ដោយ សុជីវី
2015-04-16
RFA

អ្នកដឹកនាំ និងសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ និងព្រះសង្ឃ ធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ និងបង្សុកូលបញ្ជូនកុសលដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣។ RFA/Leng Maly
គណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី១៧ ខែមេសា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ពិធីនេះគណបក្សរបស់លោកបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ដោយមាននិមន្តព្រះសង្ឃសូត្រមន្ត និងដាក់បាត្រ។ លោកបន្តថា ក្រៅពីរំឭកវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងរបបខ្មែរក្រហម ពិធីនេះជាការដាស់តឿនដល់ពលរដ្ឋខ្មែរគ្រប់រូបឲ្យចងចាំពីការបែកបាក់ក្នុងសង្គមខ្មែរ និងការកាប់សម្លាប់គ្នា ដែលគួរចៀសវាង៖ «យើងធ្វើការរំឭកហ្នឹង ដើម្បីឲ្យខ្មែរៗគ្រប់ៗរូប ជាពិសេសអ្នកនយោបាយចៀសវាងការប្រើអំពើហិង្សាកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង ហើយដែលធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទាំ ធ្វើឲ្យប្រទេសជាតិបែកបាក់ ខូចខាតទ្រព្យសម្បត្តិជាតិ តាំងធនធានមនុស្ស។ ទី២ គឺចង់ឲ្យតុលាការដែលកំពុងដំណើរការកាត់សេចក្តី កាត់ទោសមេដឹកនាំខ្មែរក្រហម ធ្វើម៉េចដំណើរការដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ កុំឲ្យមានការជ្រៀតជ្រែកនយោបាយពីមជ្ឈដ្ឋានផ្សេងៗ»។
ចំពោះចំនួនអ្នកចូលរួមក្នុងពិធីនេះ លោក យឹម សុវណ្ណ នៅមិនទាន់អាចបញ្ជក់បាននៅឡើយ។ យ៉ាងណាលោកអះអាងថា កាលពីឆ្នាំមុន គឺមានអ្នកចូលរួមប្រមាណពី ៥០០នាក់ ទៅ ១ពាន់នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ពិធីបង្សុកូលនេះនឹងចាប់ផ្ដើមនៅម៉ោង៧ ហើយបញ្ចប់ទៅវិញនៅម៉ោង ១១ព្រឹក។
ទាក់ទងនឹងថ្ងៃទី១៧ ខែមេសា ដែរ អង្គការសិល្បៈខ្មែរអមតៈ ក៏គ្រោងថានឹងធ្វើពិធីរំឭកខួប ៤០ឆ្នាំនៃការដួលរលំនៃទីក្រុងភ្នំពេញ ចូលទៅក្នុងរបបខ្មែរក្រហមដែរ។ ពិធីនេះធ្វើនៅបរិវេណមាត់ទន្លេខាងមុខវត្តឧណ្ណាលោម ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៨យប់។ មហាជនដែលចូលរួម អាចរំឭកការចងចាំពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងបណ្ដែតប្រទីបលើដងទន្លេចតុមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.បថ្មីនឹងជ្រើសរើសអគ្គលេខាធិការក្រោយចូលឆ្នាំ
- សង្គមស៊ីវិលនិងអ្នកវិភាគរិះគន់វប្បធម៌សន្ទនារបស់មេដឹកនាំបក្សជាប់ឆ្នោតទាំងពីរ
- អ្នកនយោបាយចង់ឲ្យប្រជាពលរដ្ឋគេចផុតពីការភ័យខ្លាចក្នុងឆ្នាំថ្មី
- បក្សសង្គ្រោះជាតិអះអាងថាមិនប្ដូរជំហរនិងគោលដៅក្នុងការចរចា
- នាយករដ្ឋមន្ត្រីនិងមេបក្សប្រឆាំងចូលរួមបើកពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប
- ប្រធានគ.ជ.បថ្មីលោក ស៊ិក ប៊ុនហុក សរសើរការងាររបស់គ.ជ.បចាស់
- តុលាការដោះលែងសកម្មជនបក្សសង្គ្រោះជាតិ៥នាក់និងព្រះសង្ឃ៣អង្គ
- អ្នកនយោបាយបង្ហាញមោទនភាពចំពោះវប្បធម៌សន្ទនានៅមុនពិធីបុណ្យចូលឆ្នាំថ្មី
- សមាជិកគ.ជ.បថ្មីទាំង៩នាក់ស្បថចូលបំពេញការងារ
Does CPP make a big ceremony April 17 for toke over American and alliance ?It is mean CPP have a part of killing khmers people then and now.