ដោយ តាំង សារ៉ាដា
2015-04-15
RFA

លោក ទេព រិនដារ៉ូ តារាសម្ដែង។ Photo: Facebook
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យតារាភាពខ្មែរដ៏ល្បីល្បាញម្នាក់គឺលោក ទេព រិនដារ៉ូ ឆាប់យកប្រពន្ធដើម្បីមានកូន សម្រាប់បន្តពូជទៅថ្ងៃអនាគត៖ «នេះជាតួកុនជើងចាស់តាំងពីទសវត្សទី៨០។ ប៉ុន្តែជាពីលុតបើកយន្តហោះទេ។ បញ្ជូនទៅរៀនបើក យន្តហោះមកវិញដើរតួកុន។ ដូចជាពីរនាក់ អើពើនាក់ប៉ុន្តែ លោក ដារ៉ូ ឯងដើរតួយូរជាងគេ។ ដើរស្អីក៏បានដែរឥឡូវនេះ។ ហើយមិនព្រមយកប្រពន្ធវើយ។ គេនៅអញ្ចឹងដើម្បីគេចវេចអារឿងអស្ចារ្យណាស់ ប្ដីខ្ញុំនោះ។ វាមិនស្រួលនៅម្នាក់ឯងមានអ្នកណាចងជើង»។
ការឈឺឆ្អាលរបស់លោក ហ៊ុន សែន ទៅលើតារាភាពយន្តខ្មែរ ដ៏ចាស់វស្សាម្នាក់នេះធ្វើឡើងនៅក្នុងការបើកកម្មវិធីអង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១៤ មេសា។
ឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ លោក ទេព រិនដារ៉ូ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃអង្គារថា លោកមានវ័យកាន់តែចាស់ទៅហើយ ហើយម្យ៉ាងទៀត ជីវិតរបស់លោកក៏ធ្លាប់បានឆ្លងកាត់ ការមើលថែរក្សាក្មួយៗគ្រប់គ្រាន់ដែរ ដូច្នេះលោកមិនចាំបាច់យកប្រពន្ធនោះទេ៖ «យើងក៏ធ្លាប់ឆ្លងកាត់ការលំបាកច្រើនមែនទែន មកវាដូចជាអត់ចង់។ វាដូចជានៅម្នាក់ឯងវាស្រួលទៅហើយ ស៊ាំទៅហើយ។ ខ្ញុំក៏មានក្មួយមានអី ចិញ្ចឹមមកពីរបីនាក់ហើយដែរ ហើយគាត់ក៏ជាសាច់ជាឈាម របស់ខ្ញុំដែរ ពីព្រោះពួកគាត់ជាកូនរបស់ប្អូនស្រីរបស់ខ្ញុំ។ ខ្ញុំគិតថាគាត់ក៏ជាពូជអំបូររបស់ខ្ញុំបន្តទៅទៀតដែរ ខ្ញុំមិនគិតអ៊ីចឹងផងបាទ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ទេព រិនដារ៉ូ បានបង្ហាញសេចក្ដីរីករាយ និងភាពកក់ក្តៅដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្គាល់លោកច្បាស់ហើយបាននិយាយឈ្មោះរបស់លោកជាសាធារណៈទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- នំអន្សមកម្ពុជាត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក
- មន្ត្រីជំនាញនិងអាជ្ញាធរខេត្តព្រះសីហនុរំលឹកអ្នកបើកបរឲ្យគោរពច្បាប់
- អគ្គនិពន្ធនាយកកាសែតរស្មីកម្ពុជាទទួលមរណភាព
- ប្រធានក្រុមភាគតិចនៃសភាអាមេរិកាំងមកអាស៊ីផ្ដោតបញ្ហាសន្តិសុខសិទ្ធិមនុស្សនិងពាណិជ្ជកម្ម
- លោក ហ៊ុន សែន នឹងទៅចូលរួមបុណ្យសពលោកលីក្វាន់យូនៅចុងសប្ដាហ៍នេះ
- ប្រមុខរដ្ឋាភិបាលកម្ពុជាថ្លែងសារចូលរួមរំលែកទុក្ខមរណភាពលោក លី ក្វាន់យូ
- ទីក្រុងសៀមរាបដែលជាខេត្តទេសចរណ៍កំពុងដាច់ភ្លើងអគ្គិសនីនៅតំបន់ខ្លះជិត២០ម៉ោង
- ព្រះមហាក្សត្រនិងសម្ដេចម៉ែយាងទៅពិនិត្យព្រះរាជសុខភាពនៅចិន
- ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ដារ៉ូ គាត់ស្រឡាញ់ពិសិដ្ឋ ពិលិកា។ ក្រោយពី អ្នកនាងពិលិកាបែកពី ខៃ ប្រសិទ្ធទៅ គឺបង ដារ៉ូ គាត់មានទំនាក់ទំនងជាមួយពិលិកា។ តែទេសកាលអី កាលនោះមានយក្សមាមួយឈ្មោះ ហ៊ុន ប៊ុនណាល់ អាងអំណាចខ្លួន បង្ខំរួមភេទជាមួយពិលិកា រហូតមានទម្្ងន់ ទើបប្រពន្ធ ហ៊ុន ប៊ុនណាល់ ឈ្មោះ ប៊ុន សំហៀង រកមនុស្សអោយបាញ់។
មានតែនាយករដ្ធមន្រ្តីស្មែរទេដែលដឹងសុខទុក្ខរាស្រ្តរហូតដល់អាចម៍លោកទេពរិនដារ៉ូក៍សម្តេចខ្វល់ដែរ។
ទាំងនេះសុទ្ធតែជាចិត្តសាស្រ្តរបស់ ហ៊ុន សែន ដើម្បីអូសទាញយក ទេព រិនដារ៉ូ ដែលជាតួភាពយន្តចាស់តាំងពីទសវត្សទី៨០
ដើម្បីវាយដណ្ដើមទាញយកប្រជាប្រិយភាពពីមហាជនខ្មែរឱ្យគាំទ្រគណបក្សប្រជាជនតែប៉ុណ្ណោះ !
com’on mr sen’ why you need to bother to mr daro’life? he have a private life and he happy in his life now ‘all you need to encourage young students to learn to be pilot because in the future we need more pilot and navy men’.GOD bless all cambodian people’
ទុកគាត់ធ្វើប្រុសបារផងមិនបានឫ????
ទៅខ្វល់អីដារ៉ូនោះ ដារ៉ូមិនពឹងអោយហ៊ុនសែនអែងខ្វល់ទេ ទុកខួរខ្វល់ខ្វាយរឿងប្រជាជនអស់ដីអស់ផ្ទះ
ដែរដង្ហើយរកអោយជួយ
មិនបានសប្បាយក្នុងពេលចូលឆ្នាំនឹងគេ មានតែភាពឈឺចាប់នឹងទឹកភ្នែកនោះន៎