លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ឆ្នាំ២០១៥។
ធីតា វីន
15 មេសា 2015
វីអូអេខ្មែរ
សៀមរាប—
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចេះ រួបរួមសាមគ្គីទាំងអស់គ្នាដើម្បីជំរុញឱ្យប្រទេសដ៏ក្រីក្រមួយនេះអាចមានភាពខ្លាំងរឹងមាំ។
លោកបានថ្លែងបែបនេះនៅក្នុងឱកាសពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ក្នុងតំបន់ប្រាសាទបាយ័ន នាថ្ងៃអង្គារនេះដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃ ណីខ្មែរដែលមានរយៈពេល៣ថ្ងៃ។
លោកហ៊ុន សែនបានបញ្ជាក់ថា៖
«បញ្ចប់ទៅសូមបញ្ចប់ទៅនយោបាយទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីអំពាវនាវទាំងអស់គ្នា សាមគ្គីគ្នាឡើងដើម្បីធ្វើឱ្យខ្មែរខ្លាំង»។
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលហែកហួរជាច្រើនទសវត្សរ៍មកហើយ ថ្វីបើ ប្រទេសកម្ពុជាធ្លាប់ជួបការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យជាបន្តបន្ទាប់ ក៏ប៉ុន្តែរៀងរាល់ ក្រោយពីការ បោះឆ្នោត ប្រជាពលរដ្ឋកម្ពុជានៅតែបង្ហាញជំហរប្រកាន់គណបក្ស និងពណ៌ សម្បុរនយោបាយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៍បន្ថែមថាការរើសអើងបែបនេះគួរតែត្រូវបញ្ឈប់។
«បោះឆ្នោតឱ្យបក្សណាវាគឺជារឿងសិទ្ធិនយោបាយក៏ប៉ុន្តែយើងជាពលរដ្ឋខ្មែរមិនអាចទុកឱ្យដើមភូមិបក្សផ្សេងកណ្តាលភូមិបក្សផ្សឹងនោះទេ ត្រូវតែនៅ ជាមួយគ្នា។ យ៉ាងហោចណាស់យើងជាឈាមជ័រខ្មែរដូចគ្នា ជាសេចក្តីត្រូវការសេចក្តីសុខរបស់ជាតិគឺសង្ឃឹមលើការដឹកនាំរបស់យើងឱ្យចេះរួមគ្នា ចេះធ្វើការជាមួយគ្នាហើយមិនប៉ែងជើងសម្លាប់គ្នា»។
នៅក្នុងពិធីប្រកាសបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល មន្រ្តីតំណាងរាស្រ្តភាគតិច មន្រ្តីស្ថានទូត ក្រុមយុវជន និងប្រជាពលរដ្ឋហើយក៏ មានការចូលរួមពី លោក សម រង្ស៊ីផងដែរ។
នេះគឺជាលើកទី១ដែលមេដឹកនាំកាន់អំណាចនិងប្រធានគណបក្សប្រឆាំងមានវត្តមានរួមគ្នានៅក្នុងពិធីផ្លូវការបែបនេះក្រោយពីដំណោះស្រាយនយោបាយបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣។
គោមដែលត្រូវបានគេបណ្តែតនៅក្បែរប្រាសាទអង្គរវត្ត ក្នុងរាត្រីនៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំមមែ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ប្រធានក្រុមតំណាងរាស្ត្រភាគតិចបានឱ្យដឹងថាវត្តមានរបស់លោកពេលនេះជាសារមួយបង្ហាញដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ថាត្រូវចេះសាមគ្គីគ្នាដើម្បីប្រយោជន៍ជាតិទាំងមូល។
«សូមឱ្យប្រកាន់យកវប្បធម៌សន្ទនា គោរពគ្នាទុកចិត្តគ្នា នាំគ្នា បបួលគ្នាធ្វើអំពើល្អជាមួយគ្នាដម្កល់ទុកផលប្រយោជន៍ជាតិជាធំ។ នេះអាស្រ័យលើយើងទេបើយើងចង់ឱ្យវប្បធម៌សន្ទនាគ្នានាំមកនូវផ្លែផ្កាឱ្យបានល្អឱ្យបានច្រើនឱ្យបានដល់ប្រជារាស្រ្តខ្មែរទាំងមូលសូមឱ្យប្រជារាស្រ្តខ្មែរទាំងមូលហើយអ្នកទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ទាំងអស់យើងអនុវត្តអ្វីដែលយើងបាននិយាយធ្វើម៉េចឱ្យអ្វី ដែលយើងនិយាយក្លាយជាការពិត»។
លោក សម ជេន ជាប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានសាទរចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនទៀតដែលបានចូលរួមកំសាន្តក្នុងពិធីអង្គរសង្រ្កាន្ត នោះក៏បានឱ្យដឹងស្រដៀងគ្នាថាខ្មែរអាចសាមគ្គីឱ្យបានរឹងមាំបានលុះត្រាតែមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ ក៏ប៉ុន្តែប្រហែលមិនអាចទៅរួចនោះទេ។
អ្នករបាំកាន់តាំងយូនៅក្នុងនៅចំពោះទស្សនិកជនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំមមែនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា។
នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះលោក ហ៊ុន សែន និង លោក សម រង្ស៊ី បានធ្វើដំណើររួមគ្នាទស្សនា ការតាំងបង្ហាញភូមិខ្មែរ ផលិតផលខ្មែរ របាំ ល្ខោន និង ល្បែងកំសាន្ត ជាដើម។ជាមួយគ្នានោះដែរ ក៏មានការភ្លក់នំអន្សមយក្សដែលមានទម្ងន់ប្រមាណជា៤តោនដោយនំអន្សមនេះបានជាប់កំណត់ត្រាឯកទត្តកម្មថ្មីក្នុងសៀវភៅកំណត់ត្រាវត្ថុប្លែកៗលើពិភពលោក៕




* កុំជ្រួលច្របល់នឹង ” រូបភាពនៃសកម្មភាព ” រួមគ្នារបស់ពួកគេ ហ៊ុន សែន និង សម រង្សី ក្នុងពិធី ” អង្គរសង្ក្រាន្ត ” នៅខែត្រសៀមរាបលើកនេះឲ្យសោះ ពីព្រោះវាកំពុងតែ ដំណើរការទៅតាមអ្វីដូចដែលខ្ញុំបានជំរាប និង បានរំលឹកជាច្រើនលើកច្រើនសាររួចមកហើយថា ” ហ៊ុន សែន – CPP – យួន និង ចិន ” កំពុងតែប្រើ ” យុទ្ធវិធីបំផ្លាញជីវិតនយោបាយ ” របស់ សម រង្សី ដើម្បីជួយ កឹម សុខា គ្រប់គ្រងអំណាចផ្តាច់មុខក្នុង ” CNRP ” ដែល សម រង្សី មិនអាចទប់ស្កាត់ ឬធ្វើការតទល់អ្វីបានឡើយ ។
* ” យុទ្ធវិធីបំផ្លាញជីវិតនយោបាយ សម រង្សី ” របស់ពួកគេ ហ៊ុន សែន – CPP គឺចាប់ផ្តើមតាំងតែ សម រង្សី ចាប់ដៃជាមួយ ហ៊ុន សែន ( បង្កើតកិច្ចព្រមព្រៀងនយោបាយ ) ប្រល័យ ” CNRP ” កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 កន្លងនោះមកម៉្លេះ ។
* ” កិច្ចព្រមព្រៀង ” ដែលខ្ញុំ ខេម រិន្ទ តែងតែហៅជាប់មាត់ក្នុងកាលកន្លងមកថាជា ” យុទ្ធសាស្ត្រគៀងក្របីបញ្ចូលក្រោល ” ហើយចាប់ខ្លុះម្តងមួយ ម្តងមួយ ហ្នឹងគឺប្រៀបបាននិងក្រោលដែលពួកគេ ហ៊ុន សែន – CPP – យួន និង ចិន កសាងឡើងមកដើម្បីបង្ខាំង ” CNRP ” មិនឲ្យធ្វើអ្វីបានក្រៅតែពី ” ស្តាប់ និង អនុវត្ដន៍ ” តាមបង្គាប់បញ្ជារបស់ពួកគេតែប៉ុណ្ណោះ ដូចដែលយើងឃើញ យើងដឹង យើងឮ គ្រប់ៗគ្នាហើយនៅពេលនេះ ។
* បច្ចុប្បន្នកាលនេះយើងឃើញហើយថា សម រង្សី និង កឹម សុខា ប្រៀបបាននឹង ( សត្វក្របីកំពុងតែជាប់កន្លុះ ) មិនអាចរើបំរះខ្លួនបាន ដោយសុខចិត្ដ ដោយសុខកាយថ្វាយជីវិត ” បិទភ្នែក បិទត្រចៀក ” ព្យាយាមជឿ ព្យាយាមអនុវត្ដន៍នូវ ” កិច្ចព្រមព្រៀង ” ដែលមិនគួរឲ្យជឿ គ្មានសច្ចះភាព គ្មានភាពស្មោះត្រង់ ពីភាគី ហ៊ុន សែន និង CPP បន្តិចសោះឡើយនោះ។
* ក្រោយពី ” សភាចោរខ្ញុំកញ្ជះយួន ” បានសម្រេចទទួលយកសមាសភាព ( គ.ប.ប ) គណះកម្មាធិការ ” បក្ស ” រៀបចំការបោះឆ្នោតរបស់គណបក្ស ” CPP និង CNRP ” រួចមក ឥឡូវនេះយើងឃើញពួកគេ ” CNRP ” ធ្វើការយ៉ាងសស្រាកសស្រាំនៅតាមមូលដ្ឋានដើម្បីពន្យល់ និង បង្ហាញអំពីអ្វីដែលពួកគេហៅថាជា ” ជ័យជំនះ ” លើ CPP គឺពួកគេកំពុងតែព្យាយាមយក ” ក្រដាសទៅខ្ចាប់ភ្លើង ” ដែលកំពុងតែ ” ឆេះរោលរាលយ៉ាងសន្ធោរសន្ធៅ ” នៅក្នុងបេះដូង ក្នុងដួងចិត្ដ របស់ប្រជាជាតិខ្មែរយើងដែលត្រូវបានពួកគេ សម រង្សី – កឹម សុខា និង បក្ខពួកបរិវារ៍ ” បោកប្រាស ” ម្តងហើយ ម្តងទៀត ឥតមានការអៀនខ្មាស់ ។
* បច្ចុប្បន្នកាលនេះយើងឃើញជនជាតិយួនដែលចេះខ្មែរ និង ជនជាតិខ្មែរដែលជាឆែ្កបំរើយួនរបស់ CPP បាននឹងកំពុងធ្វើសកម្មភាព យ៉ាងខ្លាំងក្លាតាមបណ្ដញសង្គម Facebook ដើម្បីការពារនូវភាព ” កំសាក និង ចោលម្សៀត ” របស់
សម រង្សី និង កឹម សុខា ហើយនិងកំពុងតែការពារភាព ” ក្លាហាន ” របស់ ហ៊ុន សែន ដែលហ៊ាន ” ប្លន់អំណាច ” ពី ” CNRP ” ក្នុងកាលកន្លងមក ។
* ដោយពួកគេធ្វើការ បំផុះស្មារតីប្រជាពលរដ្ឋខ្មែរដែលកំពុងតែបែកខែ្ញកគ្នាជាចម្រៀកៗក្រោយពីគណបក្ស សង្រោះជាតិ ចូលទៅ
សង្គ្រោះចោររួចមក ឲ្យងាកមកគាំទ្រ ” CNRP ” វិញដោយព្យាយាមប្រើប្រាស់នូវពាក្យថាយើងត្រូវ បញ្ចប់នូវវប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី និងពាក្យថា វប្បធម៍សន្ទនា ដើម្បីសន្តិភាព វឌ្ឍនភាព និង ប្រជាធិបតេយ្យ ដែលផ្ទុយស្រឡះពីវប្បធម៌សង្គ្រាម វប្បធម៌ហិង្សា និងវប្បធម៌ប្រើប្រាស់អំណាចផ្ដាច់ការ ។ល។ នឹង។ល។ ។
* ពីព្រោះពួកគេបានប្រាកដក្នុងចិត្ដរបស់ពួកគេអស់ទៅហើយថា ប្រជាពលរដ្ឋខ្មែរបោះឆ្នោតឲ្យ ” CNRP ” គឺដូចជាបោះឆ្នោតឲ្យ ” CPP ” អញ្ចឹងដែរ គឺបោះឲ្យ ” CNRP ” តែ ” CPP ” ជាអ្នកឈ្នះតែដដែលហ្នឹង ។
* សម រង្សី បាននឹងកំពុងបោះបង់ចោលនូវ ” ទំនុកចិត្ដ ” ពីសំណាក់ពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត ហើយនិងកំពុងតែស្រវាឱបយកសត្រូវផ្នែកនយោបាយអស់រយះពេល 03 ទសវត្សរ៍កន្លងមកហើយនោះមកធ្វើជាមិត្ដទៅវិញ ។
* ការដែល សម រង្សី សម្រេចចិត្តធ្វើនូវអ្វីដែលផ្ទុយស្រឡះពី ” ឆន្ទះរាស្ត្រ ” ទាំងទទឹងទិសរបៀបនេះគឺមានហេតុផលជាច្រើនប៉ុន្តែខ្ញុំសូមលើកយកហេតុផលធំ ៗ តែ 06 ប្រការតែប៉ុណ្ណោះគឺ ៖
1) – គ្មានគោលការណ៍ គ្មានគោលជំហ និង គោលដៅនយោបាយរបស់ខ្លួនពិតប្រាកដ ។
2) – តាំងខ្លួនជាអ្នកនយោបាយ ប៉ុន្តែគ្មានដំណោះស្រាយជូន ” រាស្ត្រម្ចាស់ឆ្នោត ” ពូកែតែប្រើពាក្យសន្យា ពាក្យបោកបញ្ឆោត មួយអាណត្ដិហើយ មួយអាណត្ដិទៀត ។
3) – ភាពកំសាក និង ចោលម្សៀត របស់ខ្លួន ។
4) – អំណាច និង ផលប្រយោជន៍ សម្រាប់ខ្លួន ក្រុមគ្រួសារ និង បក្ខពួកបរិវារ៍ ។
5) – ចាញ់ ” កលល្បិចសាមកុក ” របស់អាយ៉ងខ្ញុំកញ្ជះយួនជាថ្មីម្តងទៀត ។
6) – មិនអាចទប់ស្កាត់នូវការ ” ទាញបំបែក ” របស់ ហ៊ុន សែន – CPP និង យួន បាន ដោយហេតុផល ” ចំណង ” នៃ ” កិច្ចព្រមព្រៀងនយោបាយ ” 22 កក្កដា 2014 ។
Thérie du complot et politique politicienne sont monnaies courantes.. :)
ខ្ញុំសុខចិត្តទទួលយកការអនុវត្តល្អត្រឹមត្រូវមួយរបស់អ្នកនយោបាយនៃគណបក្សទាំងពីរ
ប្រសើរជាជាងស្ដាប់ពាក្សពេចន៍១០០០ពាក្យរបស់អ្នកនយោបាយនិយាយឱ្យរួចពីមាត់ !!!