​អាច​ប្រៀប​ប្រដូច​ការ​ប្រមូល​ផ្ដុំ នូវ​ចង្កឹះ​មួយ​បាច់​ដែល​កាច់​មិន​បាក់ នេះ​ជា​ការ​បង្ហាញ​មោទនភាព​ជាតិ និង​បង្កើត​ឲ្យ​មាន​បរិយាកាស​សប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ»

កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ កម្ពុជា​បាន​បំបែក​ឯកត្តកម្ម​ពិភពលោកចំនួន​ពីរ គឺ​នំ​អន្សម​យក្ស​ទម្ងន់​ជាង​៤​តោន និង ការ​រាំ​ចង្វាក់​ម៉ាឌីហ្សូន​នេះ។

ក្រៅ​ពី​កម្មវិធី​បំបែក​ឯកត្តកម្ម​ពិភពលោក ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​មាន​រៀបចំ​អង្រុត​យក្ស កន្ត្រង​ប្រហុក​យក្ស មួក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស​ផង​ដែរ សម្រាប់​បំបែក​ឯកត្តកម្ម​ថ្នាក់​ជាតិ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

5 Responses to "កម្ពុជា​ជាប់​ឯកត្តកម្ម​ពិភពលោក​មួយ​បន្ថែម​ទៀត​ផ្នែក​រាំ​ម៉ាឌីហ្សូន"

  1. knife says:

    Please continue to support our nation in one soul, I am very happy to see like this

  2. អាឡេវ says:

    ការពាជាតិអោយពូកែដូចរាំទើបអស្ចារ្យ…

  3. pingpong says:

    ១. ចូលរួមរីករាយជាមួយក្រុមអ្នករាំម៉ាឌីហ្សូន បំបែក​ឯកត្តកម្ម​ពិភពលោករបស់កម្ពុជា!!
    ២. ក្រុមអ្នករាំ និងចុងភៅបានបូជាកំលាំងកាយចិត្តដើម្បិកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ!! ពួកគេគួរត្រូវទទួលការកោតសរសើរ ដោយបំពាក់មេដាយមាសការងារម្នាក់មួយគ្រឿង!!
    ៣. ខ្ញុំនៅចងចាំថា៖ នៅសម័យកុំមុយនីស្ត ពួកកុំមុយនីស្តបានប្រើប្រាស់មនុស្សដូចគោក្របី ដោយមិនមានបានអ្វីទាំងអស់!! ប៉ុន្តែកិត្តិយសនិងមេដាយបានទៅបក្ខពួកនិងគ្រួសារពួកមេកុំមុយនីស្តទាំងនោះទៅវិញ!! តើពេលនេះ សមិទ្ធផលទាំងនេះបានទៅគ្រួសារនិងបក្ខពួកហ៊ុនសែន ដោយក្រុមអ្នករាំនិងចុងភៅទាំងនេះត្រូវគេបំភ្លេចចោល??

  4. Holli says:

    អស់ទឹកអស់ដី អស់ទៅអោយតែជាប់ឈ្មោះល្បីខាងរាំ

  5. ធ្លក says:

    រាំជាក្រុម រាំកណ្ដាលវាល ជាចង្វាក់រួម ដូចជាហាត់ប្រាណ មិនអាក្រក់ទេ
    បើរាំអោបសំផឺង ឬសាហាយ ក្នុងទីងងឹត អាហ្នុងទើបនាំរលាយ គ្រួសារ ។
    មានឈ្មោះល្បីខាងរាំ ក្នុងសភាពថ្លែថ្នូរ មិនជាន់ជើងគ្នា គ្រាន់បើជាងល្បីខាង កាប់សម្លាប់គ្នា។
    កុំធ្វើដូចមនុស្សសំគិះមួយចំនួន មិនរាំទេជាមួយប្រពន្ធ គឺទៅរាំជាមួយស្រីបារ មែនទេ។
    គួរនាំគ្នា លះបង់គំនិត សុញនេះចេញទៅ រួចបើកភ្នែកមើលពិភពលោកខ្លះផង។